ថៃ កំពុងមានគម្រោងទាក់ទាញក្រុមហ៊ុនផលិតទឹកអប់បរទេស ឲ្យកាន់តែច្រើនបន្ថែមទៀត

អន្តរជាតិ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញឲ្យដឹងថា ឧស្សាហកម្មគ្រឿងសំអាងក្នុងប្រទេសរបស់ខ្លួនកំពុងត្រូវបានជំរុញយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃការវិនិយោគបរទេស នៅក្នុងការផលិតគ្រឿងក្រអូប និងទឹកអប់របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Ketmanee Lertkitcha ប្រធានផ្នែកសុខភាព និងសម្រស់របស់ FTI បាននិយាយថា ប្រទេសថៃ មានសក្តានុពលខ្ពស់ក្នុងការក្លាយជាមជ្ឈមណ្ឌលសម្រាប់វិស័យសុខភាព និងសម្រស់ ដោយសារតែក្លិនផ្កាដ៏ពិសេសរបស់ប្រទេសថៃ កំពុងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលនេះអាចជាកត្តាដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមហ៊ុនបរទេសជាច្រើន ដែលកំពុងស្វែងរកការវិនិយោគលើការផលិតទឹកអប់។

លោកស្រី Ketmanee បានបន្ថែមទៀតផងដែរថា វត្ថុធាតុដើមដ៏សម្បូរបែបរបស់ថៃ បានធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍលើឧស្សាហកម្មផ្នែកសុខភាព និងសម្រស់។

គួរឲ្យដឹងថា ទីផ្សារគ្រឿងសម្អាងនៅប្រទេសថៃ ត្រូវបានចាត់ទុកថាមានចំណែកធំជាងគេបំផុតនៅតំបន់អាស៊ាន ដោយកាលពីឆ្នាំមុន តម្លៃទីផ្សារបានកើនឡើងជាង ១១% និងឈានដល់ចំនួន ២៦០ពាន់លានបាត (៧,២ពាន់លានដុល្លារ) ឯណោះ។

ជម្រាបជូនបបន្ថែមទៀតថា ប្រទេស​ថៃ​ បានធ្វើការនាំ​ចេញ​ផលិតផល​ថែរក្សា​សម្រស់​ប្រមាណ ​៦០%​ ខណ:ចំនួនដែលនៅសេសសល់ត្រូវបានដាក់លក់​ក្នុង​ស្រុក។ ហើយចំពោះការនាំចេញផលិតផលថែរក្សាសម្ផស្ស បានឈានដល់តម្លៃ ៨៦ពាន់លានបាត កាលពីឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Ketmanee៕