សមាជិកម្នាក់នៃគ្រួសារត្រកូល Rothschild ដ៏មានឥទ្ធិពល បានទទួលមរណភាព

អន្តរជាតិ

កាលពីថ្ងៃទី២៦ ខែកុម្ភៈ សមាជិកគ្រួសារត្រកូល Rothschild ដែលមានឥទ្ធិពល គឺលោក Jacob Rothschild បានទទួលអនិច្ចកម្មនៅក្នុងវ័យ ៨៧ឆ្នាំ ខណៈគ្រួសាររបស់លោកមានឥទ្ធិពលខ្លាំងនៅចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Jacob គឺជាបុគ្គលមួយរូប ដែលទទួលបានការគោរពស្រលាញ់ និងមានមុខមានមាត់នៅក្នុងសង្គម ដោយសារលោកគឺជាអ្នកជំនាញហិរញ្ញវត្ថុ និងជាសប្បុរសជនមួយរូប ដែលតែងជួយដល់សង្គមជាតិមិនលស់ពេល។

ពិធីបុណ្យសពរបស់លោក គឺត្រូវបានចូលរួមដោយថ្នាក់ដឹកនាំកំពូលៗជាច្រើន ដែលមានដូចជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair ជាដើម ហើយលោកត្រូវបានគេឧទ្ទេសនាម ជាសសរទ្រូងនៃសមាគមជនជាតិជ្វីប នៅចក្រភពអង់គ្លេសថែមទៀត។

គួសរំលឹកបន្តិចថា គ្រួសារត្រកូល Rothschild គឺក្ដោបក្ដាប់វិស័យធនាគារយ៉ាងធំនៅចក្រភពអង់គ្លេស និងមានចរន្តបង្វិលហិរញ្ញវត្ថុពាសពេញពិភពលោក ខណៈទ្រព្យសម្បត្តិរបស់គ្រួសារមួយនេះ មិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈឡើយ ក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក Jacob ត្រូវបានគេប៉ាន់ប្រមាណថា មានយ៉ាងតិច ៥ពាន់លានដុល្លារ៕