ឆ្នាំ២០២៣កម្ពុជាសម្រេចការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនជាង១៨ពាន់តោននិងមានតម្លៃជាង២៤លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួនប្រមាណ ២៤ ដុល្លារអាមេរិកផ្អែកតាមវិក្ក័យបត្ររបស់អ្នកនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនិងការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន បើយោងតាមលោក ឃឹម ហ្វីណង់ មន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យ មកដល់បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនវេចខ្ចប់  កែច្នៃផ្លែមៀនចំនួន១២កន្លែង។

គួរបញ្ជាក់ថាថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាកសិកម្ម បានឱ្យដឹងថា ក្នុងខែមករាឆ្នំា២០២៤នេះមានចំនួនជាង ៦៤៣៨តោន កើនឡើងជាង២៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣៕ តាកែវ