លោក សៅ ហុក

លោក សៅ ហុក CEO BNI សាខាព្រះសីហនុ ទទួលបានពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមអាស៊ាន ឆ្នាំ២០២៤
លោក សៅ ហុក CEO BNI សាខាព្រះសីហនុ និងជាអនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ឆ្នាំ២០២៤ “GREAT ASEAN CSR ENTREPRENEUR AWARD 2024″។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែតុលា លោក សៅ ហុក បានលើកឡើងដូច្នេះថា៖ “ខ្ញុំមានកិត្តិយស និងក្តីរំភើបយ៉ាងខ្លាំង ដែលខ្លួនខ្ញុំផ្ទាល់និងក្រុមហ៊ុនរបស់ខ្ញុំត្រូវបានជ្រើសរើសជាប់ពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ឆ្នាំ២០២៤ “GREAT ASEAN CSR ENTREPRENEUR AWARD 2024″។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការវាយតម្លៃ ដែលបានផ្តល់លទ្ធផលដ៏ល្អមួយនេះដល់ខ្ញុំ ក៏សូមថ្លែងអំណរគុណដល់ ដៃគូសហការរបស់ខ្ញុំទាំងអស់ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលបានគាំទ្រនិងសហការជាមួយខ្ញុំក្នុងការអនុវត្តគម្រោងផ្សេងៗ”។

ជាចុងក្រោយ លោក សៅ ហុក សូមលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃទៀតឱ្យបង្កើននូវការចូលរួមរបស់ខ្លួនក្នុងសកម្មភាព CSR។ លោកជឿជាក់ថា នៅពេលដែលធុរកិច្ចចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវចំពោះសង្គម យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានយ៉ាងធំធេង នៅក្នុងសហគមន៍របស់យើង និងនៅទូទាំងតំបន់អាស៊ាន។ លោកសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់នេះ។ ជាមួយគ្នានេះ លោកប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីរបស់លោកក្នុងនាមជាសហគ្រិន ដែលមានការទទួលខុសត្រូវចំពោះសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ត្រូវបានបង្កើតឡើង និងប្រគល់ជូនដល់បុគ្គលដែលមានជំនាញអាជីវកម្មច្បាស់លាស់ រួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ឬប្រជាជនក្នុងតំបន់។ លើសពីនេះ បេក្ខភាពដែលឈ្នះពានរង្វាន់នេះ ក៏ត្រូវមានសកម្មភាពគាំទ្រ ទទួលខុសត្រូវលើផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ព្រមទាំងបុគ្គលដែលដឹកនាំអាជីវកម្មទទួលបានជោគជ័យ មានគំនិតផ្តួចផ្តើមច្នៃប្រឌិតខ្ពស់ ជួយដល់សង្គមជាតិតាមរយៈប្រភេទមុខជំនួញផ្សេងៗរបស់ខ្លួន៕

The post លោក សៅ ហុក CEO BNI សាខាព្រះសីហនុ ទទួលបានពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមអាស៊ាន ឆ្នាំ២០២៤ appeared first on .

តើ KW Cambodia មានចំណុចពិសេសអ្វីខ្លះ ទើបលោក សៅ ហុក សម្រេចនាំក្រុមហ៊ុនអាជីវកម្មអាម៉េរិកមួយនេះ ទៅបើកនៅខេត្ដព្រះសីហនុ?
លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។

ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុដែលលោកបានសម្រេចចិត្ដនាំយកក្រុមហ៊ុន KW មកកាន់ខេត្ដព្រះសីហនុ ដោយផ្អែកលើកត្ដា៥ចំណុចធំៗ។

លោក សៅ ហុក បានលើកឡើងថា ចំពោះមូលហេតុចម្បងដែលលោកសម្រេចយក KW មកកំពង់សោម ខេត្ដព្រះសីហនុ មាន៥ចំណុចសំខាន់គឺ៖ ១, លោកបានចូលរួមរកស៊ីជាមួយក្រុមដែលខ្លាំង ដោយមានឧកញ៉ា បណ្ឌិត គីម ហ៊ាង ជាប្រធាន និងមានបងៗប្រធាន សាខាKW ផ្សេងៗទៀត ដែលគាត់បានជោគជ័យលើវិស័យអចលនទ្រព្យ តាមរយៈKW។ ២, លោកមើលឃើញថា KW មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលមានអាយុ៤១ឆ្នាំ ជាក្រុមហ៊ុនចាស់  ហើយភ្នាក់អចលនទ្រព្យ គឺមានវគ្គបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ក្នុងការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនេះ។

លោកបានបន្ថែមទៀតថា ចំពោះមូលហេតុទី៣គឺ KW មានសមាជិកសម្រាប់ធ្វើការច្រើន រហូតដល់ជាង២០ម៉ឺននាក់។ ៤, ការបែងចែកភាគលាភ មានទម្រង់បែងចែកបានល្អ រវាងអ្នកដាក់អចលនទ្រព្យចូល និងអ្នកលក់ និងអ្នកគ្រប់គ្រង។៥, KW ជាក្រុមហ៊ុនវិស័យអចលនទ្រព្យបែបឌីជីថល បច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងល្អជាងស្ថាប័នផ្សេង។

សូមជម្រាបជូនថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក៕

The post តើ KW Cambodia មានចំណុចពិសេសអ្វីខ្លះ ទើបលោក សៅ ហុក សម្រេចនាំក្រុមហ៊ុនអាជីវកម្មអាម៉េរិកមួយនេះ ទៅបើកនៅខេត្ដព្រះសីហនុ? appeared first on .

