មហាសេដ្ឋី AI

មិនធម្មតា! មេធំ DeepSeek ក្លាយជាមហាសេដ្ឋីបង្កើត AI លុយច្រើនជាងគេបំផុតនៅលើពិភពលោក
លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន DeepSeek បានក្លាយជាមហាសេដ្ឋីបង្កើត AI ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីបានកើនឡើងដល់ ៣៦ពាន់លានដុល្លារ ក្រោយការរៃអង្គាសមូលនិធិជុំចុងក្រោយរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិរបស់លោក Liang ភាគច្រើនបានមកពីការកាន់កាប់ភាគហ៊ុនជិត ៧៨% របស់លោក នៅក្នុងក្រុមហ៊ុន AI DeepSeek។ ហើយការរៃអង្គាសមូលនិធិលើកចុងក្រោយកាលពីខែមិថុនា បានធ្វើឲ្យក្រុមហ៊ុនចាប់ផ្តើមថ្មីនេះ កើនតម្លៃទីផ្សាររហូតដល់ ៥០ពាន់លានដុល្លារ និងបានបន្ថែមលុយប្រមាណ ១៩ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោក Liang បន្ថែមទៀត។

មិនតែប៉ុណ្ណោះ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានបង្ហាញថា លោក Liang ឥឡូវនេះស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ជាងលោក Greg Brockman ប្រធានក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥,៥ពាន់លានដុល្លារ និងលោក Dario Amodei សហស្ថាបនិក្រុមហ៊ុន Anthropic ជាអ្នកបង្កើត Claude ដែលមានទ្រព្យសម្បត្តិសរុប ៧,៩៨ពាន់លានដុល្លារ។

គួរជម្រាបជូនថា ចំណាត់ថ្នាក់នេះផ្តោតលើស្ថាបនិកដែលក្រុមហ៊ុនរបស់ពួកគេបង្កើតប្រាក់ចំណូលភាគច្រើនដោយផ្ទាល់ពីការបង្កើតគំរូភាសា AI ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលសហគ្រិនមួយចំនួនទៀត ដែលទទួលបានទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនមកពីផ្នែកផ្សេងទៀតនៃប្រព័ន្ធអេកូឡូស៊ី AI ដូចជាឧបករណ៍អេឡិចត្រូនិក ឬមជ្ឈមណ្ឌលទិន្នន័យ នោះឡើយ៕​

The post មិនធម្មតា! មេធំ DeepSeek ក្លាយជាមហាសេដ្ឋីបង្កើត AI លុយច្រើនជាងគេបំផុតនៅលើពិភពលោក appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា AI ទូទាំងពិភពលោក កើនឡើងដល់ជិត ៣ទ្រីលានដុល្លារ
នៅក្នុងឆ្នាំ២០២៦ នេះ ពិភពលោកនឹងមានមហាសេដ្ឋីបច្ចេកវិទ្យា AI សរុបចំនួន ៨៦ នាក់ ដែលមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ២,៧ទ្រីលានដុល្លារ ដែលក្នុងនោះមាន ៤៥ នាក់ ទើបតែចូលរួមក្នុងបញ្ជីថ្មីៗ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទីផ្សារ AI បច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង និងកំពុងបង្កើតប្រាក់ចំណេញបានយ៉ាងច្រើនសម្រាប់ស្ថាបនិក អ្នកដឹកនាំ និងវិនិយោគិនដែលនៅពីក្រោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំៗ។

ក្នុងចំណោមមហាសេដ្ឋី AI ថ្មីៗចុងក្រោយបំផុត លោក Edwin Chen ស្ថាបនិកក្រុមហ៊ុន Surge AI គឺជាអ្នកដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់មកគឺលោក Liu Debing ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន AI របស់ចិន Z.ai មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថានៅឆ្នាំនេះមានមហាសេដ្ឋីបច្ចេកវិទ្យាសរុបចំនួន ៤៦៨ នាក់ (រួមបញ្ចូលទាំងមហាសេដ្ឋី AI)។ ក្រុមមហាសេដ្ឋីទាំងនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ៤,៨ទ្រីលានដុល្លារ ដែលជាការកើនឡើង ១,១ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនថា ការកើនឡើងភាគច្រើននេះបានមកពី លោក Elon Musk ខណៈពេលដែលបុរសមានបំផុតរបស់ពិភពលោករូបនេះ បានបន្ថែមលលុយជិត ៥០០ពាន់លានដុល្លារបន្ថែមទៀត ទៅកាន់ក្នុងទ្រព្យសម្បត្តិសរុបប្រមាណជាង ៨៣០ពាន់លានដុល្លាររបស់ខ្លួន។ ទ្រព្យសម្បត្តិរបស់ លោក Musk ភាគច្រើន បានកើនឡើងដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអវកាស SpaceX និងបញ្ញាសិប្បនិម្មិត xAI៕​

The post ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា AI ទូទាំងពិភពលោក កើនឡើងដល់ជិត ៣ទ្រីលានដុល្លារ appeared first on .