ភ្នំពេញ

ភ្នំពេញ ជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលចំណាយសមរម្យជាងគេ នាថ្ងៃឆ្លងឆ្នាំ
រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសកម្ពុជា ថ្មីៗនេះត្រូវបានគេហទំព័រដ៏ល្បីល្បាញខាងកក់សណ្ឋាគារ និងការធ្វើដំណើរ ដែលមានឈ្មោះថា Agoda ដាក់ចំណាត់ថ្នាក់ ថាជាគោលដៅទេសចរណ៍ ដែលមានតម្លៃសមរម្យបំផុត ដោយការកក់កន្លែងស្នាក់នៅគឺមានតម្លៃធូរជាងគេក្នុងតំបន់អាស៊ី នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពី Yahoo Finance ។

ការចាត់ចំណាត់ថ្នាក់ដូច្នេះ Agoda បានផ្អែកទៅលើ ការគណនាទិន្នន័យដែលមាននៅក្នុងគេហទំព័ររបស់ខ្លួន ដោយបន្ទប់ស្នាក់នៅក្នុងទីក្រុងភ្នំពេញ គឺមានតម្លៃជាមធ្យមខ្ទង់ ៦៧ដុល្លារក្នុងមួយយប់ នៅថ្ងៃទី៣១ ខែធ្នូ ពោលជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ខណៈទីក្រុងហាណូយរបស់ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងទីក្រុងហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី មានតម្លៃជាមធ្យម ៩២ដុល្លារ។

រាជធានីភ្នំពេញ ត្រូវបានចាត់ទុកថា ជាកន្លែងដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំសកល ត្បិតមានកន្លែងកំសាន្តជាច្រើនទីតាំង រួមផ្សំភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ច្រើនហូរហៀរ ត្រៀមឆ្លងឆ្នាំ បាញ់កាំជ្រួច បង្កើតផ្ទាំងទស្សនីយភាពមានពន្លឺស្រស់ត្រកាលពេញផ្ទះមេឃនាពេលរាត្រី។ កាន់តែពិសេសទៀតនោះ នាឱកាសឆ្លងឆ្នាំដែលទើបតែកន្លងផុតទៅថ្មីៗនេះ រដ្ឋាភិបាលក៏បានរៀបចំជាកម្មវិធី «សាទរកម្ពុជា» យ៉ាងអធិកអធម គួបគ្នានឹងការដង្ហែរក្បួនវប្បធម៌ជាច្រើនប្រភេទ ដែលនៅឆ្នាំក្រោយៗទៀត នឹងក្លាយជានុយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។

គួរឲ្យដឹងផងថា ដោយសារតែភ្នំពេញជាទីតាំងប្រមូលផ្តុំដោយភ្ញៀវទេសចរមកឆ្លងឆ្នាំផង និងមានកម្មវិធី «សាទរកម្ពុជា» រៀបចំឡើងយ៉ាងអធិកអធមផងនោះ បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ កម្ពុជាបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១,៥លាននាក់សម្រាប់រាជធានីភ្នំពេញ និងជាង ៣,៥លាននាក់ នៅទូទាំងប្រទេស៕

The post ភ្នំពេញ ជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលចំណាយសមរម្យជាងគេ នាថ្ងៃឆ្លងឆ្នាំ appeared first on .

សម្តេចធិបតី៖ ភ្នំពេញថ្ងៃក្រោយ នឹងមានប្រព័ន្ធដឹកជញ្ជូនក្រោមដីដូចបណ្តារប្រទេសទំនើប
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្លូវថ្នល់ ពិសេសប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រោមដី គឺកិច្ចការសំខាន់ដែលត្រូវរួមគ្នាគិតគួរឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការកក់ស្ទះ ស្រប់ពេលដែលកំណើនពលរដ្ឋនៅភ្នំពេញ។

