លោក ហេង សុខគង់

ដើមខែកុម្ភៈ ទេសចរ និងវិនិយោគិនចិន-អាមេរិកនឹងចូលមកកម្សាន្តនិងបណ្តាក់ទុនរកស៊ីនៅកម្ពុជា
នាយករដ្ឋមន្រ្តីវ័យក្មេងដ៏មានសក្តានុពល ព្រមទាំងរាជរដ្ឋាភិបាលអាណត្តិទី៧នេះសុទ្ធតែធនធានអ្នកបន្តវេនដែលទទួលបានការសិក្សាខ្ពង់ខ្ពស់ពីបណ្តាប្រទេសអ្នកមានលើពិភពលោក បាននឹងកំពុងចេញដំណើរហើយជាមួយគោលនយោបាយដ៏មុតស្រួចក្នុងការបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានដឹកនាំរៀបចំគោលនយោបាយលើកទឹកចិត្តជាច្រើនសម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាវិនិយោគបរទេស។ មិនដល់មួយឆ្នាំផង រាជរដ្ឋាភិបាលកម្ពុជាបានចេញទៅបណ្តាប្រទេសធំៗ ដែលគេស្គាល់ថាជាបងធំសេដ្ឋកិច្ចពិភពលោកមួយចំនួនដើម្បីគោះទ្វារវិនិយោគ ឬនិយាយម្យ៉ាងទៀតថា ទាក់ម៉ូយនោះ ដូចជាប្រទេសមហាអំណាចចិន, សហរដ្ឋអាមេរិក,ឥណ្ឌូនេស៊ី, ជប៉ុន, បារាំង, ស្វីស ព្រមទាំងប្រទេសវៀតណាមផងដែរ។ ដំណើរទៅកាន់ប្រទេសទាំងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនក្នុងគោលបំណងហៅមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

ក្រោយដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងបារីស និងទីក្រុងដាវ៉ុស រយៈពេល១សប្តាហ៍នាពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រកាសថា នៅដើមខែកុម្ភៈ ពោលគឺបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនរួច ភ្ញៀវទេសចរ វិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិន នឹងចូលមកដើរកម្សាន្ត និងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក ហេង សុខគង់

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើបណ្តាញសង្គមផ្ទាល់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណឹងល្អ! បន្ទាប់ពីចូលឆ្នាំចិនហើយ នឹងមានទេសចរចិន អ្នកវិនិយោគិនចិន រួមទាំងក្រុមហ៊ុនអាមេរិកនៅស្រុកចិន នឹងចូលមកកម្ពុជាដើម្បីទេសចរ និងបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។

ទោះជាយ៉ាងណាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ គឺមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ ខណៈក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ដែលជាអ្នកសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ក៏នៅមិនទាន់បញ្ជាក់ជាផ្លូវការផងដែរ ស្របពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញបេសកកម្មគោះទ្វារហៅម៉ូយជំរុញការនិយោគមកកាន់កម្ពុជានៅប្រទេសម៉ាឡេស៊ីរយៈពេល៣ថ្ងៃឯណោះ។

កន្លងមក សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

The post ដើមខែកុម្ភៈ ទេសចរ និងវិនិយោគិនចិន-អាមេរិកនឹងចូលមកកម្សាន្តនិងបណ្តាក់ទុនរកស៊ីនៅកម្ពុជា appeared first on .

លោក ហេង សុខគង់៖ ត្រឹម៦ខែឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលឧស្សាហកម្មទៅក្រៅប្រទេស បានរហូត៥២៦២លានដុល្លារ
លោក ហេង សុខគង់ រដ្ឋលេខាធិការធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ កម្ពុជា មានរោងចក្រធុនធំទូទាំងប្រទេសកម្ពុជា សរុបចំនួន ១,៩៤៧រោងចក្រ និងកម្លាំងពលកម្ម សរុបមានចំនួន ១,០៤,៤២២៦នាក់។ ក្នុងនោះ បើនិយាយដល់ផលិតផលដែលចេញពីផលិតកម្មរបស់រោងចក្រ ដែលបានផលិតនិងនាំចេញទាំងក្នុងស្រុក និងក្រៅស្រុកមានតម្លៃសរុបបាន ៧៥៧៧លានដុល្លារសហរដ្ឋអាមេរិក (ក្នុងនោះលក់នៅក្នុងប្រទេសបាន ២៣១៥លានដុល្លារអាមេរិក និងលក់ទៅក្រៅប្រទេសបាន៥២៦២លានដុល្លារអាមេរិក)។

សូមស្តាប់ការលើកឡើងរបស់លោក ហេង សុខគង់៖

The post លោក ហេង សុខគង់៖ ត្រឹម៦ខែឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលឧស្សាហកម្មទៅក្រៅប្រទេស បានរហូត៥២៦២លានដុល្លារ appeared first on .

