មហាសេដ្ឋីអង់គ្លេស

ចិត្តល្អមែន! សេដ្ឋីអង់គ្លេសម្នាក់ ទិញដីជាង ៣២០០ហិកតា ចែកឲ្យអ្នកខ្វះខាតបានរស់នៅ
បើតាមការចុះផ្សាយពី BBC បានឲ្យដឹងថា សហគមន៍មួយ បាននឹងកំពុងកាន់កាប់ដីប្រមាណជាង ៣២៣៧ហិកតានៅជិត Achiltibuie ក្នុងតំបន់ Coigach នៃ Wester Ross ក្រោយមានការជ្រោមជ្រែងឧបត្ថម្ភពីបុរសអ្នកមានម្នាក់ជនជាតិអង់គ្លេស។

ដើមឡើយអចលនទ្រព្យ Badentarbet Estate ត្រូវបានដាក់លក់ក្នុងតម្លៃផ្តល់ជូនជាង ២,៧លានផោនកាលពីដើមឆ្នាំ។ ឃើញដូច្នេះ លោក Ian Wace ដែលជាម្ចាស់កោះ Tanera Mor បានផ្តល់ប្រាក់ចំនួន ១,៧៥លានផោនដល់ក្រុមហ៊ុន Coigach Community Development Company (CCDC) ដើម្បីជួយទិញអចលនទ្រព្យមួយចំនួនធំនៅក្នុងតំបន់នោះ ហើយក្រៅពីនេះ ក្រុមហ៊ុន Summer Isles Enterprises (SIE) របស់លោក Wace ក៏បានទិញដីដែលនៅសេសសល់ចំនួន ៤៤៥ហិតា រួមទាំងឆ្នេរ Achnahaird និងកោះតូចៗចំនួន៤ ផ្សេងទៀត។

នាយកប្រតិបត្តិក្រុមហ៊ុន CCDC អ្នកស្រី Laura Hamlet បាននិយាយថា ដោយមានការទិញយកពីលោក Wace ផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ ឥឡូវនេះកំពុងត្រូវបានកាន់កាប់ដោយប្រជាជន ដែលរស់នៅតំបន់នោះ។

សូមជម្រាបជូនថា លោក Ian Wace ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Marshall Wace និងជាសប្បុរសជនឆ្នើមមួយរូប ត្រូវបានគេប៉ាន់ប្រម៉ាណថា លោកមានទ្រព្យសម្បត្តិចំនួន ៨៧៥លានផោន និងកំពុងតែជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី១៩៣ ក្នុងបញ្ជីឈ្មោះ 2024 The Sunday Times Rich List ៕

The post ចិត្តល្អមែន! សេដ្ឋីអង់គ្លេសម្នាក់ ទិញដីជាង ៣២០០ហិកតា ចែកឲ្យអ្នកខ្វះខាតបានរស់នៅ appeared first on .

មហាសេដ្ឋីអង់គ្លេស ស្ថិតក្នុងចំណោមមនុស្ស ៥នាក់ផ្សេងទៀត ដែលបានបាត់បង់ជីវិតក្នុង​ហេតុការណ៍​លិចនាវា
នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះ ក្រុមប៉ូលីសបានធ្វើការបញ្ជាក់ថា លោក Mike Lynch ដែលជាមហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអង់គ្លេស និងជាម្ចាស់នាវាដែលបានលិចបាត់​ក្បែរ​ឆ្នេរសមុទ្រប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ ស្ថិតក្នុងចំណោមមនុស្ស ៥ នាក់ផ្សេងទៀតដែលបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលកូនស្រីវ័យ ១៨ឆ្នាំរបស់លោក នៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

មនុស្សយន្តរុករកក្រោមទឹករបស់ក្រុមឆ្មាំសមុទ្រអ៊ីតាលី និងក្រុមអ្នកមុជទឹកមកពីនាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលី បានរកឃើញសាកសពមនុស្សពីរនាក់បន្ថែមទៀត ដោយក្នុងនោះក៏រួមមានទាំងសាកសពរបស់​លោក Mike Lynch វ័យ ៥៩ឆ្នាំ ផងដែរ។

គួរឲ្យដឹងថា នាវាខ្នាតយក្សអង់គ្លេសប្រវែង ៥៦ ម៉ែត្រ ដែលមានឈ្មោះថា Bayesian បានលិចចូលទៅក្នុងទឹកកាលពីព្រឹកថ្ងៃចន្ទ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ នៅប្រហែល ២០ គីឡូម៉ែត្រ ពីឆ្នេរ Palermo ប្រទេសអ៊ីតាលី។ ក្រោយហេតុការណ៍លិចភ្លាមៗមនុស្ស ១៥ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណ: ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន។

ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​លោក Recaldo Thomas ដែលជា​ចុងភៅ​របស់​នាវា ដោយសាកសពរបស់លោក​ត្រូវ​បាន​រក​ឃើញ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​បន្ទាប់​ពី​ការលិច​នាវា។ កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សាកសពពីរនាក់ផ្សេងទៀតត្រូវបានគេរកឃើញ ទោះបីជាអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

យោងតាមរបាយការណ៍ក្នុងស្រុកបន្ថែមឲ្យដឹងទៀតថា ព្រះរាជអាជ្ញាបានចាប់ផ្តើមបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយបានហៅសាក្សីជាច្រើនរួមទាំងប្រធានក្រុមនាវា លោក James Cutfield មកសាកសួរនាំបន្ថែម។

ជម្រាបជូនថា លោក Michael Lynch គឺជាពាណិជ្ជករជនជាតិអង់គ្លេសដ៏ល្បីឈ្មោះម្នាក់ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងខ្លាំង អំឡុងពេលដែលលោកបានលក់ក្រុមហ៊ុនបច្ចេកវិទ្យា Autonomy Corporation កាលពីឆ្នាំ២០១១ ហើយបើតាមការចុះផ្សាយពី Sunday Times Rich បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤ ទ្រព្យសម្បត្តិសរុបរបស់លោក Michael មានចំនួនសរុបជាង ៦៥០លានដុល្លារ ដែលធ្វើឲ្យលោក ជាប់ចំណាត់ថ្នាក់លេខ ២៨៦ ក្នុងចំណោមកំពូលអ្នកមានបំផុតចំនួន ៣៥០ នាក់៕

The post មហាសេដ្ឋីអង់គ្លេស ស្ថិតក្នុងចំណោមមនុស្ស ៥នាក់ផ្សេងទៀត ដែលបានបាត់បង់ជីវិតក្នុង​ហេតុការណ៍​លិចនាវា appeared first on .

មហាសេដ្ឋីអង់គ្លេសមួយរូបបានបាត់ខ្លួន ក្នុងហេតុការណ៍លិចនាវា ដោយសារខ្យល់ព្យុះ
មហាសេដ្ឋីអង់គ្លេស Mike Lynch រួមជាមួយមនុស្ស ៥នាក់ទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍លិចនាវាផ្ទាល់ខ្លួន ដោយសារជួបប្រទះនឹងគ្រោះថ្នាក់ខ្យល់ព្យុះកាលពីថ្ងៃទី១៩ ខែសីហា។

យោងតាមការចុះផ្សាយពីគេហទំព័រ AP បានបង្ហាញថា នាវាដែលបានលិចនោះ មានផ្ទុកអ្នកដំណើរចំនួន ១២នាក់ និងបុគ្គលិកប្រហែល ១០នាក់ ហើយបច្ចុប្បន្នក្រុមប៉ូលិស បានជួយសង្គ្រោះភរិយាមហាសេដ្ឋីរូបនេះ និងបុគ្គលចំនួន ១៤រូបទៀតរួចហើយ និងមានមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយនេះ។

ក្រុមប៉ូលិសបានឲ្យដឹងថា នាវារបស់លោក Mike បានចតនៅជិតឆ្នេរ Porticello នៃប្រទេសអ៊ីតាលី ដែលមានជម្រៅទឹកប្រហែល ៥០ម៉ែត្រ ហើយខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង ដែលធ្វើឲ្យនាវាមួយនោះលិចភ្លាមៗ។

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមប៉ូលិសកំពុងខ្នះខ្នែងស្វែងរកក្រុមមនុស្សដែលបានបាត់ខ្លួន នៅក្នុងហេតុការណ៍មួយនេះ ខណៈមនុស្សមួយក្រុមដែលបានសង្គ្រោះរួចរាល់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីតាមដានសុខភាពផងដែរ៕

The post មហាសេដ្ឋីអង់គ្លេសមួយរូបបានបាត់ខ្លួន ក្នុងហេតុការណ៍លិចនាវា ដោយសារខ្យល់ព្យុះ appeared first on .

