វារីអគ្គិសនី

ចិន ចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើលោកតម្លៃជាង ១៦៧ពាន់លានដុល្លារ នៅទីបេ
ប្រទេសចិន កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតមួយ នៅលើទន្លេដែលហូរកាត់តំបន់ទីបេ និងប្រទេសឥណ្ឌា ដោយរំពឹងថានឹងមានទំហំធំជាងទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនៅទីក្រុង Linzhi តំបន់ទីបេនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចអនុម័តគម្រោងនេះ ចាប់តាំងពីខែធ្នូ ឆ្នាំមុន ស្ថិតនៅលើទន្លេដែលត្រូវគេស្គាល់ថា Yarlung Zangpo នៅទីបេ និង Brahmaputra ក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ នៅពេលសាងសង់រួចរាល់ ទំបន់នេះអាចមានទំហំធំជាងទំនប់ Three Gorges ដែលនៅទន្លែ Yangtze ភាគកណ្តាលប្រទេសចិនទៅទៀត។ គម្រោងនេះរួមបញ្ចូលទាំងរោងចក្រវារីអគ្គិសនីចំនួន ៥ ដែលមានទុនវិនិយោគជាទឹកប្រាក់សរុបរហូតដល់ ១៦៧,១ពាន់លានដុល្លារ។

ជម្រាបជូន គម្រោងដ៏ធំបំផុតនេះផងដែរ អាចផលិតអគ្គិសនីសរុបបានជិត ៣០០​ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ពោលគឺច្រើនជាងបីដង បើធៀបទៅនឹងទំនប់ Three Gorges ដែលបច្ចុប្បន្នមានសមត្ថភាពផលិតអគ្គិសនីបានច្រើនបំផុតលើពិភពលោក រហូតដល់ ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោង៕​

The post ចិន ចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើលោកតម្លៃជាង ១៦៧ពាន់លានដុល្លារ នៅទីបេ appeared first on .

ចិន នឹងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ខ្ពង់រាបទីបេ
ប្រទេសចិន កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានអនុម័តទៅលើការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលជាការចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតារបស់ខ្លួន ដោយស្ថិតនៅ​ឯចុងភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុន Power Construction Corp របស់ប្រទេសចិន ក្នុងឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថា ទំនប់ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo នេះ អាចផលិតអគ្គិសនីបានរហូតដល់ទៅ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

ចំនួននេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតបាន ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់អគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅថា គម្រោងថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅកាបូន និងអព្យាក្រឹតភាពកាបូនរបស់ប្រទេសចិន ដោយជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតឱកាសការងារជាច្រើននៅក្នុងតំបន់ទីបេ ផងដែរ។

យ៉ាងណាមិញ អាជ្ញាធរចិន មិនបានបញ្ជាក់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវផ្លាស់ទីលំនៅ ដោយសារតែគម្រោងដ៏ធំនេះ និងរបៀបដែលនឹងអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងស្រុក។ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងទំបន់វារីអគ្គិសនីនៅទីបេនេះ នឹងមិនមានឥទ្ធិពលខ្លាំងទៅលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមទន្លេនោះឡើយ។

ជម្រាបជូនផងដែរថា ការចំណាយលើការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេបំផុតលើពិភពលោកនេះ ត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួនច្រើនជាងទំនប់ Three Gorges ដែលមានតម្លៃជាង ២៥៤ពាន់លានយ៉ន់ (៣៤,៨ពាន់លានដុល្លារ)៕

The post ចិន នឹងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ខ្ពង់រាបទីបេ appeared first on .

