មហាសេដ្ឋីអាហ្វ្រិក

មហាសេដ្ឋីមានដាច់គេរបស់ទ្វីបអាហ្រ្វិក គ្រោងបរិច្ចាគ ៣៣% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន ទៅអង្គការសប្បុរសធម៌
កំពូលអ្នកមានដាច់គេរបស់ទ្វីបអាហ្រ្វិក លោក Aliko Dangote មាន​គម្រោង​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​បី​របស់​លោក​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​បែងចែកទ្រព្យរបស់លោកនាពេលអនាគត។ នេះ​បើ​តាម​ការ​បង្ហើប​របស់​កូនស្រី​របស់​លោក គឺ​លោកស្រី Halima Dangote។

លោកស្រី Halima ដែល​ជា​អ្នក​ទទួល​បន្ទុក​លើមូលនិធិសប្បុរសធម៌របស់លោក Aliko Dangote បាន​បង្ហាញ​ពី​ការ​បែងចែកនេះ នៅ​ក្នុង​បទសម្ភាសមួយ​ជាមួយ​ Bloomberg ដោយ​និយាយ​ថា មហាសេដ្ឋីលំដាប់កំពូល​រូប​នេះ​ បាន​ទទួល​ការ​គាំទ្រ​ពី​គ្រួសារ​​ក្នុង​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ចំនួន ៣៣% នៃទ្រព្យសរុប​របស់​លោក​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌។

យោង​តាម​សន្ទស្សន៍​មហាសេដ្ឋី Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិ​សរុបរបស់​លោក Dangote ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន៣៥,១ពាន់​លាន​ដុល្លារ ដែល​នេះមានន័យ​ថា​មួយ​ភាគ​បី​នៃ​ទ្រព្យសម្បត្តិ​បច្ចុប្បន្ន​របស់​លោក​ដែលនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ នឹង​មាន​ចំនួន​ប្រហែល ១១,៧ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញ ដោយ​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​នេះ លោកស្រី Halima បាន​និយាយ​ថា ឪពុក​របស់​លោកស្រី ​ចាត់​ទុក​ថា​អង្គការ​សប្បុរសធម៌​ជា​ចំណុច​ស្នូល​នៃ​ការបែងចែកមរតក​របស់​លោក ហើយ​បាន​បញ្ចូល​វា​ទៅ​ក្នុង​ផែនការ​ស្នង​មរតក​រយៈពេល​វែង​របស់​គ្រួសារផងដែរ។

គួរជម្រាបជូនងផងដែរថា លោក Aliko Dangote គឺជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dangote Industries Limited ដែលជាក្រុមហ៊ុនធំជាងគេនៅអាហ្វ្រិកខាងលិច និងមានប្រតិបត្តិការគ្របដណ្តប់លើប្រទេសអាហ្វ្រិកចំនួន ១៧។ ក្រុមហ៊ុននេះកាន់កាប់អាជីវកម្មសំខាន់ៗ និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្របដណ្តប់លើឧស្សាហកម្មសំខាន់ៗជាច្រើន៕​

The post មហាសេដ្ឋីមានដាច់គេរបស់ទ្វីបអាហ្រ្វិក គ្រោងបរិច្ចាគ ៣៣% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន ទៅអង្គការសប្បុរសធម៌ appeared first on .

ម្ចាស់ក្រុមហ៊ុនសម្ភារៈនិយម Richemont ក្លាយជាកំពូលមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក
ម្ចាស់ក្រុមហ៊ុនសម្ភារៈនិយម Richemont លោក Johann Rupert ក្លាយខ្លួនជាកំពូលមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក បន្ទាប់ពីផ្ដួលមហាសេដ្ឋី Aliko Dangote កាលពីពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយពីគេហទំព័រ BBC បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Rupert មានកំណើនជិត ២ពាន់លានដុល្លារ ដោយសារទីផ្សារសម្ភារៈនិយមពិភពលោក ហាក់មានកំណើនវិជ្ជមានឡើងវិញ និងបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុបដល់ ១៤,៣ពាន់លានដុល្លារ។

ចំណែកឯមហាសេដ្ឋី Aliko Dangote វិញ បានធ្លាក់តំណែងមកនៅលេខ២ ជាកំពូលអ្នកមានបំផុតនៅអាហ្វ្រិក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកថយចុះ ១,៧ពាន់លានដុល្លារ មកនៅត្រឹម ១៣,៤ពាន់លានដុល្លារ។

