វិនិយោគបរទេស

កម្ពុជា ជាប្រទេសពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនបោះទុនវិនិយោគ
កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។

លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។

ជាមួយគ្នានេះ កម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។  ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣។

ដោយឡែកបើគិតក្នុងខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ៦៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែងផងដែរ ដោយក្នុងនោះ ទុនវិនិយោគមកពីប្រទេសចិននៅតែឈរលេខរៀងទី១ ប្រមាណ៧៣,៣៥% ខណៈកម្ពុជាលេខ២ ប្រមាណ១៣,១៧% និងប្រទេសផ្សេងទៀតរួមមាន វៀតណាម កោះ Cayman អង់គ្លេស សិង្ហបុរី កោះ Samoa សហរដ្ឋអាមេរិក Anguilla ម៉ាឡេស៊ីជាដើម៕

The post កម្ពុជា ជាប្រទេសពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនបោះទុនវិនិយោគ appeared first on .

រយ:ពេលពីរខែដំបូង ការវិនិយោគបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ២០%
ការវិនិយោគបរទេសទៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ ១៩,៩% គិតក្នុងរយ:ពេល ២ខែដំបូង ឆ្នាំ២០២៤ នេះ មកនៅត្រឹមចំនួន ២១៥,១ពាន់លានយ៉ន់ (៣០ពាន់លានដុល្លារ) បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

តួលេខដែលត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅនេះ បានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបន្តកិច្ចខិតខំប្រឹកប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញក្រុមហ៊ុនបរទេស ឲ្យចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

គួរឲ្យដឹងផងដែរថា ប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញនូវវិធានការថ្មីៗមួយចំនួន ដើម្បីទប់ស្កាត់នៃការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការវិនិយោគពីបរទេស រួមទាំងការពង្រីកការចូលទៅក្នុងទីផ្សារ និងការបន្ធូរបន្ថយច្បាប់មួយចំនួន ផងដែរ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនបរទេស ហាក់នៅតែមានភាពមិនជឿជាក់ចំពោះប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលប្រទេសនេះ បានធ្វើការអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ក្នុងអំឡុងមានជំងឺរាតត្បាតកូវីដ-១៩ មក រួមទាំងការព្រួយបារម្ភអំពីបរិយាកាសធុរកិច្ច ក៏ដូចជាភាពមិនច្បាស់លាស់ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសលោកខាងលិច ផងដែរ។

ជម្រាបជូនផងដែរថា បើយោងតាមក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្នុងចំណោមការវិនិយោគបរទេសសរុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ទឹកប្រាក់ចំនួន ៧១,៤៤ពាន់លានយ៉ន់ ឬស្មើទៅនឹងមួយភាគបីនៃចំនួននៃការវិនិយោគសរុប ត្រូវបានចាក់បញ្ចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសចិន រួមទាំងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ផងដែរ៕

The post រយ:ពេលពីរខែដំបូង ការវិនិយោគបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ២០% appeared first on .

ថៃ កំពុងមានគម្រោងទាក់ទាញក្រុមហ៊ុនផលិតទឹកអប់បរទេស ឲ្យកាន់តែច្រើនបន្ថែមទៀត
យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញឲ្យដឹងថា ឧស្សាហកម្មគ្រឿងសំអាងក្នុងប្រទេសរបស់ខ្លួនកំពុងត្រូវបានជំរុញយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃការវិនិយោគបរទេស នៅក្នុងការផលិតគ្រឿងក្រអូប និងទឹកអប់របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោកស្រី Ketmanee Lertkitcha ប្រធានផ្នែកសុខភាព និងសម្រស់របស់ FTI បាននិយាយថា ប្រទេសថៃ មានសក្តានុពលខ្ពស់ក្នុងការក្លាយជាមជ្ឈមណ្ឌលសម្រាប់វិស័យសុខភាព និងសម្រស់ ដោយសារតែក្លិនផ្កាដ៏ពិសេសរបស់ប្រទេសថៃ កំពុងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលនេះអាចជាកត្តាដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមហ៊ុនបរទេសជាច្រើន ដែលកំពុងស្វែងរកការវិនិយោគលើការផលិតទឹកអប់។

លោកស្រី Ketmanee បានបន្ថែមទៀតផងដែរថា វត្ថុធាតុដើមដ៏សម្បូរបែបរបស់ថៃ បានធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍលើឧស្សាហកម្មផ្នែកសុខភាព និងសម្រស់។