៧ខែឆ្នាំនេះ កម្ពុជាបាត់បង់កម្លាំងពលកម្មការងារជាង ១ម៉ឺននាក់ដោយសាររោងចក្របិទទ្វារ
រោងចក្របើកដំណើរការថ្មី ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន ១១២រោងចក្រ ដែលបានបង្កើតការងារសរុបចំនួន ៧៦ ៦២៤ នាក់ និងរោងចក្របិទទ្វារឈប់ដំណើរការក្នុងរយៈពេលដូចគ្នា មានចំនួន ៤៧រោងចក្រ ធ្វើឱ្យបាត់បង់ការងារចំនួន ១៦,៨៣៨នាក់។ នេះបើតាមលោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ រោងចក្រដែលបើកដំណើរការមានចំនួន ១ ៩៤៧រោងចក្រ នៅទូទាំងប្រទេស កើនឡើងចំនួន ៤២៥ រោងចក្រ ស្មើនឹង២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១ ៥២២រោងចក្រ។

ចំណែកកម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២នេះ មានចំនួន ១,០៤៤,២២៦នាក់ ក្នុងនោះមានស្រី្តចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤% មានការកើនឡើងចំនួន ៦២,០២៣នាក់ ស្មើនឹង ៦.៣១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។

សម្រាប់ទុនវិនិយោគសរុបវិញ មានចំនួនជាង ១៥ ៧០៧លានដុល្លារ មានការកើនឡើងចំនួនជាង ៦ ២៩៧លានដុល្លារ ស្មើនឹង៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០លានដុល្លារ៕

The post ៧ខែឆ្នាំនេះ កម្ពុជាបាត់បង់កម្លាំងពលកម្មការងារជាង ១ម៉ឺននាក់ដោយសាររោងចក្របិទទ្វារ appeared first on .

ត្រឹម​ឆ្នាំ ២០២១ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មចំនួន ៤៣,២៧៦ មូលដ្ឋាន បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ឧស្សាហកម្ម
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋាន​សហគ្រាស​ធុនតូច និងមធ្យម បាន​លើកពី​លទ្ធផល​សម្រេចបាន​សម្រាប់​រយៈពេល ៥ ឆ្នាំ (២០១៧-២០២១) របស់អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម។

លោក ឈា ឡាយហ៊ី បាន​បញ្ជាក់ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅព្រឹកនេះ​ថា នៅក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ ដល់ ២០២១ (គិតត្រឹមខែតុលា) ក្រសួង​បាន​ចុះ​បញ្ជី​មូលដ្ឋានបង្កើតថ្មីមានចំនួន ៣,៩៥៣ មូលដ្ឋាន និងផ្តល់វិញ្ញាបនបត្រ​បន្តដំណើរការចំនួន ២,៧១២ មូលដ្ឋាន។

លោក​បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសហគ្រាស ធុនមីក្រូ តូច និងមធ្យម ជាមូលដ្ឋានដ៏សំខាន់មួយ​​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម ពីព្រោះវិស័យនេះមានលក្ខណៈអន្តរសកម្មភាពច្រើន ងាយ​បត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅតាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា។

ការងារចុះបញ្ជី សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មក្នុងបរិបថនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្របខណ្ឌតំបន់ និងពិភពលោក មានការរីកចម្រើនខ្លាំង តាមរយៈការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ។

បើ​តាមមន្រ្តីជាន់ខ្ពស់​រូបនេះ គិតមកដល់ខែតុលា ឆ្នាំ២០២១នេះ ក្រសួង​បាន​ចុះ​បញ្ជី​មូលដ្ឋានសហគ្រាសធុនតូច មធ្យម និង សិប្បកម្មសរុបមានចំនួន ៤៣,២៧៦មូលដ្ឋាន និង​បង្កើត​ការងារ​បាន​ចំនួន ៤៣៥,៩០៥ នាក់៕

The post ត្រឹម​ឆ្នាំ ២០២១ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មចំនួន ៤៣,២៧៦ មូលដ្ឋាន បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ឧស្សាហកម្ម appeared first on .