គួររំលឹកបន្តិចថា មហាសេដ្ឋី Johann Rupert គឺជាស្ដេចត្រាញ់មួយរូប លើវិស័យសម្ភារៈនិយម និងជាគូប្រជែងធំបំផុតរបស់មហាសេដ្ឋី Bernard Arnault ដោយក្រុមហ៊ុនកំពូលអ្នកមានទាំង២រូប គឺក្រុមហ៊ុន Richemont និង LVMH សុទ្ធតែជាសហគ្រាសខ្នាតយក្ស រកស៊ីលើវិស័យមួយនេះដូចគ្នា៕

The post ម្ចាស់ក្រុមហ៊ុនសម្ភារៈនិយម Richemont ក្លាយជាកំពូលមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក appeared first on .

មហាសេដ្ឋីនីហ្សេរីយ៉ា ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក
មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote បានដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក ក្រោយកំណើនទ្រព្យសម្បត្តិរបស់លោកកើនឡើងច្រើនរយលានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា រយៈពេលត្រឹម ២៤ម៉ោង មហាសេដ្ឋីស្បែកខ្មៅរូបនេះ កើនទ្រព្យសម្បត្តិ ១៤៤លានដុល្លារ ដែលធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ ១៣,៧ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិរបស់លោក Aliko ក៏បានធ្វើឲ្យលោករំកិលខ្លួនពីមហាសេដ្ឋីមានបំផុតលើលោកទី១៥៦ មកនៅត្រឹមលេខរៀងទី១៤៩ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរៀបរៀងដោយគេហទំព័រ Bloomberg ផងដែរ។

សូមជម្រាបដែរថា លោក Aliko Dangote គឺជាអ្នកជំនួញខ្នាតយក្សមួយរូបប្រចាំទ្វីបអាហ្វ្រិក និងជាស្ថាបនិកក្រុមហ៊ុន Dangote Group កាន់កាប់មុខជំនួញជាច្រើននៅក្នុងដៃ ដូចជាសហគ្រាសផលិតស៊ីម៉ងត៍ និងរោងចក្រផលិតជីកសិកម្មជាដើម៕

The post មហាសេដ្ឋីនីហ្សេរីយ៉ា ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក appeared first on .

រយៈពេលត្រឹម ៣ខែ មហាសេដ្ឋីអាហ្វ្រិកមួយរូបកើបលុយបាន ៦០០លានដុល្លារ
មហាសេដ្ឋី Patrice Motsepe មានកំណើនទ្រព្យសម្បត្តិរហូតដល់ទៅ ៦០០លានដុល្លារ ក្នុងរយៈពេលត្រឹម ៩០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបណ្ដាក់ទុនរបស់លោកហុចផលបានល្អខ្លាំង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nairametrics។​

លោក Motsepe បានធ្វើការបណ្ដាក់ទុនធំ នៅក្នុងក្រុមហ៊ុន African Rainbow Minerals Ltd ដែលរកស៊ីលើវិស័យជីករែ ដោយលោកមានហ៊ុននៅក្នុងនោះរហូតដល់ ៤០,៣៧% ឯណោះ។

តាំងពីដើមឆ្នាំ២០២៤ រហូតដល់ពេលបច្ចុប្បន្ន តម្លៃហ៊ុននៃក្រុមហ៊ុនជីករ៉ែធំបំផុតមួយ នៅទ្វីបអាហ្វ្រិកមួយនេះ មានកំណើនប្រហែល ១១% ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Motsepe ក៏កើនឡើងដូចគ្នា។

សូមជម្រាបដែរថា លោក Patrice Motsepe គឺជាមហាសេដ្ឋីស្បែកខ្មៅដំបូងគេ ដែលបានបង្ហាញមុខលើក្របទស្សនាវដ្ដី Forbes កាលពីឆ្នាំ២០០៨ ខណៈបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុបប្រហែល ៣,១ពាន់លានដុល្លារ៕

The post រយៈពេលត្រឹម ៣ខែ មហាសេដ្ឋីអាហ្វ្រិកមួយរូបកើបលុយបាន ៦០០លានដុល្លារ appeared first on .

