សម្តេច ហ៊ុន សែន ប្រាប់ប្រមុខការទូតប្រទេសកាតាហៅវិនិយោគិនមករកស៊ីក្នុងវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman al-Thani ក្នុងជំនួបនៅថ្ងៃពុធ ទី៣សីហានេះ សម្ដេចតេជោចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង។

សម្តេចតេជោមានប្រសាសន៍ថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសកាតា ប្រាប់សម្តេចតេជោ ថា លោកសន្យានឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

លើសពីនេះ លោកក៏បានសន្យានឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ គោលដៅកម្ពុជាគឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា១៥លាននាក់ ឯណ្ណោះ ខណៈដែលពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា៕