គួរឲ្យដឹងថា ទីផ្សារគ្រឿងសម្អាងនៅប្រទេសថៃ ត្រូវបានចាត់ទុកថាមានចំណែកធំជាងគេបំផុតនៅតំបន់អាស៊ាន ដោយកាលពីឆ្នាំមុន តម្លៃទីផ្សារបានកើនឡើងជាង ១១% និងឈានដល់ចំនួន ២៦០ពាន់លានបាត (៧,២ពាន់លានដុល្លារ) ឯណោះ។

ជម្រាបជូនបបន្ថែមទៀតថា ប្រទេស​ថៃ​ បានធ្វើការនាំ​ចេញ​ផលិតផល​ថែរក្សា​សម្រស់​ប្រមាណ ​៦០%​ ខណ:ចំនួនដែលនៅសេសសល់ត្រូវបានដាក់លក់​ក្នុង​ស្រុក។ ហើយចំពោះការនាំចេញផលិតផលថែរក្សាសម្ផស្ស បានឈានដល់តម្លៃ ៨៦ពាន់លានបាត កាលពីឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Ketmanee៕

The post ថៃ កំពុងមានគម្រោងទាក់ទាញក្រុមហ៊ុនផលិតទឹកអប់បរទេស ឲ្យកាន់តែច្រើនបន្ថែមទៀត appeared first on .

រដ្ឋាភិបាលចិន គ្រោងដាក់ចេញវិធានការថ្មីៗជាច្រើន ដើម្បីទាក់ទាញការវិនិយោគពីបរទេស
យោងតាមអ្នករៀបចំផែនការសេដ្ឋកិច្ចរដ្ឋចិន បានប្រកាសកាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភ:កន្លងទៅថា ប្រទេសរបស់ខ្លូន គ្រោងនឹងដាក់ចេញនូវវិធានការថ្មីៗ ក្នុងគោលបំណងទាក់ទាញ និងបង្កើនការវិនិយោគពីបរទេសបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN ។

ជុំវិញការដាក់ចេញផែនការថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការសម្របសម្រួលការវិនិយោគឆ្លងព្រំដែន និងការពង្រីកបន្ថែមទៀតចំពោះស្ថាប័នពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ជាពិសេសលើការបើកចំហរផ្លូវដើម្បីទទួលបានការវិនិយោគពីបរទេសបន្ថែម។

ទន្ទឹមនឹងនេះ ការរឹតបន្តឹងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្មនាពេលកន្លងមក ក៏នឹងត្រូវដកចេញវិញទាំងស្រុងផងដែរ ហើយកិច្ចសហប្រតិបត្តិការវិនិយោគក្នុងឧស្សាហកម្មអន្តរជាតិ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។

ក្រៅពីនេះ គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិ ក៏គ្រោងនឹងលុបបំបាត់ការរឹតបន្តឹងដែលមានភាពមិនសមហេតុផល និងធានាឲ្យបាននូវការប្រកួតប្រជែងប្រកបដោយយុត្តិធម៌។

ក្រសួងពាណិជ្ជកម្ម ក៏នឹងធ្វើការបន្ថែមទៀត ដើម្បីអនុវត្តវិធានការផ្សេងៗ រួមទាំងការផ្តល់ព័ត៌មានថ្មីៗ អំពីវឌ្ឍនភាពក្នុងវិស័យដែលជាកង្វល់សម្រាប់សហគ្រាសបរទេស ដោយនេះក៏នឹងរួមបញ្ចូលទាំងលទ្ធកម្មរបស់រដ្ឋាភិបាល ការកំណត់ស្តង់ដារ និងការសម្របសម្រួលដល់ការវិនិយោគ សម្រាប់វិនិយោគិនបរទេសថែមទៀតផង។

ជម្រាបជូនផងដែរថា បើទោះបីជាមានការថយចុះនៃការប្រើប្រាស់ដើមទុនបរទេសប្រាមណ ៨% កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែប្រទេសចិន បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនសហគ្រាសវិនិយោគបរទេសបង្កើតថ្មីៗ ក្នុងចំនួន ៥៣ ៧៦៦ កាលពីឆ្នាំមុន៕

The post រដ្ឋាភិបាលចិន គ្រោងដាក់ចេញវិធានការថ្មីៗជាច្រើន ដើម្បីទាក់ទាញការវិនិយោគពីបរទេស appeared first on .