រោងចក្រផលិតរថយន្ត

Toyota បោះទុន ៧៨លានដុល្លារ ផលិតរថយន្តស៊េរីថ្មី នៅទឹកដីហ្វីលីពីន
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួននឹងជំរុញនូវការវិនិយោគប្រមាណ ៧៨,២លានដុល្លារ ដើម្បីបង្កើតម៉ូឌែលថ្មីពីរ ក្នុងរោងចក្រដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia ។

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយនៅកម្មវីធីរំលឹកខួបលើកទី ៣៥នៃការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ​ Toyota Motor Philippines (TMP) ថា “ខ្ញុំពឹតជាជឿជាក់ថា​ វានឹងមានសក្តានុពលដ៏ធំសម្បើម ទាំងអាជីវកម្ម និងបច្ចេកវិទ្យានៃការរីកចម្រើននៅហ្វីលីពីននេះ”។

ក្នុងនោះផងដែរ ការវិនិយោគនៅរោងចក្រក្នុងខេត្ត Lagnuna ភាគខាងត្បូងនៃទីក្រុងម៉ានីលនេះ នឹងសំដៅឆ្ពោះទៅរកពហុគោលបំណងនៃការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលជាយុទ្ធសាស្ត្រផលិត និងលក់រថយន្តដែលមានតម្លៃសមរម្យ សមស្របនឹងតម្រូវការក្នុងស្រុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនដូចជាហ្វីលីពីន។

សូមជម្រាបផងថា ក្រុមហ៊ុន TMP ដែលទទួលខុសត្រូវក្នុងការផ្គុំ និងចែកចាយរថយន្តនៅហ្វីលីពីននេះ បង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៨មកម្លេះ ដោយបានលក់រថយន្តប្រមាណ ២,២លានគ្រឿងហើយនៅក្នុងប្រទេសនេះ ខណៈក្នុងនោះរថយន្ត ១លានគ្រឿងត្រូវបានផលិតនៅក្នុងស្រុក៕

The post Toyota បោះទុន ៧៨លានដុល្លារ ផលិតរថយន្តស៊េរីថ្មី នៅទឹកដីហ្វីលីពីន appeared first on .

អត្រាលក់រថយន្តនៅរុស្ស៊ី ថយចុះជាង ១០% កាលពីខែមុន
ការលក់រថយន្តនៅប្រទេសរុស្ស៊ី មានការធ្លាក់ចុះរហូតដល់ប្រមាណ ១០,៦% កាលពីខែមីនា បើធៀបនឹងឆ្នាំទៅ ពោលលក់ចេញប្រមាណ ៤៨ ៤១៤គ្រឿងប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពីសមាគមធុរកិច្ចអឺរ៉ុប ហៅកាត់ AEB។

ការលក់នៅត្រីមាសទីមួយ ធ្លាក់ចុះ ៤៤,៧% ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ដែលបានដាក់មកលើក្រុមហ៊ុនរុស្ស៊ី ជុំវិញការឈ្លានពានរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែន​កាលពីឆ្នាំមុន។

របាយការណ៍លក់រថយន្តសរុបកាលពីឆ្នាំ ២០២២ មានការធ្លាក់ចុះរហូតដល់ ៥៩% ដ្បិតក្រុមហ៊ុន​ធំៗជាច្រើន បានផ្អាកសង្វាក់ផលិតកម្មអស់ជាច្រើនខែ ព្រោះតែកង្វះខាតគ្រឿងបង្គុំពីលោក​ខាងលិច។

សូមជម្រាបដែរថា រុស្ស៊ីកំពុងស្វែងរកការវិនិយោគ និងដៃគូបន្ថែមពីប្រទេសសម្ព័ន្ធមិត្ត និងប្រទេស​ដែលមិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន ហើយក៏កំពុងព្យាយាម​ចាប់ផ្ដើម​សង្វាក់ផលិតកម្ម​ផលិតរថយន្តមកវិញដូចគ្នា។

សម្រាប់ឆ្នាំ ២០២៣នេះ AEB បានព្យាករថា អត្រាលក់រថយន្តសម្រាប់ឆ្នាំ ២០២៣ អាចកើនឡើង ១២% ពោលអាចលក់ចេញប្រមាណ ៧៧០ ០០០គ្រឿង ដែលតិចជាងអត្រាលក់កាលពីឆ្នាំ ២០២១ ដែលធ្លាប់លក់បាន ១,៦លានគ្រឿង៕

The post អត្រាលក់រថយន្តនៅរុស្ស៊ី ថយចុះជាង ១០% កាលពីខែមុន appeared first on .

