រដ្ឋមន្ត្រីក្រសួងការពារជាតិ

លោក ពូទីន ប្រកាសតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មី ដែលជាសេដ្ឋកិច្ចវិទូម្នាក់ទៀត
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី២០ ខែឧសភាកន្លងទៅនេះ បានប្រកាសតែងតាំងអតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Oleg Savelyev ជាអនុរដ្ឋមន្ត្រីការពារជាតិ ខណ:នេះហាក់ជាចេតនាមួយផ្សេងទៀតរបស់លោក ពូទីន ដើម្បីបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីនេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ពូទីន ហាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលបំផុតមួយ ដោយលោកសម្រេចដករដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ចេញពីតំណែង ហើយដាក់ជំនួសវិញ ដោយលោក Andrei Belousov ដែលជាសេដ្ឋវិទូ និងជាអតីតឧបនាយករដ្ឋមន្ត្រីដែលគ្មានបទពិសោធក្នុងវិស័យយោធាទាល់តែសោះ។

យ៉ាងណាមិញ ចំពោះចំណាត់ការនេះ ត្រូវបានគេមើលឃើញថា អាចជាគោលបំណងធំរបស់លោក ពូទីន ដើម្បីធ្វើឲ្យកាន់តែមានភាព​ប្រសើរ​ឡើង ទៅលើការចំណាយក្នុងវិស័យការពារជាតិ និងសម្អាតក្រសួងការពារជាតិ ដែលធ្លាប់តែរងការវាយប្រហារដោយរឿងអាស្រូវស៊ីសំណូកដ៏ធំមួយ នាពេលកន្លងមក។

គួរឲ្យដឹងផងដែរថា Savelyev ពីមុនមកធ្លាប់ធ្វើការក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី គឺលោក Andrei Belousov ចាប់ពីខែសីហា ឆ្នាំ២០០៨ ដល់ខែមេសា ឆ្នាំ២០១៤ ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លុះដល់ក្រោយមកទៀត លោក Savelyev បានចូលបម្រើការជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគ្រីមេ ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥។ ហើយក្នុងអំឡុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ លោក Savelyev បានបម្រើការជាសវនករ សម្រាប់សភាគណនេយ្យរុស្ស៊ី ដោយមើលការខុសត្រូវលើការចំណាយក្នុងវិស័យការពារជាតិ និងសន្តិសុខរុស្ស៊ី៕

The post លោក ពូទីន ប្រកាសតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មី ដែលជាសេដ្ឋកិច្ចវិទូម្នាក់ទៀត appeared first on .

អ៊ុយក្រែន ដកតំណែងរដ្ឋមន្ត្រីការពារជាតិខ្លួនមួយរូប ទាក់ទងនឹងអំពើពុករលួយ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកបានសម្រេចចិត្តផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន ចំពេលដែលកំពុងមានសង្គ្រាមរ៉ាំរ៉ៃជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

នៅក្នុងវីដេអូថ្លែងសន្ទរកថា លោក Zelenskyy បាននិយាយថា លោកនឹងដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Oleksii Reznikov ដោយនឹងស្នើសុំសភានៅក្នុងសប្តាហ៍នេះ ដើម្បីជំនួសមកវិញដោយប្រធានមូលនិធិឯកជនភាវូបនីយកម្ម (privatisation fund) លោក Rustem Umierov ។

ក្នុងនោះផងដែរ ការសម្រេចចិត្តនេះ កើតឡើងចំពេលមានការបង្ក្រាបអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ដែលលោកប្រធានាធិបតីរូបនេះចង់លុបបំបាត់ចោល ដោយសារតែទីក្រុង Kyiv កំពុងដាក់សំណើរចូលរួមជាសមាជិកសហភាពអឺរ៉ុប ខណៈភាពរសើបខ្លាំងរបស់សាធារណៈជនទាក់ទងនឹងអំពើពុករលួយ និងវិវាទសង្គ្រាមរ៉ាំរ៉ៃជាមួយរុស្ស៊ី អាចជាឧបសគ្គរារាំងអ៊ុយក្រែនក្នុងការទទួលបានសមាជិកភាពនៅ EU។

