មន្ទីរពេទ្យ ហ្លួងម៉ែ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជាផ្លូវការហើយ
មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដែលបច្ចុប្បន្នមន្ទីរពេទ្យនេះត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃពុធ ទី១៦ កញ្ញា ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។

សម្តេចធិបតីបន្តថា ការអភិវឌ្ឍនេះ គឺស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

សូមរម្លឹកដែរថា មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។ ក្រោយស្ថានភាពកូវីដ-១៩ បានបញ្ចប់, មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដោយជួសជុលកែលម្អអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជា ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យផ្សេងៗ។

ដោយឡែក បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះជំងឺក្រៅជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកពេទ្យជាង២ម៉ឺននាក់ ព្រមទាំងបានរកឃើញអ្នកជំងឺមហារីកថ្មី ៣,៤២០ នាក់។ លើសពីនេះ បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជាង៥ពាន់ដូស និងផ្តល់ការពិនិត្យរកមហារីកមាត់ស្បូនដោយឥតគិតថ្លៃជាង ១០ម៉ឺនករណី៕អត្ថបទ៖ហ្សាលីន

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជាផ្លូវការហើយ appeared first on .

អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ »
នៅសៀលថ្ងៃទី២៧មីនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសទិញយកមន្ទីរពេទ្យនគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ ខណៈមន្ទីរពេទ្យមួយនេះ ចាប់ផ្តើមទទួលយកព្យាបាលអ្នកជំងឺកូវីដ១៩ពីថ្ងៃនេះតទៅ។

អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានតបតាមសេចក្តីក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រសិទ្ធនាមមន្ទីរពេទ្យស្រ្តីនគរទេព ទៅជា មន្ទីរពេទ្យ ហ្លួងម៉ែ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់ការចរចារក្នុងការទិញយកមន្ទីរពេទ្យនេះនាពេលខាងមុខ ហើយប្រែក្លាយទៅជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ។ បើតាមទំព័រហ្វេសបុក Royal du Cambodge បានឲ្យដឹងមុននេះ។

ប្រភពខាងលើបន្តថា អង្គសម្តេចព្រះមហាក្សត្រី ព្រះវររជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ តាមរយៈការប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជសមិទ្ធផលនានាជាច្រើនដែលបម្រើឲ្យវិស័យសុខាភិបាលទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រោសព្រះរាជទានព្រះរាជទ្រព្យជូនដល់តាមបណ្តាមន្ទីរពេទ្យនានា ដើម្បីគាំទ្រដំណើរការពិនិត្យព្យាបាលជូនដល់ប្រជានុរាស្រ្តជាកូនចៅ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនឥតគណនាផ្សេងទៀត៕

The post អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » appeared first on .