ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ

អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបឱ្យដឹងតួនាទីសំខាន់របស់ភូមិកីឡដ្ឋាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​បាន​បង្ហើប​​ឱ្យ​ដឹង​ថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​ពិត​ជា​ដើរ​តួនាទី​សំខាន់​ណាស់ ​​សម្រាប់​រាជរដ្ឋាភិបាលកម្ពុជា ​ប្រតិភូកីឡា និង​កីឡាករ កីឡាការិនី​ មក​ពី​បណ្តាប្រទេស​​ក្នុង​តំបន់​អាស៊ាន​ ​​​​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ ដែល​ប្រទេស​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ។

អ្នកឧកញ៉ា បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​ថា​ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​​នឹង​ដើរ​តួនាទី​សំខាន់ ព្រោះ​ការពិត​ណាស់​​ កាលណា​យើង​ប្រមូលផ្តុំ​កីឡាករ​មក​នៅ​ក្បែរ​កន្លែង​យើង​ប្រកួត គឺ​បាន​ន័យ​ថា​យើង​ងាយស្រួល​សម្រាប់​​រាជរដ្ឋាភិបាល ក្នុង​ការ​មើលថែទាំ​​កីឡាករ​ កីឡាការិនី ផ្គត់ផ្គង់​​អាហារ កន្លែង​ស្នាក់នៅ និង​សន្តិសុខ ហើយ​កីឡាករ​អាច​ហ្វឹកហាត់​នៅ​ទីនោះ​​​បាន​តែ​ម្តង។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល ក៏​ពុំ​ចាំបាច់​លំបាក​ដឹកជញ្ជូន​ពួកគាត់​ពី​សណ្ឋាគារ​ផ្សេងៗ យក​ទៅ​កន្លែង​កីឡដ្ឋាន​នោះដែរ។ ម្យ៉ាង​ទៀត កីឡាករ កីឡាការិនី ក៏​ពុំ​ចាំបាច់​​ចំណាយ​ពេល​ច្រើន​ធ្វើ​ដំណើរ ឬ​រង់ចាំ​ច្រើន​ម៉ោង​នោះ​ដែរ ពេល​ដល់​ថ្ងៃ​​ទៅ​ប្រកួត។

​”ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​​ជា​គោលគំនិត​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ​​បាន​ផ្តើម​ជា​គំនិត​ក្នុង​ការ​កសាង​ភូមិ​កីឡាករ ដើម្បី​បង្ករ​ភាព​ងាយស្រួល​ដល់​គ្រប់​កីឡាករ​របស់​ប្រទេស​អាស៊ាន​ ដែល​មក​ប្រកួត​ស៊ីហ្គេម ​​ហើយ​ខ្ញុំ​ក៏​បាន​គាំទ្រ​នូវ​គំនិត​នេះ ទើប​បង្កើត​ឱ្យ​មាន​គម្រោង​នេះ​ឡើង”។ អ្នកឧកញ៉ា សៀ ឫទ្ធី ​​បាន​បន្ថែម។

ភូមិកីឡា ដែលសាងសង់​ឡើង​ដើម្បី​ទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សូម​ជម្រាប​ជូន​ថា ភូមិកីឡា ដែលមាន៣៧០០គ្រែ ស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការ​ដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ជា​ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។ ភូមិកីឡដ្ឋាននេះ បាន​ផ្តល់ជាកន្លែងស្នាក់នៅ សម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕

The post អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបឱ្យដឹងតួនាទីសំខាន់របស់ភូមិកីឡដ្ឋាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម appeared first on .

អ្នកឧកញ៉ា សៀ ឫទ្ធី៖ ៦ខែចុងក្រោយ យើងសម្រុកធ្វើការ២៤ម៉ោង ទើបភូមិកីឡដ្ឋាន រួចរាល់ទាន់ពេល
​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា រយៈពេល​៦​ខែ​ចុង​ក្រោយ​ ក្រុមហ៊ុន​របស់​លោក​​​បាន​ខិតខំ​សម្រុក​ធ្វើការ​ទាំង​យប់​ទាំង​​ថ្ងៃ ២៤​ម៉ោង​លើ​២៤ម៉ោង​ ​​ទើប​អាច​ធ្វើ​ឱ្យ​គម្រោង​ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ​​រួចរាល់​ទាន់​ពេល​វេលា​​ សម្រាប់​​​ទទួល​ប្រតិភូ​កីឡាករ​​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការ​ស្នាក់នៅ​ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣នេះ។​

អ្នកឧកញ៉ា បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​ថា​ គម្រោង​នេះ​​​ ​ប្រើពេល​២​ឆ្នាំ​ក្នុង​ការ​សាងសង់ ដើម្បី​បញ្ចប់​គម្រោង​ជូន​រាជរដ្ឋាភិបាល។ វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​អ្វី​ដែល​ជា​គម្រោង​នេះ​កើត​ឡើង​ គឺ​នៅ​ក្នុង​យុគសម័យ​កូវីដ-១៩ ​បានន័យ​ថា​ ក្រុមហ៊ុន​​ជួប​ឧបសគ្គ​ច្រើន​ណាស់ អ្វី​ដែល​​លោក​​អាច​ធ្វើ​បាន​ គឺ​មាន​តែ​ឆន្ទៈ ហើយ​លោក​​មាន​ឆន្ទៈ​ក្នុង​ការ​កសាង​ ដើម្បី​មុខមាត់​ប្រទេស ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្គត់ផ្គង់​​ការ​ស្នាក់​នៅ​ដល់​កីឡាករ។

«ក្រុមហ៊ុន​យើង​បាន​បោះ​ទុន​ច្រើន​មែនទែន ក្នុង​ការ​សាងសង់​គម្រោងភូមិកីឡដ្ឋាន​នេះ​ឱ្យ​រួច​រាល់ បើ​មិន​ដូច្នោះ​ទេ​ គឺ​យើង​មិន​អាច​ធ្វើ​ទាន់​ទេ។ បន្ថែម​ពី​នេះ យើង​ក៏​មាន​បញ្ហា​ការ​ផ្គត់ផ្គង់សម្ភារៈ​មក​ពី​ក្រៅ​ប្រទេស ដោយសារ​កូវីដ-១៩ ហើយ​យើង​ពិបាក​ក្នុង​ការ​ទិញ​សម្ភារៈ​យក​មក​ផ្គង់ផ្គង់​គម្រោង​របស់​យើង​មែនទែន។ ទី២ គឺ​បញ្ហា​កម្មករ ក៏​មាន​ការ​លំបាក​ដែរ ដោយសារ​កាល​កូវីដ​ផ្ទុះ​ឡើង​ខ្លាំង​ មាន​ការ​បិទ​ខ្ទប់ ដូច្នេះ​​យើង​មិនមាន​កម្មករ​មក​ធ្វើ​ការ​ទេ ប៉ុន្តែ​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ គឺ​យើង​ធ្វើការ​ ២៤​ម៉ោង​លើ​២៤​ម៉ោង បានន័យ​​ថា យើង​ខិតខំ​ធ្វើ​ទាំង​ថ្ងៃ ទាំង​យប់ ​គ្មាន​ពេល​សម្រាក​នោះ​ទេ ដើម្បី​បញ្ចប់​គម្រោង​នេះ​ជូន​រាជរដ្ឋាភិបាល»។ អ្នកឧកញ៉ា សៀ ឫទ្ធី បាន​​បញ្ជាក់​បន្ថែម។

អ្នកឧកញ៉ា ​​បាន​​​បន្ត​ថា៖ «អ្វី​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​​ធ្វើ​ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​ផ្ទាល់ ​​ព្រោះ​ជា​មុខមាត់​របស់​ប្រទេស​កម្ពុជា​យើង។ បើ​សិន​ជា​ខ្ញុំ​មិនមាន​ការ​គិត​គូ​បែប​នេះ​ទេ ប្រហែល​ជា​គម្រោង​មួយ​នេះ​ ធ្វើ​មិន​ទាន់​ហើយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​យើង​គិត​ថា នេះ​ជា​គម្រោង​មួយ​ ដើម្បី​មុខមាត់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា យើង​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ហើយ»។ ​

អ្នកឧកញ៉ា និយាយ​លេងសើច​បន្តិច​ថា ដោយសារ​ឆន្ទៈ​នេះ​ហើយ គម្រោង​នេះ​ធ្វើ​ឱ្យ​លោក​​សក់​ស្កូវ​ច្រើន​ណាស់ ពីព្រោះ​វា​មិនមាន​ជា​ការងារ​មួយ​ស្រួល​ទេ ទាំង​ការ​កៀងគរ​កម្មករ ការ​គិត​គូ​ពី​ចង្វាក់​ផលិត​កម្ម ធ្វើ​យ៉ាង​ណា​ឱ្យ​រួចរាល់​ទាន់​ពេល​នេះ វា​មិនមែន​ជា​រឿង​មួយ​សាមញ្ញ​​នោះ​ទេ។

