មីយ៉ាន់ម៉ា

ថៃ​ ប្រឈមមុខខាតបង់ជាង ៤ពាន់លានដុល្លារ ក្រោយមីយ៉ាន់ម៉ា បិទព្រំដែនសំខាន់
ក្រុមហ៊ុននាំចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមមុខទៅនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ា បានប្រកាសបិទស្ពានព្រំដែនមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរ ភ្លាមៗ ដោយមិនបានជូនដំណឹងទុកជាមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

ជុំវិញការបិទព្រំដែនភ្លាមៗនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់យ៉ងខ្លាំង ដល់លំហូរនៃការនាំចេញទំនិញរបស់ប្រទេសថៃ និងកំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ ១៣០ពាន់លានបាត ឬស្មើទៅនឹងជាង ៤ពាន់លានដុល្លារ។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា មន្ត្រីនៅស្រុក Myawaddy រដ្ឋ Kayin ដែលជាប់ព្រំដែនជាមួយស្រុក Mae Sot ប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនទាំងស្រុកដោយមិនបានផ្តល់ដំណឹងទុកមុន និងបានធ្វើឲ្យរថយន្តដឹកទំនិញជាច្រើនរយគ្រឿង ជាប់គាំង។

យ៉ាងណាមិញ​ យោងតាមរបាយការណ៍ បានឲ្យដឹងថាបទបញ្ជាបិទព្រំដែននេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុង Naypyidaw ដែលជាផ្នែកមួយនៃការបង្ក្រាប ក្នុងគោលបំនងបង្វែរប្រាក់ចំណេញាណិជ្ជកម្មតាមព្រំដែន ទៅកាន់រដ្ឋាភិបាលកណ្តាល។

អស់ជាច្រើនឆ្នាំមកនេះ ផ្នែកដ៏សំខាន់នៃប្រាក់ចំណូលនៅតាមព្រំដែននេះបានផ្ដល់ផលប្រយោជន៍ដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន រួមទាំងកងកម្លាំងការពារព្រំដែន (BGF) ដែលជាកម្លាំងយោធាលេចធ្លោនៅក្នុងតំបន់។ ឥឡូវនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងស្វែងរកការបង្កើតការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។

ជម្រាបជូនថា សម្រាប់ឆ្នាំសារពើពន្ធ២០២៥ តម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឈានដល់ ១៣៨,៦ពាន់លានបាត កើនឡើង ៧៨,៩៤%​ ពីឆ្នាំ២០២៤។ ទំនិញសំខាន់ៗនាំចេញពីប្រទេសថៃ រួមមាន​ទូរសព្ទដៃ និងគ្រឿងបន្លាស់ ម៉ូតូ និងប្រេងដូង ខណៈការនាំចូលពីប្រទេសមីយ៉ាន់ម៉ា ភាគច្រើនជារ៉ែ antimony បន្ទាប់មកគឺម្ទេសស្ងួត និងស្រស់៕​

The post ថៃ​ ប្រឈមមុខខាតបង់ជាង ៤ពាន់លានដុល្លារ ក្រោយមីយ៉ាន់ម៉ា បិទព្រំដែនសំខាន់ appeared first on .

មីយ៉ាន់ម៉ា កត់ត្រាអ្នករបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
យោងតាមមន្ត្រីមីយ៉ាន់ម៉ា បាននិយាយថា មន្ទីរពេទ្យធំៗនៅក្នុងរដ្ឋធានី Naypyidaw បានទទួលអ្នករបួសជាច្រើន ក្រោយកើតហេតុការគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន នៅថ្ងៃទី២៨ ខែមីនានេះ ខណ:គ្រែពេទ្យចំនួន ១ ០០០ ត្រូវបានបំពេញដោយអ្នករងរបួស ស្របពេលអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះបឋមនៅតាមផ្លូវ ខាងក្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តែទោះ​ជា​យ៉ាង​ណា ក្រុមមន្ត្រី​មីយ៉ាន់ម៉ា​ នៅមិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់ ឬ​ការ​ខូច​ខាត​បាននៅឡើយ​ទេ។ ទន្ទឹមនឹងនោះ មន្ត្រីសេវាពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ៖”យើងទើបតែចាប់ផ្តើមត្រួតពិនិត្យជុំវិញទីក្រុងយ៉ាំងហ្គោន ដូច្នេះយើងមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ នៅឡើយទេ”។