Nissan ប្រកាសលក់អាជីវកម្មនៅរុស្ស៊ីឲ្យទៅរដ្ឋ ជាមួយការខាតបង់ជិត ៧០០ លានដុល្លារ
នៅថ្ងៃទី ១១ តុលានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានទម្លាយថា ពួកគេសម្រេចចិត្តចាកចេញពីទីផ្សាររថយន្តនៅរុស្ស៊ី ដោយបាន​យល់ព្រម​លក់ក្រុមហ៊ុននៅទីនោះ​ឲ្យទៅរដ្ឋជាអ្នកគ្រប់គ្រង។

ដោយឡែក Reuters ក៏បានបន្ថែមដែរថា កិច្ចព្រមព្រៀងរវាង Nissan និងរដ្ឋាភិបាលរុស្ស៊ី គឺអនុញ្ញាតឲ្យ Nissan អាចទិញយកអាជីវកម្ម​របស់ពួកគេវិញបាន​ ក្នុងអំឡុងពេល ៦ ឆ្នាំ។

បន្ថែមពីនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ​មួយនេះ​ក៏បាន​បន្ថែមទៀតថា ការសម្រេចចិត្តដើរចេញពីទីផ្សាររថយន្តរុស្ស៊ី នឹងធ្វើឲ្យពួកគេមានការខាតបង់យ៉ាងច្រើន ប្រមាណ ១០០ ពាន់លានយ៉េន ឬ ៦៨៦,៧២ លានដុល្លារពីការផ្ទេរទ្រព្យសម្បត្តិ។

សូមជម្រាបដែរថា ក្រុមហ៊ុន Nissan គឺជា​ក្រុមហ៊ុន​ធំ​បំផុតមួយដែលបាន​សម្រេចចិត្ត​ចាកចេញពី​ទីផ្សាររុស្ស៊ី បន្ទាប់ពី​ក្រុមហ៊ុន​រថយន្តបារាំង Renault បាន​លក់ភាគហ៊ុន​មួយភាគធំ​នៃក្រុមហ៊ុន Avatovaz ទៅកាន់​វិនិយោគិន​រុស្ស៊ីកាលពីខែឧសភា៕

The post Nissan ប្រកាសលក់អាជីវកម្មនៅរុស្ស៊ីឲ្យទៅរដ្ឋ ជាមួយការខាតបង់ជិត ៧០០ លានដុល្លារ appeared first on .

Toyota គ្រោងផលិតរថយន្តក្នុងខែតុលា តិចជាងរាល់ខែ ១០ ម៉ឺនគ្រឿង ដោយសារបញ្ហាមួយ
កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​តៅ ក្រុមហ៊ុន Toyota Motor Corp បាន​បង្ហើប​ថា ពួកគេ​មាន​គម្រោង​នឹ​ផលិត​រថយន្ត​ប្រហែល ៨០០ ០០០ គ្រឿង​ទូទាំង​សកលលោក​នៅ​ខែតុលា ដែល​ចំនួន​មួយ​នេះ​គឺ​តិចជាង​រាល់ខែ​ប្រមាណ ១០០ ០០០ គ្រឿង។

យោងតាម​ការ​ចុះផ្សាយ​ពី CNA បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន​ជប៉ុន​សម្រេច​ផលិត​រថយន្ត​តិចជាង​រាល់ខែ​បែបនេះ គឺ​ដោយសារ​កង្វះខាត​បន្ទះឈីប​រថយន្ត។

សូមជម្រាប​ដែរ​ថា Toyota គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​លើលោក បើតាម​របាយការណ៍​ផ្នែកលក់​របស់​ពួកគេ ហើយ​កាលពី​ខែមុន​ពួកគេ​មាន​បំណង​ចង់​ផលិត​រថយន្ត ៩០០ ០០០ គ្រឿង​ពី​ខែកញ្ញា​ដល់​វិច្ឆិកា។

ប៉ុន្តែ​ដោយសារ​កង្វះខាត​បន្ទះ​ឈីប ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​ថា នឹង​បន្ថយ​ចំនួន​មក​ត្រឹម ៨៥០ ០០០ គ្រឿង​ក្នុង​មួយខែ​ចន្លោះពី​ខែតុលា​ ដល់​ធ្នូ។ យ៉ាងណា Toyota នៅ​តែ​ប្រកាន់​ខ្ជាប់​ជំហរ​ផលិត​រថយន្ត​ឲ្យបាន ៩,៧ លាន​គ្រឿង​ទូទាំង​សកលលោក រហូត​ដល់​ខែមីនា ២០២៣ ផងដែរ៕

The post Toyota គ្រោងផលិតរថយន្តក្នុងខែតុលា តិចជាងរាល់ខែ ១០ ម៉ឺនគ្រឿង ដោយសារបញ្ហាមួយ appeared first on .

រោងចក្រ Tesla នៅសៀងហៃបង្កើតជិត ៤ ឆ្នាំ ផលិតរថយន្តបានជាង ១ លានគ្រឿង
កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បាន​បង្ហោះសារ​នៅ​លើបណ្ដាញ​សង្គម​ Twitter ផ្លូវការ​របស់​លោក អំពី​ទិន្នន័យ​ផលិត​រថយន្ត​របស់​ Tesla ពោល​មកទល់​ពេលនេះ Tesla បាន​ផលិត​រថយន្ត​សរុប​ច្រើនជាង ៣ លាន​គ្រឿង។

យោង​តាម​ការ​ចុះផ្សាយ​ពី Foxbusiness បាន​ឲ្យ​ដឹងថា ក្នុង​ចំណោម​រថយន្ត​ច្រើនជាង ៣ លាន​គ្រឿង​ដែល Tesla បាន​ផលិត ក្នុង​នោះ​រោងចក្រ​នៅ​សៀងហៃ​បាន​ចូលរួម​ចំណែក​ធំ​ជាងគេ ពោល​ប្រហែល​ ១/៣ នៃ​រថយន្ត​សរុប គឺ​ចេញ​ពី​រោងចក្រ​សៀងហៃ​ដែល​បង្កើត​នៅ​ឆ្នាំ ២០១៨។

យ៉ាងណា ថ្វីបើ​សមិទ្ធផល​ដែល​រោងចក្រ​នៅ​សៀងហៃ​បាន​បង្ហាញ​សក្ដានុពល​ដ៏​អស្ចារ្យ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ វា​ត្រូវ​បាន​ផ្អាក​ការ​ផលិត​បណ្ដោះអាសន្ន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ហើយ​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​បញ្ហា​មួយ​នេះ ដោយបាន​បិទ​ទីក្រុង​សៀងហៃ​មួយ​រយៈពេល​ធំ។​

សូមជម្រាប​ដែរ​ថា ទិន្នន័យ​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២២​នេះ Tesla ផលិត​រថយន្ត​បាន ២៥៨ ០០០ គ្រឿង តិចជាង​ត្រីមាស​មុន ១៥% ដែល​ធ្លាប់​ផលិត​បាន ៣០៥ ០០០ ចន្លោះ​ពី​ខែមករា​ ដល់​មីនា ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​ទៅ វា​បាន​កើនឡើង ២៥%៕

The post រោងចក្រ Tesla នៅសៀងហៃបង្កើតជិត ៤ ឆ្នាំ ផលិតរថយន្តបានជាង ១ លានគ្រឿង appeared first on .

ក្រុមហ៊ុន​​ផលិត​រថយន្ត Volkswagen បង្ខំ​ចិត្ត​បិទ​រោងចក្រ ២ កន្លែង​នៅ​ទីក្រុង​ធានជីងប្រទេស​ចិន
អត្រា​កើនឡើង​នៃ​អ្នកឆ្លង​ជំងឹ​កូវីដ-១៩ នៅ​ប្រទេស​ចិន​​ បាន​ធ្វើ​ឲ្យក្រុមហ៊ុន​ Volkswagen សម្រេច​ចិត្ត​បិទ​រោងចក្រពីរ​កន្លែង​​ជា​បណ្តោះអាសន្ន។

ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen បាន​សម្រេចចិត្ត​បិទ​រោងចក្រ​តំឡើង​រថយន្ត​ ២ កន្លែង​នៅ​ទីក្រុង​ធានជីង ដែល​មាន​ចំងាយ​ត្រឹម ១០០ គីឡូ​ពី​រដ្ឋធានី​ប៉េកាំង។

“​ដោយសារ​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ-១៩ ថ្មីៗនេះ រោងចក្រ FAW-VW និង VW Automatic Transmission Tianjin ត្រូវ​ផ្អាក​ដំណើរការ​ពី​ថ្ងៃច័ន្ទ​តទៅ”។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​ប្រាប់​ទៅ​កាន់ Reuters។

ប្រភព: CNA

The post ក្រុមហ៊ុន​​ផលិត​រថយន្ត Volkswagen បង្ខំ​ចិត្ត​បិទ​រោងចក្រ ២ កន្លែង​នៅ​ទីក្រុង​ធានជីងប្រទេស​ចិន appeared first on .

