យានយន្តអគ្គិសនី

៦ខែមកនេះ មានយានយន្តអគ្គិសនីប្រមាណជាង២ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការ
គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ ខណៈចំនួននេះមានការកើនឡើងជារៀងរាល់ថ្ងៃ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង  ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

ក្រសួងបន្តថា ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

លើសពីនេះ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

The post ៦ខែមកនេះ មានយានយន្តអគ្គិសនីប្រមាណជាង២ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការ appeared first on .

ធនាគារពិភពលោក ត្រៀមកម្ពុជាឱ្យសម្រេចបាននូវអន្តរកាលទៅប្រើប្រាស់យានយន្តអគ្គិសនីនៅលើដងផ្លូវ
កម្ពុជាអាចសម្រេចបានគោលដៅដ៏មានមហិច្ឆិតារបស់ខ្លួនក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពនៅចុងខែមីនានេះ បានឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នំា២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអាព្យាក្រឹតកាបូននៅត្រឹមឆ្នំា២០៥០ នៃរថយន្តនិងរថយន្តសាធារណៈក្នុងទីប្រជុំជនជាយានយន្តអគ្គិសនី នៅត្រឹមឆ្នំា២០៥០។លើសពីនេះរាជរដ្ឋាភិបាលបានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបំពេញបានរហូតដល់ទៅ៣០%នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីផ្សារគិតត្រឹមឆ្នាំ២០៥០។

បើតាមធនាគារពិភពលោកស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងឡើងពី៦លានគ្រឿង នាពេលបច្ចុប្បន្នទៅដល់៨លានគ្រឿងនៅឆ្នំា២០៣០ និង១៤លានគ្រឿងនៅឆ្នំា២០៥០។ខណៈបច្ចុប្បន្ន ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជាមានតិចជាង១ពាន់គ្រឿងប៉ុណ្ណោះ។

លោក ស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចំាកម្ពុជា មានប្រសាសន៍ថា« គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនីគឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆិតាករបស់ខ្លួន»។

លោកស្រីលើកឡើងថា តែទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ  ដោយសារបច្ចុប្បន្នប្រជាជនកម្ពុជា ទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏នឹងអាចជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនី។ យើងប្តេជ្ញាជួយរាជរដ្ឋាភិបាលនៅក្នុងអន្តរការនេះនិងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាននៅក្នុងដំណើរទៅមុខ»។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា« ការលើកម្ពស់យានយន្តអគ្គិសនីជាឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆិតានៃការរួមចំណេកតាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នំា២០៥០។លើសពីនេះវានឹងជួយកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោកជំរុញការអភិវឌ្ឍឧស្សាហកម្មនិងការបង្កើតការងារទៀតផង»។

បើយោងតាមធនាគារពិភពលោក ដើម្បីធានាបានថាយានយន្តអគ្គិសនីមានវត្ថមានធ្វើចរាចរលើដងផ្លូវច្រើនជាងយានយន្តប្រើសំាងឬប្រេងម៉ាស៊ូត កម្ពុជាចំាបាច់ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃករនាំចូលនិងប្រើប្រាស់យានយន្តដោយប្រើវិធីសាស្ត្ររឹតបន្តឹងបន្តិចម្តងៗ ហើយនៅក្នុងនោះគួរតែអនុវត្តគោលនយោបាយដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសំាង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្តថ្មីនិងជួយបើកផ្លូវឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់តែលឿន។សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខនៅក្នុងអន្តរកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនី នៅក្នងប្រទេសកម្ពុជា៕តាកែវ

The post ធនាគារពិភពលោក ត្រៀមកម្ពុជាឱ្យសម្រេចបាននូវអន្តរកាលទៅប្រើប្រាស់យានយន្តអគ្គិសនីនៅលើដងផ្លូវ appeared first on .