គួរឲ្យដឹងផងដែរថា បើតាមរូបភាពដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគារជាច្រើននៅក្នុងទីក្រុង Mandalay ត្រូវបានដួលរលំ ដោយមានកម្ទេចថ្មពាសពេញផ្លូវ។ ជាមួយគ្នានោះ សាក្សីម្នាក់បាននិយាយថា ៖ “យើងបានរត់ចេញពីផ្ទះរបស់យើង នៅពេលដែលអ្វីៗចាប់ផ្តើមញ័រ។ ខ្ញុំបានឃើញអគារកម្ពស់ប្រាំជាន់ដួលរលំនៅពីមុខខ្ញុំ។ មនុស្សគ្រប់គ្នានៅក្នុងទីក្រុង បានរត់ចេញមកនៅតាមដងផ្លូវ ហើយគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងអគារ ឬផ្ទះវិញទេ” ។

ជម្រាបជូនថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧,៧រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ ឡាវ វៀតណាម និងកន្លែងផ្សេងទៀតនៅក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ៕

The post មីយ៉ាន់ម៉ា កត់ត្រាអ្នករបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ appeared first on .

មីយ៉ាន់ម៉ា រងការវាយប្រហារធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិតខ្លាំង ​បន្តរង្គឺដល់ប្រទេសជិតខាងក្នុងតំបន់
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង ៧,៧ រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

USGS បាននិយាយទៀតថា គ្រោងរញ្ជួយដ៏ខ្លាំងក្លានេះ បានវាយប្រហារចម្ងាយ ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Sagaing ក្នុងជម្រៅ ១០គីឡូម៉ែត្រទៅក្រោម នៅម៉ោងប្រហែល ១២:៥០ នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។

យ៉ាងណាក៏ដោយ មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​ឥទ្ធិពល និងទំហំនៃការខូតខាតដែលបណ្តលមកពីគ្រោះ​រញ្ជួយដីនៅ​ក្នុង​ប្រទេស​ដែល​កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សង្គ្រាម​ស៊ីវិល​មួយនេះ នៅឡើយនោះ​ទេ។

ជាមួយគ្នានោះ បើយោងតាមសារព័ត៌មានធំៗជាច្រើន ក៏បង្ហាញឲ្យដឹងផងដែរថា នៅ​ក្នុង​រដ្ឋធានី​បាងកក​របស់​ប្រទេស​ថៃឯណោះវិញ ក៏ទទួលរងនូវការរញ្ជួយនេះផងដែរ ដោយអ្នក​ស្រុក​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីអគារខ្ពស់ៗ ដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ សាក្សី​នៅ​ទីនោះ​ បាន​និយាយ​ថា ការ​រញ្ជួយ​ដីនេះ គឺ​មាន​កម្លាំងខ្លាំង​គ្រប់គ្រាន់​ដែលធ្វើឲ្យអគារទាំងមូល​រង្គឺ​ ខណ:អគារកំពុងសាងសង់មួយចំនួន ក៏ឈានដល់ការបាក់រលំស្តែងៗ ផងដែរ៕

The post មីយ៉ាន់ម៉ា រងការវាយប្រហារធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិតខ្លាំង ​បន្តរង្គឺដល់ប្រទេសជិតខាងក្នុងតំបន់ appeared first on .

