លោក យន្ត មីន

យុវជន២រូប សរសេរសៀវភៅជូននាយឧត្តមសេនីយ៍ផ្កាយ ៤ យន្ត មីន ពីជីវិត និងស្នាដៃ
​លោក យន្ត មីន អតីត​អភិបាល​ខេត្តព្រះសីហនុ បច្ចុប្បន្នមានឋានន្តរស័ក្ត​ផ្កាយ៤ និងជារដ្ឋលេខាធិការ​ក្រសួង​កាការពារជាតិ បានបង្ហាញស្នាដៃពីបទពិសោធជីវិត និងស្នាដៃ ដែលចងក្រងដោយយុវជន ២រូប គឺលោក សេង វ៉ាន់ដា និងលោក តាំង ហៀងឈុង ជាបុគ្គលិកសាលាខេត្តព្រះសីហនុ។

សៀវភៅនេះមានចំណងជើងថា “ឯកឧត្តម យន្ត មីន ជីវិតនិងស្នាដៃ” បង្ហាញពីជីវិតក្នុងសមរភូមិ និងស្នាដៃការងាររបស់លោកក្នុងការបំរើប្រទេសជាតិ និងប្រជាជនតាំងពីនៅជាយុទ្ធជនរហូតដល់ក្លាយជាមេបញ្ជាការកងទ័ព ខេត្តកោះកុង ហើយនឹងក្លាយជានាយឧត្ដមសេនីយ៍ឯក ផ្កាយ៤។

បន្ថែមពីនេះ ក៏រំលេចកាលកាន់ជាអភិបាលខេត្តព្រះសីហនុ ដែលធ្វើការគៀរគរអ្នកវិនិយោគធំៗ មកអភិវឌ្ឍក្នុងខេត្តព្រះសីហនុយ៉ាងច្រើនផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញានេះ លោក យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងភ័យផងនៅពេលដែលក្មួយទាំងពីរបានស្នើរមកខ្ញុំដើម្បីសរសេរសៀវភៅនេះដោយសារខ្ញុំគិតថាខ្លួនឯងមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ តែអារម្មណ៍មួយទៀតគឺចង់រំលែកនូវរឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ទៅកាន់សាធារណជនក៏ដូចជាកូនក្មួយជំនាន់ក្រោយដើម្បីទុកជាចំណេះដឹង និងបទពិសោធ”។

យ៉ាងណា អតីតអភិបាលខេត្តព្រះសីហនុរូបនេះ ក៏បានស្នើដល់អ្នកអានទាំងអស់មេត្តាយោគយល់ក្នុងករណីមានកំហុសឆ្គង ឬការភ្លេចភ្លាំងណាមួយដោយសាររឿងខ្លះវាបានកើតឡើងយូរមកហើយ៕

The post យុវជន២រូប សរសេរសៀវភៅជូននាយឧត្តមសេនីយ៍ផ្កាយ ៤ យន្ត មីន ពីជីវិត និងស្នាដៃ appeared first on .

កូនអតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ
កូនប្រុសអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ គឺលោក មីន កុម្ភៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២  លោក មីន កុម្ភៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តជាផ្លូវការហើយ។

មិនទទួលដំណែងតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ លោក មីន កុម្ភៈ ទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ លេខនស/រកត/៦៩៧/០៧១៨ កាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះ លោក យន្ត មីន ក៏មានកូនប្រុសម្នាក់ទៀតផងដែរ គឺវរសេនីយ៍ទោ មីន រស្មី ​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​ផែន​ប្រឆាំង​បទល្មើស បន្ទាប់ពីផ្ទេរ​ភារកិច្ច​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបជូនថា នៅក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោផ្ទាល់នោះ ក្រៅពីការតែងតាំងកូនប្រុសលោក យន្ត មីន នោះ ក៏មានតែងតាំងមន្រ្តីរាជការចំនួន ៣រូបទៀតជាអភិបាលរងខេត្តព្រះសីហនុ រួមមាន៖ លោក ឯម ភាព មានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៥, អ៉ី សុខឡេង ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ ១ និងលោក យូសុះ សូឡៃម៉ាន ឋានន្តរស័ក្តិថ្នាក់គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ នៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំយុវជន និងកីឡា៕

The post កូនអតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ appeared first on .