មន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ត្បូងឃ្មុំ»

មន្ទីរពេទ្យដ៏ទំនើបប្រចាំតំបន់តម្លៃ ៥០លានដុល្លារនៅខេត្តត្បូងឃ្មុំ សម្ពោធនាព្រឹកនេះ
នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនានេះ រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។

មន្ទីរពេទ្យនេះ ចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។

សូមជម្រាបជូមថា មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់៕

The post មន្ទីរពេទ្យដ៏ទំនើបប្រចាំតំបន់តម្លៃ ៥០លានដុល្លារនៅខេត្តត្បូងឃ្មុំ សម្ពោធនាព្រឹកនេះ appeared first on .

ចិនគ្រោងប្រគល់អាគារមន្ទីរពេទ្យធំៗចំនួន២ ក្នុងទំហំទឹកប្រាក់ ១៣០លានដុល្លារមកឲ្យប្រទេសកម្ពុជា
មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ប្រទេសចិន គ្រោងនឹងសម្ពោធប្រគល់ឲ្យមកកម្ពុជា នៅខែមីនាខាងមុខនេះ។ ខណៈ​ជាង​មួយទសវត្សរ៍​កន្លង​ទៅ​នេះ ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​កែ​ទម្រង់ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាថ្ងៃទី០៧ កុម្ភៈម្សិលមិញបានលើកឡើងថា នៅអំឡុងខែមីនា ២០២២ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងនោះ មានមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ត្បូងឃ្មុំ» និងមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ព្រះកុសុមៈ» នៅភ្នំពេញ។

មន្ទីរពេទ្យ​មិត្តភាព​ «កម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមាន​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​ បាន​បញ្ចប់​ការសាងសង់​នា​ចុងខែ​វិច្ឆិកា​ឆ្នាំ២០២១កន្លងទៅក្រោម​ជំនួយ​​ឥត​សំណង​របស់​ប្រទេស​ចិន​​ស្ថិតនៅ​ភូមិ​និគមន៍​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទីរួមខេត្ត​ត្បូងឃ្មុំ ដោយ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ និង​​បញ្ចប់​ការសាងសង់​កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

​ដោយឡែក អាគារ​មន្ទីរ​ពេទ្យដែលជា​ជំនួយសាងសង់​របស់​ចិន​តម្លៃជាង​ ៨០​លាន​ដុល្លារ​ មាន​ឈ្មោះ​ «មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ ព្រះកុសុមៈ​» ក៏នឹង​បើកជា​ផ្លូវការផងដែរ​ ក្រោយ​ដំណើរ​ការ​សាងសង់​អស់​រយៈពេល​ ​៣ឆ្នាំ។​

អាគារមន្ទីរពេទ្យថ្មី​ដ៏​​ធំខ្ពស់ស្កឹមស្កៃ​ នៅតាមបណ្តោយផ្លូវយោធ​ពលខេមរភូមិន្ទ ​ឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ដែលពីមុនហៅថា «មន្ទីរពេទ្យលោកសង្ឃ ឬ ព្រះកុសុមៈ» បានជាប់ការត្រួតពិនិត្យបច្ចេកទេសជោគជ័យ ​នៅ​ពីថ្ងៃទី២៨ធ្នូកន្លងទៅ​។  ការងារសាងសង់លើគម្រោងនេះ ត្រូវ​បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨។

គួរជម្រាបថា អាគារ​ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ»នេះ មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន ផ្នែក​​វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។

បើតាមក្រុមហ៊ុមម៉ៅការសាសងចិន អគារនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ៕

The post ចិនគ្រោងប្រគល់អាគារមន្ទីរពេទ្យធំៗចំនួន២ ក្នុងទំហំទឹកប្រាក់ ១៣០លានដុល្លារមកឲ្យប្រទេសកម្ពុជា appeared first on .