លោកជំទាវ ចន ច័ន្ទលក្ខិណា

ឧកញ៉ា ហេង ឡុង និងលោកជំទាវ ចន ច័ន្ទលក្ខិណា ផ្ញើសារអបអរសាទរអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦
ឧកញ៉ា ហេង ឡុង និងលោកជំទាវ ចន ច័ន្ទលក្ខិណា បានផ្ញើសារចូលរួមអបអរសាទរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលសិល្បករ-សិល្បការិនីខ្មែរជាច្រើននាក់ ជឿទុកចិត្ដនិងបោះឆ្នោតជូនក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣% ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្ដិទី៦ (២០២៤-២០២៩) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

ភាពជាអ្នកដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ទាំងក្នុងវិស័យជំនួញ និងសិល្បៈ នឹងមានសារៈសំខាន់ ក្នុងការជួយលើក ស្ទួយសហគមន៍សិល្បៈខ្មែរឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់វប្បធម៌ខ្មែរ។ ជាមួយនឹងការបន្តដឹកនាំរបស់លោកជំទាវ យើងទាំងអស់គ្នារំពឹងថា នឹងមានការរីកចម្រើន និងការច្នៃប្រតិដ្ឋបន្ថែមទៀតនៅក្នុងវិស័យសិល្បៈខ្មែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ នាងខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ា ហេង ឡុង និងលោកជំទាវ ចន ច័ន្ទលក្ខិណា ផ្ញើសារអបអរសាទរអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ appeared first on .

ភាពយន្តចម្រៀង“ជីវិតក្មេងវត្ត” ប្រើពេល​ផលិត​ជិត​​មួយ​​ឆ្នាំ​ និង​ចំណាយ​​ថវិកា​ជាង​​១០​ម៉ឺន​​​ដុល្លារ
“ជីវិតក្មេងវត្ត” ជាខ្សែភាពយន្តចម្រៀង បរិយាយពីប្រវត្តិ និងជីវិតតស៊ូស្វែងរកចំណេះវិជ្ជាកាល​​ពីកុមារ​ភាព របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្សែ​​ភាពយន្តចម្រៀង​នេះ ត្រូវបានសមាគមសិល្បករខ្មែរ ប្រើ​​ពេលផលិតជិតមួយឆ្នាំ និងចំណាយ​​ថវិកា​អស់ជាង១២ម៉ឺន​​ដុល្លារ ដោយបានដាក់សម្ពោធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០​២២នេះ នៅ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់។

លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ខ្សែភាពយន្តចម្រៀង “ជីវិត​​ក្មេងវត្ត” មាន​រយៈ​ពេល ៣១នាទី ដែលមានអត្ថន័យ អត្ថរសនិងខ្លឹមសារគ្រប់គ្រាន់​​ស្របតាម​​សាច់​រឿង​​ពិតរបស់​​សម្ដេចតេជោ ដែល​ឈុត​ឆាក​នីមួយៗ អ្នកដឹកនាំសម្ដែង លោក ហ្វៃ សំអាង ដោយ​​បាន​គោរព​​សុំអនុសាសន៍ពី សម្តេចតេជោបន្ថែម ដើម្បី​សម្រិត​​សម្រាំងឱ្យល្អបំផុត។

លោកជំទាវ ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា “ភាពយន្តចម្រៀងនេះចំណាយអស់ជាង ១២ ម៉ឺនដុល្លារ ហើយផែន​​ការ​បន្ទា​ប់ មានគម្រោងផលិតភាពយន្តចម្រៀងរបស់សម្ដេចពុកជាច្រើនទៀត។ ភាពយន្ត​ចម្រៀងបទ “ជីវិតក្មេងវត្ត” ជាការ​ផលិត​ឡើង​​ដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុតពី​គណៈ​គ្រប់គ្រងភាព​យន្ត​ដែលចំណាយពេលថត និងកាត់​តជិត​មួយ​​ឆ្នាំ”។

លោកជំទាវ ចន ច័ន្ទលក្ខិណា លើកឡើងបន្តថា ឆ្លៀតក្នុងឱកាសនេះ «នាងខ្ញុំសូមរំលឹកពីការថតភាពយន្តចម្រៀង “ជីវិត​ក្មេងវត្ត” ក្រុមផលិតបានជួបនូវឧបសគ្គមួយចំនួន ដូចជាការស្វែងរកទីតាំងថត ស្ថានភាពអាកាសធាតុក្ដៅ ភ្លៀង ស្ថាន​ភាពធ្វើដំណើរ និងបញ្ហាមួយចំនួនទៀត ប៉ុន្តែក្រុមផលិតបានពួតដៃគ្នាធ្វើកិច្ចការងារប្រកបដោយជោគជ័យ»។

“តួយ៉ាងទីតាំង​លក្ខណៈបុរាណ មួយចំនួនត្រូវបានអភិវឌ្ឍកែ​ប្រែមុខមាត់ថ្មីដោយសារ​ម្លប់សន្តិភាពក្រោម​ការដឹកនាំដ៏​ឆ្លៀសររបស់សម្តេចពុក ម្ល៉ោះហើយយើងមានការលំបាក​ក្នុងការស្វែងរកទីតាំងថត ប៉ុន្តែយើងខ្ញុំជាកូន​ជាចៅសប្បាយ​ចិត្តពេលឃើញ ប្រទេសយើងមានការរីកចម្រើន។ ទីតាំងថតសំខាន់ៗរួមមាន វត្តនាគវន្ត វិទ្យាល័យឥន្ទ្រទេវី និង​​តំបន់​​ជើងភ្នំ មាត់បឹង…មួយចំនួនតាមបណ្តារាជធានីខេត្ត”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកជំទាវ ចន ច័ន្ទលក្ខិណា ។

គួរបញ្ជាក់ថា ចម្រៀង “ជីវិតក្មេងវត្ត” ជាស្នាដៃនិពន្ធ របស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ ១៩៩៦ សំនៀង ដើមលោក យិន សារិន និងច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា។ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានផលិតករ៣ នាក់ ទី១ លោក​​ជំទាវ ចន ច័ន្ទលក្ខិណា ទី២ ឧកញ៉ា ហេង ឡុង និងទី៣ ឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត។ ដឹកនាំសម្ដែង​ដោយលោក ហ្វៃ​ សំអាង តួអង្គសម្តែងមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង ហ្សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ មាឌូ កញ្ញ នីតា វររង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួ​​អង្គជាច្រើនទៀត៕

The post ភាពយន្តចម្រៀង“ជីវិតក្មេងវត្ត” ប្រើពេល​ផលិត​ជិត​​មួយ​​ឆ្នាំ​ និង​ចំណាយ​​ថវិកា​ជាង​​១០​ម៉ឺន​​​ដុល្លារ appeared first on .