រុស្ស៊ី-អ៊ុយក្រែន

ប្រេងរបស់រុស្ស៊ីយ៉ាងហោចណាស់ ៤០%ត្រូវផ្អាកនាំចេញ ក្រោយរងការវាយប្រហារពីអ៊ុយក្រែន
ការគណនារបស់ភ្នាក់ងារសារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យទីផ្សារបានឱ្យដឹងថា សមត្ថភាពនាំចេញប្រេងរបស់ប្រទេសរុស្ស៊ី យ៉ាងហោចណាស់ ៤០% បានជាប់គាំង បន្ទាប់ពីរបស់ដ្រូនអ៊ុយក្រែនវាយប្រហារលើបំពង់បង្ហូរប្រេងសំខាន់ៗ និងការរឹបអូសយកនាវាដឹកប្រេងជាដើម។

ការវាយប្រហារនេះ គឺជាការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេលំដាប់ទីពីររបស់ពិភពលោក។ បញ្ហានេះ ក៏កើតឡើងចំពេល ដែលតម្លៃប្រេងបានហក់ឡើងលើសពី ១០០ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ដែរ។

នៅក្នុងខែមីនានេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេង និងឥន្ធនៈរបស់រុស្ស៊ី ដោយបានវាយប្រហារចំកំពង់ផែនាំចេញប្រេងសំខាន់ៗ ទាំងបីនៅភាគខាងលិចរបស់រុស្ស៊ី រួមមាន៖ កំពង់ផែ Novorossiysk នៅសមុទ្រខ្មៅ ព្រមទាំងកំពង់ផែ Primorsk និង Ust-Luga នៅសមុទ្របាល់ទិក។

សមត្ថភាពនាំចេញប្រេងឆៅរបស់រុស្ស៊ីប្រហែល ៤០% ឬប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានផ្អាក បន្ទាប់ពីមានការវាយប្រហារចុងក្រោយបំផុតទាំងនេះ។

ភាគីអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនមានគោលបំណងកាត់បន្ថយចំណូលពីប្រេង និងហ្កាសរបស់ទីក្រុងម៉ូស្គូ ដែលចំណូលនេះ មានចំនួនប្រហែល មួយភាគបួន(២៥%) នៃថវិកាជាតិសរុបរបស់រុស្ស៊ី ហើយការធ្វើបែបនេះ ក៏មានគោលបំណងកាត់បន្ថយអំណាចយោធារបស់រុស្ស៊ីដែរ។ ចំណែកឯភាគីរុស្ស៊ីវិញ បានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនថាជាអំពើភេរវកម្ម ហើយបានបង្កើនការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ទិន្នផលប្រេងរបស់រុស្ស៊ី គឺជាប្រភពចំណូលដ៏សំខាន់មួយ សម្រាប់កញ្ចប់ថវិកាជាតិ និងជាបេះដូងនៃប្រទេសដែលមានសេដ្ឋកិច្ចទំហំ ២.៦ទ្រីលានដុល្លារមួយនេះ៕

The post ប្រេងរបស់រុស្ស៊ីយ៉ាងហោចណាស់ ៤០%ត្រូវផ្អាកនាំចេញ ក្រោយរងការវាយប្រហារពីអ៊ុយក្រែន appeared first on .

អាមេរិកសន្យាផ្ដល់ជំនួយបន្ថែម ១,៧ពាន់លានដុល្លារ ដល់កងទ័ពអ៊ុយក្រែន
កាលពីថ្ងៃទី២៩ ខែកក្កដា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងបន្តផ្ដល់ជំនួយ ដល់កងទ័ពអ៊ុយក្រែនបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ ដើម្បីទប់ទល់ការវាយប្រហារពីកងទ័ពរុស្ស៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា កញ្ចប់ជំនួយនោះ គឺមានដូចជា ឧបករណ៍សម្រាប់ការពារដែនអាកាសក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ដែលត្រូវបានដកចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់ និងគ្រាប់កាំភ្លើងជាដើម។

