លោក នៅ ស៊ីនិត

លោក នៅ ស៊ីនិត ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥
លោក នៅ ស៊ីនិត វិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែក​ក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេច​បាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផល​សង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិ​ក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post លោក នៅ ស៊ីនិត ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ appeared first on .

លោក នៅ ស៊ីនិត៖ មុនបោះជំហានធ្វើអាជីវកម្ម ចាំបាច់ត្រូវមានកេរ្ដិ៍ឈ្មោះ និងចំណេះដឹងពិតប្រាកដ
មកជាមួយនឹងបទពិសោធន៍នៅក្នុងវិស័យសំណង់អស់ពេលជាច្រើនឆ្នាំ លោក នៅ ស៊ីនិត ជាវិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប យល់ឃើញថា មុននឹងចេញធ្វើអាជីវកម្មចាំបាច់ត្រូវមានកេរ្ដិ៍ឈ្មោះ និងចំណេះដឹងពិតប្រាកដជាមុនសិន។

លើកឡើងនៅក្នុងបទសម្ភាសន៍កម្មវិធី សេដ្ឋីនិងជំនួញ នាពេលថ្មីៗនេះ លោក នៅ ស៊ីនិត បានចែករំលែកយ៉ាងច្រើនពាក់ព័ន្ធនឹងជីវិតជាសហគ្រិន បទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំផងដែរ។

លោក នៅ ស៊ីនិត

បូកផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួន លោក នៅ ស៊ីនិត បានលើកឡើងថា ក្នុងការធ្វើអាជីវកម្មមួយអាចទទួលបានជោគជ័យត្រូវមាន ចំណេះដឹងចំពោះកិច្ចការងារដែលខ្លួនកំពុងធ្វើ រៀនសូត្របន្ថែមជានិច្ច និងស្ដាប់បទពិសោធន៍ពីរៀមច្បង។ ការធ្វើអាជីវកម្មក្នុងវិស័យសំណង់គឺមានធាតុផ្សំជាចាំបាច់ ដូចជាជំនាញបច្ចេកទេស និងជំនាញលើការឌីហ្សាញ។ «ជំនាញទាំងពីរនេះអាចបញ្ចូលគ្នាបាន ប៉ុន្ដែប្រសិនបើយើងជាថៅកែ ហើយយើងអត់មានជំនាញនេះគឺពិបាកក្នុងការទៅរកស៊ីណាស់ ហើយណាមួយប្រសិនបើយើងមានលទ្ធភាពច្រើន មានលុយច្រើន គឺអាចបរាជ័យក្នុងការជួលមនុស្សខុស ក៏ប៉ុន្ដែប្រសិនបើយើងមានលទ្ធភាពតិច យើងចង់ជួលគេអ្នកដទៃមកកាន់ជំនាញទាំងអស់នឹង  នៅពេលដែលបរាជ័យគឺអត់អាចងើបមកវិញបាននោះទេ»។ លោក ស៊ីនិត បញ្ជាក់បន្ថែម។

បន្ថែមពីនោះ កត្ដាកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនក៏ជាធាតុចូលយ៉ាងសំខាន់ផងដែរ ត្រូវកសាងខ្លួនពីតូចទៅធំ ស្វែករកនៅការទុកចិត្តពីអតិថិជនជាមុនសិន។ សម្រាប់លោកផ្ទាល់គឺចាប់ផ្ដើមធ្វើផ្ទះឱ្យអ្នកនៅក្នុងភូមិឱ្យបានល្អ ស្អាត មានគុណភាព ក្លាយជាជាងដែលមានទឹកដៃល្អនៅក្នុងភូមិ ទទួលបានការទុកចិត្ដពីកម្រិត ភូមិ ស្រុក រួចចាប់ផ្ដើមធ្វើទីផ្សារដោយខ្លួនឯង ដោយចាប់ផ្ដើមពីការផ្សព្វផ្សាយនៅលទ្ធផលពិតប្រាកដដែលបានធ្វើកន្លងមកតាមបណ្ដាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះ លោក នៅ ស៊ីនិត លើកទឹកចិត្ដដល់សហគ្រិនដែលចង់រកស៊ីលើវិស័យសំណង់ក៏ដូចជាវិស័យផ្សេងៗ គួរតែមានជំនាញលើវិស័យទាំងនោះ៕

The post លោក នៅ ស៊ីនិត៖ មុនបោះជំហានធ្វើអាជីវកម្ម ចាំបាច់ត្រូវមានកេរ្ដិ៍ឈ្មោះ និងចំណេះដឹងពិតប្រាកដ appeared first on .

ផ្តើមពីទុន២០០០ដុលា្លរ លោក នៅ ស៊ីនិត មានក្តីស្រមៃចង់ឃើញវិស័យសំណង់រីកចម្រើន
មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំងលោក នៅ ស៊ីនិត ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំ ក្លាយខ្លួនជាវិស្វករ និងជា អ្នកម៉ៅការសំណង់សាងសង់លំនៅដ្ឋាន ដែលកំពុងមានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេស។

ក្រោយពីបញ្ចប់ថ្នាក់មហាវិទ្យាល័យ លោក នៅ ស៊ីនិត បានចូលធ្វើការងារ ជាវិ​ស្វករ​នៅ​ក្រុម​ហ៊ុនសាងសង់បុរីចំនួន២ មុនក្លាយជាអ្នកជំនាញត្រួតពិនិត្យការសាងសង់នៅក្នុងបុរីល្បីឈ្មោះមួយនៅក្នុងប្រទេស។

ឈរជើងមកដល់បច្ចុប្បន្ន លោក នៅ ស៊ីនិត មានក្តីស្រមៃចង់ឃើញវិស័យសំណង់រីកចម្រើន។

សូមទស្សនាវីដេអូ៖

The post ផ្តើមពីទុន២០០០ដុលា្លរ លោក នៅ ស៊ីនិត មានក្តីស្រមៃចង់ឃើញវិស័យសំណង់រីកចម្រើន appeared first on .

លោក នៅ ស៊ីនិត ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍
លោក នៅ ស៊ីនិត វិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំ នៃចំណង​អាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរ​ជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំ​ដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើន​រុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំ សូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះ​រាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post លោក នៅ ស៊ីនិត ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ appeared first on .

លោក នៅ ស៊ីនិត៖ បើបើកមុខរបរយូរហើយ គ្មានអ្នកស្មោះត្រង់ជាមួយសូម្បីម្នាក់ មានន័យថាយើងគ្មានសមត្ថភាពជាមេនោះទេ
លោក នៅ ស៊ីនិត ជាវិស្វករ និងជាអ្នកម៉ៅការសំណង់​​មួយ​រូប ​​យល់​ថា​​​បើ​យើងបើកមុខរបរយូរហើយ ប៉ុន្តែ​យើងគ្មានអ្នកស្មោះត្រង់នៅជាមួយយើង​សូម្បីតែម្នាក់​ដែលអាចជំនួសដៃជើងបានទេ នោះបានន័យថា​អ្នក​មិនមានសមត្ថភាពជាមេរបស់គេនោះទេ។

​អ្នកជំនាញ​លើ​វិស័យ​សំណង់​រូប​នេះ ​​បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​ថា អាជីបជាអ្នកម៉ៅការសំណង់ យើងជា​ម្ចាស់​អាជីវកម្ម ត្រូវតែមានជំនាញផ្នែកសំណង់​ឱ្យ​ច្បាស់លាស់ជាដាច់ខាត ដើម្បីស្រមតាមក្រមសីលធម៌វិជ្ជាជីវៈ និង​ត្រូវមានភាពស្មោះត្រង់ ទំនួលខុសត្រូវ និយាយម៉ាត់ណាម៉ាត់នឹង ទើបអាចឱ្យ​អាជីវកម្មរបស់យើង​ដើរទៅមុខបាន​រលូន។ លោក​បន្ត​ថា រយៈពេលជិត១០ឆ្នាំនៃមុខរបររបស់​លោក​ លោក​ទទួលបានមេទ័ព និង​ទ័ពជួរមុខច្រើន​ណាស់ ដែលពួកគេ​មិនដែលរុញរាឡើយ​នូវការងារ​ដែលលោក​បានដាក់ឱ្យ​ពួកគេ​ធ្វើ ទោះបីជានៅកណ្តាលព្រៃ គ្មានមនុស្សម្នាររស់នៅក៏ដោយ។

លោក នៅ ស៊ីនិត បាន​បញ្ជាក់​ដូច្នេះ​ថា៖ “នេះជាមេរៀនមួយ ដែល​ខ្ញុំចង់ចែករំលែកទៅកាន់សហគ្រិនថា បើ​យើង​បើកមុខរបរយូរហើយ ប៉ុន្តែយើងគ្មានអ្នកស្មោះត្រង់នៅជាមួយ​យើង​សូម្បីតែម្នាក់​ដែលអាចជំនួស​ដៃជើង​បានទេ នោះបានន័យថាអ្នកមិនមានសមត្ថភាពជាមេរបស់គេទេ ហើយអ្នកនឹងប្រើលុយធ្វើការឱ្យ​អ្នករហូត។ អ្នក​មិនអាចប្រើបេះដូងឱ្យ​មនុស្សធ្វើការអោយអ្នកបានឡើយ។ អាជីវកម្មបែបនេះ គឺងាយនឹងក្ស័យធនណាស់ បើ​អ្នកមានបញ្ហា នោះអាជីវកម្មរបស់អ្នកនឹងដួលរលំតែម្តង”។

