មហាសេដ្ឋីគ្រីបតូ

មហាសេដ្ឋីគ្រីបតូម្នាក់ បង្ហើបថា ChatGPT ជួយឲ្យក្រុមហ៊ុនខ្លួនអាចរកបាន ១៥ពាន់លានដុល្លារ/ឆ្នាំ
មហាសេដ្ឋីរូបិយប័ណ្ណឌីជីថល លោក Michael Saylor កាលពីពេលថ្មីៗនេះ និយាយថា ChatGPT បានជួយក្រុមហ៊ុនStrategy របស់លោកឲ្យរៃអង្គាសទឹកប្រាក់បាន ១៥ពាន់លានដុល្លារ ដោយការរចនាផលិតផលហិរញ្ញវត្ថុដែលមានការធានាដោយ Bitcoin ដើម្បីយកមកប្រើប្រាស់ក្នុងយុទ្ធសាស្ត្រទិញរូបិយប័ណ្ណគ្រីបតូយ៉ាងសកម្មរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Exress។

ដោយនិយាយនៅលើកម្មវិធីផតខាស The Diary of a CEO កាលពីពេលថ្មីៗនេះ លោក Saylor បាននិយាយថាលោកបានចាប់ផ្តើមប្រើប្រាស់ AI Chatbot របស់ក្រុមហ៊ុន OpenAI នេះ បន្ទាប់ពីក្រុមហ៊ុន Strategy បានព្យាយាមប្រើប្រាស់វិធីសាស្រ្តប្រពៃណីផ្សេងៗរបស់ខ្លួន ក្នុងការរៃអង្គាសដើមទុន ដើម្បីទិញកាក់ Bitcoin បន្ថែម។

លោក Saylor ដែលត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ៤ពាន់លានដុល្លារ បានបង្កើតក្រុមហ៊ុន Software MicroStrategy ក្នុងឆ្នាំ១៩៨៩។ ​​បច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានស្គាល់ថាជា Strategy ដោយបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន ទៅផ្តោតលើ Bitcoin វិញ ក្នុងឆ្នាំ២០២០ ហើយបានក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេដែលធ្វើឱ្យរូបិយប័ណ្ណគ្រីបតូក្លាយជាទ្រព្យសកម្មស្នូលរបស់ខ្លួន។

ចាប់តាំងពីពេលនោះមក Strategy បានក្លាយក្រុមហ៊ុនកាន់កាប់កាក់ Bitcoin ធំជាងគេបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះមានកាក់ Bitcoin ជិត ៨៥០ ០០០ ដែលមានតម្លៃសរុបជាង ៥០ពាន់លានដុល្លារក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។

គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលលោក Saylor បានសរសើរ AI សម្រាប់ការជួយបង្កើតយុទ្ធសាស្ត្រហិរញ្ញប្បទានរបស់ក្រុមហ៊ុនលោក។ យោងតាម Forbes បានឲ្យដឹងថា នៅក្នុងសន្និសីទអ្នកអភិវឌ្ឍរបស់ Strategy កាលពីឆ្នាំមុន លោកក៏ធ្លាប់បានប្រើមុខងារ Deep Research របស់ ChatGPT ដើម្បីជួយរចនាផលិតផលភាគហ៊ុនអាទិភាពដែលអាចបម្លែងបាន (Convertible preferred stock) របស់ក្រុមហ៊ុនផងដែរ៕​

The post មហាសេដ្ឋីគ្រីបតូម្នាក់ បង្ហើបថា ChatGPT ជួយឲ្យក្រុមហ៊ុនខ្លួនអាចរកបាន ១៥ពាន់លានដុល្លារ/ឆ្នាំ appeared first on .

