ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ប្រគល់រថយន្តក្រុងសាធារណៈ ២០០គ្រឿងឱ្យលោក ឃួង ស្រេង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ផ្ដល់រថយន្ដ ក្រុងសាធារណៈចំនួន ២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនចាំបាច់ប្រើយានជំនិះផ្ទាល់ខ្លួននោះឡើយ ហើយចំណាយក៏តិចផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ត្រូវបានចុះហត្ថលេខាដោយលោក ឃូង ស្រេង អភីបាលរាជធានីភ្នំពេញ និងលោក LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងពិធីប្រគល់នេះដែរ លោក ឃួង ស្រេង បានចាត់ទុកថា ការផ្ដល់ជំនួយរបស់ក្រុមហ៊ុន គឺជាការបង្ហាញឲ្យឃើញពីការរួមចំណែក បង្កើនទំនាក់ទំនង និងកិច្ចសហប្រិបត្ដិការ រវាងរដ្ឋាភិបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា៕