ទន្ទឹមនឹងនោះ អាវុធ និងឧបករណ៍ប្រើប្រាស់ក្នុងកងយោធាជាច្រើនទៀត ដែលមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារ កំពុងត្រូវបានបញ្ជាទិញ ហើយវានឹងប្រើពេលយូរ ដើម្បីអាចបញ្ជូនជំនួយទាំងនេះទៅកាន់ប្រទេសអ៊ុយក្រែនបាន។

សូមជម្រាបដែរថា ចាប់តាំងពីភ្លើងសង្គ្រាមបានឆាបឆេះ កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិកបានឧបត្ថម្ភសព្វាវុធជាច្រើន ដល់ប្រទេសអ៊ុយក្រែន សរុបជាសាច់ប្រាក់ប្រហែល ៥៥ពាន់លានដុល្លាររួចទៅហើយ៕

The post អាមេរិកសន្យាផ្ដល់ជំនួយបន្ថែម ១,៧ពាន់លានដុល្លារ ដល់កងទ័ពអ៊ុយក្រែន appeared first on .

រដ្ឋាភិបាលរុស្ស៊ី ត្រូវចាយលុយ ២៦ពាន់លានដុល្លារ សម្រាប់ប្រាក់ឧបត្ថម្ភជូនទាហានរងគ្រោះក្នុងសង្គ្រាម
វិទ្យាស្ថានស្រាវជ្រាវចំនួន ២ បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីនឹងត្រូវចំណាយប្រាក់ ២,៣ទ្រីលានរ៊ូបល ឬប្រហែល ២៦ពាន់លានដុល្លារ ទៅលើប្រាក់ឧបត្ថម្ភ ជូនដល់កងទាហានដែលមានរបួស និងគ្រួសារទាហាន ដែលបានស្លាប់ក្នុងសមរភូមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BusinessInsider។

កញ្ចប់ចំណាយមួយនោះ គឺមានទំហំស្មើ ៦% នៃកញ្ចប់ទឹកប្រាក់សម្រាប់រដ្ឋាភិបាលរុស្ស៊ី ត្រូវចាយវាយពេញមួយឆ្នាំ២០២៤ ដែលមានទំហំ ៣៦,៦ទ្រីលានរ៊ូបល ឬប្រហែល ៤១៤ពាន់លានដុល្លារ។

គួររំលឹកបន្តិចថា កាលពីខែមិថុនា អ៊ុយក្រែនបានបញ្ចេញរបាយការណ៍មួយអះអាងថា កងកម្លាំងរុស្ស៊ីមានជនរងគ្រោះប្រហែល ៥១៥ ០០០នាក់ ខណៈតួលេខនេះមិនត្រូវបានបញ្ជាក់ពីរដ្ឋាភិបាលរុស្ស៊ីពិតប្រាកដឡើយ។

ជម្រាបបន្ថែមថា យោងតាមការច្បាប់របស់រុស្ស៊ីដែលបានចែងកាលពីឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមគ្រួសារទាហាន ដែលបានស្លាប់ក្នុងសមរភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រហែល ១៣លានរ៊ូបល ខណៈទាហានដែលរងរបួសទទួលបាន ៣លានរ៊ូបល៕

The post រដ្ឋាភិបាលរុស្ស៊ី ត្រូវចាយលុយ ២៦ពាន់លានដុល្លារ សម្រាប់ប្រាក់ឧបត្ថម្ភជូនទាហានរងគ្រោះក្នុងសង្គ្រាម appeared first on .

សមាជិកណាតូ៖ ចិនអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយគ្រាន់តែតេទូរស័ព្ទមួយភ្លែត
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលជាសមាជិកអង្គការណាតូ បានមានប្រសាសន៍ថា សង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់ដោយស្រួល គ្រាន់តែលោក ស៊ី ជិនពីង តេទូរស័ព្ទនិយាយជាមួយលោក វ៉្លាឌីមៀ ពូទីន មួយភ្លែតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។​

មេដឹកនាំហ្វាំងឡង់អះអាងថា បច្ចុប្បន្នរុស្ស៊ីកំពុងពឹងផ្អែកខ្លាំងលើប្រទេសចិន ដូច្នេះហើយបើសិនជាចិនចង់ជួយដោះស្រាយបញ្ហាសង្គ្រាមនេះមែន ពួកគេអាចបញ្ចប់វាបានដោយស្រួលបំផុត ក៏ប៉ុន្តែពួកគេបែរជាមិនរវីរវល់ទៅវិញ។

គួររំលឹកបន្តិចថា កន្លងមកប្រទេសចិន ក៏ធ្លាប់បានប្រកាសពីសំណើសន្តិភាព ១២ចំណុច ដែលអាចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ក៏ប៉ុន្តែសំណើមួយនោះ មិនត្រូវបានឯកភាពពីមហាអំណាចលោកខាងលិច ក្រោមហេតុផលថា រុស្ស៊ីទទួលបានផលប្រយោជន៍ច្រើនជាងអ៊ុយក្រែន បើសិនជាអនុវត្តតាមលក្ខខណ្ឌសំណើនោះ។

ជម្រាបបន្ថែមថា តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មហាអំណាចលោកខាងលិច បានព្យាយាមអូសទាញប្រទេសចិន ចូលរួមដោះស្រាយបញ្ហាមួយនេះ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ក៏ប៉ុន្តែចិនប្រកាន់ជំហរនៅកណ្ដាល មិនលូកដៃក្នុងបញ្ហាមួយនេះឡើយ៕

The post សមាជិកណាតូ៖ ចិនអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយគ្រាន់តែតេទូរស័ព្ទមួយភ្លែត appeared first on .

រុស្ស៊ីវាយប្រហារទីក្រុងធំៗបំផុតចំនួន ២ នៅប្រទេសអ៊ុយក្រែន
កាលពីថ្ងៃទី៣០ ខែមិថុនា កងទ័ពរុស្ស៊ីបានបើកការវាយប្រហារ លើទីក្រុងធំៗបំផុតនៅប្រទេសអ៊ុយក្រែនចំនួន២ គឺទីក្រុង Kyiv និងទីក្រុង Kharkiv។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីនេះ បានធ្វើឲ្យមានការខូចខាតអគារជាច្រើននៅទីក្រុង Kyiv និងមានមនុស្សស្លាប់ម្នាក់នៅទីក្រុង Kharkiv ផងដែរ។

សូមជម្រាបដែរថា រយៈពេលច្រើនជាង ២៨ខែហើយ ដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ ខណៈជានិច្ចកាលកងកម្លាំងរុស្ស៊ី តែងតែវាយឆ្មក់ បើកការវាយប្រហារលើទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។

ក្នុងនោះ ការវាយប្រហារលើទីក្រុង Kyiv គឺមានតិចតួចជាងទីក្រុងដទៃ ខណៈទីក្រុង Kharkiv ទទួលរងការវាយប្រហារញឹកញាប់ជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិកបើកដៃឲ្យកងទ័ពអ៊ុយក្រែន អាចប្រើប្រាស់អាវុធរបស់ពួកគេ លើមូលដ្ឋានទ័ពរុស្ស៊ីមួយចំនួនធំ៕

The post រុស្ស៊ីវាយប្រហារទីក្រុងធំៗបំផុតចំនួន ២ នៅប្រទេសអ៊ុយក្រែន appeared first on .

ឥណ្ឌាទិញប្រេងផ្កាឈូករ័ត្នក្នុងបរិមាណដ៏ច្រើន ចំពេលរុស្ស៊ី និងអ៊ុយក្រែនព្យាយាមបញ្ចុះតម្លៃ
រុស្ស៊ី និងអ៊ុយក្រែន ដោយហេតុតែភ្លើងសង្គ្រាមបានបង្ខំចិត្ត បន្ទាបតម្លៃទំនិញប្រេងផ្កាឈូករ័ត្នឲ្យចុះមកតម្លៃទាប ជាហេតុនាំឲ្យវាមានតម្លៃថោកជាងប្រេងសណ្តែក និងប្រេងដូងទៅទៀត ខណៈនៅខែមិថុនានេះ ប្រជាជនឥណ្ឌាបានទិញយកនូវប្រេងផ្កាឈូករ័ត្នទាំងនោះ រហូតដល់ទៅប្រាំសែនតោនឯណោះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

