ភាពក្រីក្រ

អាជ្ញាធរហូជីមិញគ្រោងចាយលុយជាង ៤០០លានដុល្លារ កាត់បន្ថយភាពក្រីក្រក្នុងតំបន់
កាលពីពេលថ្មីៗនេះ អាជ្ញាធរទីក្រុងហូជីមិញ ហៅកាត់ HCMC បានបញ្ចេញគម្រោងការ​ធំមួយ​គឺ ចាយលុយប្រមាណ ១០,២ ទ្រីលានដុង ឬប្រហែល ៤៣៥លានដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុងឆ្នាំនេះ។

យោងតាម​ការចុះផ្សាយពី VNEXPRESS បានបង្ហាញថា អាជ្ញាធរក្រុងហូជីមិញនឹងនឹងផ្តល់ជូននូវកញ្ចប់ឥណទានដែលមានតម្លៃប្រហែល ១,៧ ទ្រីលានដុង (៧២,២ លានដុល្លារអាមេរិក) ក្នុងអត្រាការប្រាក់អនុគ្រោះ ជិត ៤២០ពាន់លានដុង (១៧,៨ លានដុល្លារ) ជាជំនួយឥតសំណង និង ១៦ពាន់លានដុង (៦៧៩ ២០០ដុល្លារ) នៅក្នុងកម្មវិធីកាត់បន្ថយភាពក្រីក្រ ប្រកបដោយនិរន្តរភាពនៅគ្រប់កម្រិតទាំងអស់។

ដោយឡែក Le Van Thinh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទីក្រុងសម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាពបានបង្ហើបថា ទីក្រុងមានគោលបំណងកាត់បន្ថយចំនួនគ្រួសារក្រីក្រចំនួន ០,៣៨% និងចំនួនគ្រួសារជិតក្រីក្រចំនួន ០,២៨% និងបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់ប្រជាជនក្រីក្រ។

គួររំលឹកដែរថា ស្តង់ដារភាពក្រីក្រនៃទីក្រុងហូជីមិញចន្លោះឆ្នាំ ២០២១-២០២៥ កំណត់ដោយ​គ្រួសារក្រីក្រ​ជាមធ្យម​មានចំនូលទាបជាង ៣៦លានដុង ឬ ១ ៥៣០ដុល្លារសម្រាប់មនុស្សម្នាក់​ក្នុង​រយៈពេលមួយឆ្នាំ ខណៈគ្រួសារជិតក្រីក្រ​ត្រូវមានចំណូលចន្លោះពី ៣៦លានដុង ដល់ ៤៦លានដុង (១ ៩៥០ដុល្លារ)។

សូមជម្រាបដែរថា គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ទីក្រុងទាំងមូលមានគ្រួសារក្រីក្រជាង ២១ ៣០០ គ្រួសារ និងគ្រួសារជិតក្រីក្រចំនួន ១៨ ០៦៨ ដែលស្មើនឹង ០,៨៤% និង ០,៧១% នៃគ្រួសារសរុបរបស់ទីក្រុង៕

The post អាជ្ញាធរហូជីមិញគ្រោងចាយលុយជាង ៤០០លានដុល្លារ កាត់បន្ថយភាពក្រីក្រក្នុងតំបន់ appeared first on .

IMF ទម្លាយថា ប្រទេសក្រីក្រត្រូវការហិរញ្ញប្បទានជិត ៥០០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៦
មូលនិធិរូបីយវត្ថុអន្តរជាតិ ហៅកាត់ IMF បាន​បង្ហើបថា ប្រទេសដែល​មាន​អត្រាចំណូលទាប នឹង​ត្រូវការ​ហិរញ្ញប្បទាន​ពី​ខាងក្រៅ រហូត​ដល់ជិត ៥០០ ពាន់​លាន​ដុល្លារ​ពីឆ្នាំ ២០២២-២០២៦។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហើបថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេសក្រីក្រ​ត្រូវការ​ទឹកប្រាក់​ច្រើន​លើសលុប​បែបនេះ គឺ​ដោយសារ​វិបត្តិ​អតិផរណា​ដែល​កំពុង​ផ្ទុះឡើង​ខ្លាំង ចំពេល​តម្រូវការ​ស្បៀងអាហារ និង​សម្ភារៈប្រើប្រាស់ផ្សេងៗ​ក៏​កំពុង​ចាំបាច់​ទៀត។