ស្ងាត់ៗ រុស្ស៊ី និងមីយ៉ាន់ម៉ា ឈានដល់ការចុះកិច្ចព្រមព្រៀងសង់រោងចក្រនុយក្លេអ៊ែរ
រុស្ស៊ី និងមីយ៉ាន់ម៉ា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា លើការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងផងដែរថា រុស្ស៊ី និងមីយ៉ាន់ម៉ា ធ្លាប់បានពិភាក្សាគ្នាជាយូរមកហើយអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអានុភាពតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញដល់ការផ្តល់ថាមពលដែលមានតម្លៃថោក និងសុវត្ថិភាពដល់បរិស្ថាន នៅក្នុងប្រទេសនេះ។

ហើយយ៉ាងណាមិញ បន្ទាប់ពីមានកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសទាំងពីរបានថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងមួយដែលស្តីពីការសាងសង់រោងចក្រនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ានោះ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។

គួរឲ្យដឹងផងដែរថា រុស្ស៊ីបាននឹងកំពុងជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ហើយថែមទាំងបានសម្តែងការគាំទ្រចំពោះការកែលម្អស្ថានភាពផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍រួមមួយ ក៏បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ផងដែរ។

ជម្រាបជូនថា កាល​ពី​ឆ្នាំ​មុន ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរ បាន​កើន​ឡើង​ប្រមាណ ៤០% រហូត​ដល់ចំនួនប្រមាណ ២ពាន់​លាន​ដុល្លារ។ ប្រទេសទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការជំរុញពាណិជ្ជកម្មគ្នាទៅវិញទៅមក និងកំពុងសហការគ្នាក្នុងវិស័យកម្ចី និងហិរញ្ញវត្ថុ ដូចដែលបានលើកឡើងដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន៕

The post ស្ងាត់ៗ រុស្ស៊ី និងមីយ៉ាន់ម៉ា ឈានដល់ការចុះកិច្ចព្រមព្រៀងសង់រោងចក្រនុយក្លេអ៊ែរ appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្សថៃ PTT គ្រោងផ្អាកការនាំចេញប្រេងរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសថៃ PTT Oil and Retail Business Plc (PTTOR) ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផ្អាកការនាំចេញប្រេងរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនឹងក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសជិតខាងខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Racha Uthaichan អនុប្រធានប្រតិបត្តិរបស់ក្រុ​មហ៊ុនដែលទទួលបន្ទុកធុរកិច្ចអន្តរជាតិ បាននិយាយថា PTTOR ត្រៀមខ្លួនជាស្រេចហើយដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការពីសំណាក់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជុំវិញការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួនប្រាំ ជាមួយមីយ៉ាន់ម៉ា។

ក្រុមប្រឹក្សា NSC បានដាក់ចេញច្បាប់ថ្មីមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីអនុម័តវិធានការបន្ថែម ក្នុងការជួយដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដោយធ្វើការជាមួយអាជីវកម្មធំៗ ដើម្បីបញ្ឈប់ការនាំចេញប្រេង និងសេវាទូរគមនាគមន៍ ទៅកាន់តំបន់ដែលស្ថិតក្រោមការសង្ស័យ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន PTTOR គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតទៅកាន់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដោយនាំចេញប្រេងសាំង និងម៉ាស៊ូតសរុបក្នុងចំនួនចន្លោះពី ១៥-២០ លានលីត្រក្នុងមួយខែ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បាននិយាយមុននេះថា រដ្ឋាភិបាលថៃ ក៏គ្រោងនឹងកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីចំនួន ៥០% ដល់តំបន់នានាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានសង្ស័យថាជាកន្លែងត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីដំណើរប្រព្រឹត្តិអំពើខុសច្បាប់របស់ពួកគេ។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី០៣ ខែកុម្ភៈ រវាង NSC និងមន្ត្រីមកពីក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរអគ្គិសនីប្រចាំខេត្ត ស្តីពីផែនការកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់៕

The post ក្រុមហ៊ុនថាមពលខ្នាតយក្សថៃ PTT គ្រោងផ្អាកការនាំចេញប្រេងរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា appeared first on .

មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាជនបរទេសទិញខុនដូរបស់ថៃច្រើនបំផុត កាលពីឆ្នាំទៅ
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាពលរដ្ឋមីយ៉ាន់ម៉ា ជាប់នៅក្នុងចំណោត់ថ្នាក់លេខ២ បន្ទាប់ពីជនជាតិចិន ដែលទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ សម្រាប់រយ:ពេល ៩ខែដំបូង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Surachet Kongcheep ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield Thailand បាននិយាយថា ការលក់ខុនដូរបស់ថៃ ទៅឲ្យអ្នកទិញមីយ៉ាន់ម៉ា បានហក់ឡើងខ្ពស់មកវិញ ក្រោយពីមានការផ្អាកមួយរយៈ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការទិញអចលនទ្រព្យនៅក្រៅប្រទេសរបស់ពលរដ្ឋខ្លួន កាលពីខែមេសាឆ្នាំមុន។

ទន្ទឹមនឹងនេះ យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ប្រទេសថៃ (REIC) បានបង្ហាញឲ្យដឹងទៀតថា ចំនួនខុនដូដែលបានលក់ទៅឲ្យអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងរយ:ពេល ៩ខែឆ្នាំមុន បានកើនឡើងដល់ ១ ០៥០ យូនីត នៅក្នុងតម្លៃសរុប ៥,៤៦ពាន់លានបាត (២៥៧,៧លានដុល្លារ) ពោលគឺបានកើនឡើងពីចំនួន ៣៤៧ យូនីតដែលមានតម្លៃសរុប ២,២៥ពាន់លានបាត ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

ខុនដូដែលបានផ្ទេរទៅឲ្យអ្នកទិញពីប្រទេសមីយ៉ាន់ម៉ា មានតម្លៃឯកតាជាមធ្យមខ្ពស់បំផុតទីបី ជាមួយតម្លៃខុនដូមួយយូនីត ៥,២លានបាត បន្ទាប់ពីអ្នកទិញមកពីឥណ្ឌា មានតម្លៃមួយយូនីត ៦,៣លានបាត និងអ្នកទិញនៅសហរដ្ឋអាមេរិក មានតម្លៃ ៥,៣លានបាត។

ក្នុងអំឡុងរយ:ពេលនោះ ចំនួននិងតម្លៃនៃការផ្ទេរខុនដូសរុប ទៅកាន់អ្នកទិញបរទេស នៅទូទាំងប្រទេសថៃ មានចំនួន ១១ ០៣៦ យូនីត ដែលមានតម្លៃសរុប ៥១,៥ពាន់លានបាត ពោលគឺបានកើនឡើង ៣,១% បើធៀបនឹងឆ្នាំ២០២៣។

ជម្រាបជូនផងដែរថា ទីក្រុងបាងកកនៅតែជាគោលដៅកំពូលដែលមានចំនួន និងតម្លៃខុនដូច្រើនជាងគេដែលត្រូវបានផ្ទេរទៅឲ្យអ្នកទិញជាជនជាតិបរទេស មាន ៣៨,៧% នៃចំនួនលក់ខុនដូសរុប តាមពីក្រោយដោយខេត្ត Chon Buri មាន ៣៦%៕

The post មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាជនបរទេសទិញខុនដូរបស់ថៃច្រើនបំផុត កាលពីឆ្នាំទៅ appeared first on .

មីយ៉ាន់ម៉ា កាត់ទោសជនជាតិជប៉ុនម្នាក់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ជុំវិញការធ្វើឲ្យតម្លៃអង្ករកើនឡើងខ្ពស់
យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Kyodo បានរាយការណ៍ថា តុលាការមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី១២ ខែសីហា បានសម្រេចកាត់ទោសជនជាតិជប៉ុនម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើបក្នុងស្រុក Aeon Co ឲ្យជាប់ពន្ធនាគាររយ:ពេលមួយឆ្នាំ ពីបទបំពានលើការគ្រប់គ្រងតម្លៃអង្ករ។

ប្រភពដដែលបានរាយការណ៍ទៀតថា អាជ្ញាធរមីយ៉ាន់ម៉ា កាលពីខែមុន បានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើបក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៤នាក់ រួមទាំងមន្ត្រីនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ជប៉ុន ១រូបផងដែរ ក្រោយពីបានរកឃើញថាពួកគេ បានធ្វើឲ្យតម្លៃអង្ករកើនឡើងខ្ពស់ ពីតម្លៃដើមដែលបានកំណត់។

