ព្រះចៅអធិរាជជប៉ុន

ព្រះនាង Aiko នៃប្រទេសជប៉ុន យាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ជាលើកដំបូង
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ព្រះនាង Aiko នៃប្រទេសជប៉ុន បានយាងទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា សម្រាប់ដំណើរទេស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ទ្រង់ ក្នុងឱកាសខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ព្រះនាង Aiko មានព្រះជន្មទើប ២៣ ព្រះវស្សា ដែលជាបុត្រីតែមួយគត់របស់ព្រះចៅអធិរាជជប៉ុន Naruhito នឹងចំណាយពេលរហូតដល់ទៅមួយសប្តាហ៍ នៅក្នុងប្រទេសឡាវ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូត។

យ៉ាងណាមិញ ក្នុងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី ជប៉ុន បានផ្តល់ជំនួយជាង ៣៧០លានដុល្លារអាមេរិក ដល់ប្រទេសឡាវ ចន្លោះឆ្នាំ២០១៩ និង ២០២៤ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសផ្តល់ជំនួយទ្វេភាគីដ៏ធំបំផុតមួយរបស់ប្រទេសក្រីក្រ។

គួរឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍជាង ១៥០ ដែលជប៉ុនបានផ្តល់ឲ្យឡាវភាគច្រើនក្នុងអំឡុងពេលនោះ គឺជាមូលនិធិតាមរយៈទីភ្នាក់ងារអភិវឌ្ឍនៅប្រទេសរបស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថាជាអង្គការ Jica ។

ជម្រាបជូនថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះនាងរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ព្រះនាង Aiko គ្រោងនឹងជួបជាមួយប្រធានាធិបតីឡាវ លោក Thongloun Sisoulith និងទៅទស្សនាសារមន្ទីរមួយដើម្បីបង្កើនការយល់ដឹងអំពីគ្រាប់រំសេវមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមវៀតណាម ដែលបន្តសម្លាប់ និងបង្កររបួសដល់មនុស្ស នៅក្នុងប្រទេសឡាវ៕

The post ព្រះនាង Aiko នៃប្រទេសជប៉ុន យាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ជាលើកដំបូង appeared first on .

ស្ដេចអង់គ្លេស យករទេះសេះទទួលព្រះចៅអធិរាជជប៉ុន សម្រាប់ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ
កាលពីថ្ងៃទី២៥ ខែមិថុនា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako បានចាប់ផ្ដើមយាងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដំណើរទស្សនកិច្ចមួយនេះ នឹងមានរយៈពេល ៣ថ្ងៃ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់ព្រះចៅអធិរាជជប៉ុន ទៅអង់គ្លេសតាំងពីឆ្នាំ១៩៩៨ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ​ពីស្ដេចអង់គ្លេស King Charles III មុនពេលយាងទៅវិមាន Buckingham Palace ដោយរទេះសេះ ដើម្បីសោយ​ភោជនីយាហារថ្ងៃត្រង់។

សូមជម្រាបដែរថា ព្រះចៅអធិរាជជប៉ុន និងព្រះមហេសីបានយាងមកដល់ចក្រភពអង់គ្លេស តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានជួបជាមួយស្ដេចអង់គ្លេស King Charles III និងម្ចាស់ក្សត្រី Queen Camila នៅកណ្ដាលទីក្រុងឡុងដ៍ម្ដងហើយ ក៏ប៉ុន្តែជំនួបមួយនោះគឺជាការណាត់ជួបក្រៅផ្លូវការ ខណៈដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ៕

The post ស្ដេចអង់គ្លេស យករទេះសេះទទួលព្រះចៅអធិរាជជប៉ុន សម្រាប់ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី ស្វាគមន៍ព្រះចៅអធិរាជជប៉ុនយ៉ាងកក់ក្ដៅ
ព្រះចៅអធិរាជប៉ុន Naruhito និងព្រះមហេសី Masako បានជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី Joko Widodo អំឡុងពេលយាងទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ខណៈ​នេះក៏ជា​ដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូង ចាប់តាំងពីទ្រង់ឡើងគ្រងរាជ្យកាលពីឆ្នាំ ២០១៩។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន មកកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ធ្វើឡើងចន្លោះថ្ងៃទី ១៧ ដល់ ២៣ មិថុនា បន្ទាប់ពី​មាន​ការ​អញ្ជើញដោយផ្ទាល់ ពី​ប្រធានាធិបតីឥណ្ឌូណេស៊ី​កាលពីឆ្នាំទៅ។

“សម្រាប់ការយាងមកបំពេញទស្សនកិច្ច​របស់​ព្រះចៅអធិរាជ និងព្រះមហេសី​នៅឥណ្ឌូណេស៊ី គឺ​កាន់តែធ្វើឲ្យចំណងមិត្តភាពរវាងប្រទេសទាំង ២ កាន់តែរឹងមាំ ខណៈមូលដ្ឋានគ្រឹះដ៏រឹងមាំបែបនេះ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច”។ នេះបើតាមសម្ដីរបស់​លោក Joko Widodo។

នាថ្ងៃស្អែកទី ២០ មិថុនា​នេះ ព្រះចៅអធិរាជជប៉ុន និងព្រះមហេសី ក៏នឹងយាងទៅទត​ទីបញ្ចុះសពយោធា​នៅទីក្រុងហ្សាកាតា ដែលមាន​អតីតកងទ័ពជប៉ុន ២៨ នាក់ បានកប់នៅទីនោះ អំឡុងពេលធ្វើសង្គ្រាមដណ្ដើមឯករាជ្យឥណ្ឌូនេស៊ី ចន្លោះឆ្នាំ ១៩៤៥-១៩៤៩ ផងដែរ។

សូមជម្រាបដែរថា ទីក្រុងតូក្យូ និងហ្សាការតា បានជំរុញទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមន្ត្រីជប៉ុនបានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ច​ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ី និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតផ្លូវដឹកជញ្ជូនសកល៕

The post ប្រធានាធិបតីឥណ្ឌូណេស៊ី ស្វាគមន៍ព្រះចៅអធិរាជជប៉ុនយ៉ាងកក់ក្ដៅ appeared first on .

ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី នឹងយាងបំពេញទស្សនកិច្ចលើកដំបូងនៅឥណ្ឌូនេស៊ី
យោងតាមរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រទី ៩ ខែមិថុនានេះថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako នឹងយាងទៅបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែនេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់តាំងពីបានឡើងគ្រងរាជ្យ ក្នុងឆ្នាំ ២០១៩ មក។

តាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឱ្យដឹងទៀតថា ដំណើរទស្សនកិច្ច ដែលរំពឹងថានឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ខាងមុខនេះ គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអញ្ជើញព្រះអង្គទាំងពីរ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ដំណើរទេស្សនកិច្ចនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃមិត្តភាព និងភាពសុច្ឆន្ទ: ជាមួយប្រទេសឥណ្ឌូនេស៊ី ” ។

គួរឱ្យដឹងផងដែរថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសីរបស់ទ្រង់ បានចាប់ផ្តើមបំពេញ​កាតព្វកិច្ចសាធារណ:ជាបន្តបន្ទាប់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយ ដោយកាលពីឆ្នាំមុន ព្រះអង្គទាំងពីរ ក៏បានយាងចេញទៅក្រៅប្រទេសជាលើកដំបូងផងដែរ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នៅទីក្រុងឡុងដ៏​៕

The post ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី នឹងយាងបំពេញទស្សនកិច្ចលើកដំបូងនៅឥណ្ឌូនេស៊ី appeared first on .