ប្រើពេលជាង ២ខែ មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកខាងត្បូង កើបលុយជាង ២ពាន់លានដុល្លារ

អន្តរជាតិ

កំពូលអ្នកមានបំផុតនៅអាហ្វ្រិកខាងត្បូង លោក Johann Rupert បានសំងំកើបលុយប្រហែល ២ពាន់លានដុល្លារ ក្នុងរយៈពេល ៧២ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Rupert គឺជាម្ចាស់ក្រុមហ៊ុនលក់សម្ភារៈនិយមដ៏ធំបំផុតមួយនៅទ្វីបអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា Richemont ហើយវាក៏ជាប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីរូបនេះ ស្របពេលបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានសរុប ១៣,២ពាន់លានដុល្លារ។

ក្រៅពីមហាសេដ្ឋី Rupert ក៏នៅមានមហាសេដ្ឋីចំនួន ៤រូបផ្សេងទៀត ដែលបានកើបលុយច្រើនសន្ធឹក ក្នុងរយៈពេល ៧២ថ្ងៃនេះផងដែរ ដោយសរុបទ្រព្យសម្បត្តិកើនឡើង​របស់មហាសេដ្ឋី ៥រូប ក្នុងរយៈពេលជាង ២ខែ គឺមានរហូតដល់ជាង ៤ពាន់លានដុល្លារឯណោះ។

មហាសេដ្ឋី ៤រូបទៀតដែលកើបលុយបានច្រើនក្រាស់ក្រែលនោះមានដូចជា អ្នកជំនួញខ្នាតយក្ស Nassef Sawiris កើនលុយ ៧២០លានដុល្លារ លោក Natie Kirsh ម្ចាស់ក្រុមហ៊ុន Kirsh Group រកស៊ីលើវិស័យផ្គត់ផ្គង់អាហារ កើនលុយ ៦៨០លានដុល្លារ លោក Naguib Sawiris ម្ចាស់ក្រុមហ៊ុនរ៉ែមាស កើនលុយ ៥៧០លានដុល្លារ និងលោក Mohammed Al Amoudi កើនលុយ ៥០០លានដុល្លារ៕