លោកជំទាវ ភឿង សកុណា

បណ្ឌិតសភាចារ្យ ភឿង សកុណា ៖ ការចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយប្រទេសថៃ កំពុងបង្ករជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់
នៅចំពោះមុខគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយប្រទេសថៃ កំពុងបង្ករជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។

ថ្លែងនៅក្នុងបទអន្ដរាគមន៍ផ្លូវការ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា «ព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ»។

លោកជំទាវបន្ដថា «ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល»។

លោកជំទាវបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា « ទោះបីយើងខ្ញុំបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅត បន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់ផងដែរ៕

The post បណ្ឌិតសភាចារ្យ ភឿង សកុណា ៖ ការចម្លងតាមគំរូប្រាសាទអង្គរវត្ត ដោយប្រទេសថៃ កំពុងបង្ករជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់ appeared first on .

លោក ជា សុផារ៉ា ចុះបើកយុទ្ធនាការដោះស្រាយបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​យុទ្ធនាការ​ចុះ​វាស់វែង កំណត់​និយាមកា​ក្បាលដី និង​អត្ត​សញ្ញាណ​​អ្នក​កាន់​កាប់​ដី និង​សំណង់​ខុស​ច្បាប់ ក្នុង​តំបន់​រមណីយដ្ឋានអង្គរ ​​និង​តំបន់​ដទៃ​ទៀត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ខេត្ត​សៀមរាប។

ក្នុង​កិច្ចប្រជុំ​​បឋម​ កាល​ពី​ថ្ងៃទី១៦ ខែសីហា នៅរដ្ឋបាលខេត្តសៀមរាប មុននឹងអនុវត្តន៍ការងារ​ខាង​លើ លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន បាន​​មានប្រសាសន៍ថា ក្រុមការងារអនុវត្ត​ចុះធ្វើអត្ត​សញ្ញាណ​ប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃ​ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍ការងាររយៈពេល ១៥ថ្ងៃ ដោយ​ចាប់ពីថ្ងៃទី ១៨ ខែសីហា តទៅ និងមានមន្ត្រីជំនាញមកពីមន្ទីរសុរិយោដី ជាច្រើនខេត្តរួមគ្នា។

លោកអគ្គនាយកលំនៅឋាន បានបញ្ជាក់បន្ថែម​ថា​ ក្រុមការងារ​ត្រូវកំណត់ការប្រមូលទិន្នន័យ និងបច្ចេក​ទេស​នៃការវាស់វែង ឱ្យ​បានច្បាស់លាស់អំពីនិយាមកា​ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និង​សំណង់ខុសច្បាប់។ ម៉្យាងទៀតក៏ត្រូវ ចុះបញ្ជីក្បាលដីឱ្យ​បានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់​គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។

យុទ្ធនាការ​ខាង​លើ​នេះ ​​ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តី​សម្រេច​​មួយ​ កាល​ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២២ តែងតាំងសមាសភាពក្រុមការងារ​តម្រង់​ទិស ដើម្បីដោះ​ស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ធានអង្គរ និងតំបន់ដទៃទៀត ស្ថិត​ក្រោមការគ្រប់គ្រងរបស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ឯកឧត្តម ជា សុផារ៉ា ជាប្រធាន, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន, ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន, ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​មាន​សមាជិក​ចំនួន ០៩ នាក់​ផ្សេង​ទៀត។

សូមជម្រាបថា សំណង់ខុសច្បាប់បានផ្ទុះឡើង​សាជាថ្មី​នៅ​រយៈពេលចុងក្រោយនេះ ពិសេសកំឡុងពេល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និង​មុនពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ បើតាម​របាយការណ៍​របស់​អាជ្ញាធរជាតិអប្សរា ដែល​ធ្លាប់​​បាន​បញ្ជាក់​ពី​មុន​ រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែ​មេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈ​ពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៩។ យ៉ាងណា លោក ទៀ សីហា បានចេញមុខបញ្ជាក់ថា សំណង់ខុសច្បាប់​ក្នុង​រមណីយដ្ឋានអង្គរ នឹងត្រូវរុះរើទាំងអស់ ដោយពុំមាន​ការយោគយល់ឡើយ៕

The post លោក ជា សុផារ៉ា ចុះបើកយុទ្ធនាការដោះស្រាយបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ appeared first on .

រដ្ឋមន្រ្តីព្រមានប្រើធម៌ក្តៅលើការសម្តែង ឬការផ្សព្វផ្សាយណា ដែលប៉ះពាល់សីលធម៌សង្គម និងតម្លៃស្ត្រី
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា នឹងចាត់វិធានការមួយចំនួនចំពោះអ្នកផលិតករ សិល្បករណាដែលប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី  និងកុមារ តាមរយៈការហៅមកអប់រំ  និងចាត់វិធានការផ្លូវច្បាប់ផ្សេងៗទៀតក្នុងករណីមិនរាងចាល។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បកររួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមនិងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ«តាមរយៈវីដេអូខ្លី» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២។

លោកជំទាវ ភឿង សកុណា បានជំរុញអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី។ ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ។
ជាមួយគ្នានេះ លោកជំទាវ សង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ក៏បានបន្ថែមដែរថា ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ,ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិ។

គួរបញ្ជាក់ដែរថា បើតាមការវាយតម្លៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលកន្លងមកនេះ ឃើញថា  អ្នកផលិតវីដេអូកម្សាន្តនៅលើបណ្ដាញសង្គមនានាជាលក្ខណៈក្រុមឬបុគ្គល គឺពួកគេបានបញ្ចូលនូវសារអប់រំច្រើនដល់មនុស្សគ្រប់វ័យរួចមកហើយ តែក៏នៅមានភាពយន្តនិងវីដេអូមួយចំនួនបានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការ ប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

ហេតុនេះ ក្រសួង នៅតែទទូចឲ្យត្រូវចៀសវាងឱ្យបានច្រើនបំផុតនូវវីដេអូអាសអាភាសនាំឱ្យប៉ះពាល់ដល់សិលធម៌សង្គម តម្លៃស្រ្តីខ្មែរ ពិសេសថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ៕

The post រដ្ឋមន្រ្តីព្រមានប្រើធម៌ក្តៅលើការសម្តែង ឬការផ្សព្វផ្សាយណា ដែលប៉ះពាល់សីលធម៌សង្គម និងតម្លៃស្ត្រី appeared first on .