គួរឲ្យដឹងថា មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរបបយោធា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានការតវ៉ាយ៉ាងទូលំទូលាយ និងឈានដល់ការ​បង្ក្រាប​ដោយអំពើ​ហិង្សា​នៅទូទាំងប្រទេស។

ជម្រាបថា ចាប់តាំងពីនោះមក របបយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សយ៉ាងតិច៣៥នាក់ ក្នុងការបង្ក្រាបអ្នកជួញដូរមាស និងប្តូរប្រាក់បរទេស និងភ្នាក់ងារលក់អចលនទ្រព្យបរទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច៕

The post មីយ៉ាន់ម៉ា កាត់ទោសជនជាតិជប៉ុនម្នាក់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ជុំវិញការធ្វើឲ្យតម្លៃអង្ករកើនឡើងខ្ពស់ appeared first on .

មីយ៉ាន់ម៉ា អនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ បង្កើតការងារសរុបជាង ២០០០ កន្លែង
យោងតាមសារព័ត៌មាន The Mirror របស់រដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃអង្គារ ទី៦ ខែសីហាកន្លងទៅថា​ គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ ដោយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកសរុបជាង ២ ០០០ កន្លែង។

ប្រភពដដែលនេះ ក៏បានរាយការណ៍បន្ថែមទៀតថា គម្រោងធំៗទាំងនេះ ត្រូវបានអនុម័តឡើងក្នុងអំឡុងកិច្ចប្រជុំមួយ នៅក្នុងទទីក្រុង Nay Pyi Taw កាលពី​ថ្ងៃ​ចន្ទ ​ដោយទាក់ទាញ​ទឹកប្រាក់​សរុប​ប្រមាណ ៤៧,១លាន​ដុល្លារ​ ពី​គម្រោង​ទាំងនេះ​។

បើតាមរដ្ឋាភិបាលមីយ៉ានម៉ា បានបញ្ជាក់ថាគម្រោង​ទាំង​នោះ​ ភាគច្រើនផ្តោត​លើវិស័យ​ឧស្សាហកម្ម សេវាកម្ម និង​សំណង់ ខណ:ការវិនិយោគលើរោងចក្រ​ដំឡើង និង​ផលិត​រថយន្ត​អគ្គិសនី​ ក៏ស្ថិត​ក្នុង​ចំណោម​គម្រោង​ទាំង​វិនិយោគទាំងនោះ ផងដែរ។

ជម្រាបជូនផងដែរថា ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ៥៣ ដែលបានចូលមកបណ្តាក់ទុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ ប្រទេសសិង្ហបុរី ចិន និងថៃ គឺជាអ្នកវិនិយោគនាំមុខគេ ក្នុងវិស័យសេដ្ឋកិច្ចធំៗចំនួន១២ ៕

The post មីយ៉ាន់ម៉ា អនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ បង្កើតការងារសរុបជាង ២០០០ កន្លែង appeared first on .

យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សជាច្រើននាក់ ពីបទលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ
យោងតាមប្រភពពីសារព័ត៌មាន Irrawaddy បានរាយការណ៍មកថា យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្រ្កាបមនុស្សជាច្រើននាក់ ជុំវិញការលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ បន្ទាប់ពីមានព័ត៌មានថា ពលរដ្ឋមីយ៉ាន់ម៉ា ជាប់ឈ្មោះជាជនបរទេសទីពីរដែលទិញខុនដូ នៅក្នុងប្រទេសថៃច្រើនបំផុត ក្នុងត្រីមាសទី១ ឆ្នាំនេះ។