ប្រទេស ៤ នៅ​​អាស៊ាន​​ ដណ្តើម​គ្នាធ្វើ​​ស្តេចត្រាញ់ ជាទីតាំង​បោះ​មូលដ្ឋាន​​​ផលិត​រថយន្ត​
អ្នកណាៗ​ក៏​ដឹង​ដែរ​ថា សង្វាក់​ផលិត​កម្ម​នៅ​ប្រទេស​តំបន់​អាស៊ាន​គឺ​មាន​តម្លៃ​ទាប​ បើ​ធៀប​នឹង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន ដែល​នេះ​គឺជា​ហេតុផល​ធំ​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ ​ក្លាយជា​កន្លែង​ប្រមូល​ផ្ដុំ​រោងចក្រ​ផលិត​សម្ភារៈ​នានា​ រាប់​ចាប់ពី​សម្ភារៈ​តូចៗ​ដល់​គ្រឿងយន្ត​ជាដើម។

ជាមួយ​គ្នា​នោះ​ វិស័យ​យានយន្ត​ហាក់​មាន​កំណើន​ខ្លាំង​សម្រាប់​រយៈ​កាល​មួយ​ទសវត្ស​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន​ត្រូវប៉ាន់​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​ផលិត​ឡាន​ជា​ច្រើន​បាន​ចាប់​ផ្ដើម​វិនិយោគ បង្កើត​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

ខាងក្រោម​គឺ​ជា​ប្រទេស ៤ ​ដែល​កំពុង​មាន​សម្ទុះ​ផលិត​រថយន្ត​ខ្លាំង​បំផុត​នៅ​អាស៊ាន​

1/ប្រទេស​ថៃ

ប្រទេស​ថៃ​អាច​រាប់​បាន​ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ឆាប់​រហ័ស​មួយ​ប្រចាំ​តំបន់​អាស៊ាន ខណៈ​វិស័យ​ផលិត​រថយន្ត​នេះ​ទៀត​សោត​ ក៏​កំពុង​រីក​ធំធាត់​ខ្លាំង​ផង​ដែរ​នៅ​ទីនោះ។ គិត​ត្រឹម​ឆ្នាំ ២០១៨ ឡាន​ប្រមាណ ២ លាន​គ្រឿង​ត្រូវ​បាន​ផលិត និង​បាន​នាំ​ចេញ​ទៅ​ក្រៅ​ជាង ១០០ ប្រទេស​នៃ​ជាង​ពាក់កណ្ដាល​ចំនួន​ផលិត។

ដោយឡែក​បើ​តាម​របាយការណ៍​ពី Marklines បាន​ឲ្យ​ដឹង​ទៀត​ថា តួលេខ​នៃ​ការ​ផលិត​មាន​ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រមាណ ៨,៧% ខណៈ​ឡាន​ជាង ១ លាន​គ្រឿង​លក់​អស់​គ្មាន​សល់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

2/ប្រទេស​ឥណ្ឌូណេស៊ី

ស្របពេល​ថៃ​កំពុង​វាយលុក​ទីផ្សារ​នាំចេញ​រថយន្ត​ក្រៅ​ប្រទេស ងាក​មក​មើល​ឥណ្ឌូណេស៊ី​វិញ គឺ​កំពុង​ដុត​ដៃ​ដុត​ជើង​ទាញ​យក​ផល​ចំណេញ​ពី​ទីផ្សារ​ក្នុងស្រុក​គ្មាន​ពេល​សម្រាក។

ក្រុមហ៊ុន​ផលិត​ឡាន​នៅ​ឥណ្ឌូណេស៊ី​បាន​កំណត់​អតិថិជន​គោលដៅ​ជាស្រេច​ដោយ​លក់​សម្រាប់​បុគ្គល​មាន​ជីវភាព​មធ្យម ខណៈ​ទីក្រុង​ចំបង​ដែល​វៃ​ចេញ​ជា​ប្រចាំ​នោះ​គឺ រដ្ឋធានី Jakarta តែម្ដង។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ តួលេខ​នៃ​ការ​លក់​ហក់​ឡើង​ដល់ ១,៣ លាន​គ្រឿង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ស្របពេល​ការ​នាំចេញ​មាន​ត្រឹម ៣៤៦ ០០០ គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ដូចជា​ទៅកាន់​ប្រទេស​ហ្វីលីពីន អារ៉ាប៊ីសាអូឌីត​ និង​វៀតណាម​ជា​ដើម។