ដោយឡែក កន្លង​មក​ដើម្បី​ជួយសម្រាលបន្ទុក​ប្រទេសក្រីក្រ​ទាំងឡាយ IMF និង World Bank ធ្លាប់​បាន​ស្នើ​ទៅ​កាន់​ប្រទេសចិន ដែលជាម្ចាស់បំណុល​ធំ​បំផុត​លើលោក ឲ្យ​ពន្យារពេល​ទារ​បំណុល​ពី​ប្រទេស​ក្រីក្រ​ទាំងនោះ ដ្បិត​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​យ៉ាប់យ៉ឺន​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ។

សូមជម្រាបដែរថា IMF បាន​បង្ហើបថា ហិរញ្ញប្បទាន​សម្រាប់ប្រទេសក្រីក្រ​ពីឆ្នាំ ២០២២-២០២៦ មាន​បំណង​ចង់​បន្ធូរបន្ថយ​ស្ថានការណ៍​កូវីដ ១៩ បង្កើន​ប្រាក់ចំណូល​ដែល​ជាប់គាំង កសាងឡើងវិញ​នូវ​ប្រព័ន្ធ​ដឹកនាំផ្សេងៗ​ ដែល​នឹងចំណាយ​ប្រហែល ៤៤០ ពាន់​លានដុល្លារ។

ប៉ុន្តែ​សម្រាប់ឆ្នាំ ២០២២-២០២៣ កញ្ចប់​ចំណាយ​អាច​នឹង​មាន​លើស​ការ​រំពឹងទុក ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចាំបាច់​ត្រូវការ​ទឹកប្រាក់​យ៉ាងតិច ៤៩៧ ពាន់​លាន​ដុល្លារ៕

The post IMF ទម្លាយថា ប្រទេសក្រីក្រត្រូវការហិរញ្ញប្បទានជិត ៥០០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៦ appeared first on .

ជំងឺកូវីដ-១៩ បានរុញថយក្រោយនូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ
អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះបានសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រាភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗ នេះ។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន” របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ ២០១៩/២០២០ អត្រាភាពក្រីក្រ របស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់បានធ្លាក់ ទៅស្ថិតនៅក្រោម កម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចឥត ឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់ រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាព រស់នៅកាន់តែប្រសើរ។

របាយការណ៍ បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុង វិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែល នាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជា រចនាសម្ព័ន្ធឆ្ពោះ ទៅរក វិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅក្នុងផ្នែក ផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែល មានប្រាក់ កម្រៃ ទាប ទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយ មួយ ចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិច របស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរ សាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យ សុខាភិបាល និងការអប់រំ ជាដើម៕

The post ជំងឺកូវីដ-១៩ បានរុញថយក្រោយនូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ appeared first on .

គម្រោងលុបបំបាត់ភាពក្រីក្រត្រឹមឆ្នាំ ២០៣០ របស់ធនាគារពិភពលោក មិនអាចសម្រេចបានឡើយ
កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក​បាន​បង្ហើប​ថា គម្រោង​ចង់​លុប​បំបាត់ភាពក្រីក្រ​ត្រឹម​ឆ្នាំ ២០៣០ នឹង​មិនអាច​ជោគជ័យ​ឡើយ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ ស្របពេល​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ផង។

ជាការពិត ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​ប្រជាជន​រាប់​សិបលាន​នាក់​បាន​ធ្លាក់ចូល​រណ្ដៅ​នៃ​ភាព​ក្រីក្រ ដ្បិត​របាយការណ៍​ពី​ World Bank បាន​បង្ហាញ​ថា ក្នុងឆ្នាំ ២០២០ មាន​ប្រជាជន ៧១​ លាន​នាក់​បន្ថែម​ទៀត​ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។

នេះ​ក៏​មាន​ន័យ​ថា ប្រជាជន​ប្រមាណ ៧១៩ លាន​នាក់ ឬ​ប្រហែល ៩,៣% នៃ​ប្រជាជនសរុប​ទូទាំង​ពិភពលោក​រស់នៅ​ក្នុង​សភាព​ក្រីក្រ ដោយ​ចំណាយ​ត្រឹម ២,១៥$​ក្នុង​មួយ​ថ្ងៃ ខណៈ​តម្លៃ​អាហារ ទំនិញ និង​ប្រេងឥន្ធនៈ​នៅ​តែ​សម្រុក​ឡើង​ថ្លៃ​ឥត​ឈប់ឈរ។