មហាសេដ្ឋីគ្រីបតូ Justin Sun ប្តឹងក្រុមហ៊ុនវិនិយោគរូបិយប័ណ្ណឌីជីថលរបស់គ្រួសារលោក ត្រាំ
អ្នកជំនួញ និងត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីក្នុងវិស័យគ្រីបតូ លោក Justin Sun បានដាក់ពាក្យបណ្តឹងមួយ ដោយចោទប្រកាន់វេទិការូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទក្លែងបន្លំ និងរារាំងពីការដកទ្រព្យសម្បត្តិចេញពីវេទិកានោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងឯកសារតុលាការសហព័ន្ធ San Francisco បានបង្ហាញថាមហាសេដ្ឋីគ្រីបតូមានដើមកំណើតនៅក្នុងប្រទេសចិនរូបនេះ បានអះអាងថាខ្លួនបានទិញយកកាក់ឌីជីថល WLFI មានតម្លៃ ៤៥លានដុល្លារ ដែលបង្កើតឡើងដោយក្រុមហ៊ុន World Liberty Financial របស់គ្រួសារលោក ត្រាំ ក្នុងខែតុលា ឆ្នាំ២០២៤។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Sun បានមើលឃើញថាការវិនិយោគរបស់ខ្លួនមានភាពមិនប្រក្រតី ដោយដំបូងឡើយកាក់ WLFI នេះ មិនអាចផ្ទេរចេញពីក្នុងគណនីរបស់លោកបាននោះឡើយ ខណៈតម្លៃរបស់កាក់នេះ បានធ្លាក់ចុះយ៉ាងខ្លាំង ពី ៤៦សេនក្នុងមួយកាក់ មកនៅត្រឹមតែ ៤សេនក្នុងមួយកាក់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោក Sun ថែមទាំងបានអះអាងទៀតថា ទ្រព្យសកម្ម WLFI របស់លោក ត្រូវបានបង្កកដោយឯកតោភាគីដោយក្រុមហ៊ុន World Liberty Financial ហើយបន្ថែមថាលោកមិនអាចបន្តលក់កាក់ណាមួយរបស់ខ្លួនបាននោះឡើយ គិតរហូតមកដល់បច្ចុប្បន្ន។

ជម្រាបជូនផងដែរថា កន្លងមកលោក Sun ត្រូវបានគេមើលឃើញថាបានបង្កើតភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយគ្រួសាររបស់លោក ត្រាំ ពាក់ព័ន្ធទៅនឹងការវិនិយោគក្នុងវិស័យកាក់ឌីជីថល ជាពិសេសនៅក្នុងក្រុមហ៊ុនដែលមានស្ថាបនិកជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិកផ្ទាល់ គឺលោក Donald Trump Jr. និង Eric Trump ៕​

The post មហាសេដ្ឋីគ្រីបតូ Justin Sun ប្តឹងក្រុមហ៊ុនវិនិយោគរូបិយប័ណ្ណឌីជីថលរបស់គ្រួសារលោក ត្រាំ appeared first on .

មហាសេដ្ឋីគ្រីបតូ ៣រូប មើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនហក់ឡើងខ្លាំងបំផុត កាលពីឆ្នាំទៅ
អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលកំពូលរបស់ពិភពលោក Binance លោក Changpeng Zhao រួមជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Coinbase លោក Brian Armstrong និងនាយកប្រតិបត្តិក្រុមហ៊ុន Tether Holdings លោក Giancarlo Devasini សុទ្ធតែបានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងចន្លោះពី ៣-២០ពាន់លានដុល្លារ កាលពីឆ្នាំមុន។

នៅឆ្នាំ២០២៤ វិស័យគ្រីបតូ ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធស្តុកទុកកាក់ Bitcoin នៅក្នុងខែមករា និងរួមទាំងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកាផងដែរ។

គួរឲ្យដឹងថាតម្លៃរបស់កាក់ Bitcoin បានកើនឡើងលើសពី ១០ម៉ឺនដុល្លារ ក្នុងមួយកាក់ កាលពីចុងឆ្នាំមុន ហើយបានបន្តហក់ឡើងដល់កម្រិតកំពូល ១០៩ ១១៥ដុល្លារ នៅដើមខែនេះ ពោលគឺមុនពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ។

ជុំវិញការកើនឡើងនេះ បានជួយឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើននៅក្នុងឧស្សាហកម្មនេះ ហក់ឡើងខ្លាំងកប់ពពកផងដែរ។ យោងតាម ​​Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា ក្នុងចំណោមនោះ មានមហាសេដ្ឋីបីរូបដែលបានកើនទ្រព្យសម្បត្តិរបស់ខ្លួនច្រើនជាង រួមមានលោក Changpeng Zhao, Brian Armstrong និង Giancarlo Devasini ។