សមាជិកម្នាក់នៃគ្រួសារត្រកូល Rothschild ដ៏មានឥទ្ធិពល បានទទួលមរណភាព
កាលពីថ្ងៃទី២៦ ខែកុម្ភៈ សមាជិកគ្រួសារត្រកូល Rothschild ដែលមានឥទ្ធិពល គឺលោក Jacob Rothschild បានទទួលអនិច្ចកម្មនៅក្នុងវ័យ ៨៧ឆ្នាំ ខណៈគ្រួសាររបស់លោកមានឥទ្ធិពលខ្លាំងនៅចក្រភពអង់គ្លេស។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Jacob គឺជាបុគ្គលមួយរូប ដែលទទួលបានការគោរពស្រលាញ់ និងមានមុខមានមាត់នៅក្នុងសង្គម ដោយសារលោកគឺជាអ្នកជំនាញហិរញ្ញវត្ថុ និងជាសប្បុរសជនមួយរូប ដែលតែងជួយដល់សង្គមជាតិមិនលស់ពេល។

ពិធីបុណ្យសពរបស់លោក គឺត្រូវបានចូលរួមដោយថ្នាក់ដឹកនាំកំពូលៗជាច្រើន ដែលមានដូចជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair ជាដើម ហើយលោកត្រូវបានគេឧទ្ទេសនាម ជាសសរទ្រូងនៃសមាគមជនជាតិជ្វីប នៅចក្រភពអង់គ្លេសថែមទៀត។

គួសរំលឹកបន្តិចថា គ្រួសារត្រកូល Rothschild គឺក្ដោបក្ដាប់វិស័យធនាគារយ៉ាងធំនៅចក្រភពអង់គ្លេស និងមានចរន្តបង្វិលហិរញ្ញវត្ថុពាសពេញពិភពលោក ខណៈទ្រព្យសម្បត្តិរបស់គ្រួសារមួយនេះ មិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈឡើយ ក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក Jacob ត្រូវបានគេប៉ាន់ប្រមាណថា មានយ៉ាងតិច ៥ពាន់លានដុល្លារ៕

The post សមាជិកម្នាក់នៃគ្រួសារត្រកូល Rothschild ដ៏មានឥទ្ធិពល បានទទួលមរណភាព appeared first on .

តុលាការអាមេរិកចោទមហាសេដ្ឋីអង់គ្លេស ពាក់ព័ន្ធករណីលួចទិន្នន័យផ្សារហ៊ុន
កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ មហាសេដ្ឋីអង់គ្លេស Joe Lewis ទទួលបាន​ការចោទប្រកាន់​ពី​សំណាក់​តុលាការ​អាមេរិក ជុំវិញការលួចបន្លំទិន្នន័យផ្សារហ៊ុន ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន។

យោងតាមការចុះផ្សាយពីគេហទំព័រ CNN បានទម្លាយថា មេធាវីអាមេរិក លោក Damian Williams បាន​ចោទ​ម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ថា បានលួចទិន្នន័យផ្ទៃក្នុងនៃ​ផ្សារហ៊ុន​ចន្លោះឆ្នាំ ២០១៣ ដល់ ២០២១ ឲ្យទៅមនុស្សជិតស្និទ្ធរបស់លោក ដើម្បីឲ្យ​ពួកគេ​កើប​លុយ​បាន​រាប់លានដុល្លារពីទិន្នន័យទាំងនោះ។

ការចោទប្រកាន់មួយនោះ​បានបញ្ជាក់ទៀតថា លោក Lewis បាន​ផ្ដល់ប្រាក់កម្ចីទៅកាន់​អ្នកបើកបរ​របស់លោក ៥០០ ០០០ដុល្លារ ដើម្បីឲ្យពួកគេត្រៀមទិញ​ភាគហ៊ុន​ក្រុមហ៊ុនមួយ មុនប្រកាសចូលទីផ្សារភាគហ៊ុន ដែលធ្វើឲ្យពួកគេទទួលបាន​ផលប្រយោជន៍ច្រើនពី​រឿងមួយនេះ។

សូមជម្រាបដែរថា ក្រៅពីជាម្ចាស់ភាគហ៊ុនធំនៃក្រុមបាល់ទាត់ Tottenham Hotspur មហាសេដ្ឋីអង់គ្លេស​មានលុយជាង ៦ពាន់លានដុល្លាររូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុន Tavistock Group ដែល​កំពុងវិនិយោគនៅក្រុមហ៊ុនច្រើនជាង ២០០ ទូទាំង ១៣ប្រទេសផងដែរ៕

