ចិនគ្រោងប្រគល់អាគារមន្ទីរពេទ្យធំៗចំនួន២ ក្នុងទំហំទឹកប្រាក់ ១៣០លានដុល្លារមកឲ្យប្រទេសកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ប្រទេសចិន គ្រោងនឹងសម្ពោធប្រគល់ឲ្យមកកម្ពុជា នៅខែមីនាខាងមុខនេះ។ ខណៈ​ជាង​មួយទសវត្សរ៍​កន្លង​ទៅ​នេះ ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​កែ​ទម្រង់ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាថ្ងៃទី០៧ កុម្ភៈម្សិលមិញបានលើកឡើងថា នៅអំឡុងខែមីនា ២០២២ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងនោះ មានមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ត្បូងឃ្មុំ» និងមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ព្រះកុសុមៈ» នៅភ្នំពេញ។

មន្ទីរពេទ្យ​មិត្តភាព​ «កម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមាន​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​ បាន​បញ្ចប់​ការសាងសង់​នា​ចុងខែ​វិច្ឆិកា​ឆ្នាំ២០២១កន្លងទៅក្រោម​ជំនួយ​​ឥត​សំណង​របស់​ប្រទេស​ចិន​​ស្ថិតនៅ​ភូមិ​និគមន៍​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទីរួមខេត្ត​ត្បូងឃ្មុំ ដោយ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ និង​​បញ្ចប់​ការសាងសង់​កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

May be an image of indoor

​ដោយឡែក អាគារ​មន្ទីរ​ពេទ្យដែលជា​ជំនួយសាងសង់​របស់​ចិន​តម្លៃជាង​ ៨០​លាន​ដុល្លារ​ មាន​ឈ្មោះ​ «មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ ព្រះកុសុមៈ​» ក៏នឹង​បើកជា​ផ្លូវការផងដែរ​ ក្រោយ​ដំណើរ​ការ​សាងសង់​អស់​រយៈពេល​ ​៣ឆ្នាំ។​ 

អាគារមន្ទីរពេទ្យថ្មី​ដ៏​​ធំខ្ពស់ស្កឹមស្កៃ​ នៅតាមបណ្តោយផ្លូវយោធ​ពលខេមរភូមិន្ទ ​ឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ដែលពីមុនហៅថា «មន្ទីរពេទ្យលោកសង្ឃ ឬ ព្រះកុសុមៈ» បានជាប់ការត្រួតពិនិត្យបច្ចេកទេសជោគជ័យ ​នៅ​ពីថ្ងៃទី២៨ធ្នូកន្លងទៅ​។  ការងារសាងសង់លើគម្រោងនេះ ត្រូវ​បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨។

BizKhmer - មន្ទីរពេទ្យព្រះកុសុមៈ នឹងដំណើរការតាមបែបឌីជីថល  ដោយប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង»

គួរជម្រាបថា អាគារ​ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ»នេះ មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន ផ្នែក​​វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។

បើតាមក្រុមហ៊ុមម៉ៅការសាសងចិន អគារនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ៕

ចិនផ្តល់ថវិកាជិត៨០លានដុល្លារដើម្បីសាងសង់អាគារក្នុង​មន្ទីរពេទ្យព្រះកុសុមៈ|Cambodia  News | Khmer News - ពត៌មានខ្មែរ