បើតាមការលើកឡើងពីឈ្មួញកណ្តាល សុំមិនបញ្ចេញឈ្មោះម្នាក់បានលើកឡើងថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រេងផ្កាឈូករ័ត្នឆៅមានតម្លៃត្រឹម ៩៤០ដុល្លារក្នុងមួយតោន ដែលនេះរាប់បញ្ចូលទាំងថ្លៃដើម ធានារ៉ាប់រង និងការដឹកជញ្ជូន (CIF) សម្រាប់យកទៅចែកចាយនៅប្រទេសឥណ្ឌាក្នុងខែមិថុនា ខណៈឯប្រេងសណ្តែកឯណោះវិញមានតម្លៃខ្ទង់ ១ ០១៥ដុល្លារ និងប្រេងដូងមានតម្លៃខ្ទង់ ៩៥០ដុល្លារក្នុងមួយតោនឯណោះ។

គួរឲ្យដឹងថា ជាមធ្យមប្រទេសឥណ្ឌាបានទិញប្រេងផ្កាឈូករ័ត្នប្រមាណ ២៥០ ០០០តោនជារៀងរាល់ខែ នៅក្នុងទីផ្សារកាលពីឆ្នាំមុន ដែលភាគច្រើននាំចូលមកពីតំបន់សមុទ្រខ្មៅ។

សូមជម្រាបផងដែរថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានការនាំចេញប្រេងផ្កាឈូករ័ត្នច្រើនជាង៧០% នៃទីផ្សារពិភពលោក ខណៈការទិញប្រេងផ្កាឈូករ័ត្នពីសំណាក់ក្រុមហ៊ុនធំៗមកពីប្រទេសឥណ្ឌាជាដើម នឹងជួយកាត់បន្ថយការស្តុកទុកប្រេងផ្កាឈូករ័ត្នក្នុងតំបន់សមុទ្រខ្មៅបានមួយកម្រឹត ព្រមទាំងជួយបង្កើនតម្លៃឲ្យខ្ពស់ជាងមុនផងដែរ៕

The post ឥណ្ឌាទិញប្រេងផ្កាឈូករ័ត្នក្នុងបរិមាណដ៏ច្រើន ចំពេលរុស្ស៊ី និងអ៊ុយក្រែនព្យាយាមបញ្ចុះតម្លៃ appeared first on .

រុស្ស៊ីព្រមានលេងផ្លូវច្បាប់ បើលោកខាងលិចហ៊ានប្រើទ្រព្យសម្បត្តិបង្កក ជួយអ៊ុយក្រែន
លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បាននិយាយថា បើសិនជា​លោកខាងលិច សម្រេចប្រើប្រាស់ទឹកប្រាក់ និងទ្រព្យសម្បត្តិដែលបង្កកពីរុស្ស៊ី យកទៅជួយដល់អ៊ុយក្រែន នោះរដ្ឋាភិបាលរុស្ស៊ីនឹងប្រើចំណាត់ការតាមផ្លូវច្បាប់ជាមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo។

អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា៖ បើសិនជាការសម្រេចចិត្តបែបនេះពិតជាធ្វើឡើងមែន ពួកគេពិតជាធ្វើខុសច្បាប់ខ្លាំងណាស់។ ពួកគេនឹងត្រូវឡើងតុលាការ ទាំងអ្នកដែលសម្រេចចិត្ត និងអ្នកយល់ស្របទាំងអស់ នឹងប្រឈមការប្ដឹងផ្ដល់រយៈពេលរាប់ទសវត្សជាមិនខាន។

