រថយន្តប្រណីត

មកស្គាល់បុគ្គលដែលនិយមប្រមូលរថយន្តប្រណីតៗទុកច្រើនបំផុត នៅលើពិភពលោក
ប្រសិនបើអ្នក ជាអ្នកស្រលាញ់រថយន្តប្រភេទបែប Classic ឬកម្រ នោះ អ្នកប្រហែលជាធ្លាប់បានស្គាល់ ឬលឺឈ្មោះកំពូលអ្នកប្រមូលរថយន្តទុក ដូចជា Jay Leno ឬស្តេចស៊ុលតង់ព្រុយណេ ជាមិនខាន។ ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេថា តើបុគ្គលទាំងនេះប្រមូលរថយន្តទុកបានចំនួនច្រើនប៉ុណ្ណា ហើយមានតម្លៃសរុបប៉ុន្មាន?

ជាក់ស្តែងខាងក្រោមនេះ យើងនឹងណែនាំឲ្យស្គាល់បុគ្គលកំពូលៗ ដែលប្រមូលរថយន្តទុកច្រើនបំផុត នៅលើពិភពលោក៖

១. ស្តេចស៊ុលតង់ព្រុយណេ

បើនិយាយដល់ការប្រមូលរថយន្តឯកជនទុកដ៏ធំបំផុតរបស់ពិភពលោក នោះគឺព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ Hassanal Bolkiah ដោយ​ទ្រង់មាន​រថយន្តជាង ៧ ០០០ ​គ្រឿង​ដែល​មាន​តម្លៃ​សរុបប្រហែល ៥ពាន់​លាន​ដុល្លារ។

ក្នុងចំណោមរថយន្តដែលបានប្រមូលទុកនោះ រួមមានរថយន្ត Rolls Royce ជាង ៦០០ គ្រឿង រថយន្ត Ferraris ៤៥០ គ្រឿង Koenigseggs ២០ គ្រឿង Daver Porsche 962 LMs ចំនួន ៦ គ្រឿង និង McLaren F1s ចំនួន ១១ គ្រឿង ដែលស្ថិតក្នុងចំណោមម៉ាកល្បីៗ ជាច្រើនផ្សេងទៀត។

២. ព្រះអង្គម្ចាស់ Sheikh Hamad bin Hamdan Al Nahyan

ព្រះអង្គម្ចាស់ Sheikh Hamad bin Hamdan Al Nahyan ដែលត្រូវបានគេស្គាល់ថាជាទាយាទស្នងតំណែងម្នាក់របស់ទីក្រុងឌុយបៃ គឺជាអ្នកចូលចិត្តទៅលើការប្រមូលទុករថយន្តប្រណីតៗ ផងដែរ ដោយរថយន្តសរុបរបស់ទ្រង់មានចំនួនជាង ២០០ គ្រឿង ជាមួយតម្លៃសរុបប្រមាណ ២,៣ពាន់លានដុល្លារ។

៣. Ralph Lauren

ការប្រមូលរថយន្តទុករបស់លោក Ralph Lauren គឺមានលក្ខណៈពិសេស ដោយចម្រុះទៅរថយន្តទាំងបែបបុរាណ និងទំនើប ហើយមិនត្រឹមតែមានរូបសម្រង់ឆើតឆាយប៉ុណ្ណោះទេ រួមជាមួយថាមពលខ្លាំង ផងដែរ។ រថយន្តសរុបដែលលោកប្រមូលបានមានជាង ៧០ គ្រឿង ជាមួយតម្លៃសរុប ៣៥០លានដុល្លារ។

៤. Jay Leno

លោក Jay Leno គឺជាតារាកំប្លែង និងជាអតីតពិធីករទូរទស្សន៍ដ៏ល្បីល្បាញបំផុតម្នាក់ ដែលត្រូវបានគេរាប់បញ្ចូលថាជាអ្នកស្រលាញ់ការប្រមូលទុករថយន្តដ៏ធំបំផុតម្នាក់ របស់ពិភពលោកផងដែរ។ រថយន្តដែលលោកប្រមូលបានសរុបមានចំនួនជាង ១៨០ គ្រឿង និងម៉ូតូ ១៦០ គ្រឿង ជាមួយតម្លៃសរុប ១៥០លានដុល្លារ។

៥. Gary Duncan

លោក Gary Duncan គឺជាអ្នកនិយមប្រមូលរថយន្តទុកម្នាក់ ដែលផ្តោតពិសេសតែទៅលើរថយន្តជប៉ុនប៉ុណ្ណោះ។ ភាគច្រើនរថយន្តដែលលោកប្រមូលបានមានដូចជា Nissan Figaros ជាង ១០០ គ្រឿង ក៏ដូចជាម៉ូដែលពិសេសផ្សេងទៀតដូចជា Toyota Century និង Nissan President ផងដែរ ខណ:រថយន្តសរុបរបស់លោកមានជាង ៤ ០០០ គ្រឿង ជាមួយតម្លៃសរុប ១០លានដុល្លារ៕

The post មកស្គាល់បុគ្គលដែលនិយមប្រមូលរថយន្តប្រណីតៗទុកច្រើនបំផុត នៅលើពិភពលោក appeared first on .