សូម​ជម្រាប​ថា បើ​តាម​​ការ​បញ្ជាក់​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃ​​ទុន​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​ ​​​បាន​សាងសង់​រួចរាល់​ ​​តាំង​ពី​​សល់​ពេល​១៥ថ្ងៃ​ មុន​ដល់​ថ្ងៃ​ប្រកួត​ស៊ីហ្គេម​ សម្រាប់​​ការ​ផ្គត់ផ្គង់​ចំនួន​​កីឡា​ស្នាក់នៅ តាម​តម្រូវ​ការ​របស់​រាជរដ្ឋាភិបាល ហើយ​លោក​បាន​ប្រគល់​ជូនគណៈកម្មាធិការជាតិ​រៀបចំ​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួច​រាល់​ហើយផងដែរ៕

The post អ្នកឧកញ៉ា សៀ ឫទ្ធី៖ ៦ខែចុងក្រោយ យើងសម្រុកធ្វើការ២៤ម៉ោង ទើបភូមិកីឡដ្ឋាន រួចរាល់ទាន់ពេល appeared first on .

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី តម្លៃ២០០លានដុល្លារ សាងសង់រួចរាល់ជាស្ថាពរ
គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” (WorldBridge Sport Village) តម្លៃ​ជាង​២០០​លាន​ដុល្លារ​ ​​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​បាន​​សាង​សង់​រួចរាល់​ជា​ស្ថាពរ​​ហើយ និង​បាន​​ត្រៀម​ខ្លួន​រួចរាល់​​​​​ក្នុង​ការ​ទទួល​ប្រតិភូ​កីឡា​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ ​​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នា​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី១៩ ខែមេសា​នេះ​ថា ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា នៅ​សល់​តែ ១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ចំណែក​ឯ​ ភូមិកីឡា ដែល​ស្ថិត​នៅ​ជាប់​ពហុកីឡដ្ឋានជាតិមរតកតេជោ នៅ​សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺ​នឹង​ប្រើ​ប្រាស់​សម្រាប់ការស្នាក់នៅ ការហូបចុកជុំគ្នា និង​ងាយស្រួល ក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាសុខសុវត្ថិភាព សន្តិសុខ ជូនដល់ក្រុមប្រតិភូ កីឡាករ កីឡាការិនី។

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​លើ​ផ្ទៃ​ដី ៦.២​ហិកតា ​​ជាប់​នឹង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ក្នុង​នោះ​រួម​មាន​ខុនដូ ១២​អគារ ​សរុប​ស្មើ​នឹង ១,៣១៩ យូនីត ​​មាន​ប្រភេទ​យូនីត ១​បន្ទប់​គេង ២​បន្ទប់គេង និង​៣​បន្ទប់​គេង។ ក្រៅ​ពី​ខុនដូ​ចំនួន ១២​អគារ គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ ​​ក៏​មាន​​ប្រភេទ​វីឡាទោល​ ចំនួន​៣ វីឡាភ្លោះ​ចំនួន​៤៨ វីឡាកូនកាត់​៧៩ ផ្ទះ​អាជីវកម្ម​ខ្នាត​តូច​ចំនួន​៤១ និង​ផ្ទះ​អាជីវកម្ម​ខ្នាត​ធំ​ចំនួន​៩៤​ សរុបទាំងអស់​ស្មើ​នឹង១,៥៨៤​យូនីត ដែលនឹងធ្វើឱ្យគម្រោងនេះ ក្លាយជាសហគនម៍រស់នៅ​និងជាតំបន់​ពាណិជ្ជកម្មដ៏ធំថ្មីមួយ។

កាលពី​ដើម​ខែមេសា​នេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ “Community Development Of The Year 2023” ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០២៣ ផង​ដែរ ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ពិត​ជា​មាន​កិត្យានុភាព​ក្នុង​វិស័យ​អចលនទ្រព្យ។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អស់​រយៈពេល ៦៤​ឆ្នាំ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែល​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

The post ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី តម្លៃ២០០លានដុល្លារ សាងសង់រួចរាល់ជាស្ថាពរ appeared first on .