សូមជម្រាបដែរថា តាំងពីខែវិច្ឆិកាឆ្នាំ ២០២១មក រដ្ឋមន្ត្រីការពារជាតិ លោក Reznikov បានជួយធានានូវជំនួយយោធារបស់លោកខាងលិចរាប់ពាន់លានដុល្លារ ដើម្បីជួយដល់កិច្ចខឹតខំប្រឹងប្រែងសង្គ្រាម ប៉ុន្តែត្រូវបានជាប់គាំង ដោយសារការចោទប្រកាន់អំពីភាពពុករលួយជុំវិញក្រសួងរបស់លោក តែយ៉ាងណាលោកបានតបទៅវិញថា វាគឺជាការលាបពណ៌ប៉ុណ្ណោះ៕

The post អ៊ុយក្រែន ដកតំណែងរដ្ឋមន្ត្រីការពារជាតិខ្លួនមួយរូប ទាក់ទងនឹងអំពើពុករលួយ appeared first on .

រដ្ឋមន្ត្រីការពាជាតិ​៖ កម្ពុជាគ្មានមូលដ្ឋាន​កងទ័ព​បរ​​ទេ​ស​​ដូចការ​ចោទប្រកាន់ឡើយ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅក្នុង​ប្រទេស    កម្ពុជា​មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់នោះឡើយ។ ហើយការកសាង​​​ហេដ្ឋា​​​​​​​រចនាសម្ព័ន្ធនៅមូល​ដ្ឋានទ័ព​សមុទ្រ​រាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិត​​នៅក្នុងដែន​​​អធិប​តេយ្យ​​​របស់កម្ពុជាប៉ុណ្ណោះ មិនមែនកម្មសិទ្ធិផ្តាច់មុខ​​របស់ចិននោះទេ។ ការបញ្ជាក់ជាថ្មីរបស់សម្ដេចពិជ័យសេនា ដូចនេះបានធ្វើឡើងនៅ​ក្នុងពិធីបើក​ការដ្ឋានសាងសង់រោង​ជាងជួស​ជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនា​​បង្ក​ការគំរាមកំហែង​ដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។ រាម គឺជាដែន​អធិបតេយ្យ​​របស់​កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការ​​អភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការ​​​កសាង​​​នេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដើម្បី​អភិ​​វឌ្ឍន៍​មូ​លដ្ឋានរាមបច្ចុប្បន្នដែល​​​មិនមានអ្វី​​ទាំង​ស់។

បន្ថែមលើនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ដែរ៖ «កម្ពុជាគ្មានចេតនាបង្កការគំ​​​រាមកំហែង​​ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរ​​បស់​​ប្រទេសដទៃនោះឡើយ។ កម្ពុជា​​គ្រាន់​​តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់​​តែប្រសើរ​​​ឡើងថែ​​ម​​ទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និង​​ឥទ្ធិ​​ពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុង​​សន្តិ​​ភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មាន​​គោល​​នយោបាយ​​ជ្រើសរើស​​ប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។

ជុំវិញការចោទប្រកាន់ថា មានមូលដ្ឋានកងទ័ពបរទេសក្នុងទឹកដីប្រទេសកម្ពុជា​ កាលពីថ្ងៃទី៧ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​បានច្រានចោលការ​ចោទ​​ប្រកាន់​ដោយគ្មានមូលដ្ឋាន​​​ទាំងនេះ​និង​បាន​បញ្ជាក់ថា​​កម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ​​របស់ខ្លួន​​​​ដែល​មិន​​អនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេស​ណា​មួយនៅលើទឹកដីកម្ពុជាឡើយ ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង​ដើម្បី​​ពង្រឹង​​​​សមត្ថភាព​​​កង​ទ័ព​​​​ជើងទឹក​របស់កម្ពុជាដើម្បីការពារបូរណភាពដែ​​នសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធ​​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​​តាមដែន​​សមុទ្រប៉ុណ្ណោះ៕

The post រដ្ឋមន្ត្រីការពាជាតិ​៖ កម្ពុជាគ្មានមូលដ្ឋាន​កងទ័ព​បរ​​ទេ​ស​​ដូចការ​ចោទប្រកាន់ឡើយ appeared first on .