មៀននាំចេញទៅចិន

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នានាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ដើម្បីធ្វើការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោករដ្ឋមន្ត្រី ឌិត ទីណា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព ផងដែរ។

នាឱកាសនេះ លោក ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយ GACC និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាចូលទីផ្សារចិនកាន់តែងាយស្រួល។

សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារ SPS កំណត់លក្ខខណ្ឌ ថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន។ការចុះពិធីសារនិងអនុស្សរណៈនៃការយោគយល់ខាងលើនេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នានាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន appeared first on .

ឆ្នាំ២០២៣កម្ពុជាសម្រេចការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនជាង១៨ពាន់តោននិងមានតម្លៃជាង២៤លានដុល្លារអាមេរិក
ក្នុងឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួនប្រមាណ ២៤ ដុល្លារអាមេរិកផ្អែកតាមវិក្ក័យបត្ររបស់អ្នកនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ទាក់ទងនិងការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន បើយោងតាមលោក ឃឹម ហ្វីណង់ មន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យ មកដល់បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនវេចខ្ចប់  កែច្នៃផ្លែមៀនចំនួន១២កន្លែង។

គួរបញ្ជាក់ថាថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាកសិកម្ម បានឱ្យដឹងថា ក្នុងខែមករាឆ្នំា២០២៤នេះមានចំនួនជាង ៦៤៣៨តោន កើនឡើងជាង២៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣៕ តាកែវ

The post ឆ្នាំ២០២៣កម្ពុជាសម្រេចការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនជាង១៨ពាន់តោននិងមានតម្លៃជាង២៤លានដុល្លារអាមេរិក appeared first on .