រដ្ឋាភិបាល

មូលបត្របំណុលតម្លៃ ៣០០លានដុល្លារ រដ្ឋាភិបាលកម្ពុជាបោះផ្សាយលក់ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​បោះផ្សាយលក់មូលបត្រ​បំណុល​រដ្ឋជាលើកដំបូង​របស់ខ្លួន​ក្នុងតម្លៃ ៣០០លានដុល្លារ ​ចាប់ពីខែកញ្ញាឆ្នាំ២០២២​ខាងមុខនេះតទៅ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសម្រេចលក់មូលបត្របំណុណនេះ ក៏មានការលើកទឹកចិត្តសម្រាប់វិនិយោគិន​ ដែលវិនិយោគលើបណ្ណបំណុលរដ្ឋនេះផងដែរ។

អានពិស្តារខាងក្រោម៖

The post មូលបត្របំណុលតម្លៃ ៣០០លានដុល្លារ រដ្ឋាភិបាលកម្ពុជាបោះផ្សាយលក់ជាផ្លូវការ appeared first on .

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុម័តឡើងដើម្បីអ្វី?
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុងលើ“សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅពង្រឹងក្របខណ្ឌច្បាប់ និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមមាន ការកំណត់ប្រភេទចំណូល ដំណើរការនៃការប្រមូល និងការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម។

សេចក្តីព្រាងច្បាប់ដដែលនេះ ក៏មានគោលបំណងគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដែលកំណត់ដោយយន្តការច្បាប់ សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣។

ចំណូលមិនមែនសារពើពន្ធ គឺជាចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងចំណូលមិនមែនសាពើពន្ធដទៃទៀត ។

នៅឆ្នាំ២០១៩ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធបានប្រមាណ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលស្មើនឹង ១២៣,១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ខណៈឆ្នាំ២០២០ សម្រេចបានប្រមាណ ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥ភាគរយ។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា  នៅឆ្នាំ២០២១ ចំណូលមិនមែនសារពើពន្ធសម្រេចបាន ប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩ភាគរយ ដោយសារមុខចំណូលសំខាន់ៗតាមវិស័យ បានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ចំណូលទាំងនោះ មានដូចជា ចំណូលពីផលទុនទេសចរណ៍ ទិដ្ឋាការ អាកាសចរណ៍ស៊ីវិល កាស៊ីណូ និងចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០ភាគរយ នៃចំណូលមិនមែនសារពើពន្ធសរុប។ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប មានការថយចុះ ១០,៣២ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១៕

The post សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុម័តឡើងដើម្បីអ្វី? appeared first on .

រដ្ឋបំបែក​ទី​តាំង​អាគារ​រដ្ឋ​បាល​ក្រុង​បូក​គោថ្មី​ជា​២​កន្លែង​ ខណៈសម្តេច ស ខេង ថា ភូមិ​សាស្ត្រ​ក្រុងបច្ចុប្បន្ន​មានធំទូលាយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​មហាផ្ទៃ បានគូសបញ្ជាក់ថា ​ភូមិ​សាស្ត្រ​ក្រុង​បូក​គោ​បច្ចុប្បន្ន​មានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុង​ថ្មី​នេះ​អាច​នឹ​ង​មាន​ប្រជាជន​ម​ក​រស់​នៅ​កាន់​តែ​ច្រើន​ ពិសេស​នៅ​លើ​ភ្នំ​បូក​គោ​ដែលកំ​ពុង​មាន​ការ​អភិវឌ្ឍ។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​សាង​សង់​អគារ​រដ្ឋ​សា​លា​ក្រុង​បូក​គោថ្មី នៅខេត្តកំពត នាថ្ងៃចន្ទ ទី០៧ កុម្ភៈម្សិលមិញ។

បើតាមសម្តេចក្រឡាហោម ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​បម្រើ​សេ​វា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ រដ្ឋ​បាន​សម្រេច​រៀប​​ចំ​ទី​តាំង​អគារ​រដ្ឋ​បាល​ក្រុង​បូក​គោ​ជា​២​កន្លែង​ គឺនៅសាលាក្រុងចាស់​ក្បែរ​ច្រក​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វ​ង្ស​បូក​គោ​ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ។

ជាមួយគ្នានេះដែរ សម្តេចបានណែនាំឲ្យអាជ្ញាធរខេត្ត និងក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ លើសពីនេះសម្តេចបានជំរុញឲ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោមដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ។

គួររម្លឹកជូនថា រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងបូកគោថ្មី ស្ថិតក្នុងខេត្តកំពត ដើម្បីបង្កើតទីប្រជុំជនថ្មី និងទាក់ទេញភ្ញៀវទេសចរ។ ក្នុងអនុក្រឹត្យ​ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបង្កើត«ក្រុងបូកគោ»នៃខេត្តកំពត ដោយ​បានកាត់យក​ឃុំចំនួន៣ ពី​ស្រុកទឹក​ឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ឱ្យ​ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងបូកគោវិញ។

ការបង្កើតក្រុងថ្មីនេះ នឹងធ្វើឱ្យក្រុងនៅខេត្តកំពតកើនដល់២ ដែលក្នុងនោះរួមមាន «ក្រុងកំពត» និង «ក្រុ​ងបូកគោ» ដែលទើប​បង្កើត​ថ្មីនេះ ខណៈស្រុកក្នុងខេត្តនេះមានចំនួន៧ គឺស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកជុំគិរី៕

The post រដ្ឋបំបែក​ទី​តាំង​អាគារ​រដ្ឋ​បាល​ក្រុង​បូក​គោថ្មី​ជា​២​កន្លែង​ ខណៈសម្តេច ស ខេង ថា ភូមិ​សាស្ត្រ​ក្រុងបច្ចុប្បន្ន​មានធំទូលាយ appeared first on .

រដ្ឋកំណត់យកថ្ងៃទី៨ ធ្នូ ដើម្បីកាន់​ទុក្ខថ្នាក់​ជាតិ​ផ្លូវ​ការ ថ្វាយ​ចំពោះ​ព្រះ​សព សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ
នៅ​ថ្ងៃ​ទី​០៨ ​ធ្នូ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់យក​ជា​ថ្ងៃ​កាន់​ទុក្ខថ្នាក់​ជាតិ​ផ្លូវ​ការ ថ្វាយ​ចំពោះ​ព្រះ​សព សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋ​មន្ដ្រីទី១ និង​ជា​អតីត​ប្រធាន​រដ្ឋសភា​កម្ពុជា​។ ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​សារាចរ​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៅ​ថ្ងៃ​សុក្រម្សិលមិញ មុន​ពេល​ដែល​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ ត្រូវ​យាង​ដង្ហែ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ទី​០៥​ខែ​ធ្នូ​ស្អែក​នេះ​។

តាម​រយៈ​សារាចរ​ណែនាំ ដើម្បី​កាន់​ទុក្ខ​ថ្វាយ​​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន វត្ត​អារាម មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន​ ​មន្ដ្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់​កណ្ដាល​នៃ​ដង​ទង់​ជាតិ​។ ចំណែក​គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ផ្អាក​ការ​សម្ដែង និង​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេង​ៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង​។

ក្នុងន័យនេះ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជន​រួម​ជាតិ ចូល​រួម​អនុវត្ត​តាម​ការ​ណែនាំ​នេះ ដើម្បី​ជា​កិច្ច​ចូល​រួម​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ចំពោះ​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ព្រះ​អង្គ​មាន​គុណ​បំណាច់​ដ៏​ធំ​ធេង​ចំពោះ ជាតិ សាសនា ព្រះ​មហាក្សត្រ​។

ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បានបង្កើត​ឲ្យ​មាន​គណៈកម្មការ​រៀបចំ​ព្រះ​ពិធី​បុណ្យ​ព្រះ​សព សម្ដេច​ក្រុម​ព្រះ​។ បើ​តាម​គម្រោង ក្រោយ​ពេល​ដែល​​យាង​ដង្ហែ​មក​ដល់​កម្ពុជា​នា​ថ្ងៃ​អាទិត្យ​ទី​០៥​ខែ​ធ្នូ ព្រះ​សព​របស់​សម្ដេច​ក្រុម​ព្រះ នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​រយៈ​ពេល​០៣​ថ្ងៃ​នៅ​អតីត​ព្រះ​ដំណាក់​ចាស់​នៅ​ផ្លូវ​សម្ដេច​ប៉ាន មុន​ពេល​ប្រារព្ធ​ពិធី​បូជា​ថ្វាយ​ព្រះ​ភ្លើង នៅ​ទីលាន​មុខ​វត្ត​បទុមវតី ​រាជធានី​ភ្នំពេញ​។ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨​វិច្ឆិកា ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះ​វស្សា ដោយ​ព្រះ​រោគាពាធ​។