មហាសេដ្ឋីឥណ្ឌា ទិញរថយន្ត Rang Rover របស់អតីតម្ចាស់ក្សត្រី Queen Elizabeth II
កាលពីពេលថ្មីនេះ លោក Yohan Poonawalla មហាសេដ្ឋីឥណ្ឌា និងជាអ្នកស្រលាញ់រថយន្តទំនើបៗ បានសម្រេចចិត្តចូលរួមការដេញថ្លៃរថយន្ត Rang Rover មួយគ្រឿងរបស់អតីតម្ចាស់ក្សត្រី Queen Elizabeth II ដែលបានចូលទិវង្គតកាលពីឆ្នាំ២០២២។

យោងតាមការចុះផ្សាយពីគេហទំព័រ CarToq បានបង្ហាញថា រថយន្តម៉ាក Rang Rover SDV8 សេរីឆ្នាំ២០១៦ របស់អតីតម្ចាស់ក្សត្រីចក្រភពអង់គ្លេស ត្រូវបានបង្ហាញវត្តមាននៅក្នុង​កម្មវិធីដេញថ្លៃរថយន្តមួយ ក្នុងតម្លៃដេញថ្លៃចាប់ពីជាង ២សែនដុល្លារ ក៏ប៉ុន្តែមហាសេដ្ឋីឥណ្ឌា Poonawalla បានក្លាយជាម្ចាស់រថយន្តមួយនេះ ដោយមិនបង្ហាញពីទំហំចំណាយដើម្បី​ឈ្នះការដេញថ្លៃឡើយ។

អ្នកជំនួញខ្នាតយក្សរូបនេះ បានប្រាប់បណ្ដាញសារព័ត៌មានថា ចំណុចពិសេសរបស់រថយន្ត Rang Rover មួយគ្រឿងនេះ គឺស្លាកលេខរបស់វា ដ្បិតគ្រប់រថយន្តដែលប្រើនៅក្នុងរាជវាំង តម្រូវឲ្យផ្លាស់ប្ដូរស្លាកលេខ ក៏ប៉ុន្តែ Rang Rover មួយគ្រឿងនេះបំពាក់ស្លាកលេខ OU16 X V H គ្រប់ពេលដែលម្ចាស់ក្សត្រីប្រើប្រាស់វា។

ចំណុចពិសេសផ្សេងទៀត ដែលរថយន្តមួយគ្រឿងនេះមានលក្ខណៈខុសប្លែកពីគេគឺ ការកែច្នៃសឹងតែពេញមួយតួរថយន្ត ដើម្បីស្របតាមតម្រូវការរបស់ម្ចាស់ក្សត្រី Queen Elizabeth II ដូចជា ការផ្លាស់ប្ដូរចង្កៀងខាងមុខ ការបំពាក់បន្ថែមនូវឈ្នាន់ និងបង្កាន់ដៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការឡើងចុះរថយន្ត ក៏ដូចជាភ្លើងសារ៉ែនដែលមាននៅក្នុងរថយន្តជាដើម។

សូមជម្រាបបន្ថែមថា លោក Poonawalla បានបញ្ជាក់ប្រាប់ថា លោកគ្មានបំណងប្រើប្រាស់រថយន្ត Rang Rover មួយគ្រឿងនេះទេ ដោយចង់បានវាមកដាក់តាំងបង្ហាញ ជាមួយរថយន្តប្រណីតៗផ្សេងទៀត ដែលមានស្រាប់ក្នុងផ្ទះ ហើយម្យ៉ាងទៀតវាធ្លាប់ជាយានជំនិះរបស់ម្ចាស់ក្សត្រីថែមទៀត ដូច្នេះការដែលទិញរបស់មាន​តម្លៃបែបនេះបាន វាគឺជារឿងកម្រខ្លាំងណាស់៕

The post មហាសេដ្ឋីឥណ្ឌា ទិញរថយន្ត Rang Rover របស់អតីតម្ចាស់ក្សត្រី Queen Elizabeth II appeared first on .