លោក អៀង សុធារ៉ា

បណ្ឌិត អៀង សុធារ៉ា ៖៧ចំនុច ជួយឱ្យទិញអចលនទ្រព្យបានត្រឹមត្រូវ​ និងឆាប់ចំណេញ
ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន លោកបណ្ឌិត អៀង សុធារ៉ា បានចែករំលែក និងផ្ដល់នូវចំណុចសំខាន់ចំនួន៧ចំណុច ដល់សាធារណជន មុនសម្រេចចិត្តទិញអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងមិនខាតបង់។

ថ្លែងក្នុងសិក្ខាសាលា ស្តីពីការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ និងសំណង់ ក្នុងគន្លងប្រក្រតីថ្មី កាលពីពេលថ្មីៗនេះ របស់លោកបណ្ឌិត អៀង សុធារ៉ា លើកឡើងថា «មុននឹងទិញអចលនទ្រព្យសាធារណជន គួរពិនិត្យលើចំណុចំនួន៧រួមមាន ១៖ ទីតាំងពាក់ព័ន្ធនឹងការចំណាយ, ២៖ គុណភាព សោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់, ៣៖ បរិស្ថានសហគមន៍, ៤៖ ស្ថានភាពផ្លូវច្បាប់, ៥៖ពិនិត្យកិច្ចសន្យា, ៦៖ ប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ ម្ចាស់អ្នកវិនិយោគ ៧៖រកព័ត៌មានផ្សេងៗ»។

លោកបណ្ឌិត អៀង សុធារ៉ា ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះជាមួយជប៉ុនរូបនេះ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ទីតាំងនៃអចលនទ្រព្យជារឿងសំខាន់បំផុត និងត្រូវគិតឱ្យបានល្អិតល្អន់ ព្រោះទីតាំងល្អងាយស្រួលក្នុងការវិនិយោគ ការជ្រើសរើសទីតាំងត្រឹមត្រូវ ជាការវិនិយោគដ៏ឆ្លាតវៃ។

សំខាន់មួយទៀតនោះ លោកបណ្ឌិតថា យើងទាំងអស់គ្នា ត្រូវចេះមើលនូវគុណភាពនៃអចលនទ្រព្យ មុនសម្រេចចិត្តទិញផ្ទះ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទាំងបន្ទប់ស្នាក់នៅ មើលលើស្ថានភាពទឹកភ្លើង ផ្លូវដើម ត្រូវទិញអចលនទ្រព្យ ដែលមានហេដ្ឋរចនាសម្ព័ន្ធគ្រប់ទាំងអស់។

យ៉ាងណា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុនរូបនេះ នៅតែអះអាងថា ការសម្រេចចិត្តទិញអចលនទ្រព្យ និងការនិយោគលើអចលនទ្រព្យត្រឹមត្រូវ គឺពិតជាបានជួយដល់សេដ្ឋកិច្ចជាតិជាច្រើន ព្រោះអចលនទ្រព្យជាគ្រឹះសសរស្ដម្ភនៃសេដ្ឋកិច្ច៕

The post បណ្ឌិត អៀង សុធារ៉ា ៖៧ចំនុច ជួយឱ្យទិញអចលនទ្រព្យបានត្រឹមត្រូវ​ និងឆាប់ចំណេញ appeared first on .

ធម្មបណ្ឌិត អៀង សុធារ៉ា ស្នើឲ្យព្រះសង្ឃប្រុងប្រយ័ត្នចំពោះអាហារនិងភេសជ្ជៈប៉ូវកម្លាំង
លោកធម្មបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ស្នើសុំព្រះសង្ឃយកព្រះទ័យទុកដាក់ចំពោះសុខភាព ឲ្យបានគ្រប់ៗអង្គ ដែលក្រៅពីការប្រុងប្រយ័ត្នលើជំងឺកូវីដហើយ សុំព្រះអង្គប្រុងប្រយ័ត្នចំពោះអាហារនិងភេសជ្ជៈ ទាំងឡាយដែលមានជាតិគីមី និង សារធាតុ ដែលនឹងអាចនាំឲ្យកើតរោគទឹកនោមផ្អែម និង ជំងឺបេះដូងជាដើម ដែលនៅក្នុងនោះក៏មានទាំងភេសជ្ជៈលើកកម្លាំងផ្សេងៗជាដើម ផងដែរ។

លោក អៀង សុធារ៉ា លើកឡើងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកការប្រឡងធម្មវិន័យខាងព្រះពុទ្ធសាសនា ស្ថិតនៅវត្តកោះប្រាក់ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជាមួយគ្នានេះ គណៈកម្មការជំនាញរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមេសានេះក៏បានបើកកិច្ចប្រជុំពិភាក្សាពន្លឿនការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីឈានទៅជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់។

គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។

ថ្លែងនៅមុខព្រះសង្ឃដែលបាននិមន្តចូលរួមប្រឡង ចំនួន ៥៨៧ អង្គ លោក អៀង សុធារ៉ាបានជំរុញឲ្យព្រះសង្ឃត្រូវបង្កើនសមត្ថភាពតាមរយៈការសិក្សាធម្មវិន័យនេះ យកទៅអប់រំពុទ្ធបរិស័ទ ខ្មែរ ដែលកំពុងតែមានសេចក្តីធ្វែសប្រហែសអំពីសុខភាព សមត្ថភាព និងគុណធម៌ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

បើតាមលោកបណ្ឌិត ធម្មវិន័យ ដែលព្រះសង្ឃទាំងអស់បានរៀនរួចមកហើយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់សង្គមកម្ពុជាមួយដែលពលរដ្ឋមានសុខភាពល្អ មានសមត្ថភាពខ្ពង់ខ្ពស់ និងមានគុណធម៌ល្អ ក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍប្រទេសជាតិ៕

The post ធម្មបណ្ឌិត អៀង សុធារ៉ា ស្នើឲ្យព្រះសង្ឃប្រុងប្រយ័ត្នចំពោះអាហារនិងភេសជ្ជៈប៉ូវកម្លាំង appeared first on .

លោក អៀង សុធារ៉ា បង្ហាញជំហរឲ្យសម្រេចប្រយោជន៍ដើម្បីក្លាយជាបុគ្កលជោគជ័យក្នុងអាជីពរបស់ខ្លូន
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានបង្ហាញគោលការណ៍ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យក្នុងអាជីពដោយឈរលើឥទ្ធិបាទធម៌គឺ ឆន្ទៈ វិរិយៈ ចិត្ត និងវិមំសា ទាំង៤ប្រយោគនេះព្រះពុទ្ធបានបង្រៀននូវមេរៀនដ៏សំខាន់មួយដែលជាជំហរឲ្យសម្រេចប្រយោជន៍។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានពន្យល់យ៉ាងដូច្នេះថា៖

១ ឆន្ទៈ ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី ឬក៏កិច្ចការតូចតាចក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។  បើខ្វះឆន្ទ:ហើយអ្វីៗក៏មិនអាចសម្រេចបានឡើយ។

២ វិរិយៈ  សេចក្តីព្យាយាម កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។

៣ ចិត្តៈ ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។ ដូច្នេះ អ្នកត្រូវមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់លើគ្រប់កិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ។

៤ វិមំសា បញ្ញាដែលពិចារណាឃើញក្នុងកិច្ចការទាំងអស់នោះថា ធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូចនេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុក្ខដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ៕

The post លោក អៀង សុធារ៉ា បង្ហាញជំហរឲ្យសម្រេចប្រយោជន៍ដើម្បីក្លាយជាបុគ្កលជោគជ័យក្នុងអាជីពរបស់ខ្លូន appeared first on .