ភ្នំពេញ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន United Auto Co., Ltd. បានរៀបចំកម្មវិធីប្រគល់រថយន្ត Chevrolet Groove ជូនអតិថិជន ដោយមានរថយន្តរហូតដល់ 150គ្រឿង ត្រូវបានប្រគល់ជូនអតិថិជន ដែលនេះបង្ហាញពីការគាំទ្រ និងទំនុកចិត្តកាន់តែខ្លាំងពីអតិថិជនកម្ពុជា។

គួរបញ្ជាក់ផងដែរ Chevrolet គឺជាម៉ាកយីហោរថយន្តដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1911 និងជាផ្នែកមួយរបស់ General Motors (GM)។ អស់រយៈពេលជាងមួយសតវត្សរ៍ Chevrolet បានបន្តអភិវឌ្ឍផលិតផល បច្ចេកវិទ្យា និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជុំវិញពិភពលោក។
ការគាំទ្រចំពោះ Chevrolet នៅកម្ពុជា ក៏កំពុងបន្តកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីសប្តាហ៍មុន ក្រុមហ៊ុនទើបតែបានប្រគល់រថយន្តប្រភេទ PHEV ជូនអតិថិជនជាង 100 គ្រឿង ដែលជាសក្ខីភាពមួយបង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍ និងទំនុកចិត្តរបស់អតិថិជនលើប្រេន Chevrolet។

សម្រាប់ Chevrolet Groove ជារថយន្តបែបស្ទ័រស៊េរីថ្មី យើងសង្កេតឃើញការលក់ហក់ឡើងគួរអោយកត់សម្គាល់ត្រឹមតែរយៈពេលខ្លី។ រថយន្តនេះរចនាឡើងដើម្បីផ្តល់ជូននូវការរួមបញ្ចូលគ្នារវាង តម្លៃសមរម្យ ការរចនាទំនើប បច្ចេកវិទ្យា និងសុវត្ថិភាព ដែលសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅកម្ពុជា។
ជាពិសេស Chevrolet Groove មានបំពាក់ប្រព័ន្ធជំនួយសុវត្ថិភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដូចជាប្រព័ន្ធប្រាំងអូតូ, រក្សាគន្លងផ្លូវសុវត្ថិភាព, Adaptive Cruise Control និង Traffic Jam Assist ដែលជួយបង្កើនភាពងាយស្រួល កាត់បន្ថយភាពនឿយហត់ និងផ្តល់ទំនុកចិត្តការធ្វើដំណើរ។

បើទោះបីជាតម្លៃសមរម្យក៏ពិតមែន ប៉ុន្តែChevrolet Grooveនៅតែរក្សាDNAនៃរថយន្តអាមេរិក ដែលបំពាក់ដោយសាច់ដែកមួយជុំរថយន្តក្រាស់រឹងមាំ ជាមួយប្រព័ន្ធជើងក្រោមហាប់ណែន ផ្តល់លំនឹងក្នុងការបើកបរ ដើម្បីបន្ថែមភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។

កម្មវិធីនាល្ងាចនេះ មិនត្រឹមតែជាការប្រគល់រថយន្តជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ Chevrolet ក្នុងការថ្លែងអំណរគុណ និងស្វាគមន៍អតិថិជនចូលជាសមាជិកនៃគ្រួសារ Chevrolet តាមរយៈអាហារពេលល្ងាច ការសំណេះសំណាល និងសកម្មភាពកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ល្អជាមួយគ្នា។

ការប្រគល់រថយន្ត Chevrolet Groove រហូតដល់ 150 គ្រឿងក្នុងមួយថ្ងៃ រួមជាមួយការប្រគល់រថយន្ត PHEV ជាង 100 គ្រឿងកាលពីសប្តាហ៍មុន គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ការរីកចម្រើនរបស់ Chevrolet នៅក្នុងទីផ្សារកម្ពុជា និងជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុនក្នុងការបន្តផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមានគុណភាព ជូនអតិថិជនកម្ពុជា។