3/ប្រទេស​វៀតណាម

ថ្វីបើ​ធៀប​នឹង​ប្រទេស​ ២ ខាងលើ វៀតណាម​រាង​ដើរ​យឺត​ជាង​បន្តិច​មែន តែ​បើ​មក​មើល​ស្ថិតិ​ប្រៀប​នឹង​ឆ្នាំ​កន្លង ឃើញថា​រយៈកាល​ចុងក្រោយ​សន្ទុះ​នៃ​ការ​កើនឡើង​ក្នុង​វិស័យ​នេះ​មាន​ការ​ហក់​ឡើង​ខ្លាំង​មែនទែន។

វិស័យ​នេះ​ចាប់ផ្ដើម​ឲ្យ​ផ្លែផ្កា​នៅ​ដើមឆ្នាំ ២០០០ ដែល​នេះ​គឺ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​កើនឡើង​រហ័ស​បំផុត​សម្រាប់​វិស័យ​យានយន្ត​នៅ​អាស៊ាន​សម្រាប់​រយៈពេល ២០ ឆ្នាំ​ខាងមុខ។ បើ​តាម​ការ​អះអាង​ពី ​សមាគម​ផលិត​យានយន្ត​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ ២០១៨ អត្រា​លក់​រថយន្ត​មាន​ច្រើនជាង ២៨៨ ០០០ គ្រឿង ច្រើន​ជាង​ឆ្នាំ ២០១៧ ប្រមាណ ៦%។

វៀតណាម​អាច​និយាយ​បាន​ថា​ ជា​ឋានសួគ៌​សម្រាប់​វិនិយោគិន ដ្បិត​រដ្ឋាភិបាល​បាន​ចែងច្បាប់​ថា សម្រាប់​រោងចក្រ​ផលិត​យានយន្ត អាច​គ្រប់គ្រង​បាន ១០០% ដោយ​ជនជាតិ​បរទេស ពោល​មិន​ចាំ​បាច់​មាន​ថ្នាក់លើ​ជា​ជនជាតិ​វៀតណាម​ឡើយ ដែល​នេះ​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​កើនឡើង​មួយ​កម្រិត​ផង​ដែរ។

4/ប្រទេស​ម៉ាឡេស៊ី

មិន​សូវ​ខុស​ពី​ប្រទេស​ទាំង ៣ ខាងលើ​ប៉ុន្មាន​ទេ ដោយ​ម៉ាឡេស៊ី​ក៏​ជា​សសរ​ទ្រូង​សំខាន់​ក្នុង​វិស័យ​ផលិត​យានយន្ត​នៅ​តំបន់​អាស៊ាន​ដែរ ខុស​ត្រង់ថា​ម៉ាឡេស៊ី​ផ្ដោត​សំខាន់​លើ​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ​ ព្រោះ​នៅ​ឆ្នាំ ២០១៨ តួលេខ​នៃ​ការ​ផលិត​មាន​រហូត​ដល់ ៥៧២ ០០០ គ្រឿង ខណៈ ៥២២ ០០០ គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ។

ជា​ចុងក្រោយ​ ​ក្នុង​ចំណោម​ប្រទេស​ទាំង ៤ ខាងលើ យើង​អាច​សន្មត​បាន​ថា ថៃ និង​ឥណ្ឌូណេស៊ី​អាច​នឹង​ជា​ដៃគូ​ប្រជែង​ ព្រោះ​ប្រទេស​ ២ នេះ​សុទ្ធតែ​ចង់​បាន​វិនិយោគិន​ក្រៅ​ស្រុក ដ្បិត​ទីផ្សារ​ស្រុកក្រៅ​របស់​ថៃ​កំពុង​ដំណើរ​ការ​ល្អ ស្របពេល​ឥណ្ឌូណេស៊ី​កំពុង​ព្យាយាម​វាយលុក​ទីផ្សារ​អន្តរជាតិ​ដូចគ្នា៕

ប្រភព: Aseanbriefing

The post ប្រទេស ៤ នៅ​​អាស៊ាន​​ ដណ្តើម​គ្នាធ្វើ​​ស្តេចត្រាញ់ ជាទីតាំង​បោះ​មូលដ្ឋាន​​​ផលិត​រថយន្ត​ appeared first on .