សម្តេចធិបតី ថ្លែងដូច្នេះ នៅក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ សម្ដេចធិបតីបញ្ជាក់ថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។ហេតុនេះ ដើម្បីដោះស្រាយបញ្ហាកក់ស្ទះ និងសម្រួលដល់ការស់នៅរបស់ពលរដ្ឋនៅទីក្រុងភ្នំពេញ កាន់តែងាយស្រួល និងសំបូរបែប គឺក្រៅពីយើងគិតប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅលើដីហើយនោះ គឺយើងក៏ត្រូវរួមគ្នាគិតទៅដល់ប្រព័ន្ធដឹកជញ្ជូនក្រោមដីឱ្យបណ្តាប្រទេសទំនើបបន្ថែមទៀតផងដែរ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវពង្រឹង និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនថែមទៀតដូច្នេះ គឺក្នុងគោលបំណងដើម្បីខិតខំបង្ខិតសេវាដឹកជញ្ជូនសាធារណៈជាពិសេសរថយន្តក្រុងឱ្យទៅដល់ក្បែរផ្ទះពលរដ្ឋរស់នៅ សំដៅភ្ជាប់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងជនបទឱ្យកាន់តែខិតជិត៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី៖ ភ្នំពេញថ្ងៃក្រោយ នឹងមានប្រព័ន្ធដឹកជញ្ជូនក្រោមដីដូចបណ្តារប្រទេសទំនើប appeared first on .

កម្ពុជាមានអគារខ្ពស់ៗរហូតដល់២៥៨៦អគារ បង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងវិស័យសំណង់
គិតត្រឹមខែមិថុនាឆ្នំា២០២៣នេះកម្ពុជាមានអគារខ្ពស់ៗរហូតដល់២៥៨៦អគារនៅទូទំាងប្រទេស។ការកើនឡើងនៃចំនួនអគារខ្ពស់ៗនេះត្រូវបានអ្នកជំនាញចាត់ទុកថាវាជាសញ្ញាមួយបង្ហាញឱ្យពីការរីកចម្រើននៅក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន។

លោក ឡៅ ទិព្វសីហា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបីយកមុ្មនិងសំណង់ បានឱ្យដឹងថា សម្រាប់សំណង់អគារខ្ពស់ៗនៅទូទំាងប្រទេសកម្ពុជាចាប់ពី៥ជាន់ឡើងទៅមានចំនួន២៥៨៦អគារ នៅក្នុងនោះក្រុងភ្នំពេញមាន១៧១១អគារ, ខេត្តព្រះសីហនុមាន៩៩០អគារ,បន្ទាយមានជ័យមាន១៤២អគារ និងខេត្តផ្សេងទៀតមាន៤៣អគារ។ នេះគឺជាចំនួនមួយធំហើយយើងមានការសារទរចំពោះអគារខ្ពស់ៗនៅកម្ពុជា។

លោកគូសបញ្ជាក់ថា«នៅកម្ពុជាអគារដែលខ្ពស់បំផុតចាប់ពី៤០ជាន់ឡើងទៅមានចំនួន៥២អគារ»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury 21 Mekong បានឱ្យដឹងថា ការអភិវឌ្ឍវិស័យអចលនទ្រព្យទាមទាររយៈពេលពី៥ទៅ១០ឆ្នំា។នៅក្នុងការកសាងនិងការអភិវឌ្ឍអគារខ្ពស់ៗគឺតែងតែធ្វើបន្តរហូតមិនថាប្រទេសយើងជួបបញ្ហាជំងឺកូវីដ១៩ឬមិនជួបវិបត្តិនោះទេ វាអាស្រ័យទៅលើអ្នកវិនិយោគ បើសិនគាត់មានលទ្ធភាពទោះបីមាបបញ្ហាប្រឈមក៏គាត់នៅតែមានលទ្ធភាពសាងសង់ជាធម្មតា។

លោកសង្កត់ធ្ងន់ថា «ការកើនឡើងនៃអគារខ្ពស់ៗនៅកម្ពុជាវាបង្ហាញឱ្យឃើញពីសញ្ញានៃការរីកចម្រើននៅក្នុងវិស័យសំណង់ក្នុងពេលបច្ចុប្បន្ន ហើយត្រៀមទុកដើម្បីផលិតឬដើម្បីលក់នៅពេលអនាគតផងដែរ»។

ទន្ទឹមនិងការសាងសង់អគារខ្ពស់ៗនៅកម្ពុជាកើនឡើងបង្ហាញពីការរីកចម្រើននៅក្នុងវិស័យសំណង់ លោក ច្រឹក សុខនីម មានប្រសាសន៍ថា តម្រូវការក្នុងការប្រើប្រាស់អគារលំនៅឋាននាពេលបច្ចុប្បន្ននៅកម្ពុជាមិនទាន់មានលើសពីតម្រូវការនៅឡើយទេ។​​ ដូចនេះឱកាសនៅក្នុងការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យនៅតែមានសក្តានុពលធំ បើទោះជាបញ្ហាសព្វថ្ងៃដែលយើងឃើញមានស្ថានភាពប្រឈមខ្លះដែលបានកើតឡើងជាសកលមិនមែនតែកើនឡើងនៅក្នុងប្រទេសកម្ពុជាឬក្នុងតំបន់ទេ វាជាបញ្ហាប្រឈមនៃការដើរយឺតនៃសេដ្ឋកិច្ចសកលនៅ២ឬ៣ឆ្នំាចុងក្រោយបន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលស្ថានភាពនេះគាប់ប្រសើរមកវិញនោះវិស័យសំណង់និងអចលនទ្រព្យនឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីទ្រទ្រង់ឬជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់៕ អត្ថបទ៖សារេត

The post កម្ពុជាមានអគារខ្ពស់ៗរហូតដល់២៥៨៦អគារ បង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងវិស័យសំណង់ appeared first on .