ឥណ្ឌូណេស៊ី​ ​កំពុងកៀរគររកអ្នក​វិនិយោគ​ ដើម្បី​សាងសង់​គម្រោង​វារីអគ្គិសនី​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍
ក្រុមហ៊ុន PT Kayan Hydro Energy កំពុងកៀរគរស្វែងរកអ្នកវិនិយោគបន្ថែម ដើម្បីបន្តបេកសកម្មដ៏ធំរបស់ខ្លួន នៅក្នុងគម្រោងសាងសង់រោងចក្រវារីអគ្គិសនី Kayan Cascade ដែលត្រូវបានគេចាត់ទុកថាជារោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងមានសមត្ថភាពផលិតថាមពលដល់ទៅ ៩០០០ មេហ្គាវ៉ាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

គម្រោងរោងចក្រថាមពលវារីអគ្គិសនីដ៏ធំនេះ មានទីតាំងស្ថិតនៅលើទន្លេ Kayan ដែលជាទន្លេដ៏ធំបំផុតមួយ នៅក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី មានប្រភពចេញពីភ្នំ Ukeng ហើយហូរជាង ៥០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ Sulawesi ។

លោក Andrew Suryali ប្រធានក្រុមហ៊ុន PT Kayan Hydro Energy បានមានប្រសាសន៍ថា ៖”នេះមិនត្រឹមតែជាសមិទ្ធិផលជាតិដែលជារោងចក្រវារីអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្ហាញពីការរួមចំណែករបស់ឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោកផងដែរ”។

គួរឲ្យដឹងផងដែរថា ដោយ​មាន​ថវិកា​សរុបប្រមាណ ១៧,៨ពាន់​លាន​ដុល្លារ គម្រោង​នេះ​គ្រោងសាងសង់ឡើងដោយមានទំនប់​សំខាន់ៗចំនួន៥ ។ ហើយក្រៅ​តែពី​ការ​ផលិត​អគ្គិសនី គម្រោងនេះក៏​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ចូលរួមអភិវឌ្ឍ​ដល់វិស័យ​កសិកម្ម ព្រៃឈើ ធារាសាស្ត្រ និង​ទេសចរណ៍​ក្នុង​តំបន់ ទៀតផង។

ជម្រាបជូនទៀតថា សម្រាប់ដំណាក់កាលទីមួយ កំពុងដំណើរការសាងសង់ហើយ ដោយមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន ៩០០ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ ខណ:គម្រោងទាំងមូល ត្រូវបានរំពឹងទុកថានឹងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០៣៥៕

The post ឥណ្ឌូណេស៊ី​ ​កំពុងកៀរគររកអ្នក​វិនិយោគ​ ដើម្បី​សាងសង់​គម្រោង​វារីអគ្គិសនី​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ appeared first on .

បង់ក្លាដែសជួបវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សចុងក្រោយ
ប្រទេសបង់ក្លាដែស កំពុងជួបនឹងវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុតតាំងពីឆ្នាំ ២០១៣ ដោយសារ​បញ្ហាអាកាសធាតុខុសប្រក្រតី និងការលំបាកក្នុងការទូទាត់សម្រាប់ការនាំចូលឥន្ធនៈ ចំពេលមានការថយចុះនៃទុនបម្រុង Forex និងតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ជាមួយនឹងការព្យាករណ៍​សម្រាប់រលកកំដៅកាន់តែខ្លាំង និងរដូវកាលប្រើប្រាស់ថាមពលខ្ពស់បំផុតនៃខែកក្កដា ដល់ខែតុលា កាន់តែខិតជិតមកដល់ផង រដ្ឋមន្ត្រីថាមពលរបស់ប្រទេសមួយនេះបានព្រមានថា ការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន ១៧០លាននាក់​អាចបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមរំលឹកដែរថា ករណីផ្ដាច់ចរន្តអគ្គិសនីនៅប្រទេសបង់ក្លាដែស កើតមានឡើងរហូតដល់ ១១៤ថ្ងៃហើយ សម្រាប់រយៈពេល ៥ខែតំបូងនៃឆ្នាំនេះ ខណៈកាលពីឆ្នាំទៅ មានតែ ១១៣ថ្ងៃ​ប៉ុណ្ណោះ។

ដោយឡែក ការដាច់អគ្គិសនីនោះទៀតសោត ភាគច្រើនដាច់តែពេលល្ងាច និងព្រឹកព្រលឹមប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាជន និង​អាជីវករ​តូចៗត្អូញត្អែរពីការដាច់ចរន្តអគ្គិសនី ដែលមិនបានប្រកាសមុន ខណៈដាច់ម្ដងៗមានរយៈពេល ១០-១២ ម៉ោង៕

The post បង់ក្លាដែសជួបវិបត្តិកង្វះអគ្គិសនីអាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សចុងក្រោយ appeared first on .

ផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជានិងជំរុញអន្តរកម្មថាមពលឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ក្រសួងរ៉ែនិងថាមពល បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ADB រៀបចំវេទិកាថាមពល ដើម្បី ផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពល​​ និងគោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជាដែលទើបអនុម័តនាពេលថ្មីៗនេះ ហើយគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។នេះបើយោងតាម ADBឱ្យដឹងនៅថ្ងៃទី១៦មីនានេះ។

ផែនការមេអភិវឌ្ឍន៍វិស័យថាមពល(PDP) ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជាសម្រាប់វិស័យថាមពលរបស់ខ្លួន ដែលរួមមានសេណារីយ៉ូជាច្រើនសម្រាប់ផែនការរយៈពេល ២០ ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភពផលិតថាមពល និងការអភិវឌ្ឍបណ្តាញបញ្ជូននិងចែកចាយ។

គោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា (NEEP) គឺជាគោលនយោបាយដំបូងរបស់កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍនៃវិស័យនេះនាពេលអនាគត។ NEEP កំណត់គោលដៅជាតិប្រកបដោយមហិច្ឆតាសម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោចណាស់ ១៩% ត្រឹមឆ្នាំ ២០២៣ ធៀបនឹងសេណារីយ៉ូដែលគ្មានប្រសិទ្ធភាពថាមពល។ NEEP ក៏កំណត់វិធានការ និងឧបករណ៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព និងអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអនុម័តកាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល។

ADB បានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។ វេទិកាផ្សព្វផ្សាយនេះរៀបចំសម្រាប់ការពិភាក្សាក្នុងចំណោមដៃគូនានា អំពីឱកាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្ត បទប្បញ្ញត្តិដែលមានចែងក្នុង NEEP ។

ថ្លែងនៅវេទិកាផ្សព្វផ្សាយអំពីផែនការមេអភិវឌ្ឍន៍វិស័យថាមពលនិង គោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា ជាផ្លូវ,លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលបាន រំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក ស៊ុយ សែម មានប្រសាសន៍ថា​ «កម្ពុជាប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និង ប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃ សមរម្យ»។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង បានបញ្ជាក់នូវការគាំទ្ររបស់ ADB ដល់ការផ្លាស់ប្តូរនេះ ទាំងតាមរយៈការគាំទ្រគោលនយោបាយ និងការវិនិយោគជាគម្រោង។ គម្រោង ដែលកំពុងដំណើរការរបស់ ADB គាំទ្រដល់ការពង្រឹងបណ្តាញថាមពលជាតិ ការពង្រីកថាមពលពន្លឺ ព្រះអាទិត្យ PV តាមរយៈភាពជាដៃគូឯកជនសាធារណៈ និង ការបង្កើនល្បឿននៃការទទួលយកបច្ចេក វិទ្យា ដែលកំពុងរីកចម្រើន ដូចជាប្រព័ន្ធផ្ទុកថ្មជាដើម៕អត្ថបទ៖សារេត

The post ផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជានិងជំរុញអន្តរកម្មថាមពលឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស appeared first on .

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលរួមកម្មវិធីបើកការដ្ឋានសាងសង់វារីអគ្គិសនី តម្លៃជិត ៣ពាន់លានដុល្លារ
នៅថ្ងៃពុធទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចូលរួមបើកការដ្ឋានសាងសង់រោងចក្រវារីអគ្គសនី តម្លៃប្រមាណ ២,៦ពាន់លានដុល្លារ ដែលនឹងត្រូវតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្មថ្មីមួយ នៅក្នុងខេត្ត North Kalimantan ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

រោងចក្រថាមពលថ្មីនេះ មានឈ្មោះថា Mentarang Induk ដែលស្ថិតនៅក្រោមការសាងសង់ដោយក្រុមហ៊ុន PT Kayan Hydropower Nusantara ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនឥណ្ឌូនេស៊ី PT Adaro Energy Indonesia និង PT Kayan Patria Pratama Group និងក្រុមហ៊ុន Sarawak Energy Bhd របស់ប្រទេសម៉ាឡេស៊ី ។