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ាមួយរូប តម្លៃ២០០លានដុល្លារ សាងសង់បាន៨០%ហើយ
គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើប​ដំបូងគេ​នៅកម្ពុជា តម្លៃ​ជាង​២០០​លាន​ដុល្លារ​ ​​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុន World Bridge Group ​​កំពុង​សម្រុក​សាង​សង់​ទាំង​យប់​​ទាំង​ថ្ងៃ ​​និង​ជា​រួម​សម្រេច​បាន ៨០%​ហើយ ដើម្បី​ត្រៀម​​​​​ក្នុង​​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​នាឆ្នាំ​២០២៣ ខាងមុខ។

​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន World Bridge Group

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន WorldBridge Sport Village ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ World Bridge Group ​បាន​ឱ្យ​ដឹង​ថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដែល​មាន​តម្លៃ​ជាង​២០០​លាន​ដុល្លារ ​សាង​សង់​លើ​ផ្ទៃ​ដី​ ៦​ហិកតា​ ​​នៅ​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​​​មក​ទល់​បច្ចុប្បន្ន​នេះ​ ជា​រួម​សម្រេច​បាន​ប្រមាណ ៨០%​ហើយ ហើយ​គម្រោង​នឹង​បញ្ចប់​​ដំណាក់​កាល​សាងសង់​នៃ​គម្រោង​ទាំង​មូល ក្នុង​ពេល​ឆាប់ៗ​​នេះ។

ក្រុមហ៊ុន​បាន​បញ្ជាក់​បន្ថែម​ថា ទោះបី​ជា​មាន​បញ្ហា​កូវីដ-១៩ ប៉ុន្តែ​​គម្រោង​នៅ​តែ​បន្ត​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ ​​និង​​ជា​រួម​​​សម្រេច​បាន​៨០%។ ក្រុមហ៊ុន​​ខិត​ខំ​ជំរុញ​ការ​សាងសង់​ដ៏​​សស្រាក់​សស្រាំ​នេះ គឺ​ដើម្បីបញ្ចប់គម្រោង និង​​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ត្រៀមទទួលថ្នាក់ដឹកនាំ ប្រតិភូកីឡា និងអត្តពលិក មកពី​ប្រទេស​ក្នុងតបន់ និងលើពិភពលោក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Sport Village រំពឹងថា គម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ព្រោះ​តំបន់នេះបណ្តុំទៅដោយ​អគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ត្រីរពេទ្យ ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្តជាដើម។ ជាពិសេស​គម្រោង​ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានតភ្ជាប់ខ្វាត់ខ្វែង ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើ​ពាណិជ្ជកម្ម​របស់ក្រុមហ៊ុន សហគ្រាស និងធុរជន។

គួរ​បញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង​លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ស្ថិត​នៅ​ភាគខាង​ជើង​រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង​ ៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ។ ដោយស្ថិត​នៅក្នុងតំបន់ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់​ជាមួយនឹងរចនាបថលំនៅឋាន​សម័យទំនើប ដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣​បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំ​ទូលាយ ល្អឥតខ្ចោះ សម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត៕

The post ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ាមួយរូប តម្លៃ២០០លានដុល្លារ សាងសង់បាន៨០%ហើយ appeared first on .

ក្បែរ​ស្តាត​ថ្មី គម្រោង​អគារ​ខ្ពស់ៗកំពុង​លេច​ត្រដែត នឹង​រួចរាល់ឆ្នាំ​២០២៤
គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹង​ផុស​ឡើង​នៅ​ភាគ​ខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ ។ ក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា​ជាដើម។

លោក Simon Vancliff នាយកប្រតិបត្តិ WB Sport Village បានបញ្ជាក់ឲ្យដឹងថា គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» កសាងឡើង ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ SEA Games 2023 និងជាដៃគូរបស់ SEA Game ហើយនឹងត្រូវប្រគល់ឲ្យអ្នកទិញ នៅខ្ទង់ដើមឆ្នាំ២០២៤។

លោកបានឲ្យដឹងថា គម្រោងនេះនឹងប្រគល់ឲ្យទៅរាជរដ្ឋាភិបាល នៅចុងឆ្នាំ២០២២ ដើម្បីឲ្យពួកគេរៀបចំព្រឹត្តិការណ៍ SEA Games ហើយខាងរាជរដ្ឋាភិបាល នឹងប្រគល់មកឲ្យវិញ ពេលចប់ព្រឹត្តិការណ៍ SEA Games។

គម្រោងអគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​ឡើងដោយ​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ៕

The post ក្បែរ​ស្តាត​ថ្មី គម្រោង​អគារ​ខ្ពស់ៗកំពុង​លេច​ត្រដែត នឹង​រួចរាល់ឆ្នាំ​២០២៤ appeared first on .