ចិន ចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើលោកតម្លៃជាង ១៦៧ពាន់លានដុល្លារ នៅទីបេ

អន្តរជាតិ

ប្រទេសចិន កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតមួយ នៅលើទន្លេដែលហូរកាត់តំបន់ទីបេ និងប្រទេសឥណ្ឌា ដោយរំពឹងថានឹងមានទំហំធំជាងទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនៅទីក្រុង Linzhi តំបន់ទីបេនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចអនុម័តគម្រោងនេះ ចាប់តាំងពីខែធ្នូ ឆ្នាំមុន ស្ថិតនៅលើទន្លេដែលត្រូវគេស្គាល់ថា Yarlung Zangpo នៅទីបេ និង Brahmaputra ក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ នៅពេលសាងសង់រួចរាល់ ទំបន់នេះអាចមានទំហំធំជាងទំនប់ Three Gorges ដែលនៅទន្លែ Yangtze ភាគកណ្តាលប្រទេសចិនទៅទៀត។ គម្រោងនេះរួមបញ្ចូលទាំងរោងចក្រវារីអគ្គិសនីចំនួន ៥ ដែលមានទុនវិនិយោគជាទឹកប្រាក់សរុបរហូតដល់ ១៦៧,១ពាន់លានដុល្លារ។

ជម្រាបជូន គម្រោងដ៏ធំបំផុតនេះផងដែរ អាចផលិតអគ្គិសនីសរុបបានជិត ៣០០​ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ពោលគឺច្រើនជាងបីដង បើធៀបទៅនឹងទំនប់ Three Gorges ដែលបច្ចុប្បន្នមានសមត្ថភាពផលិតអគ្គិសនីបានច្រើនបំផុតលើពិភពលោក រហូតដល់ ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោង៕​