រោងចក្រវារីអគ្គិសនីនេះ ត្រូវបានគេដឹងថា មានសមត្ថភាពផលិតថាមពលបាន ១,៣៧៥ ជីហ្គាវ៉ាត់ ដោយវានឹងត្រូវតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្មពិសេសមួយ ដែលជាគម្រោងរបស់ប្រធានាធិបតី លោក Widodo ក្នុងការប្រែក្លាយទីនោះ ទៅជាទីតាំង សម្រាប់ផលិតរថយន្តអគ្គសនី និងរោងចក្រអាគុយ ក៏ដូចជាសម្ភារៈបរិក្ខារអាលុយមីញ៉ូម និងគីមីឥន្ធនៈផងដែរ។

អំឡុងកម្មវិធីបើកការដ្ឋាននោះ ក្រុមហ៊ុនទទូលបន្ទុកសាងសង់ បាននិយាយថា គម្រោងវារីអគ្គសនីថ្មីនេះ រំពឹងថានឹងអាចបញ្ចប់ការសាងសង់ជាផ្លូវការ នៅក្នុងរយ:ពេល ៧ ឆ្នាំខាងមុខ ដើម្បីផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់ឧស្សាហកម្មពិសេស ដែលបានគ្រោងទុកនោះ។

គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកថាជាប្រទេសផលិតថាមពលពីធ្យូងថ្មដ៏ធំបំផុតមួយ ហើយបានពឹងផ្អែកលើវា ជាប្រភពថាមពលដ៏ចម្បងរបស់ខ្លួន ប៉ុន្តែនៅមួយរយ:ពេលចុងក្រោយនេះ រដ្ឋាភិបាល បានធ្វើការសន្យាថា នឹងចាប់ផ្តើមងាកចេញឆ្ងាយពីប្រភពថាមពលកខ្វក់ ដើម្បីអាចឈានដល់ការសម្រេចគោលដៅ បំភាយស្ម័នពុលមកនៅត្រឹមកម្រិតសូន្យ មុន ឆ្នាំ ២០៦០ ៕

The post ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលរួមកម្មវិធីបើកការដ្ឋានសាងសង់វារីអគ្គិសនី តម្លៃជិត ៣ពាន់លានដុល្លារ appeared first on .

ឡាវ ព្យាយាមពន្លឿនគម្រោងវារីអគ្គិសនីហ្លួងព្រះបាង ឱ្យបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣០
គម្រោងវារីអគ្គិសនីហ្លួងព្រះបាងរបស់ប្រទេសឡាវ ដែលបានបើកការដ្ឋានសាងសង់ចាប់តាំងពីឆ្នាំ ២០២០ មកនោះ ថ្មីៗនេះ ត្រូវបានគេរំពឹងថា អាចនឹងបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ ២០៣០ ខាងមុខ។ នេះបើតាមអ្វីដែលត្រូវបានឡើងដោយក្រសួងថាមពល និងរ៉ែរបស់ឡាវ ស្តីអំពីការពន្លឿនគម្រោងដ៏ធំមួយនេះ ។

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ លោក Thongphat Inthavong បានមានប្រសាសន៍ថា គម្រោងនេះ ត្រូវបានបានចូលរួមសាងសង់ដោយក្រុមហ៊ុនធំៗចំនួន ៤ ដែលមានដូចជា PetroVietnam Power (វៀតណាម), PT (ឡាវ), CH. Karnchang (ថៃ) និង CK Power (ថៃ)។

គួរឱ្យដឹងថា គម្រោងវារីអគ្គិសនីហ្លួងព្រះបាង ជាគម្រោងកាត់ទទឹងទន្លេ ដែលអាចមានសមត្ថភាពស្តុកទឹករហូតដល់ ៧៣៤ លានម៉ែត្រគូប ខណ:គម្រោងនេះផងដែរ ត្រូវបានរំពឹងថា នឹងអាចមានសមត្ថភាពផលិតថាមពលអគ្គិសនី បានចំនួន ៦ ៥០០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ។