លោក Changpeng Zhao ឬត្រូវបានស្គាល់ទូទៅថា CZ បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ២០,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ដោយបានរុញច្រានឲ្យទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្នមានប្រហែល ៦១,៤ពាន់លានដុល្លារ នឹងជាប់ក្នុងចំណាត់ថ្នាក់លេខ២៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក។

ដោយឡែកលោក Brian Armstrong ដែលស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅសហរដ្ឋអាមេរិក Coinbase ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ៣,៩ពាន់លានដុល្លារ ផងដែរកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនទ្រព្យសរុបរបស់លោកបច្ចុប្បន្នមានប្រហែល ១២,៦ពាន់លានដុល្លារ។

ជាមួយគ្នានេះ លោក Giancarlo Devasini ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនគ្រីបតូ Tether Holdings បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើង ៣,៦២ពាន់លានដុល្លារ កាលពីឆ្នាំទៅ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់លោក មានប្រហែល ៨,២៥ពាន់លានដុល្លារ៕

The post មហាសេដ្ឋីគ្រីបតូ ៣រូប មើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនហក់ឡើងខ្លាំងបំផុត កាលពីឆ្នាំទៅ appeared first on .

ត្រឹម ១ឆ្នាំ ចំនួនមហាសេដ្ឋីគ្រីបតូ កើនឡើងដល់ ៩៥% ខណ:តម្លៃកាក់ Bitcoin ហក់ឡើងខ្លាំង
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ចំនួននៃមហាសេដ្ឋីគ្រីបតូ នៅលើពិភពលោក បានកើនឡើងដល់ ៩៥% ក្នុងរយ:ពេលត្រឹមតែ ១ឆ្នាំកន្លងមកនេះ ខណ:ពេលដែលតម្លៃកាក់ Bitcoin និងតម្លៃកាក់គ្រីបតូផ្សេងទៀត បានកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

គិតមកដល់ទល់ពេលនេះ មានបុគ្គលសរុបចំនួន ១៧២ ៣០០ នាក់ នៅទូទាំងពិភពលោក កំពុងកាន់កាប់ទ្រព្យសម្បត្តិគ្រីបតូតម្លៃជាង ១លានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ៨៨ ២០០ នាក់ កាលពីឆ្នាំមុន ខណ:ចំនួនមហាសេដ្ឋី Bitcoin បានកើនឡើងទ្វេដងក្នុងចំនួន​ ៨៥ ៤០០ នាក់។ នេះបើយោងតាមរបាយការណ៍ពី New World Wealth និង Henley & Partners ។

គួរឲ្យដឹងថាការកើនឡើងនៃចំនួនមហាសេដ្ឋីគ្រីបតូនេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃតម្លៃកាក់ Bitcoin ដោយឥឡូវនេះតម្លៃរបស់វា បានហក់ឡើងដល់ទៅ ៤៥% ដល់ចំនួនប្រហែល ៦៤ ០០០ដុល្លារក្នុងមួយកាក់ នៅឆ្នាំនេះ ដែលជាហេតុធ្វើឲ្យតម្លៃកាក់គ្រីបតូផ្សេងៗទៀត ក៏កើនឡើងតាមផងដែរ ស្របពេលតម្លៃទីផ្សារនៃទ្រព្យសកម្មគ្រីបតូ បានកើនឡើងដល់ ២,៣ទ្រីលានដុល្លារ។

ជម្រាបជូនថា យោងតាមទស្សនាវដ្តី Forbes មហាសេដ្ឋីគ្រីបតូដែលមានជាងគេបំផុត (សម្រាប់រយ:ពេល ៣ឆ្នាំជាប់ៗគ្នា) គឺលោក Changpeng Zhao ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតលើពិភពលោក Binance ដោយទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនសរុបប្រមាណ ៣៣ពាន់លានដុល្លារ៕​

The post ត្រឹម ១ឆ្នាំ ចំនួនមហាសេដ្ឋីគ្រីបតូ កើនឡើងដល់ ៩៥% ខណ:តម្លៃកាក់ Bitcoin ហក់ឡើងខ្លាំង appeared first on .