សូមរម្លឹកដែរថា ស្ថិត​ក្នុង​ព្រះ​រាជ​ហឫទ័យ​សោក​ស្ដាយ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​យាង​ចូល​ទិវង្គត​នៃ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី ហ្លួងម៉ែ ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ ប្រោស​ព្រះ​រាជទាន​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​ព្រះ​អង្គ ចំនួន​១២​ម៉ឺន​ដុល្លារ ជូនដល់​ព្រះ​បុត្រា​បុត្រី​សម្ដេច​ក្រុម​ព្រះ​ សម្រាប់​រៀបចំ​ពិធី​បុណ្យ​ព្រះសព​​។ ក្នុងនោះ ហ្លួងព្រះមហាក្សត្រ ព្រះ​រាជ​ទានព្រះរាជទ្រព្យ​ចំនួន ​២​ម៉ឺន​ដុល្លារ និងហ្លួងម៉ែ ចំនួន ១០ម៉ឺនដុល្លារ៕

The post រដ្ឋកំណត់យកថ្ងៃទី៨ ធ្នូ ដើម្បីកាន់​ទុក្ខថ្នាក់​ជាតិ​ផ្លូវ​ការ ថ្វាយ​ចំពោះ​ព្រះ​សព សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ appeared first on .

រដ្ឋទម្លាក់កញ្ចប់វិធានចំនួន ៩ជុំរួចមកហើយ ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់ចំណូល​កម្មករនិយោជិត
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាងថា រាជរដ្ឋាភិបាល​ បាន​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ជា​បន្តបន្ទាប់​ចំនួន ៩​ជុំ​រួចមក​ហើយ ​ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់ចំណូលរបស់​កម្មករនិយោជិត​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​រហូតមកដល់​ពេលនេះ ជំងឺ​កូ​វីដ​-១៩ នឹង​បន្ត​ប៉ះ​ពាល់ ស្ទើរតែ​ទូទាំង​ពិភពលោកហើយ​ត្រូវបាន​គេ​ចាត់ទុក​ជំងឺ​នេះ ​ជា​បញ្ហា​ធំ​មួយ​ដែល​ធ្វើឱ្យ​ពិភពលោក​ខ្វល់ខ្វាយ​ជាខ្លាំង ដោយសារ​វា​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សេដ្ឋកិច្ច សុខុមាលភាព​សង្គម វិបត្តិ​ផ្លូវចិត្ត សង្គម​ជាដើម និង​បាន​បន្ត​រហូតមកដល់​ពេលនេះ​។​

បើតាមលោក​រដ្ឋមន្ត្រី​ ​សម្រាប់វិស័យ​ការងារ​ ក៏បាន​អនុវត្ត​នូវ​វិធានការ​ដោះស្រាយ​ផលប៉ះ​ពាល់របស់​និយោជក និង​កម្មករនិយោជិត រួមមាន​ការអនុញ្ញាត​ឱ្យ​រោងចក្រ សហគ្រាស​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​វិស័យ​ទេសចរណ៍ តាម​គោលដៅ​ដែល​រង​ផលប៉ះពាល់ធ្ងន់ធ្ងរអាច​ព្យួរ​កិច្ចសន្យាការងារ ដោយ​កម្មករនិយោជិត​ទទួលបាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ និង​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ខណៈ​និយោជកក៏​ទទួលបាន​នូវ​ការអនុគ្រោះ​ចំពោះ​កាតព្វកិច្ច​មួយចំនួនដូចជា ការលើកលែង​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ជាដើម​។​

The post រដ្ឋទម្លាក់កញ្ចប់វិធានចំនួន ៩ជុំរួចមកហើយ ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់ចំណូល​កម្មករនិយោជិត appeared first on .