The post តុលាការអាមេរិកចោទមហាសេដ្ឋីអង់គ្លេស ពាក់ព័ន្ធករណីលួចទិន្នន័យផ្សារហ៊ុន appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីអង់គ្លេស ផ្ដល់សេវាកម្មដំណើរកម្សាន្តទៅលំហអាកាសក្នុងម្នាក់ ជាង ៤សែនដុល្លារ
ក្រុមហ៊ុន Virgin Galactin របស់​មហាសេដ្ឋីអង់គ្លេស Richard Branson នឹងផ្ដល់បទពិសោធន៍​មិន​ធ្លាប់​មាន​ដល់​មនុស្សលោក គឺ​ដំណើរកម្សាន្ត​ទៅកាន់​លំហអាកាស។ នេះបើតាមការ​ចុះផ្សាយពីសារព័ត៌មាន Marca។

ប្រភពដដែលបន្ថែមថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រលានយន្តហោះ Spaceport America នៅរដ្ឋ New Mexico នឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យមួយនេះ ក្នុងតម្លៃសំបុត្រ ៤៥០ ០០០ ដុល្លារ​ក្នុងម្នាក់។

គួររំលឹកថា ដំណើរកម្សាន្ត​ប្លែកអារម្មណ៍មួយនេះ​បាន​ចាប់ផ្ដើមហើយ ពោល​ជើងទីមួយ បានហោះហើរកាលពីថ្ងៃទី ២៧ មិថុនា ខណៈការហោះហើរបន្ទាប់​គឺធ្វើឡើងនៅថ្ងៃទី ៣០ មិថុនា​ខាងមុខ ដោយប្រើយានអវកាស Galactic 01 និង Galactic 02។

សូមជម្រាបបន្ថែមថា ដំណើរកម្សាន្តទៅកាន់លំហអាកាសរបស់​ក្រុមហ៊ុន Virgin Galactic សារនេះ គឺជាដំណើរកម្សាន្តបែបពាណិជ្ជកម្ម​ដំបូងបំផុតប្រចាំប្រវត្តិសាស្ត្រ ដ្បិតកន្លងមក​ក្រុមហ៊ុន​នានាដែលធ្លាប់ហោះទៅកាន់លំហអាកាស គឺក្នុងគោលបំណងស្រាវជ្រាវប៉ុណ្ណោះ៕

The post ក្រុមហ៊ុនមហាសេដ្ឋីអង់គ្លេស ផ្ដល់សេវាកម្មដំណើរកម្សាន្តទៅលំហអាកាសក្នុងម្នាក់ ជាង ៤សែនដុល្លារ appeared first on .

គ្រួសារមហាសេដ្ឋីអង់គ្លេស រិះគន់ក្រុមហ៊ុន OceanGate សម្រាប់ការជូនដំណឹង “យឺតយ៉ាវ”
ក្រុមគ្រួសារមហាសេដ្ឋីអង់គ្លេស Hamish Harding ដែល​កំពុង​ជាប់នៅក្នុង​នាវា​មុជទឹក Titan នៅ​មហាសមុទ្រអាត្លង់ទិក បានធ្វើការរិះគន់ទៅកាន់ក្រុមហ៊ុន OceanGate ចំពោះការជូនដំណឹង​យឺតយ៉ាវ​ពីការបាត់ដំណឹង​នៃនាវា​មួយនេះ ពោលបាត់ខ្លួន ៨ម៉ោង ទើបរាយការណ៍ជូន​ឆ្នាំសមុទ្រអាមេរិក។

យោងតាមការចុះផ្សាយពី Sky News បានបញ្ជាក់ថា នាវាមុជទឹកនោះ​បានបាត់ដំណឹងពី​នាវា​ធំ​លើផ្ទៃទឹក Polar Prince ប្រហែល​ម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែឆ្នាំសមុទ្រអាមេរិក​ទើប​នឹង​ទទួល​ដំណឹង​មួយនេះ នាវេលាម៉ោង ៥ និង ៤០នាទីល្ងាចប៉ុណ្ណោះ។

ដោយឡែក បងប្អូនជីដូនមួយរបស់​មហាសេដ្ឋីអង់គ្លេស អ្នកស្រី Kathleen Cosnett បាន​រិះគន់​ក្រុមហ៊ុន OceanGate អំពី​ប្រតិបត្តិការ​ដ៏យឺតយ៉ាវ​មួយ​នេះ ពោលអ្នកស្រីយល់ថា ពួកគេ​គួរតែរាយការណ៍​ដល់​ឆ្នាំសមុទ្រ ក្រោយបាត់ដំណឹង​ត្រឹម ៣ម៉ោង មិនមែនរង់ចាំ​រហូតដល់ ៨ម៉ោងឡើយ៕

The post គ្រួសារមហាសេដ្ឋីអង់គ្លេស រិះគន់ក្រុមហ៊ុន OceanGate សម្រាប់ការជូនដំណឹង “យឺតយ៉ាវ” appeared first on .

