យីហោខ្មែរ

រដ្ឋមន្រ្តី ២ រូប ជំរុញឱ្យបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មស្លាកយីហោផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយ​
រដ្ឋមន្ត្រីក្រសួងកសិកម្ម  និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តក្នុងការបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ​ ដែលមានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ការជំរុញនេះ បានធ្វើឡើងកាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស បានអញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។

នាឱកាសនោះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី​ បានអញ្ជើញទស្សនកិច្ច​នូវស្តង់​ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លើកសិផលសក្តានុពលកម្ពុជា​ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី​ បានបន្តទស្សនកិច្ចស្តង់​ សហព័ន្ធស្រូវអង្ករកម្ពុជា​ ដែលមានចំនួន​ ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករ​កម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង​ អឺរ៉ុប​ អាមេរិក និងទីផ្សារអន្តរជាតិ​ផ្សេងៗទៀត។

តាមេយៈព្រឹត្តិការណ៍នោះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី​ ក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន​​ និងបានជំរុញលើកទឹកចិត្តក្នុងការបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ​ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕ អត្ថបទ៖ហ្សាលីន

The post រដ្ឋមន្រ្តី ២ រូប ជំរុញឱ្យបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មស្លាកយីហោផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយ​ appeared first on .