រថយន្តអត់ពន្ធ

លោក គង់ វិបុល៖ ឲ្យប្រយ័ត្នមុននឹងទិញរថយន្ដតពីគ្នា ដើម្បីកុំឲ្យប៉ះចំរថយន្តអត់បង់ពន្ធផ្លូវច្រើនឆ្នាំ
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រយ័ត្នមុននឹងទិញរថយន្ដតពីគ្នា​ ត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់ ដើម្បីកុំឲ្យប៉ះចំរថយន្តដែលអត់បង់ពន្ធផ្លូវច្រើនឆ្នាំ។

ថ្លែងក្នុងកម្មវិធីពន្ធដារកម្ពុជាស្ដីពី «ការយល់ដឹងអំពីពន្ធដា» កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដល់បងប្អូនពលរដ្ឋ សូមមេត្តាពិនិត្យឲ្យច្បាស់លាស់ លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះជាមុន ជៀសវាងក្លាយខ្លួនជាជនរងគ្រោះ ដោយសារជាប់ពិន័យ និងត្រូវពន្ធដែលម្ចាស់រថយន្ដដើម ពុំបានបំពេញកតព្វកិច្ច។

គួរបញ្ជាក់ថា ការក្រើនរំលឹកនេះ  គឺដោយសារតែកន្លងមកអគ្គនាយកពន្ធដារ ធ្លាប់ជួបនូវបញ្ហាជាច្រើនករណី ប៉ុន្ដែក្នុងករណីអគ្គនាយកដ្ឋានពន្ធដារ តែងតែផ្ដល់នូវការអនុគ្រោះបន្ធូរបន្ថយជាច្រើន ឬតម្រូវឲ្យបង់តែពន្ធសុទ្ធ ដោយមិនទទួលរងការផាកពិន័យជាដើម។

ទន្ទឹមគ្នានេះ ក៏មានម្ចាស់រថយន្ដចាស់មួយចំនួន មិនបានបំពេញកតព្វកិច្ចបង់ពន្ធពន្ធផ្លូវនោះទេ អ្នកខ្លះមិនបានបង់ពន្ធរហូដល់៥ឆ្នាំក៏មាន ហើយបានដាក់លក់រថយន្ដរបស់ខ្លួនលើទីផ្សារ។ ដូច្នេះអ្នកដែលទិញរថយន្ដត គឺទទួលរងការផាកពិន័យ និងជាប់ពន្ធ។នេះបើតាមកាបញ្ជាក់បន្ថែមពី លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

យ៉ាងណា អគ្គនាយកដ្ឋានពន្ធដារ ក៏បានរំលឹកដល់ម្ចាស់យានយន្ត សូមរួសរាល់មកបំពេញកាតព្វកិច្ចបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ដែលត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខផងដែរ៕ អត្ថបទ៖ រង្សី

The post លោក គង់ វិបុល៖ ឲ្យប្រយ័ត្នមុននឹងទិញរថយន្ដតពីគ្នា ដើម្បីកុំឲ្យប៉ះចំរថយន្តអត់បង់ពន្ធផ្លូវច្រើនឆ្នាំ appeared first on .

គយប្រមូលចំណូលបានជាង ៧៦លានដុល្លារពីរថយន្តអត់ពន្ធ ខណៈខែកក្កដានេះនឹងបង្រ្កាបឱ្យបានតឹងរ៉ឹងបំផុត
កម្ពុជា ប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតស្តាំង និងចង្កូតឆ្វេង សរុប ៩៧០៧គ្រឿង បានចំណូលជាង ៧៦លានដុល្លារអាមេរិក ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បើតាម លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ មានរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

លោកថ្លែងថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ។

សូមបញ្ជាក់ថា ចាប់ពីខែកក្កដានេះតទៅ អគ្គនាយកដ្ឋានគយ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ៕

The post គយប្រមូលចំណូលបានជាង ៧៦លានដុល្លារពីរថយន្តអត់ពន្ធ ខណៈខែកក្កដានេះនឹងបង្រ្កាបឱ្យបានតឹងរ៉ឹងបំផុត appeared first on .

