ម្ចាស់ផ្ទះជួល

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំឡើងថ្លៃជួល
ប្រមុខរាជរដ្ឋាភិបាល ចេញមកអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់កម្មករនិយោជិតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្ដាញសង្គមបានប្រកាសអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។

ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំឡើងថ្លៃជួល appeared first on .

សហជីព៖ការមិនតម្លើងថ្លៃឈ្នួលផ្ទះជួយឱ្យកម្មក-កម្មការិនីរោងចក្រមានជីវភាពប្រសើរនិងកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម
ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២៨ខែមិថុនាបានបន្តអំពាវនាវទៅដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំតម្លើងថ្លៃចំពោះកម្មករនិយោជិក ហើយការមិនតម្លើងថ្លៃឈ្នួលផ្ទះនេះត្រូវបានសហជីពក្នុងស្រុកមួយយល់ថាវាបានចូលរួមជួយឱ្យជីវភាពរបស់ក្រុមគ្រួសារកម្មករ កម្មការិនីរោងចក្រមានភាពប្រសើរឡើងថែមមួយកម្រិតនិងកាត់បន្ថយបានភាពក្រីក្រនៅក្នុងសង្គមបានថែមទៀតផង។

អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បើសិនជាម្ចាស់ផ្ទះជួលឱ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរបើតម្លើងថ្លៃជួលផ្ទះវាធ្វើឱ្យទំហំនៃការចំណាយរបស់កម្មករ កម្មការិនីធ្វើការនៅតាម រោងចក្រវាកាន់តែកើនឡើង។តែបើគាត់មិនបានតម្លើងថ្លៃផ្ទះជួលនោះទេ គាត់នៅរក្សាតម្លៃដដែលឬតម្លៃធ្លាប់ជួលកន្លងមកទៅ វាធ្វើឱ្យបងប្អូនកម្មករចំណាយទាប ឬអាចគាត់យកប្រាក់នេះទៅចំណាយលើផ្សេងៗឬទុកផ្គត់ផ្គង់ដល់ក្រុមគ្រួសារនៅស្រុកកំណើត។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានចាត់ទុកថា «ម្ចាស់ផ្ទះជួលមិនតម្លើងថ្លៃផ្ទះឬកន្លែងស្នាក់នៅទៅដល់កម្មករ គឺជារឿងមួយដ៏ប្រសើរសម្រាប់បងប្អូនកម្មក កម្មការិនីរោងចក្រ ហើយជួយគាត់មានជីវភាពប្រសើរឡើងបន្ថែមទៀត ហើយទន្ទឹមនិងនេះខ្ញុំចូលរួមអបអរសាទរនិងសម្តែងការរីករាយចំពោះម្ចាស់ផ្ទះជួលដែលមិនបានតម្លើងថ្លៃដល់បងប្អូនកម្មករ ។ខ្ញុំសូមចំណូមពរម្ចាស់ផ្ទះជួលដែលត្រៀមថានឹងតម្លើងថ្លៃផ្ទះជួល សូមមានការអត់ធ្មត់ហើយរក្សាតម្លៃឈ្នួលឱ្យស្ថិរភាពជូនកម្មករដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រទំាងអស់គ្នា»។

លោកបន្តថា នៅពេលកន្លងមកម្ចាស់ផ្ទះជួលតម្លើងថ្លៃភាគច្រើនឆ្លៀតចាប់យកប្រយោជន៍ ហើយនៅពេលអាជ្ញាធរចុះសម្របសម្រួលគាត់តែងតែលើកយកបញ្ហាសេដ្ឋកិច្ចឬបញ្ហាលំបាករបស់គាត់។ប៉ុន្តែបើយើងមើលទៅលើភាពជាក់ស្តែងម្ចាស់ផ្ទះជួលដែលនៅតម្លើងថ្លៃកន្លែងស្នាក់នៅគាត់ចាប់យកឱកាសច្រើនជាង ពេលគាត់ទទួលបានព័ត៌មានអំពីការតម្លើងប្រាក់ឈ្នួលជាប្រចំាឆ្នំារបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលនៃក្រសួងការងារបណ្តុះបណ្តាលប្រជុំសម្រេច ធ្វើឱ្យម្ចាស់ផ្ទះជួលមួយចំនួនបានតម្លើងថ្លៃរួចជាស្រេចប្រាប់ទៅកម្មករកំពុងជួលផ្ទះរបស់គាត់បាត់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិតខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។ សម្តេចតេជោបានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម៕ អត្ថបទ៖ សារេត

