រដ្ឋមន្រ្តីការបរទេសជប៉ុន

រដ្ឋមន្ត្រីការបរទេសជប៉ុន សច្ចាគាំទ្រគោលជំហរអ៊ុយក្រែន និងចាប់ផ្តើមកិច្ចចរចាសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ
អំឡុងដំណើរទស្សនកិច្ចនៅទីក្រុង Kyiv កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន លោក Yoshimasa Hayashi បានជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy និងបានសន្យាលើគោលជំហររបស់ទីក្រុងតូក្យូក្នុងការគាំទ្រ ក៏ដូចជាយល់ព្រមចាប់ផ្តើមការចរចា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។

លោក Hayashi បានប្រាប់ទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែនថា ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាប់ផ្តើមការចរចារស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយផ្អែកលើកិច្ចព្រមព្រៀង រវាងក្រុមប្រទេស G7 និងអ៊ុយក្រែន ដែលបានធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលអង្គការ NATO កាលពីក្នុងខែកក្កដា។

លោកបន្តថា ជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសអ៊ុយក្រែន លើការស្តារសេដ្ឋកិច្ច និងកសាងប្រទេសឡើងវិញ ក៏ដូចជាបន្តឆន្ទៈក្នុងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងទៅលើរុស្ស៊ីផងដែរ។

ក្នុងនោះ លោក Zelenskyy ក៏បានថ្លែងអំណរគុណចំពោះជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌ របស់ជប៉ុន មកលើប្រទេសខ្លួន ក៏ដូចជាជំនះបញ្ហាក្នុងការផ្គត់ផ្គង់ថាមពល ដោយសារតែការវាយប្រហាររបស់រុស្ស៊ីកន្លងមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP ។

សូមជម្រាបថា ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមក ប្រទេសជប៉ុនបានបរិច្ចាគទឹកប្រាក់ច្រើនជាង ៧ពាន់លានដុល្លាររួចទៅហើយ ដែលភាគច្រើនជាជំនួយមនុស្សធម៌ និងជំនួយឧបករណ៍យោធាដែលមិនមានគ្រោះថ្នាក់៕

The post រដ្ឋមន្ត្រីការបរទេសជប៉ុន សច្ចាគាំទ្រគោលជំហរអ៊ុយក្រែន និងចាប់ផ្តើមកិច្ចចរចាសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ appeared first on .

មកកម្ពុជាលើកដំបូង រដ្ឋមន្រ្តីការបរទេសជប៉ុនចង់ភ្លក់រសជាតិម្ហូបខ្មែរ «អាម៉ុក»
រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសានឹងមកចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី ៥៥ ដោយ​មាន ៣៩ ប្រទេស​ចូលរួម នៅថ្ងៃទី៣សីហាស្អែកនេះ។

ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក ខណៈដែលលោកបានបញ្ជាក់ ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។

តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ មានប្រសាស៍ថា៖  ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។

ជាមួយនឹងដំណើរទស្សនកិច្ចលើកនេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏មានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន ផងដែរ។

«ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពី វិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ»។ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បន្ថែម។

ក្នុងនោះ នៅទីក្រុងភ្នំពេញលោកនឹង​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រីការ​បរទេស​ចិន លោក វ៉ាង យី ពី​បញ្ហា​ដែល​កំពុង​កើតមាន​លើ​ដែនទឹក​មួយ​នេះ នៅថ្ងៃទី ០៤ សីហា៕

The post មកកម្ពុជាលើកដំបូង រដ្ឋមន្រ្តីការបរទេសជប៉ុនចង់ភ្លក់រសជាតិម្ហូបខ្មែរ «អាម៉ុក» appeared first on .