ក្រុមវិនិយោគិនសង្ឃឹមកម្ពុជានឹងបន្តជួយគាំទ្រក្រុមហ៊ុនចិន ដើម្បីសិក្សាពីឱកាសវិនិយោគនៅកម្ពុជា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទើបទទួលភារកិច្ចនាពេលថ្មីៗនេះ បានបង្ហាញពីបរិយាកាសអំណោយផលរបស់កម្ពុជាសម្រាប់ធ្វើពាណិជ្ជកម្ម ដល់សហគ្រាសចិន។ ទន្ទឹមនឹងនេះ ក៏បានប្តេជ្ញាបន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុនចិន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយលោក ដាយ យូមីង (Dai Youming) នៃក្រុមហ៊ុន Power China International Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះ លោក ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។

ក្នុងឱកាសជំនួបពិភាក្សាការងារគណ:ប្រតិភូសហគ្រាសចិន បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជា រហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕ អត្ថបទ៖ ពិសី

The post ក្រុមវិនិយោគិនសង្ឃឹមកម្ពុជានឹងបន្តជួយគាំទ្រក្រុមហ៊ុនចិន ដើម្បីសិក្សាពីឱកាសវិនិយោគនៅកម្ពុជា appeared first on .

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងដំណើរស្វាហាប់ឆ្ពោះទៅងើបឡើងវិញពេញទំហឹង
សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី១៨ខែឧសភានេះ។

របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។វិស័យកសិកម្មរបស់កម្ពុជាកំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តច្រើនបន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។

យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរតាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថមទៀត»។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនដល់ ៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រនិងផ្លូវជាដើម។

របាយការណ៍ដដែលនិយាយទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។ របាយការណ៍នេះមានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាពដែលកម្ពុជាអាចធ្វើបានក្នុងការបង្កើនការចំណាយសាធារណៈក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តរបាយការណ៍ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែកនិងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហានៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជនទៅលើសេវាសុខាភិបាលក្នុងស្រុក។របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្តោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕ អត្ថបទ៖ សារេត

The post ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងដំណើរស្វាហាប់ឆ្ពោះទៅងើបឡើងវិញពេញទំហឹង appeared first on .

សម្ដេច ស ខេង ឱ្យអាជ្ញាធរភ្នំពេញចាត់វិធានការរាល់ការសាងសង់សំណង់លើដី ឬចំណីផ្លូវសាធារណៈ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។ ការណែនាំនេះ បានធ្វើឡើងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលចុងសប្តាហ៍កន្លងទៅ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ និងសោភ័ណភាពល្អ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ។

ដោយសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ដូច្នេះថា «ព្រមជាមួយនេះ ត្រូវចាត់វិធានការទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត ក៏ដូចសំណង់ទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព សណ្ដាប់ធ្នាប់រៀបរយសាធារណៈ និងបរិស្ថានក្នុងទីក្រុង»។

តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ដែរថា រាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ បាននឹងកំពុទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក​ និងពីបណ្តាប្រទេសនានា​ ដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្ម​ ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានាបណ្តាលមកពីការប្រែប្រួលនៃសភាពការណ៍ពិភពលោកក៏ដោយ។

ជាងនេះទៀត ស្របពេលជាមួយការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនរហ័សទាំងនេះ សម្តេចអះអាងថា គឺទាមទារឱ្យគ្រប់ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងគុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកក់ស្ទះចរាចរណ៍ផងដែរ៕

The post សម្ដេច ស ខេង ឱ្យអាជ្ញាធរភ្នំពេញចាត់វិធានការរាល់ការសាងសង់សំណង់លើដី ឬចំណីផ្លូវសាធារណៈ appeared first on .

