យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ព្រះនាង Aiko នៃប្រទេសជប៉ុន បានយាងទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា សម្រាប់ដំណើរទេស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ទ្រង់ ក្នុងឱកាសខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ព្រះនាង Aiko មានព្រះជន្មទើប ២៣ ព្រះវស្សា ដែលជាបុត្រីតែមួយគត់របស់ព្រះចៅអធិរាជជប៉ុន Naruhito នឹងចំណាយពេលរហូតដល់ទៅមួយសប្តាហ៍ នៅក្នុងប្រទេសឡាវ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូត។
យ៉ាងណាមិញ ក្នុងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី ជប៉ុន បានផ្តល់ជំនួយជាង ៣៧០លានដុល្លារអាមេរិក ដល់ប្រទេសឡាវ ចន្លោះឆ្នាំ២០១៩ និង ២០២៤ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសផ្តល់ជំនួយទ្វេភាគីដ៏ធំបំផុតមួយរបស់ប្រទេសក្រីក្រ។
គួរឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍជាង ១៥០ ដែលជប៉ុនបានផ្តល់ឲ្យឡាវភាគច្រើនក្នុងអំឡុងពេលនោះ គឺជាមូលនិធិតាមរយៈទីភ្នាក់ងារអភិវឌ្ឍនៅប្រទេសរបស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថាជាអង្គការ Jica ។
ជម្រាបជូនថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះនាងរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ព្រះនាង Aiko គ្រោងនឹងជួបជាមួយប្រធានាធិបតីឡាវ លោក Thongloun Sisoulith និងទៅទស្សនាសារមន្ទីរមួយដើម្បីបង្កើនការយល់ដឹងអំពីគ្រាប់រំសេវមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមវៀតណាម ដែលបន្តសម្លាប់ និងបង្កររបួសដល់មនុស្ស នៅក្នុងប្រទេសឡាវ៕