កើតក្នុងគ្រួសារដែលកំព្រាឪពុក តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលជំរុញឱ្យលោក សៅ ហុក ក្លាយជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ?
លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។ លោកមានប្រវត្ដជាក្មេងដែលកើតនៅក្នុងគ្រួសារមានម្ដាយជាគ្រូបង្រៀន និងលោកឪពុកមរណភាព​ តាំងពីលោកមានអាយុ៧ឆ្នាំ។

ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុចម្បងៗមួយចំនួនដែលធ្វើឱ្យលោកជោគជ័យមកទល់ពេលសព្វថ្ងៃនេះ ដោយតស៊ូពីក្មេងដែលទូលលក់នំតាមផ្សារ និងជាអ្នកបើកទ្វាឡានឱ្យគេជាដើម។

ក្រោយពេលរៀនចប់បាក់ឌុប លោក សៅ បានចូលធ្វើការជាជាង និងធ្វើជាបុគ្គលិកនៅក្រុមហ៊ុនមួយនៅខេត្ដព្រះសីហនុរយៈពេល១០ឆ្នាំ។ ដោយការតស៊ូ និងព្យាយាម នៅឆ្នាំ២០១៤ លោកបានសម្រេចចិត្ដបើកក្រុមហ៊ុន អចលនទ្រព្យ ដោយមើលលើនិន្នាការក្រៅប្រទេស ជាពិសេសប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ថៃ ជាពិសេសមើលតាមខ្សែភាពយន្ដ ឃើញថាវិស័យអចលនទ្រព្យយើងកំពុងអភិវឌ្ឍ។

ដោយបទពិសោធន៍នៅក្មេងខ្ចី ក្រុមហ៊ុនរបស់លោក សៅ ហុក នៅក្នុងឆ្នាំដំបូងគឺមិនសូវដំណើរការល្អប៉ុន្មាននោះទេ រហូតដល់ឆ្នាំ២០១៦ មានសកម្មភាពគ្រាន់បើបន្ដិច រហូតដល់ឆ្នាំ២០១៧ ឬ២០១៨ ទើបរីកចម្រើនខ្លាំងមែនទែនលើផ្នែកអចលនទ្រព្យនេះ។

ជាមួយនឹងបទពិសោធន៍ក្នុងការរកស៊ី និងបញ្ហាស្ដារលើវិស័យអចលនទ្រព្យ លោក សៅ ហុក ក៏បានចែករំលែកវិធីសាស្រ្ដចំនួន៤ចំណុច ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។ លោកថាកត្ដាទី១ គឺកត្ដាជម្នះឧបសគ្គ បើធ្វើអ្វីមួយធ្វើឱ្យទាល់តែសម្រេច ដោយមិនបោះបង់នោះទេ បើធ្វើហើយដើរទៅទើសភ្នំ ត្រូវរកមធ្យោបាយឆ្លងកាត់ភ្នំ បើទើសសមុទ្រ ក៏ត្រូវរកមធ្យោបាយជ្រមុជទៅ។ កត្ដាទី២ គឺការតស៊ូ ការអត់ធ្មត់ និងគោលដៅច្បាស់លាស់។ កត្ដាទី៣ គឺភាពស្មោះត្រង់។ ត្រង់នេះ សហគ្រិនដែលរកស៊ីលើវិស័យអចលនទ្រព្យរូបនេះបញ្ជាក់ថា កាលណាយើងមានភាពស្មោះត្រង់ គេនឹងមករកយើង គេនឹងមករកស៊ីជាមួយយើង នឹងធ្វើឱ្យយើងរីកចម្រើន។ បន្ថែមពីនោះ កត្ដាទី៤ គឺការរាប់អាន និងការផ្ដល់ឱ្យ អ្វីដែលយើងអាចផ្ដល់បាន គឺផ្ដល់ឱ្យ ជួយគេ តាំងពីជាចំណេះដឹង បទពិសោធន៍រកស៊ីក្នុងអាជីវកម្ម គឺយើងចែករំលែក។

លោកបញ្ជាក់ជាថ្មីថា ដោយសារកត្ដាទាំងអស់នេះហើយ ទើបធ្វើឱ្យលោកជោគជ័យមកដល់សព្វថ្ងៃ ដោយ មានម្ចាស់អាជីវកម្មច្រើន គាត់មកចូលរួមរកស៊ីជាមួយ ទោះបីជាអាជីវកម្មផ្សេងគ្នាក៏ដោយ ក៏ព្យាយាមជួយគ្នា តួយ៉ាងដូចជាក្នុងស្ថានភាពលំបាកកូវីដ-១៩៕

The post កើតក្នុងគ្រួសារដែលកំព្រាឪពុក តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលជំរុញឱ្យលោក សៅ ហុក ក្លាយជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ? appeared first on .

ដាក់​ក្តីស្រមៃមិនបោះបង់ លោក សៅ ហុក តស៊ូរើបម្រាសតស៊ូពីក្មេងកំព្រាឪពុកមានជីវភាពលំបាក ក្លាយជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ
The post ដាក់​ក្តីស្រមៃមិនបោះបង់ លោក សៅ ហុក តស៊ូរើបម្រាសតស៊ូពីក្មេងកំព្រាឪពុកមានជីវភាពលំបាក ក្លាយជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ appeared first on .