រដ្ឋាភិបាល គ្រោងប្រមូលចំណូលក្នុងប្រទេសចូលថវិការដ្ឋ ឲ្យបានចំនួន ៦,៣ពាន់លានដុល្លារ
រដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលក្នុងប្រទេសចូលថវិការដ្ឋ ឲ្យបានចំនួន ២៥,៦ទ្រីលានរៀលដែរ គឺស្មើនឹង ៦,៣ពាន់លានដុល្លារ ត្រូវជា ២០,៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ហើយរដ្ឋាភិបាលក៏គ្រោងបង្កើនការចំណាយនៅឆ្នាំ២០២២ ដល់ទៅ៨,៥ពាន់លានដុល្លារ។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ រដ្ឋាភិបាលបានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ ២០២១ គឺត្រូវបានប៉ាន់ស្មានថា មានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មាននេះ គឺស្រដៀងគ្នាទៅនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដែលមានក្នុងរង្វង់២,០%។

ដោយឡែក កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ។

បើតាមសេចក្តីព្រាងច្បាប់ដដែល កំណើននេះ នឹងត្រូវបានគាំទ្រដោយ វិស័យចំនួន៣ គឺវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ ក្នុងចំណោមនោះ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៧,៧% នៅឆ្នាំ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈសំណង់ត្រូវបានរំពឹងថាមានកំណើនទាប៕

The post រដ្ឋាភិបាល គ្រោងប្រមូលចំណូលក្នុងប្រទេសចូលថវិការដ្ឋ ឲ្យបានចំនួន ៦,៣ពាន់លានដុល្លារ appeared first on .

មិនព្រម​សហការ រដ្ឋាភិបាល​អៀរឡង់​ គ្រោង​ប្ដឹង​ក្រុមហ៊ុន Facebook ទារ​ប្រាក់ ៣៦ លាន​ដុល្លារ
គណៈកម្មការ​ការពារ​ទិន្នន័យ​ប្រចាំ​ប្រទេស​អៀរឡង់ ហៅ​កាត់ DPC បាន​ធ្វើការ​ដាក់​លិខិត​ប្ដឹងផ្ដល់​ទៅ​កាន់​ក្រុមហ៊ុន Facebook ដោយ​ទារ​សំណង​ជា​ទឹកប្រាក់​ប្រមាណ ៣៦ លាន​អឺរ៉ូ ដោយសារ​ក្រុមហ៊ុន​ខ្នាត​យក្ស​នេះ មិន​អាច​សហការ​ជាមួយ​រដ្ឋាភិបាល​អៀរឡង់​បាន។

យោង​តាម​ច្បាប់​នៅ​សហព័ន្ធ​អឺរ៉ុប​កាលពី​ឆ្នាំ ២០១៨ សម្រាប់​ការ​ការពារ​ទិន្នន័យ​នៃ​ប្រទេស​នីមួយៗ គឺ DPC មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់​ការ​ចូលរួម​គ្រប់គ្រង​ទិន្នន័យ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​សម្រេច​ថា តើ​គួរ​ឡើង​ដល់​តុលាការ​ឬ​អត់។

អៀរឡង់​គឺ​ជា​ទីស្នាក់ការ​កណ្ដាល​ធំ​បំផុត​របស់ Facebook និង​សម្រាប់​ក្រុមហ៊ុន​ខ្នាត​យក្ស​ជាច្រើន​ទៀត​ទាក់ទិន​នឹង​វិស័យ​បច្ចេកវិទ្យា​ ហើយ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​បាន​ស្នើ​សុំ​សិទ្ធិ​ចូល​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ តែ​ដោយសារ​គោលការណ៍​ក្រុមហ៊ុន Facebook គឺ​ធានា​នូវ​សិទ្ធិឯកជន​របស់​អ្នក​ប្រើប្រាស់ ទើប​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ទាស់​សម្ដី​គ្នា។

ដោយឡែក DPC បាន​ស្នើ​សុំ​សំណង​ជា​ទឹកប្រាក់​ប្រមាណ​ចន្លោះពី ២៨ ទៅ ៣៦ លាន​អឺរ៉ូ ដោយសារ​ Facebook មិន​ព្រម​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​​ដល់​រដ្ឋាភិបាល​ប្រចាំ​ប្រទេស ស្របពេល​អ្នក​នាំពាក្យ​របស់ DPC បាន​និយាយ​ថា ឯកសារ​ទាំង​អស់​ត្រូវបាន​ដាក់​ទៅ​កាន់​អាជ្ញាធរ​ត្រួតពិនិត្យ​អស់ហើយ រង់ចាំ​តែ​ការ​ឆ្លើយតប​វិញ​ប៉ុណ្ណោះ៕