មនុស្សពីរនាក់ក្នុងចំណោមដែលអ្នកត្រូវចាប់ខ្លួន ត្រូវបានគេដឹងថាជាអ្នករៀបចំពិធីពិព័រណ៍ នៅសណ្ឋាគារមួយក្នុងទីក្រុង Yangon ដើម្បីលក់ខុនដូថៃ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ខណ:មនុស្សទាំងពីររូបនេះ ក៏បានលួចផ្ទេរប្រាក់ពីអ្នកទិញ ទៅកាន់ប្រទេសថៃ តាមរយ:បណ្តាញទូទាត់ខុសច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំមួយ នៅពេលដែលរបបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការការពាររូបិយប័ណ្ណក្នុងស្រុក មិនឲ្យហូរចេញពីប្រទេស និងដើម្បីការពារការដួលរលំផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីប្រាក់ kyat មីយ៉ាន់ម៉ា បានធ្លាក់ចុះតម្លៃយ៉ាងឆាប់រហ័ស។

ជម្រាបជូនផងដែរថា យោងតាមកាសែត Bangkok Post បានរាយការណ៍កាលពីចុងខែមុនថាអ្នកទិញខុនដូនៅក្នុងប្រទេសថៃភាគច្រើន គឺជាពលរដ្ឋមីយ៉ាន់ម៉ា ព្រោះថាពួកគេកំពុងស្វែងរកទីកន្លែងមានសុវត្ថិភាព ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសដែលកំពុងបន្ត៕

The post យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សជាច្រើននាក់ ពីបទលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ appeared first on .

ថៃ ពិចារណាបង្កើនកញ្ចប់ជំនួយមនុស្សធម៌បន្ថែមដល់ប្រទេសមីយ៉ាន់ម៉ា
ប្រទេសថៃ កំពុងធ្វើការពិចារណាក្នុងការបង្កើនកញ្ចប់ជំនួយមនុស្សធម៌បន្ថែម ដល់ប្រទេសមីយ៉ាន់ម៉ា ខណ:ពេលដែលទាំងរដ្ឋាភិបាលថៃ និងប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំង អំពីការកើនឡើងនៃអំពើហិង្សា នៅក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់ជំនួយមនុស្សធម៌ ដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយសារជម្លោះផ្ទៃក្នុង ហើយអាចបន្តផ្តល់ការគាំទ្របន្ថែមទៀតប្រសិនបើចាំបាច់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ថៃ​ក៏​នឹង​ពិចារណា​លើ​ដំណោះស្រាយ​ក្នុង​ការ​បង្កើនកញ្ចប់​ជំនួយ​មនុស្សធម៌​ដោយ​ការ​សម្របសម្រួល​ជាមួយ​អង្គការ​អន្តរជាតិ និង​ស៊ីវិល​ដែលកំពុងធ្វើ​ប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា ផងដែរ។

គួរឲ្យដឹងផងដែរថា កន្លងមក រដ្ឋាភិបាលថៃ បានផ្តល់កញ្ចប់ជំនួយមនុស្សធម៌មួយចំនួនរួចមកហើយដូចជា អង្ករ អាហារ​ស្ងួត និង​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត ហើយ​ត្រូវបាន​ប្រគល់​ជូន​កាកបាទក្រហម​មី​យ៉ាន់​ម៉ា ដើម្បី​ចែកចាយ​ពលរដ្ឋដែលរស់នៅក្នុង​រដ្ឋ Kayin របស់ប្រទេស​មី​យ៉ាន់​ម៉ា​។

លោក Nikorndej បានកត់សម្គាល់បន្ថែមទៀតថា នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានបញ្ជាឲ្យបង្កើតគណៈកម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅសប្តាហ៍នេះ។

លោក Nikorndej បានមានប្រសាសន៍ទៀតថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចរចាជាមួយភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយចំពោះជម្លោះដែលកំពុងបន្ត ហើយបានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ប្រទេសថៃសម្រាប់ការសន្ទនា ដើម្បីជួយស្តារសន្តិភាព ស្ថិរភាព និងឯកភាពនៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ៕

The post ថៃ ពិចារណាបង្កើនកញ្ចប់ជំនួយមនុស្សធម៌បន្ថែមដល់ប្រទេសមីយ៉ាន់ម៉ា appeared first on .