រាជរដ្ឋាភិបាលថ្មី

អង្គភាពពន្ធដារ៖ ការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងសេចក្ដីបំភ្លឺថាការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។អង្គភាពនេះ ក៏បានពន្យល់ថា ការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ គឺមានតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ទំព័រ ដែលផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ ដែលពុំបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបំភ្លឺជូនសាធារណជន អំពីការយកពន្ធលើចំណេញមូលធនដូច្នេះថា៖ ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏ បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយ ការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៧។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើ ចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹង ការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់និង សាកលលោក។ ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣ លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

ដូច្នេះ ការលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ៕

អត្ថបទ៖ ពិសី

The post អង្គភាពពន្ធដារ៖ ការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ appeared first on .

ព្រះមហាក្សត្រ មានជំនឿថា រាជរដ្ឋាភិបាលថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋកម្ពុជា។

នាឱកាសនោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា នេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។

ជាមួយគ្នា ព្រះអង្គ មានព្រះរាជបន្ទូលបន្តថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ព្រះអង្គ មានព្រះរាជបន្ទូលបន្ថែមថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ មានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន ។

ជាងនេះទៀត សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា៖« ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ» ។

យ៉ាងណាមិញ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា៕

អត្ថបទ៖ ពិសី

The post ព្រះមហាក្សត្រ មានជំនឿថា រាជរដ្ឋាភិបាលថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា appeared first on .

វិស័យឯកជនមានក្តីសង្ឃឹមលើរាជរដ្ឋាភិបាលថ្មី ថានឹងគិតគូរទៅលើវិស័យចិញ្ចឹមសត្វនាពេលខាងមុខនេះ
ស្ថិតក្នុងកាលៈទេសៈវិស័យចិញ្ចឹមសត្វក្នុងស្រុកកំពុងរងផលប៉ះពាល់ពីទីផ្សារ ធ្វើឱ្យអ្នកចិញ្ចឹមមិនទាន់អាចរកប្រាក់ចំណេញបានអស់រយៈពេលជិត១ឆ្នំា២០២៣មកនេះ វិស័យឯកជនដែលបាននិងកំពុងប្រកបមុខរបរចិញ្ចឹមសត្វ បានដាក់ក្តីសង្ឃឹមរបស់ខ្លួនទៅលើរាជរដ្ឋាភិបាលថ្មី ថានឹងមានការគិតគូរធ្វើយ៉ាងណាវិស័យមួយនេះមានភាពល្អប្រសើរនៅពេលខាងមុខ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា អស់រយៈពេលជិត១ឆ្នំា២០២៣មកនេះ អ្នកចិញ្ចឹមជ្រូកខាតបង់រហូត។ កាលមុនបោះឆ្នោតម្លៃជ្រូករស់នៅលើទីផ្សារថ្លៃឡើងជិត១ម៉ឺនរៀលជិតរួចខ្លួនទៅហើយ តែឥលូវនេះតម្លៃជ្រូកបានធ្លាក់ចុះមកវិញនៅក្រោម៩ពាន់រៀលក្នុង១គីឡូក្រាម ខណៈថ្លៃដើមផលិតជ្រូកអ្នកចិញ្ចឹមចំណាយប្រាក់១ម៉ឺនរៀល។

តាមលោក ស្រ៊ុន ពៅ តម្លៃជ្រូករស់បានធ្វើឱ្យអ្នកចិញ្ចឹមជ្រូកបានរងខាតបង់មានរយៈពេលជិត១ឆ្នំាហើយ ប៉ុន្តែតម្លៃចំណីមិនចុះថ្លៃសោះនៅតែថ្លៃដដែលលក់នៅលើទីផ្សារ។

លោកលើកឡើងថា តម្លៃជ្រូករស់នៅលើទីផ្សារបានធ្លាក់ចុះមកវិញ ដោយសារតម្លៃជ្រូកនៅពេលឡើងថ្លៃជិតដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម អ្នកចិញ្ចឹមម្នាក់ៗមិនសូវបង្ខំលក់ជ្រូកចេញ តែមកដល់ឥលូវជ្រូកវាធំជ្រុលហើយបង្ខំលក់ ម្លោះហើយធ្វើឱ្យតម្លៃធ្លាក់ចុះ។បញ្ហាប្រឈមមួយផ្សេងទៀតដោយសារបញ្ហាសាច់បង្កកធ្វើឱ្យប៉ះពាល់ទីផ្សារជ្រូកក្នុងស្រុក។

លោកស្រ៊ុន ពៅ មានប្រសាសន៍ថា «ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខ្ញុំមានសង្ឃឹមហើយជឿជាក់ថារាជរដ្ឋាភិបាលថ្មី នឹងប្រមើមើលឬគិតគូរមកដល់វិស័យកសិកម្ម ហើយនឹងធ្វើឱ្យយើងមានសង្ឃឹមនៅពេលខាងមុខ ព្រោះវិស័យនេះមានសារសំខាន់ វាជួយដល់ប្រជាពលរដ្ឋកុំឱ្យធ្វើការសំណាកស្រុក ជួយឱ្យពលរដ្ឋធ្វើការដំាដុះដំឡូង ពោតជាដើម ហើយនៅពេលតម្លៃសត្វនៅលើទីផ្សារកសិករអាចលក់បានថ្លៃសមរម្យ នោះនិងធ្វើឱ្យកសិករចិញ្ចឹមនៅតាមគ្រួសារមានការងារធ្វើ។ដូចនេះខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលថ្មី នឹងគិតគូរទៅលើវិស័យកសិកម្មនេះ»។

នៅពេលកន្លងមកកម្ពុជាតែងតែលើកឡើងពីមហិច្ឆិតាចង់នំាចេញផលិតផលធ្វើសាច់សត្វទៅក្រៅប្រទេស ប៉ុន្តែនៅពេលខាងមុខតើកម្ពុជាសមត្ថភាពឬលទ្ធភាពអាចធ្វើការនាំចេញទៅទីផ្សារខាងក្រៅបានដែឬទេ ខណៈវិស័យចិញ្ចឹមសត្វក្នុងពេលសព្វថ្ងៃកំពុងរងផលប៉ះពាល់ទៅលើតម្លៃ?

លោក ស៊្រុន ពៅ ថា «ខ្ញុំជឿជាក់ទៅលើក្រសួងពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាល បើក្រសួងឬរាជរដ្ឋាភិបាលយកចិត្តទុកដាក់ គឺយើងអាចផលិតនិងនាំចេញផលិតផលធ្វើពីដើមកំណើតសាច់សត្វទៅទីផ្សារខាងក្រៅបាន។ បានន័យថាយើងអត់ខ្វះនៅធនធាននោះទេ យើងមានទីតំាងទំាងកន្លែងផលិតនិងការដំាដុះ ប៉ុន្តែកត្តាសំខាន់គឺក្រសួងពាក់ព័ន្ធឬរាជរដ្ឋាភិបាលជួយឬមិនជួយ»៕

អត្ថបទ៖សារេត

The post វិស័យឯកជនមានក្តីសង្ឃឹមលើរាជរដ្ឋាភិបាលថ្មី ថានឹងគិតគូរទៅលើវិស័យចិញ្ចឹមសត្វនាពេលខាងមុខនេះ appeared first on .