រោងចក្រកែច្នៃផ្លែឈើ

ជប៉ុន បង្ហាញការចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ក្នុងខេត្តបាត់ដំបង
ក្រុមហ៊ុនរបស់ជប៉ុន ​Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ជួបជាមួយអភិបាលខេត្តបាត់ដំបង លោក សុខ លូ ​ដើម្បី​ពិភាក្សា​ការងារ​អំពី​គម្រោង​ដែល​ក្រុមហ៊ុន​នេះ​ មាន​គម្រោង​បោះទុន​វិនិយោគ ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​ពេល​ខាងមុខ​។

ក្រុមហ៊ុន ​Shindo Shigeharu Shop Co. Ltd.​ គឺជា​ក្រុមហ៊ុន​ផលិត​អាហារ​ដ៏ល្អ​បំផុត​នៅ​ខេត្ត​អិហិមិ ​នៃ​ប្រទេស​ជប៉ុន ​ខាង​ផ្លែឈើ​ស្ងួត ​ដូចជា ​ក្រូចឆ្មារ ​និង​ក្រូច​ពោធិ៍សាត់​ដ៏​ល្បីល្បាញ​របស់​ខេត្តអិហិមិ​ប្រទេស​ជប៉ុន។​

លើកឡើងក្នុងជំនួបនោះ លោក​ សុខ លូ ​បានប្រកាសស្វាគមន៍ ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​បំណង​ក្នុង​ការវិនិយោគ​នៅ​ខេត្តបាត់ដំបង ​ពាក់ព័ន្ធ​នឹង​គម្រោង​កែច្នៃ​ផ្លែឈើ​នេះ ​ស្របពេល​ដែល​ខេត្តបាត់ដំបង​ជារៀងរាល់​ឆ្នាំ ​ផលិតផល​កសិកម្ម​មួយចំនួន ​ដូចជា​ ផ្លែស្វាយ​ ផ្លែមៀន​ប៉ៃលិន​ ឬ​ម្នាស់​ជាដើម ​មាន​ចំនួន​ច្រើន ​ដែល​សេសសល់ ​និង​មាន​តម្លៃ​ថោក ​ដោយសារ​គ្មាន​រោងចក្រ​ក្នុង​ការកែច្នៃ​ផលិតផល​ទាំង​នោះ។

លោកថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺនៅមានលក្ខណៈតិចតួចប៉ុណ្ណោះ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់។

សូមជម្រាបថា ខេត្តបាត់ដំបង ពេលកន្លងមកមានក្រុមហ៊ុនបរទេសមកពីប្រទេសមហាអំណាចជាច្រើន ដូចជា ចិន អាមេរិក អូស្ត្រាលី ជប៉ុន បារាំង បាននឹងកំពុងចែចូវចាប់អារម្មណ៍ធ្វើការវិនិយោគរោងចក្រកែច្នៃផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងធ្វើនាំចេញ ខណៈដែលក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីផត អ៊ិចផត ឯ.ក ជាក្រុមហ៊ុនកែច្នៃនិងសម្ងួត ផ្លែឈើជាច្រើនមុខដ៏ធំដំបូងគេនៅក្នុងខេត្តបាត់ដំបង លើផ្ទៃដីប្រមាណជាង០១ហិកតា។

ជាមួយគ្នានេះ ពេលកន្លងទៅ អភិបាលខេត្តបាត់ដំបង ក៏បានស្នើឱ្យជប៉ុនជួយស្វែងរកវិនិយោគិនជប៉ុន មកវិនិយោគបន្ថែមនៅក្នុងខេត្តបាត់ដំបងដើម្បីកែប្រែខេត្តមួយនេះ ជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុក មកវិនិយោគកាន់តែច្រើនឡើង ជាពិសេស ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។

លោក សុខ លូ លើកឡើងថា «ខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ»។ ការស្នើសុំនេះធ្វើឡើងក្នុងប្រជុំគណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់គម្រោងការសិក្សាផែនការមេ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបង ជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍នៃប្រទេសជប៉ុនតាមប្រព័ន្ធZOOM កាលពីដើមឆ្នាំ២០២២៕

The post ជប៉ុន បង្ហាញការចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ក្នុងខេត្តបាត់ដំបង appeared first on .

រដ្ឋាភិបាលសម្រេចផ្តល់ភ្លើងខៀវឲ្យវិស័យឯកជនបង្កើតរោងចក្រកែច្នៃផ្លែឈើច្រើនប្រភេទ មានទុនវិនិយោគ ១១,២លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. ក្នុងការបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានតម្លៃប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤កន្លែង។

គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ CAMBODIAN XING CAN SHI PIN CO., LTD. មានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូន​ ៦ក្រុមហ៊ុនវិនិយោគទៅលើវិស័យផ្សេងៗគ្នា៕

The post រដ្ឋាភិបាលសម្រេចផ្តល់ភ្លើងខៀវឲ្យវិស័យឯកជនបង្កើតរោងចក្រកែច្នៃផ្លែឈើច្រើនប្រភេទ មានទុនវិនិយោគ ១១,២លានដុល្លារ appeared first on .