លោក ខៀវ សុភ័គ

ក្រសួងមហាផ្ទៃកំណត់យុទ្ធសាស្រ្តធំៗចំនួន៣ ដើម្បីគ្រប់គ្រងជនបរទេសនៅកម្ពុជា
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់​ក្រសួងមហាផ្ទៃ» កាលថ្ងៃទី១៤ ខែតុលានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឱ្យដឹងថា ក្រសួងមហាផ្ទៃកម្ពុជាបានបានកំណត់យុទ្ធសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេសនៅកម្ពុជា។

លោក ខៀវ សុភ័គ បានឱ្យដឹងថា បានបានកំណត់យុទ្ធសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេសនៅកម្ពុជា  ក្នុងនោះរួមមាន៖ ១.ទប់ស្កាត់ម៉ឹងម៉ាត់មិនឱ្យមានកំណើនបន្ថែមទៀតនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្តើមចេញពីការចុះធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន្តឡើងវិញ ២. យកចិត្តទុកដាក់ជំរុញដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមានក្នុងប្រទេសឱ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងទី៣. គ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសមិនមែនអន្តោប្រវេសន្តគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោកបន្តថា ចំពោះការងារអន្តោប្រវេសន៍ ក្រសួង បានខិតខំទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ការលួចជ្រកទី សកម្មភាពរបស់អង្គការភេរវកម្មនានា លំហូរស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន្ត និងធានាបាននូវការចេញ-ចូលប្រទេសប្រកបដោយភាពវិជ្ជមាន ចំពោះនយោបាយទេសចរណ៍ ជាតិ នយោបាយវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍជាដើម។

សូមបញ្ជាក់ដែរថា គិតត្រឹម ៩ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់ទិដ្ឋាការចូលសរុប ៦ ៤៣៧ ១៤៣ទិដ្ឋាការ, ទិដ្ឋាចេញចំនួន ២៥ ៩៨២ទិដ្ឋាការ និង អនុញ្ញាតឱ្យបន្តស្នាក់នៅសរុប ២ ១៤៦ ៤៤៣នាក់។

ជាមួយគ្នានេះ គិតត្រឹម ៩ខែ ក្នុងឆ្នាំ២០២២នេះផងដែរ ក្រសួង ក៏បានអនុវត្តនីតិវិធីទប់ស្កាត់ការចេញ-ចូលខុស ច្បាប់ និងបទល្មើសអន្តោប្រវេសន៍ ដោយបានផ្អាកដំណើរមិនឱ្យចេញ-ចូលកម្ពុជា និងបញ្ជូនទៅ ប្រទេសដើមវិញចំនួន ៦០សញ្ញាតិ ស្មើនឹង ៨០៨នាក់ និងបានបណ្តេញចេញអ្នកប្រព្រឹត្តបទល្មើស ចំនួន ៣២សញ្ជាតិ ស្មើនឹង ៣ ៥៨៣នាក់៕ អត្ថបទ៖ រង្សី

The post ក្រសួងមហាផ្ទៃកំណត់យុទ្ធសាស្រ្តធំៗចំនួន៣ ដើម្បីគ្រប់គ្រងជនបរទេសនៅកម្ពុជា appeared first on .

លោក ខៀវ សុភ័គ ៖ មានឧកញ៉ាជាង ៧០០នាក់ប៉ុណ្ណោះ ទទួលគោរមងារពីព្រះមហាក្សត្រ
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បានបញ្ជាក់ក្នុង​សន្និសីសារព័ត៌មាន​​ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា បច្ចុប្បន្នមាន​ឧកញ៉ា​ចំនួនជាង ៧០០នាក់​ប៉ុណ្ណោះដែល​ទទួលបាន​​គគោរមងារ «​ឧកញ៉ា»​ ប្រទាន​ដោយ​ព្រះមហាក្សត្រ​ បើ​ផ្អែក​តាម​តួលេខ​ទទួលបាន​ពី​ក្រសួង​ព្រះបរមរាជវាំង។

នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត មានជាអាថ៌ ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។

អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។ យ៉ាងណា សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ។

សូមជម្រាបថា រាជរដ្ឋាភិបាល​ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារ​អន្តរក្រសួង​ធ្វើការសិក្សាផ្តួចផ្តើម និងរៀបចំ​លិខិតបទដ្ឋាន​គតិយុត្តសម្រាប់​គ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា ការដកហូត​គោរមងារ​ឧកញ៉ា និង​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​។

បើតាមសម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងថា​៖ «​នៅក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្មី​អាច​នឹង​មានចែង​កំណត់​អំពី​ការផ្ដល់​គោរមងារ ការកំណត់​អំពី​កាតព្វកិច្ច​របស់​ឧកញ៉ា និង លក្ខខណ្ឌ​នៃ​ការសម្រេច​ដក​គោរមងារ​ក្នុង​ន័យ ដើម្បី​លើកតម្កើង​តម្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា»​។

សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ និង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​ឧកញ៉ា​ អាច​បញ្ចប់​នៅ​ឆ្នាំ​២០២២​នេះ ហើយ​​ឧកញ៉ា​មួយចំនួន​បង្ហាញ​ការគាំទ្រ​ដោយ​ចាត់ទុក​ថា នឹង​ជួយ​លើក​តម្លៃ​ឧកញ៉ា​ឡើងវិញ ស្របពេល​ឧកញ៉ា​ខ្លះ​បាន​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​៕

The post លោក ខៀវ សុភ័គ ៖ មានឧកញ៉ាជាង ៧០០នាក់ប៉ុណ្ណោះ ទទួលគោរមងារពីព្រះមហាក្សត្រ appeared first on .