វាសនារថយន្តអត់ពន្ធកាន់តែជិតដល់ឱសានវាទ គយចល័តកាន់តែកាចចុះបង្ក្រាបដល់ៗក្នុងផ្ទះ
ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២២ នេះ គឺជាថ្ងៃឱសានវាទ​ចុងក្រោយបង្អស់ ដែលអគ្គនាយកដ្ឋាន​គយ ប្រកាស​អនុញ្ញាត ឱ្យម្ចាស់រថយន្តអត់ពន្ធទូទាំងប្រទេសចូល​ខ្លួន​មក​បង់ពន្ធជូនរដ្ឋជាកំហិត ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងគយចល័ត និងស្ថាប័នពាក់ព័ន្ធចេញប្រតិបត្តិការចុះបង្ក្រាប និងឃាត់រថយន្តខុសច្បាប់ដូចភ្លៀងរលឹម ពោលគឺតាមចាប់តាំងពីនៅលើដងផ្លូវ ដល់ក្នុងផ្ទះតែម្ដង។

ប្រតិបត្តិការចុះរឹបអូសរថយន្តអត់ពន្ធខុសច្បាប់នេះ ត្រូវបានកម្លាំងគយចល័តតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេសចុះអនុវត្តន៍គ្មានយោគយល់ ដូចមុនទៀតឡើយ។ កន្លងមក រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋាន​គយ ធ្លាប់បានជូនដំណឹងបន្ធូរបន្ថយ និងយោគយល់ខ្ពស់ម្ដងជាពីរដង ជូនដល់​ម្ចាស់យានយន្តទាំងឡាយ ដែលត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល និងរថយន្តកែច្នៃកាត់តបន្លំពន្ធគយ។

ដោយឡែក ​ចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូត​ដល់​ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២នេះ គឺជាថ្ងៃឱសាទវាទ​ចុងក្រោយ​នៃការ​អនុញ្ញាតឱ្យចូល​ខ្លួន​មក​បង់ពន្ធ ដែល​ម្ចាស់យានយន្ត ត្រូវ​បំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ​ដោយគ្មានការ​អនុគ្រោះបន្ធូរបន្ថយ​ពន្ធឡើយ។

ចំពោះករណី​ររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋាន​គយ តម្រូវឱ្យយក​រថយន្ត​ទៅកែចង្កូតពីស្តាំមក​ឆ្វេង ឱ្យបានរួចរាល់​យ៉ាងយូរត្រឹម​ថ្ងៃទី ៣០​ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូ​រចង្កូតហើយ ម្ចាស់​រថយន្ត​អាចទទួល​បង្កាន់​ដៃពន្ធ និងលត្តាបត្រ​រថយន្តពីមន្ត្រីគយ។

ផុតពីឱសានវាទនៃការកំណត់ខាងលើ គិតចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្ត​គ្មាន​ពន្ធដែលបង្ក្រាប​បាន នឹងត្រូវតម្រូវឱ្យ​បង់ពន្ធ និងអាកររួម​ទាំងប្រាក់​ពិន័យ​តាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទ​រថយន្តហាម​នាំចូល ក្នុងករណី​បង្ក្រាប​បាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់៕

The post វាសនារថយន្តអត់ពន្ធកាន់តែជិតដល់ឱសានវាទ គយចល័តកាន់តែកាចចុះបង្ក្រាបដល់ៗក្នុងផ្ទះ appeared first on .