ប្រើពេលជាង ២ខែ មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកខាងត្បូង កើបលុយជាង ២ពាន់លានដុល្លារ
កំពូលអ្នកមានបំផុតនៅអាហ្វ្រិកខាងត្បូង លោក Johann Rupert បានសំងំកើបលុយប្រហែល ២ពាន់លានដុល្លារ ក្នុងរយៈពេល ៧២ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

លោក Rupert គឺជាម្ចាស់ក្រុមហ៊ុនលក់សម្ភារៈនិយមដ៏ធំបំផុតមួយនៅទ្វីបអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា Richemont ហើយវាក៏ជាប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីរូបនេះ ស្របពេលបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានសរុប ១៣,២ពាន់លានដុល្លារ។

ក្រៅពីមហាសេដ្ឋី Rupert ក៏នៅមានមហាសេដ្ឋីចំនួន ៤រូបផ្សេងទៀត ដែលបានកើបលុយច្រើនសន្ធឹក ក្នុងរយៈពេល ៧២ថ្ងៃនេះផងដែរ ដោយសរុបទ្រព្យសម្បត្តិកើនឡើង​របស់មហាសេដ្ឋី ៥រូប ក្នុងរយៈពេលជាង ២ខែ គឺមានរហូតដល់ជាង ៤ពាន់លានដុល្លារឯណោះ។

មហាសេដ្ឋី ៤រូបទៀតដែលកើបលុយបានច្រើនក្រាស់ក្រែលនោះមានដូចជា អ្នកជំនួញខ្នាតយក្ស Nassef Sawiris កើនលុយ ៧២០លានដុល្លារ លោក Natie Kirsh ម្ចាស់ក្រុមហ៊ុន Kirsh Group រកស៊ីលើវិស័យផ្គត់ផ្គង់អាហារ កើនលុយ ៦៨០លានដុល្លារ លោក Naguib Sawiris ម្ចាស់ក្រុមហ៊ុនរ៉ែមាស កើនលុយ ៥៧០លានដុល្លារ និងលោក Mohammed Al Amoudi កើនលុយ ៥០០លានដុល្លារ៕

The post ប្រើពេលជាង ២ខែ មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកខាងត្បូង កើបលុយជាង ២ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីម្នាក់លេចមុខក្នុងបញ្ជីកំពូលអ្នកមាន Forbes ជាថ្មី ក្រោយបាត់មុខ ៨ឆ្នាំ
មហាសេដ្ឋីនីហ្សេរីយ៉ា លោក Femi Otedola បានលេចវត្តមាននៅក្នុងបញ្ជីទស្សនាវដ្ដី Forbes សារជាថ្មី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១,១ពាន់លានដុល្លារ បន្ទាប់ពីបាត់មុខអស់រយៈពេល ៨ឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Pulse បានរាយការណ៍ថា ធុរកិច្ចជនវ័យ ៦១ឆ្នាំ គឺបានបង្ហាញចំណាប់អារម្មណ៍រីករាយជាខ្លាំង ចំពោះការវិលចូលក្នុងបញ្ជីកំពូលអ្នកមានរបស់ Forbes ឡើងវិញ ខណៈសារនេះលោកស្ថិតនៅលេខរៀងទី២០ នៃបញ្ជីមហាសេដ្ឋីមានបំផុតនៅទ្វីបអាហ្វ្រិក។

រំលឹកបន្តិចថា លោក Femi ធ្លាប់បង្ហាញវត្តមានម្ដងនៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes កាលពីឆ្នាំ២០១៦ ដោយគ្រានោះលោកស្ថិតនៅលេខរៀងទី១៤ ជាអ្នកមានបំផុតនៅអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១,៨៥ពាន់លានដុល្លារ។

ជម្រាបបន្ថែមថា ទស្សនាវដ្ដី Forbes បានរាយការណ៍ពីទំហំទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅ​ទ្វីបអាហ្វ្រិក នាដើមឆ្នាំ២០២៤ កើនឡើងប្រហែល ៩០០លានដុល្លារ ពីចំនួន ៨១,៥ពាន់លានដុល្លារ ដល់ ៨២,៤ពាន់លានដុល្លារ ដោយក្នុងនោះ មហាសេដ្ឋី Aliko Dangote នៅតែជាកំពូលអ្នកមានដាច់គេ នៅទ្វីបអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១៣,១ពាន់លានដុល្លារ៕

The post មហាសេដ្ឋីម្នាក់លេចមុខក្នុងបញ្ជីកំពូលអ្នកមាន Forbes ជាថ្មី ក្រោយបាត់មុខ ៨ឆ្នាំ appeared first on .