ជម្រាបជូនផងដែរថា គិតមកទល់ពេលនេះ ប្រទេសឡាវ មានគម្រោងថាមពលធំៗចំនួន ៩១ រួចមកហើយ ដែលអាចមានសមត្ថភាពបង្កើនថាមពលសរុបជាង ១១ ៦៦១ មេហ្គាវ៉ាត់ ដែលផលិតអគ្គិសនីបាន ៥៨ ៨១៣ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ ហើយសេវាថាមពលទាំងអស់ អាចគ្រប់ដណ្តប់ ៩៥% នៃចំនួនគ្រួសារសរុប នៅទូទាំងប្រទេស ៕

The post ឡាវ ព្យាយាមពន្លឿនគម្រោងវារីអគ្គិសនីហ្លួងព្រះបាង ឱ្យបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣០ appeared first on .

រដ្ឋាភិបាលចិន អនុញ្ញាតឲ្យសាងសង់រោងចក្រថាមពលវារីអគ្គិសនីថ្មី តម្លៃជាង ២ ពាន់លានដុល្លារ
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន China Energy Investment Corporation បាន​ទម្លាយថា ពួកគេ​ទទួល​បាន​ការ​អនុញ្ញាត​ សម្រាប់​ការ​សាងសង់រោងចក្រ​ថាមពល​វារីអគ្គិសនី​នៅទីក្រុង Qinghai ពី​គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន។

យោងតាម​ការ​ចុះផ្សាយពី CNA បានទម្លាយថា រោងចក្រថាមពលវារីអគ្គិសនី​ថ្មី​នេះ នឹង​មាន​តម្លៃ​ប្រហែល ១៧ ពាន់​លាន​យ៉ន់ ឬ​ប្រមាណ ២,៤៦ ពាន់​លាន​ដុល្លារ ខណៈការសាងសង់​នឹង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​ក្នុងឆ្នាំ ២០១៨។

ប្រភពដដែលបន្ថែម​ថា រោងចក្រ​នេះ​គឺ​ធ្វើឡើង​ក្នុងគោលបំណង​បំពេញ​តម្រូវការ​អគ្គិសនី​កាន់តែ​ខ្លាំង ដោយ​ប្រើប្រាស់​ថាមពល​បូមទឹកពី​អាងស្តុកទឹក​ពីខាងក្រោមទៅលើ និងបំប្លែង​ជា​អគ្គិសនី។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ​នេះ ការសាងសង់​រោងចក្រ​ថាមពល​វារីអគ្គិសនី​នៅចិន កំពុង​មមាញឹក​ខ្លាំង ពោល​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ទី ២ លើលោក​ទើប​នឹង​បញ្ចប់​ការ​សាងសង់​ថ្មីៗ ខណៈ​បច្ចុប្បន្ន​ចិន​ក៏​ជា​ប្រទេស​សំបូរ​ទំនប់វារីអគ្គិសនី​ច្រើន​បំផុតលើលោក​ផងដែរ៕

The post រដ្ឋាភិបាលចិន អនុញ្ញាតឲ្យសាងសង់រោងចក្រថាមពលវារីអគ្គិសនីថ្មី តម្លៃជាង ២ ពាន់លានដុល្លារ appeared first on .

ចិនបញ្ចប់ការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោក
ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោក​បាន​លេចវត្តមាន​ជា​ផ្លូវការ​ ក្រោយគម្រោងសាងសង់​ចំណាយអស់​រយៈពេលជាង ៥ ឆ្នាំនៅឯទន្លេ Yangtze។ នេះបើតាម​ការចុះផ្សាយពី CNA។

ទំនប់វារីអគ្គិសនី Baihetan គឺ​បំពាក់​ជាមួយ​នឹង​ទួរប៊ីន​ទំហំ ១ ជីហ្គាវ៉ាត់​ ចំនួន ១៦ ដែលធ្វើ​ឲ្យ​វា​ក្លាយជា​កន្លែង​ផលិត​វារីអគ្គិសនី​ធំ​បំផុត​ទី ២ នៅក្នុងប្រទេស និង​លើ​ពិភពលោក បន្ទាប់​ពីគម្រោង​ឈ្មោះ Three Gorges Project ដែល​ស្ថិតលើ​ទន្លេ Yangtze ដូចគ្នា។​

