Toyota បោះទុន ៧៨លានដុល្លារ ផលិតរថយន្តស៊េរីថ្មី នៅទឹកដីហ្វីលីពីន

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួននឹងជំរុញនូវការវិនិយោគប្រមាណ ៧៨,២លានដុល្លារ ដើម្បីបង្កើតម៉ូឌែលថ្មីពីរ ក្នុងរោងចក្រដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយនៅកម្មវីធីរំលឹកខួបលើកទី ៣៥នៃការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ​ Toyota Motor Philippines (TMP) ថា “ខ្ញុំពឹតជាជឿជាក់ថា​ វានឹងមានសក្តានុពលដ៏ធំសម្បើម ទាំងអាជីវកម្ម និងបច្ចេកវិទ្យានៃការរីកចម្រើននៅហ្វីលីពីននេះ”។

ក្នុងនោះផងដែរ ការវិនិយោគនៅរោងចក្រក្នុងខេត្ត Lagnuna ភាគខាងត្បូងនៃទីក្រុងម៉ានីលនេះ នឹងសំដៅឆ្ពោះទៅរកពហុគោលបំណងនៃការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលជាយុទ្ធសាស្ត្រផលិត និងលក់រថយន្តដែលមានតម្លៃសមរម្យ សមស្របនឹងតម្រូវការក្នុងស្រុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនដូចជាហ្វីលីពីន។

សូមជម្រាបផងថា ក្រុមហ៊ុន TMP ដែលទទួលខុសត្រូវក្នុងការផ្គុំ និងចែកចាយរថយន្តនៅហ្វីលីពីននេះ បង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៨មកម្លេះ ដោយបានលក់រថយន្តប្រមាណ ២,២លានគ្រឿងហើយនៅក្នុងប្រទេសនេះ ខណៈក្នុងនោះរថយន្ត ១លានគ្រឿងត្រូវបានផលិតនៅក្នុងស្រុក៕