កូនអតីតអភិបាលខេត្តព្រះសីហនុ យន្ត មីន ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ គឺលោក មីន កុម្ភៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក មីន កុម្ភៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តជាផ្លូវការហើយ។

មិនទទួលដំណែងតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ លោក មីន កុម្ភៈ ទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ លេខនស/រកត/៦៩៧/០៧១៨ កាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះ លោក យន្ត មីន ក៏មានកូនប្រុសម្នាក់ទៀតផងដែរ គឺវរសេនីយ៍ទោ មីន រស្មី ​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​ផែន​ប្រឆាំង​បទល្មើស បន្ទាប់ពីផ្ទេរ​ភារកិច្ច​ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

សូមជម្រាបជូនថា នៅក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោផ្ទាល់នោះ ក្រៅពីការតែងតាំងកូនប្រុសលោក យន្ត មីន នោះ ក៏មានតែងតាំងមន្រ្តីរាជការចំនួន ៣រូបទៀតជាអភិបាលរងខេត្តព្រះសីហនុ រួមមាន៖ លោក ឯម ភាព មានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៥, អ៉ី សុខឡេង ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ ១ និងលោក យូសុះ សូឡៃម៉ាន ឋានន្តរស័ក្តិថ្នាក់គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ នៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំយុវជន និងកីឡា៕