ដោយឡែក ប្រធានធនាគារពិភពលោក David Malpass បាន​អំពាវនាវ​ដល់​ការ​កែប្រែ​នយោបាយ​សម្រាប់​ប្រទេស​ជាច្រើន ដើម្បី​អាច​ជួយ​ដល់​ការ​លុប​បំបាត់​ភាព​ក្រីក្រ ក៏​ដូចជា​បង្កើន​ឱកាស​ការងារ​របស់​ប្រជាជន​តាម​ប្រទេស​នីមួយៗ​ផងដែរ៕

The post គម្រោងលុបបំបាត់ភាពក្រីក្រត្រឹមឆ្នាំ ២០៣០ របស់ធនាគារពិភពលោក មិនអាចសម្រេចបានឡើយ appeared first on .

អត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាមានសន្ទុះងើបឡើងវិញប្រមាណ ៤%
អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជា មានសន្ទុះកើនឡើងពី ១៣.៥ភាគរយ កាលពីឆ្នាំ២០១៤មកដល់ ១៧.៨ភាគរយនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ ការកើនឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម ទួន ថាវរ: រដ្ឋលេខធិការក្រសួងផែនការ បានលើកឡើងថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៧ភាគរយ នៅឆ្នាំ២០០៧ មកនៅត្រឹម២២.៩ភាគរយក្នុងឆ្នាំ២០០៩ និងបន្តធ្លាក់មកនៅត្រឹម១៣.៥ភាគរយនាឆ្នាំ២០១៤ និងបានរុញកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។

លោកថា បើផ្នែកតាមទិន្នន័យស៊ើបអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ២០១៩-២០២០ អត្រាភាពក្រីក្រមានសន្ទុះកើនកើនឡើងមកដល់១៧.៨ភាគរយវិញ ដែលការកើនឡើងនូវអត្រាភាពក្រីក្រនេះ មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានការជម្រុញការអនុវត្តគោលនយោបាយជាតិ ប្រជាជន ឆ្នាំ២០១៦/២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឲ្យកាន់តែមានប្រសិទ្ធភាព តាមការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សន:វិស័យ យុទ្ធសាស្ត្រ ផែនការ  គោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ដោយផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន និងអភិវឌ្ឍន៍ រួមមាន ប្រជាជន និងអប់រំ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ បញ្ហាមនុស្សវ័យចាស់ ផលវិបាកប្រជាសាស្ត្រលើការអភិវឌ្ឍ បញ្ហាទេសន្តប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន បញ្ហាយេនឌ័រ និងសុខភាពបន្តពូជយុវវ័យ ។

ឯកឧត្តម ទួន ថាវរ: បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស ក៏ជាកត្តាសំខាន់បំផុត ដែលជាគន្លឹះក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ និងអាចជួយឲ្យកម្ពុជា បង្កើននូវភាពប្រកួតប្រជែងលើពិភពលោក  ដោយបន្តផ្តោតជាសំខាន់ក្នុងការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល  សុខុមាលភាព ដោយផ្តោតការយកចិត្តទុកដាក់សំខាន់លើយុវជន និងស្ត្រី។

ម៉្យាងទៀត ការអប់រំមានសារ:សំខាន់សម្រាប់បុគ្គល និងជាធនធានសម្រាប់អភិវឌ្ឍន៍ជាតិ  ហើយការអប់រំជាសិទ្ធិពីកំណើតសម្រាប់បុគ្គលម្នាក់ៗ។ ការអប់រំ ជាការអភិវឌ្ឍសមត្ថភាពមនុស្សជាតិ ដើមី្បលប់បំបាត់វិសមភាពក្នុងសេដ្ឋកិច្ច សង្គម វប្បធម៌ គ្រួសារ/បុគ្គល ច្បាប់នយោបាយ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ ។

ម្យ៉ាងទៀតការកំណត់វិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការអភិវឌ្ឍន៍ធនធានមនុស្ស ដើមី្បឆ្លើយតបទៅនឹងការបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច  ដែលមានវិស័យធំៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម ៕

The post អត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាមានសន្ទុះងើបឡើងវិញប្រមាណ ៤% appeared first on .