ព្រះចៅស៊ុលតង់

ព្រះចៅស៊ុលតង់ព្រុយណេ កាត់កេសាម្ដងៗចាយលុយជាង ២ម៉ឺនដុល្លារ
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ត្រូវបានចាត់ទុកថាជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយនៅលើពិភពលោក ដោយទ្រព្យសម្បត្តិរបស់ព្រះអង្គត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ទៅ ២៨ពាន់លានដុល្លារ។

ជាមួយទ្រព្យសម្បត្តិដ៏ច្រើនលើសលប់បែបនេះ ព្រះអង្គម្ចាស់ ហាជី ហាសិនណល់ ក៏ត្រូវបានចាត់ទុកថាជាស្តេចដែលចូលចិត្តទៅលើការចំណាយផ្សេងៗដ៏ច្រើនសម្បើមផងដែរ រាប់ចាប់តាំងពីការទិញសម្ភារ:ប្រើប្រាស់ប្រណីតៗ យន្តហោះ ការសាងសង់រាជរាំងដ៏ធំស្កឹមស្កៃ និងសូម្បីតែការចំណាយដ៏ច្រើនលើការតុបតែងខ្លួន ផងដែរ។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីកាសែត The Times បានរាយការណ៍ថា ស្តេចស៊ុលតង់ព្រុយណេ ហ៊ានចំណាយមិនស្តាយនោះឡើយនៅពេលទ្រង់ត្រូវកាត់ព្រះ​កេសា​ម្តងៗ ដោយប្រភពដដែលនេះ បានអះអាងថា រាល់ការកាត់ព្រះកេសាមួយលើក ទ្រង់ត្រូវចំណាយលុយរហូតដល់ទៅជាង ២០ ០០០ដុល្លារ ឯណោះ។

បើតាមកាសែតអង់គ្លេសខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថាព្រះអង្គ តែងតែយកយន្តហោះរបស់ទ្រង់ទៅដឹកជាងកាត់សក់ផ្ទាល់របស់ព្រះអង្គ ពីសណ្ឋាគារ Dorchester ក្នុងទីក្រុងឡុងដ៍ មកកាន់ប្រទេសកាន់ប្រទេសព្រុយណេ ដើម្បីកាត់ព្រះកេសាជូនទ្រង់ផ្ទាល់តែម្តង។

ជម្រាបជូនទៀតផងដែរថា ក្រៅ​ពី​ចំណាយលើរឿងទាំងនេះ ​ព្រះមហាក្សត្រ​អង្គ​នេះ​ក៏​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​និយម​ចូលចិត្ត​សន្សំ​រថយន្ត​ផងដែរ រហូត​លឺ​ចចាមអារ៉ាមថា ទ្រង់​មាន​រថយន្ត​ទំនើប​នៅ​ឃ្លាំង​ប្រមាណ ៧ ០០០ គ្រឿង​ឯណោះ ដែល​មាន​ដូចជា Roll Royces ៦០០ គ្រឿង Ferraris ៤៥០ គ្រឿង និង Bentleys ៣៥០ គ្រឿង និង​រថយន្ត​កម្រ​ផ្សេងៗទៀត៕

The post ព្រះចៅស៊ុលតង់ព្រុយណេ កាត់កេសាម្ដងៗចាយលុយជាង ២ម៉ឺនដុល្លារ appeared first on .

ព្រះមហាក្សត្រព្រុយណេ ជាម្ចាស់យន្តហោះផ្ទាល់ខ្លួនតម្លៃថ្លៃបំផុតលើលោក
កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែលរួមដំណើរផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ដែលរួមដំណើរដោយព្រះរាជបុត្រា ម៉ាទីន ផងនោះ ហាក់មិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នៅថ្ងៃទី៣០ ខែមេសានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោដែលនឹងចូលរួមផងដែរ។

រំលឹកបន្តិចថា នេះជាការមកដល់ទឹកដីកម្ពុជាជាថ្មីម្តងទៀតរបស់ព្រះអង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៤០ និង ៤១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលគ្រានោះទ្រង់បានបើក​យន្តហោះ​មកដោយផ្ទាល់​ព្រះអង្គ។

គួរឲ្យដឹងថាយន្តហោះ​ដែល​ព្រះមហាក្សត្រ​បាន​បើក​​មកកាល​នោះ ជាប្រភេទ Boeing 767 គឺ​មិនសូវមាន​អ្នកប្រើប្រាស់​ទំលំទូលាយ​ឡើយ ហើយអ្វីដែលពិសេសគឺ​ទ្រង់​ជា​ម្ចាស់​នៃ​យន្តហោះ​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក ដោយប្រភពធំៗជាច្រើនរាយការណ៍ថា ទ្រង់​បានយក​មក​កែលំអ​ទាំង​រចនាបថ​ខាងក្នុង​ និងក្រៅ ស្រោប​ដោយ​មាស​ផង រហូត​ធ្វើ​ឲ្យ​តម្លៃ​យន្តហោះ​មួយ​គ្រឿងនេះ​ឡើង​ដល់​ជិត ៤០០ លាន​ដុល្លារ និង​ទទួល​បាន​រហស្សនាម​ថា “The Floating Palace” ថែមទៀតផង។