សម្តេច ហ៊ុន សែន ចំណារយល់ព្រមលើកលែងពន្ធនាំចូលរថយន្តស្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង
រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ដែលជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿងនៃក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតមួយទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១។

ការអនុញ្ញាតជាគោលការណ៍របស់ទីស្តីការរដ្ឋមន្ត្រីនេះ ធ្វើឡើង ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើសំណើរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការយល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿងនៅពេលនេះ ទៅលើរថយន្តដែលបាននិងកំពុងប្រើប្រាស់នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា»។

គិតមកដល់ឆ្នាំ២០២២នេះ គេនៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ណាមួយបញ្ជាក់ថា រថយន្ត​ឯកជន​ ដែល​ពាក់​ផផ្លាកលេខរដ្ឋ ផ្លាកលេខខេមរភូមិន្ទ នគរបាល​ ​និង​រថយន្ត​ចង្កូត​ស្តាំ ​សរុប​ប៉ុន្មាន​នៅឡើយ​។ ក៏ប៉ុន្តែ​​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ ​ការពីចុងឆ្នាំ២០២១កន្លទៅ ស្នើទៅ​ប្រមុខ​រដ្ឋាភិបាល​សុំ​ប្រមូល​ពន្ធ​ពី​ប្រភេទ​រថយន្ត​ទាំងអស់​នេះ ​ទំនងជា​មិនតិច​ទេ​។

បើតាមក្រសួង​ហិរញ្ញវត្ថុ​បាន​អះអាង​ដែលថា​ យានយន្ត​នាំចូល​ជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​ថវិកាជាតិ​។ ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩ ​ចំណូលពី​ក្រុម​ទំនិញ​រថយន្ត​នេះ ​បាន​ដើរ​តួនាទី​ជាង​ពាក់កណ្តាល​(៥៣%​) ​នៃ​ចំណូល​សរុប​ ដែល​ប្រមូល​បាន​ដោយ​គយ ហើយ​ឆ្នាំ​២០២០ ​តួលេខ​បាន​ធ្លាក់ចុះ​មកត្រឹម​៤៣​% ដោយសារ​ទីផ្សារ​យានយន្ត ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ-​១៩​។

យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក កាលពីឆ្នាំ២០២០ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ” បានបញ្ជាក់ថា រថយន្តពាក់ស្លាកលេខនរគបាល នៅទូទាំងប្រទេសកម្ពុជា ស្របច្បាប់ដែលបានអនុញ្ញាត និងទទួលស្គាល់ពីក្រសួងមហាផ្ទៃមានសរុប ៤៧៥គ្រឿង។

លោក ខៀវ សុភ័ក បញ្ជាក់បន្ថែមថា រថយន្តដែលពាក់ស្លាកលេខ ន.ប ទាំង​ ៤៧៥គ្រឿងនេះគឺជារថយន្តរបស់មន្ត្រីនគរបាលនៅក្រោមក្រសួងមហាផ្ទៃទាំងអស់ ហើយក្នុងចំណោមរថយន្តទាំងនោះមួយចំនួនជារថយន្តអត់ពន្ធ ដែលមន្ត្រីនរគបាល ទិញមកជិៈក្នុងតម្លៃថោក ហើយបានដាក់ស្នើសុំស្លាកលេខមកក្រសួង និងសុំអនុគ្រោះទៅសម្តេច ស ខេង និងសម្តេច ​ហ៊ុន ​សែន ដើម្បីសម្រេចឲ្យប្រើប្រាស់តាមចំនួនដែលកំណត់៕

The post សម្តេច ហ៊ុន សែន ចំណារយល់ព្រមលើកលែងពន្ធនាំចូលរថយន្តស្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង appeared first on .

សម្តេច ហ៊ុន សែន៖ មិនអនុញ្ញាតឱ្យមានរថយន្តអត់បង់ពន្ធរត់លើផ្លូវទៀតទេ ភាពច្រំដែលរបស់យើងនៅតែបន្ត
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។ ហើយម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ធ្នូនេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងមិនអនុញ្ញាតឲ្យមានឡាន នៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កួតស្តាំ ឡានអត់ពន្ធជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឲ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ»។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការប៉ាន់ស្មានថា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។ រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ អាចចូលមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%៕

The post សម្តេច ហ៊ុន សែន៖ មិនអនុញ្ញាតឱ្យមានរថយន្តអត់បង់ពន្ធរត់លើផ្លូវទៀតទេ ភាពច្រំដែលរបស់យើងនៅតែបន្ត appeared first on .