The post សហជីព៖ការមិនតម្លើងថ្លៃឈ្នួលផ្ទះជួយឱ្យកម្មក-កម្មការិនីរោងចក្រមានជីវភាពប្រសើរនិងកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម appeared first on .

អរគុណច្រើន! ៣០០បន្ទប់ ម្ចាស់បន្ទប់ជួលមួយកន្លែនៅខេត្តព្រះសីហនុ ប្រកាសមិនយកថ្លៃឈ្នួល
ម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តព្រះសីហនុ លោក សុខ ឃាង​ និងភរិយា ប្រកាសមិនយកថ្លៃបន្ទប់ជួល ៣០០បន្ទប់ ចំនួន ២ខែ ដែលគិតពីខែមេសា​ដល់ខែឧសភា នៅមុខរោងចក្រញ៉ូ​វ​ស្តា​រ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​​ ដើម្បីចូលរួមចំណែកក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងប្រយុទ្ធទប់ទល់ជាមួយជំងឺឆ្លងកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ មានសង្ឃឹមយ៉ាងមុតមាំថា នឹងមានម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលនៅក្នុងខេត្តព្រះសីហនុ​ផ្សេងៗទៀត​ នឹងចូលរួមអនុគ្រោះបន្ធូរបន្ថយការយកឈ្នួលផ្ទះ(បន្ទប់ជួល)​ សម្រាប់បងប្អូនកម្មករ​ និយោជិតរបស់យើងជាបន្តទៀត ដើម្បីចូលរួមជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ចំនួនអ្នកឆ្លងកូវីដមានការកើនឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេល៣៥ថ្ងៃសរុបជាបណ្តោះអាសន្ន ១៤៤៤នាក់។ រាជរដ្ឋបាភិបាល បានដាក់វិធានការណ៍ដ៏តឹងរឹងដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងសហគមន៍ ប្រជាពលរដ្ឋខកខានមិនបានបំពេញការងារ ប្រកបមុខរកស៊ី ដោយហេតុខ្លាចជំងឺឆ្លងកូវីដ១៩ ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ៕

The post អរគុណច្រើន! ៣០០បន្ទប់ ម្ចាស់បន្ទប់ជួលមួយកន្លែនៅខេត្តព្រះសីហនុ ប្រកាសមិនយកថ្លៃឈ្នួល appeared first on .

មានសង្ឃឹមហើយ! រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល
បន្ទាប់ពីជួបព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ក្រុមហ៊ុន អាជីវកម្ម  ជាពិសេសសេដ្ឋកិច្ចកម្ពុជាតែម្តង។ ខណៈដែលអាជ្ញាធរបានចូលរួមយ៉ាងសស្រាក់សស្រាមដើម្បីប្រយុទ្ធទប់ទល់។

នៅរសៀលថ្ងៃទី២៦ ខែមីនានេះ  រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលលំបាកនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។

២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយតួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ។

ក្រសួង​សុខាភិបាល​រាយការណ៍​នៅ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹក​ថ្ងៃទី២៦ មីនានេះ មានការ​​រក​ឃើញ​ករណី​អ្នក​​ឆ្លង​កូវីដ​ថ្មីត្រឹម ១៩ នាក់ប៉ុណ្ណោះ ធៀបម្សិលមិញដែល​មាន​​អ្នក​ឆ្លង​​រហូត​ដល់ ៥០ នាក់ ជា​តួលេខ​ខ្ពស់​បំផុត​ដ៏​គួរ​ឲ្យ​បារម្ភ​៕

The post មានសង្ឃឹមហើយ! រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល appeared first on .