លោក នៅ ស៊ីនិត មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង កើតក្នុងគ្រួសារ មាន​ជីវ​ភាព​មិ​នសូវជាធូរធារ​នោះ​ទេ។ លោក​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទម្រាំ​ក្លាយ​ជា​វិស្វករ និង​ជា​អ្នកម៉ៅការ​សំណង់ ដោយ​ធ្លាប់​ធ្វើ​ជា​​អ្នក​រត់តុ រត់ម៉ូតូឌុប ដើម្បី​យកថវិកា ទៅ​ផ្គត់ផ្គង់​ថ្លៃ​សាលា នៅ​មហាវិ​ទ្យា​ល័យ ក្នុងរាជធានីភ្នំពេញ។ ក្រោយ​ចប់​​​ការ​សិក្សា​ពី​មហាវិទ្យាល័យ ​ទើប​លោក​មាន​ឱកាស​ចូល​បម្រើការងារ​ជា​វិស្វករ​នៅ​ក្រុមហ៊ុន​បុរី​មួយ​ចំនួន រហូត​​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នកម៉ៅការ​សំណង់​បន្ថែម​ទៀត៕

The post លោក នៅ ស៊ីនិត៖ បើបើកមុខរបរយូរហើយ គ្មានអ្នកស្មោះត្រង់ជាមួយសូម្បីម្នាក់ មានន័យថាយើងគ្មានសមត្ថភាពជាមេនោះទេ appeared first on .

លោក នៅ ស៊ីនិត ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា
លោក នៅ ស៊ីនិត សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post លោក នៅ ស៊ីនិត ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា appeared first on .

លោក នៅ ស៊ីនិត៖ ខ្ញុំពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោលចង់ជោគជ័យទាំងទទឹងទិសនោះទេ
នៅប្រទេសកម្ពុជានារយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរចំណងចង់ក្លាយជាបុគ្គលជោគជ័យហាក់កំពុងស្ថិតក្នុងវិញ្ញាសារដ៏សំខាន់របស់ប្រជាពលរដ្ឋ ពិសេសយុវវ័យសម័យថ្មីតែម្តង។ ទន្ទឹមនឹងនោះអ្នកជំនាញ ពាណិជ្ជករមួយចំនួនធំក៏បង្ហាញក្តីព្រួយបារម្ភផងដែរចំពោះវគ្គបណ្តុះបណ្តាលភាពជោគជ័យក្នុងអាជីវកម្មរបស់ក្រុមគ្រូមានទ្រឹស្តីជោគជ័យ។

ជាវិស្វករ ជាមេក្រុមដឹកនាំក្រុមការងារម៉ៅការសំណង់សាងសង់លំនៅដ្ឋាន ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យសំណង់លំនៅឋានតាមបណ្តាខេត្តនានា លោក នៅ សុីនិត បានបង្ហាញការយល់ឃើញថា បច្ចុប្បន្ន សំបូរណាស់វគ្គបង្រៀនជោគជ័យក្នុងអាជីវកម្ម ហើយវាមិនអាក្រក់នោះទេ​ ព្រោះវាជាកម្មវិធីផ្តល់ចំណេះដឹង ប៉ុន្តែលោកពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោល ចង់ជោគជ័យទាំងទទឹងទិសនោះទេ។

លោក នៅ សុីនិត បានផ្តល់និយមន័យត្រង់ចំណុចនេះថា៖ «ពេលបរាជ័យ យើងត្រូវខាតបង់លុយកាក់ ខាតពេលវាលា អស់សង្ឃឹម និងឈឺចាប់ខ្លាំងណាស់។ ចំពោះអ្នកមានផ្លូវចិត្តទន់ខ្សោយ អាចនឹងមិនអាចងើបឈរទៅមុខបានទៀតផង»។

បើតាមលោក ស៊ីនិត បានសង្កត់ធ្ងន់ថា មុននឹងចង់ចូលរៀនវគ្គជោគជ័យក្នុងអាជីវកម្ម យើងត្រូវឆ្លុះមើល លក្ខណៈសម្បត្តិខ្លួនឯង ៤ចំណុចនេះសិន រួមមាន៖ ទី១. ត្រូវមានភាពស្មោះត្រង់ ២. ត្រូវមានជំនាញមួយច្បាស់លាស់ ៣. ត្រូវមានការគិតល្អិតល្អន់ (Critical thinking) និងទី៤. បងប្អូនត្រូវមាន ស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយសំរាប់ខ្លួនឯង។

លោកថ្លែងបញ្ជាក់ថា៖ «បើបងប្អូនគ្មាន៤ចំនុចនេះទេ បងប្អូនមិនបាច់ចូលរៀននោះទេ ព្រោះថាទោះហៅគ្រូបង្រៀន មកពីលើមេឃទៀត ក៏មិនអាចបង្រៀនអោយបងប្អូនជោគជ័យបានដែរ។ នេះខ្ញុំចង់និយាយពីភាពជោគជ័យ ដោយផ្តើមពីបាតដៃទទេរ និងដើរលើភាពត្រឹមត្រូវ ក្នុងអាជីវកម្ម»៕

The post លោក នៅ ស៊ីនិត៖ ខ្ញុំពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោលចង់ជោគជ័យទាំងទទឹងទិសនោះទេ appeared first on .