មហាសេដ្ឋីបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិក ធ្លាប់ធ្វើដំណើរកម្សាន្តគ្រោះថ្នាក់ជាច្រើន
នាវាមុជទឹកខ្នាតតូច​របស់ក្រុមហ៊ុន OceanGate Expeditions ដែលដឹកអ្នកដំណើរ ៥នាក់ ឆ្ពោះទៅ​រក​ទីតាំង​នៃកប៉ាល់​ទីតានិក​នៅ​មហាសមុទ្រអាត្លង់ទិក ដែលបានលិចអស់រយៈពេលជាង ១០០ឆ្នាំ បានបាត់ដំណឹង​ពី​រ៉ាដា​តាំងពីថ្ងៃអាទិត្យ មកទល់បច្ចុប្បន្ន។

ក្នុងចំណោម​អ្នកដំណើរទាំង ៥នាក់នោះ ក៏មាន​វត្តមានរបស់​មហាសេដ្ឋីអង់គ្លេស​មួយរូបគឺ លោក Hamish Harding ដែលជា​ប្រធានក្រុមហ៊ុន​អាកាសចរណ៍ Action Aviation ខណៈបុរសវ័យ ៥៨ឆ្នាំ ក៏ជា​បុគ្គលមួយរូប ចូលចិត្តធ្វើដំណើរផ្សងព្រេងគ្រោះថ្នាក់ផងដែរ។

យោងតាមការចុះផ្សាយពី Marca បានបង្ហាញថា កន្លងមកលោក Harding ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់លំហអាកាស​ ជាមួយ​ម្ចាស់កំណត់ត្រា Guinness World Record ចំនួន ៣នាក់ ហើយកាលពី​ឆ្នាំ ២០២១ លោកក៏បានបង្កើតកំណត់ត្រា ២ ជាមួយ​អ្នកជំនួញ Victor Vescovo ដោយពួកគេទាំងពីរ បានជ្រមុជដល់ចំណុចជ្រៅបំផុតនៃបាតសមុទ្ររបស់ផែនដី ដែលមានឈ្មោះថា Challenger Deep។

បន្ថែមពីនោះ កាលពីខែមិថុនា ឆ្នាំ ២០២២ បុរសដែលមានទ្រព្យសម្បត្តិប្រហែល ១ពាន់លាន​ដុល្លារ​ ក៏បាន​មានវត្តមាន​សម្រាប់ការ​ហោះហើរ​ទៅកាន់​លំហអាកាស ជាមួយ​ក្រុមហ៊ុន​ Blue Origin របស់​មហាសេដ្ឋីអាមេរិក Jeff Bezos ផងដែរ។

សូមជម្រាបបន្ថែមថា មកទល់ពេលនេះ ក្រុមអ្នកសង្គ្រោះកំពុង​ដុតដៃដុតជើង ស្វះស្វែងរក​នាវា​មុជទឹកដែលបាត់ខ្លួននៅ​មហាសមុទ្រអាត្លង់ទិក ដ្បិត​ខ្យល់អុកស៊ីសែន​នៅក្នុង​នាវា​មួយ​នោះ​ក៏​កំពុង​មាន​តិចតួច មិនអាចទ្រទ្រង់​ដល់​អ្នកដំណើរ​បាន​យូរ​ផងដែរ៕

The post មហាសេដ្ឋីបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិក ធ្លាប់ធ្វើដំណើរកម្សាន្តគ្រោះថ្នាក់ជាច្រើន appeared first on .