ក្រៅ​ពី​មាន​យន្តហោះ​ផ្ទាល់​ព្រះអង្គ​ជាច្រើន​គ្រឿង ​ព្រះមហាក្សត្រ​អង្គ​នេះ​ក៏​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​និយម​ចូលចិត្ត​សន្សំ​រថយន្ត​ផងដែរ រហូត​លឺ​ចចាមអារ៉ាមថា ទ្រង់​មាន​រថយន្ត​ទំនើប​នៅ​ឃ្លាំង​ប្រមាណ ៧ ០០០ គ្រឿង​ឯណោះ ដែល​មាន​ដូចជា Roll Royces ៦០០ គ្រឿង Ferraris ៤៥០ គ្រឿង និង Bentleys ៣៥០ គ្រឿង និង​រថយន្ត​កម្រ​ផ្សេងៗទៀត៕

The post ព្រះមហាក្សត្រព្រុយណេ ជាម្ចាស់យន្តហោះផ្ទាល់ខ្លួនតម្លៃថ្លៃបំផុតលើលោក appeared first on .

ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្តេចថ្មីនៃប្រទេសម៉ាឡេស៊ី
ថ្មីៗនេះ គ្រួសាររាជរង្សរបស់ប្រទេសម៉ាឡេស៊ី បានសម្រេចបោះឆ្នោតជ្រើសរើសយក ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar នៃរដ្ឋ Johor ជាស្តេចថ្មីនៃប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការជ្រើសរើសស្តេចថ្មីនេះ គឺស្ថិតក្រោមប្រព័ន្ធច្បាប់ពិសេសមួយ ដែលរាជវង្សានុវង្សទាំង ៩អង្គ ត្រូវប្តូរវេនធ្វើជាស្តេចសម្រាប់អាណត្តិប្រាំឆ្នាំម្នាក់ ខណ:ម៉ាឡេស៊ីជាប្រទេសប្រជាធិបតេយ្យបែបសភា មានព្រះមហាក្សត្រធ្វើជាប្រមុខរដ្ឋ និងដើរតួយ៉ាងសំខាន់ក្នុងពិធីគ្រងរាជ្យ។

គួរឱ្យដឹងថា ព្រះចៅស៊ុលតង់ Ibrahim នឹងចូលកាន់ដំណែងបន្តពីស្តេចបច្ចុប្បន្ន គឺព្រះចៅស៊ុលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។

ជម្រាបជូនផងដែរថា ព្រះចៅស៊ុលតង់ Abdullah ដែលនឹងត្រូវបញ្ចប់អាណត្តិនេះ គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៊ី ដោយទ្រង់បានឡើង​គ្រងរាជ្យកាលពីឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមកទ្រង់បានដើរតួយ៉ាងសកម្មនៅក្នុងជួរនយោបាយរបស់ម៉ាឡេស៊ី និងជាអ្នកជ្រើសរើស​នាយករដ្ឋមន្ត្រីបីរូបចុងក្រោយរបស់ប្រទេសនេះ ផងដែរ៕

The post ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្តេចថ្មីនៃប្រទេសម៉ាឡេស៊ី appeared first on .

តើមេដឹកនាំអាស៊ានរូបណាមានវ័យចំណាស់ជាងគេ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្មេងជាងគេបង្អស់?
មេដឹកនាំកំពូលៗនៅតំបន់អាស៊ាន និងអន្តរជាតិជាច្រើនកំពុងមានវត្តមាននៅវេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះមេដឹកនាំនៃប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីទីម័រខាងកើត មានវ័យចំណាស់ជាងគេ ស្របពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំវ័យក្មេងបំផុតក្នុងកិច្ចប្រជុំមួយនេះ។

តទៅនេះគឺជាបញ្ជីឈ្មោះ និងអាយុរបស់មេដឹកនាំ និងសមាជិកអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដែលមានដូចជា ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម មានអាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao អាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អាយុ ៧៦ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលូង មានអាយុ ៧១ឆ្នាំ ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជេអរ មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ មានអាយុ ៦៣ឆ្នាំ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានអាយុ ៦២ឆ្នាំ ប្រធានគណៈប្រតិភូព្រះរាជាណាចក្រថៃ លោក Sarun Charoensuwan មានអាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone មានអាយុ ៥៧ឆ្នាំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត មានអាយុ ៤៥ឆ្នាំ។

ដោយឡែក សម្រាប់បញ្ជីឈ្មោះនៃមេដឹកនាំអាស៊ានបូក វិញមានដូចជា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov មានអាយុ ៧៣ឆ្នាំ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានអាយុ ៧២ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីចិន Li Qiang មានអាយុ ៦៤ឆ្នាំ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានអាយុ ៦២ឆ្នាំ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese មានអាយុ ៦០ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris អាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានអាយុ ៥១ឆ្នាំ និងភ្ញៀវកិត្តិយសអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានអាយុ ៧៤ឆ្នាំ៕

The post តើមេដឹកនាំអាស៊ានរូបណាមានវ័យចំណាស់ជាងគេ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្មេងជាងគេបង្អស់? appeared first on .