លោក Peskov បោះសម្ដីព្រមានបែបនេះ គឺដោយសារទទួលបានដំណឹងថា ក្រុម G7 និងសហភាពអឺរ៉ុប មានបំណងប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកពីមហាសេដ្ឋី និងធនាគារកណ្ដាលរុស្ស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ ២៥០ពាន់លានដុល្លារ យកទៅធ្វើជាជំនួយដល់ប្រទេសអ៊ុយក្រែន។

បន្ថែមពីនោះ លោក Dmitry Peskov ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ទ្រព្យសម្បត្តិដែលរឹបអូស​ពីជនជាតិរុស្ស៊ីដោយខុសច្បាប់នោះ គឺជាការរំលោភលើកម្មសិទ្ធ និងទ្រព្យសម្បត្តិរបស់បុគ្គល​ដទៃ ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់មូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចទាំងមូល៕

The post រុស្ស៊ីព្រមានលេងផ្លូវច្បាប់ បើលោកខាងលិចហ៊ានប្រើទ្រព្យសម្បត្តិបង្កក ជួយអ៊ុយក្រែន appeared first on .

អ៊ុយក្រែនថា ត្រូវការជំនួយពីចិនជាចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
ប្រធានផ្នែកបុគ្គលិករបស់រដ្ឋាភិបាលអ៊ុយក្រែន លោក Andriy Yermak បានលើកឡើងថា ដើម្បីអាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងបើកការចរចាដោយសន្តិភាពបាន អ៊ុយក្រែនត្រូវការការចូលរួមពីប្រទេសចិនជាចាំបាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលកំពុងធ្វើឡើងនៅប្រទេសស្វីស រដ្ឋមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ុយក្រែន ត្រូវតែរកវិធីសាស្ត្របញ្ចុះបញ្ចូលមហាអំណាចចិន ដែលជាសម្ព័ន្ធមិត្តត្បូងពេជ្ររបស់រុស្ស៊ី ក្នុងការជួយចរចាជាមួយរុស្ស៊ី ក្នុងការបញ្ចប់សង្គ្រាម ខណៈកន្លងមកការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី មិនដែលសម្រេចបានជោគជ័យឡើយ ប៉ុន្តែបើសិនជាមានវត្តមានប្រទេសចិន នៅក្នុងតុចរចានោះ លទ្ធផលអាចនឹងមានការផ្លាស់ប្ដូរ។

ទន្ទឹមនឹងនោះ លោក Ignazio Cassis ទីប្រឹក្សាសហព័ន្ធស្វីស ក៏បានបញ្ជាក់ទៀតថា៖ ប្រទេសចិន​ដើរតួយ៉ាងសំខាន់បំផុត ជុំវិញការដោះស្រាយវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដូច្នេះហើយពួកយើងត្រូវតែរកមធ្យោបាយធ្វើការជាមួយចិន ដើម្បីអាចបញ្ចប់សង្គ្រាមមួយនេះ​ឲ្យខាងតែបាន។

រំលឹកបន្តិចថា គិតមកទល់ពេលនេះ សង្គ្រាមរវាងអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានអូសបន្លាយរយៈពេល ៦៩១ថ្ងៃហើយ។

កន្លងមក មហាអំណាចលោកខាងលិចបានទទូច សុំឲ្យចិនចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ​ប្រទេសរុស្ស៊ី ប៉ុន្តែមហាអំណាចអាស៊ីមួយនេះបដិសេធ ដោយអះអាងថា ពួកគេឈរនៅចំណុចអព្យាក្រឹត្យ និងព្យាយាមជួយរកដំណោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាមួយនេះជំនួស ជាជាងការចូលរួមដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួន៕

The post អ៊ុយក្រែនថា ត្រូវការជំនួយពីចិនជាចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី appeared first on .