មានមហាសេដ្ឋីម្នាក់ជាប់ក្នុងនាវាមុជទឹក ដែលបាត់ដំណឹងអស់រយៈពេល ៥ថ្ងៃ
នាវាមុជទឹកខ្នាតតូចដឹកអ្នកដំណើររបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួន​នៅ​មហាសមុទ្រអាត្លង់ទិក​កាលពីថ្ងៃអាទិត្យ ហើយមកទល់ពេលនេះ​ក្រុមអ្នកសង្គ្រោះកំពុង​ព្យាយាម​រុករក​នាវាមួយនោះ។

យោងតាមការចុះផ្សាយពី Unilad បានបង្ហាញថា នាវាមុជទឹក​ខ្នាតតូចមួយនេះ អាចផ្ទុក​មនុស្ស ៥ នាក់ ខណៈអ្នកបាត់ខ្លួនទាំង ៥នាក់នោះ​ត្រូវបានកំណត់​អត្តសញ្ញាណ​រួចហើយគឺ មហាសេដ្ឋីអង់គ្លេស Hamish Harding អ្នកស្រាវជ្រាវជនជាតិបារាំង Paul-Henri Nargeolet អ្នកជំនួញ​ជនជាតិ​ប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Sulaiman និងចុងក្រោយគឺ CEO នៃក្រុមហ៊ុន OceanGate លោក Stockton Rush។

ទាក់ទងជាមួយនឹងការសង្គ្រោះនាវាមុជទឹកនេះផងដែរ ក្រុមអ្នកសង្គ្រោះបង្ហើបថា ពួកគេ​មាន​ការ​លំបាកក្នុងការស្វែងរក ដ្បិតនាវាមួយនេះតូចពេក ខណៈ​ខ្យល់អុកស៊ីសែន​ដែលមាន​ផ្ទុក​ក្នុងនាវា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ដល់​មនុស្សទាំង ៥នាក់ ក្នុងរយៈពេលច្រើនជាង ២៤ ម៉ោងឡើយ។

សូមជម្រាបដែរថា ការកម្សាន្តដ៏គ្រោះថ្នាក់មួយនេះ គឺមានបំណងទៅទស្សនា​ចំណុចលិចកប៉ាល់​ទីតានិក ដែលបានលិចកាលពីឆ្នាំ ១៩១២ ប៉ុន្តែ​បានបាត់​ដំណឹង​ស្ងាត់ឈឹង ស្របពេល​តម្លៃ​កៅអី​នោះ​គឺ​ប្រហែល ២៥០ ០០០ ដុល្លារ​ក្នុងម្នាក់ ហើយតម្រូវឲ្យអ្នកចូលរួម​ត្រូវ​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេចមួយចំនួនផងដែរ៕

The post មានមហាសេដ្ឋីម្នាក់ជាប់ក្នុងនាវាមុជទឹក ដែលបាត់ដំណឹងអស់រយៈពេល ៥ថ្ងៃ appeared first on .

ចំនួនមហាសេដ្ឋីអង់គ្លេសកើនឡើង ២០% បើទោះជាសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យ
បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជាខ្លាំង ដោយសារ​វិបត្តិ​អតិផរណា​សកល​ក៏​កំពុង​មាន​ការ​គម្រាមកំហែង ចំពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​ក៏​កំពុង​ស្ថិត​ក្នុង​សភាព​រ៉ាំរ៉ៃ​មិន​ទាន់​មាន​ការ​ធូរស្រាល​នៅឡើយ។

បើទោះជា​ហានិភ័យ​នៃ​ការ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្ដី ប៉ុន្តែ​ចំនួន​មហាសេដ្ឋី​នៅ​អង់គ្លេស​នៅ​តែ​បន្ត​កើនឡើង​ឥតឈប់ឈរ ពោល​គិត​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ ១៩ កាលពីឆ្នាំ ២០២០ មកទល់​ពេលនេះ ចំនួន​មហាសេដ្ឋី​អង់គ្លេស​កើនឡើង​ដល់​ទៅ ២០%។

យោងតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​អង្គការ The Equality Trust បាន​បង្ហាញ​ថា ចំនួន​មហាសេដ្ឋី​នៅ​អង់គ្លេស​បាន​កើនឡើងពី ១៤៧ ដល់ ១៧៧ នាក់​ ចន្លោះឆ្នាំ ២០២០ ដល់ ២០២២ ខណៈ​ទ្រព្យសម្បត្តិ​ជា​មធ្យម​របស់​ពួកគេ​មាន​ប្រហែល ២ ពាន់​លាន​ដុល្លារ។

ប្រភពដដែលបន្ថែមទៀតថា ចំនួនមហាសេដ្ឋីអង់គ្លេសបានកើនឡើងច្រើនជាង ១០ ដងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ ពោល​កាលពីឆ្នាំ ១៩៩០ អង់គ្លេសមាន​មហាសេដ្ឋីតែ ១៥ នាក់ប៉ុណ្ណោះ៕

The post ចំនួនមហាសេដ្ឋីអង់គ្លេសកើនឡើង ២០% បើទោះជាសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យ appeared first on .