គម្រោងដែលទើប​បញ្ចប់​ការ​សាងសង់​ថ្មីៗនេះ​ ត្រូវបាន​គេ​សន្និដ្ឋាន​ថាអាច​ផលិត​អគ្គិសនី​បាន ៦២,៤៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជារៀងរាល់ឆ្នាំ និងអាច​ជួយ​កាត់​បន្ថយ​ការ​ប្រើធ្យូង​បាន ៩០,៤៥ លានតោន ជាពិសេស​កាត់​បន្ថយ​ការ​បំភាយឧស្ម័នពុល​បាន ២៤៨,៤ លានតោនជារៀងរាល់ឆ្នាំទៀតផង។ នេះបើតាម​ការ​អះអាងពី CCTV។

គួររំលឹកដែរថា គម្រោង Baihetan គឺ​ចាប់ផ្ដើម​សាងសង់​តាំងពីឆ្នាំ ២០១៧ ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ១៧០ ពាន់​លាន​យ៉ន់ ឬជាង ២៤ ពាន់​លាន​ដុល្លារ ហើយដោយសារ​វា​មាន​ទីតាំងនៅ​កៀក​នឹង​ភាគខាងកើត​នៃ​ប្រទេសចិន ដូច្នេះ​វា​មាន​តួនាទី​ផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ទីក្រុង​ទូទាំង​ប្រទេសដែល​នៅ​ភាគខាងកើត៕

The post ចិនបញ្ចប់ការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោក appeared first on .

ចិន បានវិនិយោគរោងចក្រវារីអគ្គិសនី និងថាមពល ប្រមាណជាង៧០%នៅកម្ពុជា
ក្រសួងរ៉ែ និងថាមពលកម្ពុជា ចាត់ទុកប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា ដោយបានទទួលខុសត្រូវចំពោះថាមពល ៧៣% នៃថាមពលសរុបដែលផលិតក្នុងស្រុក។

បើតាមក្រសួងរ៉ែ និងថាមពល វិស័យថាមពល គឺជាវិស័យដ៏សំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ថែមទាំងមានទំនួលខុសត្រូវក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច គាំទ្រដល់ការអភិវឌ្ឍន៍វិស័យផ្សេងៗ និងទំនើបកម្មតំបន់ជនបទផងដែរ។

ក្រសួងរ៉ែបន្តថា មានប្រភពថាមពលចម្រុះសំខាន់ៗចំនួន៣ ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា រួមមាន រោងចក្រវារីអគ្គិសនីវិនិយោគដោយចិនចំនួន៧ ដែលមានសមត្ថភាពដំឡើងសរុប ១,៣២៨ មេហ្គាវ៉ាត់ រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣ ដែលមានកម្លាំងសរុប ៥១៥ មេហ្គាវ៉ាត់ និងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ។

ជាមួយគ្នានេះ គម្រោងវិនិយោគរបស់ចិន ដូចជារោងចក្រវារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ទទួលខុសត្រូវចំពោះថាមពល៧៣% នៃថាមពលសរុបដែលផលិតក្នុងស្រុក។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ ៨៣ ភាគរយ ឬ ១១,៧៥៩ ភូមិនៅកម្ពុជា​មាន​អគ្គិសនី​គ្រប​ដណ្ដប់ ខណៈជាង ២,៣៦ លាន​គ្រួសារ ឬ ៧០ ភាគរយ​នៃ​ចំនួន ៣.៣៨ លាន​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា មាន​អគ្គិសនី​ប្រើប្រាស់​ពី​បណ្តាញ​ជាតិផងដែរ។

ទន្ទឹមគ្នានេះ នៅពេលអនាគត រដ្ឋគ្រោងនឹងបន្តការសាងសង់ខ្សែបញ្ជូនបន្ត ដើម្បីគ្របដណ្តប់ទូទាំង២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា រួមទាំងការសាងសង់ខ្សែសង្វាក់រង្វង់ (ring-looped lines) ដើម្បីធានាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនី។ នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម៕

The post ចិន បានវិនិយោគរោងចក្រវារីអគ្គិសនី និងថាមពល ប្រមាណជាង៧០%នៅកម្ពុជា appeared first on .