អ្នកមានដាច់គេនៅអាហ្វ្រិករបូតលុយជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
មហាសេដ្ឋី Aliko Dangote អ្នកមានដាច់គេនៅទ្វីបអាហ្រិក ទទួលរងការខាតបង់ទឹកប្រាក់ប្រមាណ ៣,៦១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយសារ​តម្លៃរូបិយវត្ថុណារ៉ា (Naira) នៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះជាខ្លាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តម្លៃរូបិយវត្ថុណារ៉ាបានធ្លាក់ដល់ចំណុចទាបបំផុត តាំងពីប្រទេសនីហ្សេរីយ៉ាទទួលបាន​ឯករាជ្យ​កាលពីឆ្នាំ១៩៩៩ និងត្រូវបានចាត់ទុកជារូបិយវត្ថុមានប្រតិបត្តិការអាក្រក់បំផុតនៅទ្វីបអាហ្វ្រិក។

មូលហេតុដែលធ្វើឲ្យរូបិយវត្ថុនៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារ​ផែនការជម្រុញសេដ្ឋកិច្ចក្នុងស្រុករបស់រដ្ឋាភិបាល ដែលចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ដែលបណ្ដាលឲ្យតម្លៃនៃរូបិយវត្ថុណារ៉ា មានសញ្ញាមិនល្អតាំងពីពេលនោះមក។

ជម្រាបដែរថា បើទោះជាលោក Aliko Dangote របូតលុយអស់ជាង ៣ពាន់លានដុល្លារមែន ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១៥,១ពាន់លានដុល្លារ និងបានកាន់តំណែងមួយនេះរយៈពេល ១២ឆ្នាំជាប់ៗគ្នាហើយ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg Billionaires Index៕

The post អ្នកមានដាច់គេនៅអាហ្វ្រិករបូតលុយជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ appeared first on .

អ្នកមានបំផុតនៅអាហ្វ្រិក ខាតលុយជាង ៤៧លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ
មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ គឺលោក Aliko Dangote លែងមានឈ្មោះនៅក្នុងបញ្ជីអ្នកមានដាច់គេ ១០០រូបទៀតហើយ បន្ទាប់ពីទទួលការខាតបង់​ទឹកប្រាក់ប្រមាណ ៤៧,៥លានដុល្លារ កាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Legit។

ជាមួយគ្នានោះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីមានដាច់គេនៅទ្វីបអាហ្វ្រិករូបនេះ មានប្រមាណ ១៦,៩ពាន់លានដុល្លារ និងជាប់លេខរៀងទី ១០១ ជាបុគ្គលមានទ្រព្យច្រើនបំផុតលើលោក។

សូមជម្រាបដែរថា គិតពីខែមករា ដល់ពាក់កណ្ដាលខែសីហានេះ ប្រធានក្រុមហ៊ុន Dangote Cement ទទួលរងការខាតបង់សរុបប្រមាណ ១,៨៣ពាន់លានដុល្លាររួចហើយ។

ក្រៅពីអ្នកមានដាច់គេនៅអាហ្វ្រិកខាងលើ មហាសេដ្ឋី Johann Rupert ដែលជាប់ងារជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាហ្វ្រិក បន្ទាប់ពីលោក Dangote ក៏ទទួលបាន​ការខាតបង់ធ្ងន់ធ្ងរផងដែរ រហូតដល់ ២៣០លានដុល្លារ កាលពីថ្ងៃពុធកន្លងទៅ៕

The post អ្នកមានបំផុតនៅអាហ្វ្រិក ខាតលុយជាង ៤៧លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ appeared first on .

មហាសេដ្ឋីអាហ្វ្រិកខាងត្បូង សំងំកើបលុយ ៨០០ លានដុល្លារ ត្រឹមរយៈពេលជាងមួយខែ
តាំងពីបើកទំព័រឆ្នាំ ២០២៣ មកទល់ពេលនេះ មហាសេដ្ឋីអាហ្វ្រិកខាងត្បូង Nicky Oppenheimer បាន​សំងំ​កើបលុយ​ប្រហែល ៨០០ លានដុល្លារ ដោយសារ​តម្លៃហ៊ុន​នៃ​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ​នៅ​អាហ្វ្រិក អាស៊ី អាមេរិក និងអឺរ៉ុប កើនឡើង​ព្រមៗគ្នា។

