លោក ឡុង ឌីម៉ង់

ខេត្តព្រះសីហនុ ក្លាយជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ AIMF
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុរបស់ប្រទេកម្ពុជា ក្លាយជាសមាជិកពេញផ្លូវការ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) កាលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោក ឡុង ឌីម៉ង់ បានឱ្យដឹង មហាសន្និបាតលើកទី៤៤ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(AIMF)ឆ្នាំ២០២៤ បានធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស។​​

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ លោកថា ខេត្តព្រះសីហនុទទួលបានការឯកភាពជាឯកច្ឆន្ទក្នុងការចូលរួមជាសមាជិកពេញសិទ្ធបន្ទាប់ពីកិច្ចសម្របសម្រួលអស់រយៈពេលជាង២ឆ្នាំកន្លងមក។

លោក បានគូសបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញសកលនិងថ្នាក់តំបន់នៃសមាគមអន្តរជាតិនេះ នឹងនាំយកផលចំណេញជាច្រើនដល់ខេត្តព្រះសីហនុ តាមរយៈការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការការទូតថ្នាក់មូលដ្ឋាន សេដ្ឋកិច្ច សង្គម ការចែករំលែកបទពិសោធន៍សម្រាប់បញ្ហាប្រឈមនានាថ្នាក់មូលដ្ឋាន វិនិយោគ ទេសចរណ៍-ល-។

បន្ថែមពីនេះ លោកអះអាងថា៖”ការចូលជាសមាជិក AIMF នេះ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា​និងខេត្តព្រះសីហនុ និយាយជារួមនិងដាច់ដោយឡែក ដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការរៀបចំទីក្រុង ការគ្រប់គ្រងបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការទទួលបានជំនួយនានាជាដើម”។

គួររម្លឹកផងដែរថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរាជធានី-ខេត្តចំនួន០៤ហើយ ដែលបានចូលជាសមាជិកនៃAIMFនេះ គឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពត ដែលខេត្តទាំងនេះបានបង្កើតនិងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕ អត្ថបទ៖ រង្សី

The post ខេត្តព្រះសីហនុ ក្លាយជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ AIMF appeared first on .

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃពុធ ទី៣មករាម្សិលមិញ បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលអំពីការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លើទំព័រហ្វេសប៊ុក។

គម្រោងអភិវឌ្ឍន៍កោះមរកត ឫកោះពស់ ដែលលាតសន្ធឹងលើផ្ទៃដី ១.១៦០.០៣៥ ម៉ែត្រការ៉េ ឫស្មើប្រមាណ ១១៦.០០៣៥ ហិកតា គឺជាគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងការប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។

តំបន់​អភិវឌ្ឍន៍​កោះ​ពស់​មាន​ចម្ងាយ ១៨​គីឡូម៉ែត្រ ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ។ ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​កោះ​នេះ មាន​ដូចជា កសាង​តំបន់​អភិវឌ្ឍន៍​អចលន​ទ្រព្យ​សម្រាប់​លំនៅឋាន អគារ​ពាណិជ្ជកម្ម និង​កន្លែង​កម្សាន្ត​លើ​ផ្ទៃ​ដី ១២០​ហិកតារ ដែល​គម្រោង​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​អភិវឌ្ឍ ១០​ឆ្នាំ។

គួររម្លឹកថា គម្រោង​អភិវឌ្ឍន៍ កោះ​ពស់ បាន​ទទួល​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ពី​រាជ​រដ្ឋាភិបាល កម្ពុជា កាល​ពី ខែ​កញ្ញា ឆ្នាំ​២០០៦ និង​បាន​ចាប់​ផ្តើម​សាង​សង់​ស្ពាន​នៅ ឆ្នាំ​២០០៨។

ដើម្បីអភិវឌ្ឍន៍​តំបន់កោះ​ពស់​ទាំង​មូលឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​លំដាប់​ពិភព​លោក ក្រុមហ៊ុន កោះពស់ បាន​ចំណាយ​ថវិកា ៣០០​លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៤០០​លាន​ដុល្លារ។ ការ​វិនិយោគ​កោះពស់​ឲ្យ​ក្លាយ​ទៅជា​ទី​កម្សាន្ត​មួយ​ថ្នាក់​ពិភពលោក​នេះ គេ​រំពឹង​ទុក​ថា​នឹង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ពី ២​ម៉ឺន ទៅ ២​ម៉ឺន​៥​ពាន់​នាក់ ដែលដែលជាការវិនិយោពីមហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី គឺ​លោក អាទ្បិចសិនឌឺ ត្រូហ្វីម៉ូវ។

ជាមួយគ្នានេះដែរ សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨ ដែលប្រកាសព័ត៌មាននាពេលកន្លងទៅរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ មានចក្ខុវិស័យរៀបចំនិងអភិវឌ្ឍ «ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាប័ន្ន» ។

បន្ថែមទៀតនោះ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣៨ នឹងរួមចំណែកលើកកម្ពស់សូចនាករនៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕

The post ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ខេត្តព្រះសីហនុ appeared first on .