អាមេរិក ត្រៀមបញ្ជូនជំនួយសព្វាវុធតម្លៃជាង ៤០០លានដុល្លារ ទៅកាន់អ៊ុយក្រែន
កាលពីថ្ងៃទី០២ ខែវិច្ឆិកា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីផែនការ ផ្ដល់ជំនួយផ្នែកសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ ៤២៥លានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា កញ្ចប់ជំនួយមួយនេះ រាប់បញ្ចូលទាំងគ្រាប់កាំភ្លើង និងគ្រាប់រ៉ុកកែតប្រឆាំងយន្តហោះដ្រូនជាដើម ប៉ុន្តែមីស៊ីលរយៈចម្ងាយឆ្ងាយ អាចនឹងមិនស្ថិតនៅក្នុងកញ្ចប់ជំនួយនេះឡើយ។

គួររំលឹកបន្តិចថា ទឹកប្រាក់ដែលរដ្ឋបាលចូ បៃដិន ផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែននេះ គឺបានមកពីកម្មវិធីគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន ហៅកាត់ USAI ដែលអាចឲ្យ​រដ្ឋបាល​លោក បៃដិន អាចទិញអាវុធពីសហគ្រាសនានា ជាជាងការប្រើប្រាស់អាវុធក្នុងឃ្លាំងរបស់អាមេរិក។

សូមជម្រាបបន្ថែមថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកសន្តិសុខ ដល់អ៊ុយក្រែន គិតជាសាច់ប្រាក់ មានចំនួន ៤៤ពាន់លានដុល្លារហើយ៕

The post អាមេរិក ត្រៀមបញ្ជូនជំនួយសព្វាវុធតម្លៃជាង ៤០០លានដុល្លារ ទៅកាន់អ៊ុយក្រែន appeared first on .

ពូទីនថា រុស្ស៊ីព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែលោកខាងលិចបែរជាខំអុជភ្លើងថែម
សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលអស់រយៈពេលប្រហែល ២០ខែហើយ ខណៈថ្មីៗនេះប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី​កំពុង​ព្យាយាមបញ្ចប់សង្គ្រាម ប៉ុន្តែលោកខាងលិចទៅវិញទេ ដែលខំអុជភ្លើងថែមនៅក្នុងសង្គ្រាមមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

“ពួកយើងមិនបានចាប់ផ្ដើមនូវអ្វីដែល ពួកគេ (លោកខាងលិច) ហៅថា សង្គ្រាមនៅអ៊ុយក្រែនឡើយ ផ្ទុយទៅវិញពួកយើងកំពុងព្យាយាមបញ្ចប់វា។ លោកខាងលិចទៅវិញទេ ដែលជាដើមចមនៃការកកើតសង្គ្រាម ព្រោះអាមេរិកតាំងខ្លួនជា​មេដឹកនាំកំពូល និងមានតែពួកគេប៉ុណ្ណោះដែលស្គាល់ច្បាស់ពីភាពខុសត្រូវនៅលើលោក”។ នេះបើតាមសម្ដីរបស់មេដឹកនាំរុស្ស៊ីបាននិយាយ។

ជាមួយគ្នានោះ លោក ពូទីន ថែមទាំងសង្កត់ធ្ងន់ថា លោកខាងលិចកំពុងបាត់បង់ម្ចាស់ការ ព្រោះតែមានការបញ្ឆេះគំនិតពីអាមេរិក និងបានចោទសួរថា តើអាមេរិកមានសិទ្ធអី ដែលចេះតែលូកដៃនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃបែបនេះ ខណៈប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា រុស្ស៊ីមិនគាំទ្រអំពើបែបនេះឡើយ ហើយត្រូវតែប្រឆាំងដាច់ខាត។

សូមជម្រាបដែរថា ភ្លើងសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឆាបឆេះ និងមិនទាន់មានសញ្ញាណរលត់​ឆាប់ៗឡើយ ខណៈពិភពលោកកំពុងទទូចសុំឲ្យមានការដោះស្រាយជុំវិញបញ្ហានេះ ឲ្យបានឆាប់រហ័ស ដ្បិតវាបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ កំណើនសេដ្ឋកិច្ចសកល៕

The post ពូទីនថា រុស្ស៊ីព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែលោកខាងលិចបែរជាខំអុជភ្លើងថែម appeared first on .