យោងតាម​របាយការណ៍​ចុះផ្សាយដោយ Bloomberg បាន​បង្ហាញថា ទំហំ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រូបនេះ គិតចាប់ពីដើមឆ្នាំ​មកទល់ថ្ងៃទី ០៦ ​កុម្ភៈ ២០២៣ មាន​ការកើនឡើងពី ៨.០៣ ដល់ ៨.៨៣ ពាន់​លានដុល្លារ។

ការកើនទ្រព្យសម្បត្តិ​របស់​បុរសវ័យ ៧៧ ឆ្នាំ រយៈពេលជាង ១ ខែ​មក​នេះ គឺ​មានច្រើនជាង​ទំហំ​ទឹកប្រាក់​ដែល​លោក​ទទួល​បាន​កាលពីឆ្នាំ ២០២២ លើសជាង ១០ ដងឯណោះ ដ្បិត​កាលពីឆ្នាំទៅ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ម្នាក់​នេះ​កើន​បាន ៧៥ លានដុល្លារ។

សូមជម្រាបដែរថា លោក Nicky គឺជា​មហាសេដ្ឋី​មានបំផុត​នៅ​អាហ្វ្រិកខាងត្បូង​ទី ២ បន្ទាប់ពី​លោក Johann Rupert ហើយ​លោក​ជំនាញ​លើ​វិស័យភាគហ៊ុន និងជា​វិនិយោគិន​ដ៏​មាន​បទពិសោធន៍​មួយ​រូបផងដែរ៕

The post មហាសេដ្ឋីអាហ្វ្រិកខាងត្បូង សំងំកើបលុយ ៨០០ លានដុល្លារ ត្រឹមរយៈពេលជាងមួយខែ appeared first on .

មហាសេដ្ឋីអាហ្វ្រិកខាងត្បូងម្នាក់ កើបលុយបានជាង ៤០០ លានដុល្លារ ត្រឹមសប្ដាហ៍តំបូង ២០២៣
មហាសេដ្ឋីអាហ្វ្រិកខាងត្បូង Johann Rupert បានសំងំកើបលុយជាង ៤០០ លានដុល្លារ ត្រឹមសប្ដាហ៍តំបូង នៃឆ្នាំ ២០២៣ បន្ទាប់​ពី​កាលពីឆ្នាំទៅ លោកខាតបង់ទ្រព្យសម្បត្តិ​ប្រមាណជាង ១ ពាន់លានដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយពី Billionaire Africa។

ប្រភពដដែលបន្ថែមថា លោក Rupert គឺជាបុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​មួយ​រូបនៅ​អាហ្វ្រិកខាងត្បូង និងជា​មហាសេដ្ឋីមានបំផុតទី ២ នៅទ្វីបអាហ្វ្រិក ខណប្រភពចំណូល​ធំ​បំផុត​របស់លោក បាន​មកពី​ចំណែកភាគហ៊ុន ៩,១៤% ពីក្រុមហ៊ុន Richemont ក្រុមហ៊ុនលក់សម្ភារៈប្រណីតៗ​របស់ស្វីស។

ដោយឡែក បើតាម​ការអះអាងពី Bloomberg Billionaire Index បាន​បង្ហាញ​ដែរថា ទ្រព្យសម្បត្តិ​របស់​អ្នកមានដាច់គេ​នៅ​អាហ្វ្រិកខាងត្បូង មាន​ការ​កើនឡើង​ពី ១០,៩ ពាន់​លានដុល្លារ ដល់ ១១,៤ ពាន់​លានដុល្លារ គិតត្រឹមសប្ដាហ៍​តំបូង​នៃ​ឆ្នាំ ២០២២។

មូលហេតុចំបងដែលធ្វើឲ្យទ្រព្យសម្បត្តិ​របស់លោក​កើនច្រើនបែបនេះ ដោយសារ​ស្ថានភាពហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Richemont ដំណើរការ​បាន​ប្រសើរ ពោល​តម្លៃហ៊ុន​របស់​ពួកគេ​កើនឡើង​ខ្ពស់ ស្របពេល​មាន​ការ​ព្យាករណ៍ថា ៣ ត្រីមាសតំបូង​នៃ​ឆ្នាំ ២០២៣ ពួកគេ​នឹង​បន្ត​បង្ហាញ​សញ្ញា​វិជ្ជមាន​ខ្លាំង​បំផុត៕

The post មហាសេដ្ឋីអាហ្វ្រិកខាងត្បូងម្នាក់ កើបលុយបានជាង ៤០០ លានដុល្លារ ត្រឹមសប្ដាហ៍តំបូង ២០២៣ appeared first on .