ប្រភព: Kelo

The post មិនព្រម​សហការ រដ្ឋាភិបាល​អៀរឡង់​ គ្រោង​ប្ដឹង​ក្រុមហ៊ុន Facebook ទារ​ប្រាក់ ៣៦ លាន​ដុល្លារ appeared first on .

កញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារ រដ្ឋាភិបាលត្រូវការសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៨ តុលានេះថា ខ្លួនត្រូវការកញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២%  សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ការប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងក្នុងការអភិវឌ្ឍ និងកសាងប្រទេសអោយកាន់តែរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីសម្រួលដល់ការវិនិយោគវិស័យឯកជន ខណៈនៅឆ្នាំ២០២១នេះ រដ្ឋាភិបាលកំពុងដំណើរការនូវ ១៨៦ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក។

បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបន្តចំនួន ៤៨៨ គម្រោងទៀត ដែលត្រូវការទុនវិនិយោគប្រមាណ ៣៣៨៤ លានដុល្លារអាមេរិក។

គួររម្លឹកជូនថា គិតមកដល់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគ ចំនួន ៧ ៧១៣,៣ លានដុល្លារអាមេរិក រួចមកហើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែតុលានេះ រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៧២ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ជំនួយនេះ​នឹងបែងចែកជាពីរ គឺជំនួយឥណទានសម្បទានលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់កាលទី២ ដែលមានទឹកប្រាក់សរុបជាង៦លាន​យ៉េន ឬស្មើនឹង៥៨,២១​លានដុល្លារអាមេរិក និងជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងជាច្រើនទៀត ក្នុងនោះ​រួម​មាន គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប២០០លានយ៉េន ឬស្មើនឹង១,៨លានដុល្លារអាមេរិក។

ជាមួយគ្នានេះ គម្រោងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប២៥០លាយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក ក៏ត្រូវបានផ្តល់ឲ្យផងដែរ។

ដោយឡែក គម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់សរុប២៥០លានយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក គម្រោងបំពាក់ឧបករណ៍សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ មានទឹកប្រាក់សរុប៤០០លានយ៉េន ឬប្រមាណ៣,៦៣លានដុល្លារអាមេរិក និងគម្រោងបំពាក់សម្ភារបរិក្ខារនិងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិចនិងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប៥០០លានយ៉េន ឬស្មើនឹង៤,៥៤លានដុល្លារអាមេរិក៕

The post កញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារ រដ្ឋាភិបាលត្រូវការសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ appeared first on .

រដ្ឋាភិបាលប្រកាសឲ្យគ្រប់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខរដ្ឋទាំងអស់ ដែលមិនទាន់បង់ពន្ធ និងអាករនាំចូូល សូមមកជាបន្ទាន់
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ កញ្ញាម្សិលមិញ បានសម្រេចសេចក្តីជូនដំណឹងទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជួន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ជាចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខក្រសួង ស្ថាប័ន ជាពិសេស ផ្លាកលេខ ខ.ម និង ន.គ ដើម្បីឲ្យម្ចាស់ខ្លួនមកបំពេញកាតពន្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទបញ្ញត្តិស្តីពីគយ។

សូមអានពិស្តារខាងក្រោម៖

The post រដ្ឋាភិបាលប្រកាសឲ្យគ្រប់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខរដ្ឋទាំងអស់ ដែលមិនទាន់បង់ពន្ធ និងអាករនាំចូូល សូមមកជាបន្ទាន់ appeared first on .

រដ្ឋាភិបាលវៀតណាមផ្តល់ជំនួយសប្បុរសធម៌ ៣០ មុឺនដុល្លារ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

The post រដ្ឋាភិបាលវៀតណាមផ្តល់ជំនួយសប្បុរសធម៌ ៣០ មុឺនដុល្លារ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា appeared first on .