លោក សុខ ចិន្តាសោភា៖ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា ខណៈក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ តាមរយៈគម្រោងសំណើវិនិយោគនៅកម្ពុជា ភាគច្រើនជាការវិនិយោគរបស់ប្រទេសចិន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលថ្ងៃទី២៥ ខែតុលា បានលើកឡើងថា៖ «ក្នុងនាមជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ដែលធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរវាងប្រទេសកម្ពុជានិងចិន លោកមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខ មិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត ជាក់ស្តែងបានឃើញតាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ជាដើម»។

ជាងនេះទៀត លោកថា«ប្រទេសចិន ក្រៅពីការវិនិយោគដើម្បីបង្កើតការងារ ក៏មានការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដូចជា ផ្លូវថ្នល់ ស្ពាន ថាមពល វារីអគ្គិសនី ដែលទាំងនេះគឺជាកត្តាចំបង ដើម្បីឲ្យគ្រប់ប្រទេសធ្វើការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបាន ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ក៏ដូចជា ការផ្តល់ហិរញ្ញប្បទាន ឬជំនួយ មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយើងខ្ញុំបានសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី ។ល។ អ្វីដែលខ្ញុំចង់លើកឡើងគឺថា ការចូលរួមរបស់រដ្ឋាភិបាលចិន ក៏ដូចជា ពីសំណាក់ក្រុមហ៊ុន​ចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានចូលរួមធំធេងណាស់ ក្នុងការអភិវឌ្ឍ កន្លងមក នៅពេលនេះ និងពេលអនាគត សម្រាប់សង្គមសេដ្ឋកិច្ច» ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា ជាក់ស្តែង ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមនូវសំណើវិនិយោគ ចំនួន១៥០ គម្រោង ដែលកើនឡើង ចំនួន១៦គម្រោង បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំហំវិនិយោគក៏កើនឡើង ប្រហែល ១០០លានដុល្លារផងដែរ៕ អត្ថបទ៖ រង្សី

The post លោក សុខ ចិន្តាសោភា៖ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា appeared first on .

ភ្នំពេញ ចំណាយថវិកាជាង ២២៦លានដុល្លារ លើការសាងសង់ស្ពាន២ប្រភេទនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា បើគិតមកទល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ បានចំណាយដល់ការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស អស់រហូតជាង២២៦លានដុល្លារហើយ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ចាក់ថា ការសាងសង់ស្ពានអាកាសនាពេលកន្លងមក នឹងពេលនេះ គឺជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ ពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះ បានឲ្យដឹងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។ ជាក់ស្តែងសម្តេច បានបញ្ជាក់ថា រហូតពេលបច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ។

គួរបញ្ជាក់ដែរថា បើតាមសម្តេចថ្លែងក្នុងពិធីខាងលើ សម្តេច ក៏រំលឹកដែរថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ៕ អត្ថបទ៖ រង្សី

The post ភ្នំពេញ ចំណាយថវិកាជាង ២២៦លានដុល្លារ លើការសាងសង់ស្ពាន២ប្រភេទនេះ appeared first on .

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ប្រគល់រថយន្តក្រុងសាធារណៈ ២០០គ្រឿងឱ្យលោក ឃួង ស្រេង
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ផ្ដល់រថយន្ដ ក្រុងសាធារណៈចំនួន ២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនចាំបាច់ប្រើយានជំនិះផ្ទាល់ខ្លួននោះឡើយ ហើយចំណាយក៏តិចផងដែរ។

ពិធីប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ត្រូវបានចុះហត្ថលេខាដោយលោក ឃូង ស្រេង អភីបាលរាជធានីភ្នំពេញ និងលោក LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងពិធីប្រគល់នេះដែរ លោក ឃួង ស្រេង បានចាត់ទុកថា ការផ្ដល់ជំនួយរបស់ក្រុមហ៊ុន គឺជាការបង្ហាញឲ្យឃើញពីការរួមចំណែក បង្កើនទំនាក់ទំនង និងកិច្ចសហប្រិបត្ដិការ រវាងរដ្ឋាភិបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា៕

The post ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ប្រគល់រថយន្តក្រុងសាធារណៈ ២០០គ្រឿងឱ្យលោក ឃួង ស្រេង appeared first on .

បណ្ឌិត​ គី សិរីវឌ្ឍ៖ ភ្នំពេញមានការអភិវឌ្ឍលេចធ្លោច្រើន ខុសកាលពីជាង១០ឆ្នាំមុន
The post បណ្ឌិត​ គី សិរីវឌ្ឍ៖ ភ្នំពេញមានការអភិវឌ្ឍលេចធ្លោច្រើន ខុសកាលពីជាង១០ឆ្នាំមុន appeared first on .