មហាសេដ្ឋីគ្រីបតូម្នាក់ បង្ហើបថា ChatGPT ជួយឲ្យក្រុមហ៊ុនខ្លួនអាចរកបាន ១៥ពាន់លានដុល្លារ/ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋីរូបិយប័ណ្ណឌីជីថល លោក Michael Saylor កាលពីពេលថ្មីៗនេះ និយាយថា ChatGPT បានជួយក្រុមហ៊ុនStrategy របស់លោកឲ្យរៃអង្គាសទឹកប្រាក់បាន ១៥ពាន់លានដុល្លារ ដោយការរចនាផលិតផលហិរញ្ញវត្ថុដែលមានការធានាដោយ Bitcoin ដើម្បីយកមកប្រើប្រាស់ក្នុងយុទ្ធសាស្ត្រទិញរូបិយប័ណ្ណគ្រីបតូយ៉ាងសកម្មរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Exress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនិយាយនៅលើកម្មវិធីផតខាស The Diary of a CEO កាលពីពេលថ្មីៗនេះ លោក Saylor បាននិយាយថាលោកបានចាប់ផ្តើមប្រើប្រាស់ AI Chatbot របស់ក្រុមហ៊ុន OpenAI នេះ បន្ទាប់ពីក្រុមហ៊ុន Strategy បានព្យាយាមប្រើប្រាស់វិធីសាស្រ្តប្រពៃណីផ្សេងៗរបស់ខ្លួន ក្នុងការរៃអង្គាសដើមទុន ដើម្បីទិញកាក់ Bitcoin បន្ថែម។

លោក Saylor ដែលត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ៤ពាន់លានដុល្លារ បានបង្កើតក្រុមហ៊ុន Software MicroStrategy ក្នុងឆ្នាំ១៩៨៩។ ​​បច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានស្គាល់ថាជា Strategy ដោយបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន ទៅផ្តោតលើ Bitcoin វិញ ក្នុងឆ្នាំ២០២០ ហើយបានក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេដែលធ្វើឱ្យរូបិយប័ណ្ណគ្រីបតូក្លាយជាទ្រព្យសកម្មស្នូលរបស់ខ្លួន។

ចាប់តាំងពីពេលនោះមក Strategy បានក្លាយក្រុមហ៊ុនកាន់កាប់កាក់ Bitcoin ធំជាងគេបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះមានកាក់ Bitcoin ជិត ៨៥០ ០០០ ដែលមានតម្លៃសរុបជាង ៥០ពាន់លានដុល្លារក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។

គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលលោក Saylor បានសរសើរ AI សម្រាប់ការជួយបង្កើតយុទ្ធសាស្ត្រហិរញ្ញប្បទានរបស់ក្រុមហ៊ុនលោក។ យោងតាម Forbes បានឲ្យដឹងថា នៅក្នុងសន្និសីទអ្នកអភិវឌ្ឍរបស់ Strategy កាលពីឆ្នាំមុន លោកក៏ធ្លាប់បានប្រើមុខងារ Deep Research របស់ ChatGPT ដើម្បីជួយរចនាផលិតផលភាគហ៊ុនអាទិភាពដែលអាចបម្លែងបាន (Convertible preferred stock) របស់ក្រុមហ៊ុនផងដែរ៕​