ព្រះចៅស៊ុលតង់ អះអាងច្បាស់ៗថា រដ្ឋសមាជិកអាស៊ាននឹងសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,៣% និង៤,៩% ក្នុងឆ្នាំ២០២២-២៣
ក្នុងសុន្ទរកថា ផ្ទាល់ព្រះអង្គ ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ បានថ្លែងទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជារដ្ឋសមាជិកអាស៊ានថា នឹងទទួលបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង២០២៣ រៀងគ្នា។

ក្នុងសន្ទរកថាដដែលរបស់ទ្រង់ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម អះអាងទៀតថា កំណើនសេដ្ឋកិច្ចជាវិជ្ជមាននៅតាមបណ្ដាប្រទេសជារដ្ឋសមាជិកអាស៊ានក្នុងឆ្នាំនេះ និងឆ្នាំក្រោយ គឺជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។

យ៉ាងណាមិញ ព្រះចៅស៊ុលតង់ ហាជី បានរំលេចនូវសារក្រើនរំឮកថា ទោះបីគ្រួសារអាស៊ានកំពុងមើលឃើញពីផ្លែផ្កាពីការខិតខំរបស់រដ្ឋជាសមាជិកក្នុងពេល និងក្រោយពេលវិបត្តិកូវីដប្រកបដោយចីរភាពក្ដី អាស៊ានក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច ត្បិតស្ថានភាពសង្គម-សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងប្រឈមនឹងការបែកខ្ញែកគ្នាដោយអន្លើរនៅឡើយ។

គួររំឮកបន្តិចថា ក្នុងព្រះរាជដំណើរយាងចូលរួមប្រជុំអាស៊ាននៅកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម ទ្រង់ បានយាងដល់កម្ពុជា កាលពីរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកា  ដោយបើកបរព្រះទីនាំងយន្តហោះផ្ទាល់ព្រះអង្គយាងអមដោយព្រះរាជបុត្រព្រះអង្គ គឺព្រះអង្គម្ចាស់ Mateen។

ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃសុក្រ ទី១១ វិច្ឆិកា ដដែលនេះ សម្ដេចមានប្រសាសន៍ថា អាស៊ាននឹងបំពេញបន្ថែមនូវសេចក្ដីថ្លែងការណ៍ ២ផ្សេងទៀត គឺ សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពី “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈនៃការតភ្ជាប់អាំស៊ាន ក្រោយឆ្នាំ ២០២៥៕

The post ព្រះចៅស៊ុលតង់ អះអាងច្បាស់ៗថា រដ្ឋសមាជិកអាស៊ាននឹងសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,៣% និង៤,៩% ក្នុងឆ្នាំ២០២២-២៣ appeared first on .

ព្រះមហាក្សត្រ ព្រុយណេ បើកយន្តហោះផ្ទាល់ព្រះអង្គយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា
ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានយាងដល់កម្ពុជាហើយនៅរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងព្រះរាជដំណើរយាងមកកាន់កម្ពុជានាពេលនេះ ព្រះអង្គយាងបើកយន្តហោះដោយផ្ទះព្រះអង្គមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងបុត្រាមួយព្រះអង្គផងដែរ។

ព្រះចៅស៊ុលតង់ ​ជាមហាសេដ្ឋីមួយព្រះអង្គ ក្នុងចំណោមស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក។ ថ្វីត្បិតព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែទ្រង់ជាស្ដេចមួយអង្គដែលចាយព្រះជន្មហ៊ឺហារលើសស្ដេចណាៗទាំងអស់ ដោយសារការសម្ញែងទ្រព្យសម្បត្តិរបស់ទ្រង់ទៅកាន់ពិភពលោក។

យោងតាមទស្សនាវដ្ដី Forbes នៅឆ្នាំ២០២២ នេះ ស្តេចព្រះមហាក្សត្រ ប្រុយណេ  មានទ្រព្យសម្បត្តិប៉ាន់ស្មានរហូតដល់ ២៨ពាន់លានដុល្លារអាមេរិក ហើយទ្រង់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេដោយសារព្រះអង្គជាស្តេចដែលនិយមចាយវាយកប់ពពក ទៅលើសម្ភារថ្លៃៗ និងវត្ថុប្រើប្រាស់ប្រណីតៗ៕

The post ព្រះមហាក្សត្រ ព្រុយណេ បើកយន្តហោះផ្ទាល់ព្រះអង្គយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា appeared first on .