បណ្ឌិត អៀង សុធារ៉ា ៖៧ចំនុច ជួយឱ្យទិញអចលនទ្រព្យបានត្រឹមត្រូវ​ និងឆាប់ចំណេញ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន លោកបណ្ឌិត អៀង សុធារ៉ា បានចែករំលែក និងផ្ដល់នូវចំណុចសំខាន់ចំនួន៧ចំណុច ដល់សាធារណជន មុនសម្រេចចិត្តទិញអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងមិនខាតបង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសិក្ខាសាលា ស្តីពីការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យ និងសំណង់ ក្នុងគន្លងប្រក្រតីថ្មី កាលពីពេលថ្មីៗនេះ របស់លោកបណ្ឌិត អៀង សុធារ៉ា លើកឡើងថា «មុននឹងទិញអចលនទ្រព្យសាធារណជន គួរពិនិត្យលើចំណុចំនួន៧រួមមាន ១៖ ទីតាំងពាក់ព័ន្ធនឹងការចំណាយ, ២៖ គុណភាព សោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់, ៣៖ បរិស្ថានសហគមន៍, ៤៖ ស្ថានភាពផ្លូវច្បាប់, ៥៖ពិនិត្យកិច្ចសន្យា, ៦៖ ប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ ម្ចាស់អ្នកវិនិយោគ ៧៖រកព័ត៌មានផ្សេងៗ»។

លោកបណ្ឌិត អៀង សុធារ៉ា ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះជាមួយជប៉ុនរូបនេះ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ទីតាំងនៃអចលនទ្រព្យជារឿងសំខាន់បំផុត និងត្រូវគិតឱ្យបានល្អិតល្អន់ ព្រោះទីតាំងល្អងាយស្រួលក្នុងការវិនិយោគ ការជ្រើសរើសទីតាំងត្រឹមត្រូវ ជាការវិនិយោគដ៏ឆ្លាតវៃ។

សំខាន់មួយទៀតនោះ លោកបណ្ឌិតថា យើងទាំងអស់គ្នា ត្រូវចេះមើលនូវគុណភាពនៃអចលនទ្រព្យ មុនសម្រេចចិត្តទិញផ្ទះ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទាំងបន្ទប់ស្នាក់នៅ មើលលើស្ថានភាពទឹកភ្លើង ផ្លូវដើម ត្រូវទិញអចលនទ្រព្យ ដែលមានហេដ្ឋរចនាសម្ព័ន្ធគ្រប់ទាំងអស់។

យ៉ាងណា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុនរូបនេះ នៅតែអះអាងថា ការសម្រេចចិត្តទិញអចលនទ្រព្យ និងការនិយោគលើអចលនទ្រព្យត្រឹមត្រូវ គឺពិតជាបានជួយដល់សេដ្ឋកិច្ចជាតិជាច្រើន ព្រោះអចលនទ្រព្យជាគ្រឹះសសរស្ដម្ភនៃសេដ្ឋកិច្ច៕